អាស៊ាន-អូស្ត្រាលី

ថ្ងៃស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ព្រមទាំងមានជំនួបនឹងលោក អេនថូនី អាល់បានីស៊ី
នាថ្ងៃទី៤ ខែមីនាស្អែកនេះ គឺជាថ្ងៃចាប់ផ្តើមបើកកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី ដែលមានវត្តមានមេដឹកនាំអាស៊ាន១០ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏នឹង​អញ្ជើញចូលរួម​ក្នុង​ឱកាសកិច្ចប្រជុំដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី។

កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី មានរយៈពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី៤ដល់ថ្ងៃទី៦ខែមីនា ស្ថិតនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលមានលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី ជាសហប្រធាន។

អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ លោក សុខ ចិន្តសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អេនថូនី អាល់បានីស៊ី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕

The post ថ្ងៃស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ព្រមទាំងមានជំនួបនឹងលោក អេនថូនី អាល់បានីស៊ី appeared first on .

ប្រធានអាស៊ាន ស្វាគមន៍ការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជសេរី
ប្រធានអាស៊ានប្តូរវេន សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយមលើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើនទៀត ជូនដល់ប្រជាជនទាំងពីរ។ ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី លើកទី២ ជាមួយ នឹងលោក អានថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ នៅថ្ងៃទី១២វិច្ឆិកានេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ ដែលប្រទេសអូស្ត្រាលីតែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម និងយន្តការនានាដែលដឹកនាំដោយអាស៊ាន។

សម្តេចតេជោថ្លែងបន្ថែមថា នៅក្រោមក្របខណ្ឌ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្តេចបានកោតសរសើរនូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៉ីហ្វិក ដែលតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធី អូស្ត្រាលីសម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធី គាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ជាដើម។ សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឲ្យកាន់តែស៊ីជម្រៅ៕

The post ប្រធានអាស៊ាន ស្វាគមន៍ការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជសេរី appeared first on .