អាស៊ាន-ចិន

សម្តេចតេជោ៖ ការរក្សាបាននូវកិត្យានុភាពអាស៊ាន គឺមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ចិន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ជាមួយគ្នានេះ សម្តេចថា ការរក្សាបាននូវកិត្យានុភាពអាស៊ាន គឺមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ចិនបាននោះឡើយ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនអាស៊ាន-ចិន” នៅវិមានសន្តិភាព នៅថ្ងៃទី១៩ ខែធ្នូ។

នាឱកាសនោះ សម្តេច ហ៊ុន សែន បានលើកឡើងថា ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេសប្រទេសចិន ដែលត្រូវបានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី ២ លើសកលលោកបាននោះទេ។ ជាក់ស្តែង សម្តេចថា កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាល ពីឆ្នាំ ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា “តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នាពេលឆាប់ៗខាងមុខ។

តួយ៉ាងសម្តេចបន្តថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី ១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ ២០២១, ពោលគឺកើនឡើង ២៨ ភាគរយ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពី បរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣,៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០។

គួរបញ្ជាក់ថា ក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសប្រទេសកម្ពុជា និងចិនវិញ ត្រូវបានសម្តេចតេជោ បានលើកឡើងដែរថា មានការរីកចម្រើន ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក កាន់តែញឹកញាប់ កំណើនពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនផងដែរ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថាជា «មិត្តភាពដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដែលគិតជាភាគរយមានការកើនឡើង៣៧% បើធៀបទៅនឹងឆ្នាំ២០២០ ផងដែរ៕

The post សម្តេចតេជោ៖ ការរក្សាបាននូវកិត្យានុភាពអាស៊ាន គឺមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ចិន appeared first on .

មេដឹកនាំអាស៊ាន និងចិន បានអនុម័តលើឯកសារសំខាន់ៗចំនួនបី
កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ បានប្រព្រឹត្តទៅកាលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ពីអគ្គលេខាធិការអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៨ផ្សេងទៀត ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។

បើតាមលោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាន និងចិន បានអនុម័តលើឯកសារសំខាន់ៗចំនួនបី រួមមាន សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន នៃខួបលើកទី២០នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង សេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការពង្រឹងការអភិវឌ្ឍន៍រួមនិងប្រកបដោយចីរភាព និងសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង។

លោក គង់ ភោគ បានបន្តថា ថ្នាក់ដឹកនាំអាស៊ាន-ចិន បានផ្លាស់ប្តូរទស្សនៈគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។

លោក គង់ ភោគ ក៏បានបញ្ជាក់ទៀតថា កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់និងស្វាគមន៍ចំពោះការផ្តួចផ្តើមគំនិតថ្មីៗដែលនឹងរួមចំណែកអនុវត្តឲ្យបានពេញលេញនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ឆ្នាំ២០២១-២០២៥ និងសម្រេចឲ្យបាននូវរាល់គោលដៅទាំងអស់នៃកិច្ចព្រមព្រៀងមួយនេះ។

គួរបញ្ជាក់ថា ប្រទេសចិនបានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ ក្នុងរយៈពេល ៣១ឆ្នាំកន្លងមកនេះចិនបានក្លាយជាប្រទេសមានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ានហើយវិនិយោគក៏មានច្រើនជាងគេដែរ ។ ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន កើនដល់ ៥៤៤.៩ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកក្កដា ឆ្នាំ២០២២៕

The post មេដឹកនាំអាស៊ាន និងចិន បានអនុម័តលើឯកសារសំខាន់ៗចំនួនបី appeared first on .