រដ្ឋបើកភ្លើងខៀវលើគម្រោងវិនិយោគ៣ បន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បាន​សម្រេចចេញវិញ្ញាបត្រដល់ក្រុមហ៊ុនចំនួន៣បន្ថែមទៀត ក្នុងការវិនិយោគនៅសប្តាហ៍ទី៤ នៃដើមឆ្នាំ ២០២៣នេះ ក្នុងទំហំវិនិយោគប្រមាណ ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤ ៩៥៦ កន្លែង។ នេះបើយោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលរដ្ឋបានអនុម័តទាំង ៣នោះរួមមាន៖

១-“NEW TARGET FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។

២-“GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង។

៣-“JIN LONG QUAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក មានទីតាំងស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែង។

គួររម្លឹកផងដែរថា គិតត្រឹមថ្ងៃទី ២៥​ នៃខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)បានចេញវិញ្ញាបត្រដល់ក្រុមហ៊ុន១០ សម្រាប់ការវិនិយោគស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណ ៩៨លានដុល្លារអាមេរិក៕