ទំហំពាណិជ្ជកម្មទ្វេភាគីភាពជាដៃគូអាស៊ាន-ចិន បានកើនដល់ប្រមាណ ១,៣ ទ្រីលានដុល្លារអាម៉រិក

សង្គម​ និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីភាពជាដៃគូអាស៊ាន-ចិន បានកើនដល់ប្រមាណ ១,៣ ទ្រីលានដុល្លារអាម៉រិក នៅឆ្នាំ ២០២៥ ខណៈទំហំវិនិយោគរបស់ចិននៅអាស៊ានមានចំនួន ២០ប៊ីលានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាម លោក យៀប សំណាង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម” នៅខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

លោកអនុរដ្ឋលេខាធិការ បានកត់សម្គាល់ថា សិក្ខាសាលានេះគឺជាវេទិកាដ៏សំខាន់សម្រាប់សហគ្រិនស្ត្រី និងភាគីពាក់ព័ន្ធពីវិស័យសាធារណៈ និងឯកជន ដើម្បីភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងប្រែក្លាយគំនិតទៅជាកាលានុវត្តភាព។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន។

គួរឱ្យដឹងថា ប្រទេសចិន និងដៃគូអាស៊ីអាគ្នេយ៍របស់ខ្លួន បានដាក់ចេញនូវគំនិតផ្តួចផ្តើមពីរ ដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការឌីជីថល និងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជន ដោយកម្ពុជាបានស្វាគមន៍ចំពោះចលនានេះជាជំហានទាន់ពេលវេលាឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងតំបន់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VN Express ទំហំពាណិជ្ជកម្មចិន-អាស៊ាន បានឈានដល់ ៤,៣៤ទ្រីលានយ៉ន់ (៦៤៣,២ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើង ១៨,២% ធៀបទៅនឹងឆ្នាំមុន៕