បុណ្យចូលឆ្នាំបញ្ចប់ភ្លាម! អភិបាលខេត្តកំពង់ធំ ដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធី  « The 25th Flowery March » និងពិព័រណ៍សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍អន្តរជាតិ នៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ក្រោយពីសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានបញ្ចប់នៅថ្ងៃទី១៦ ខែមេសា នាព្រឹកថ្ងៃទី១៧នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូខេត្តកំពង់ធំ ទៅចូលរួមកម្មវិធី  « The 25th Flowery March » និងពិព័រណ៍សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍អន្តរជាតិ នៅទីក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរយៈបណ្តាញសង្គម លោក នួន ផារ័ត្ន បានឱ្យដឹងបែបនេះថា «សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានបញ្ចប់ហើយ ពេលនេះ ខ្ញុំត្រូវដឹកនាំគណៈប្រតិភូខេត្តកំពង់ធំ ទៅចូលរួមកម្មវិធី  « The 25th Flowery March » និងពិព័រណ៍សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍អន្តរជាតិ នៅទីក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ លោកអភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា នឹងត្រូវជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំខេត្តជាំងស៊ូ និងទីក្រុងយ៉ាងចូវ ដើម្បីជំរុញការចងសម្ព័ន្ធមេត្រីភាព ដែលទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាលរួចហើយ៕