អាស៊ីប៉ាស៊ីហ្វិក

នៅចាំអីទៀត ដាក់ពាក្យបង្ហាញទេពកោសល្យ! ឆ្នាំនេះខែក្រោយ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ដែល ១៨ឆ្នាំមានតែម្តងប៉ុណ្ណោះ
ព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ឆ្នាំ២០២៤ កំពុងតែខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ ស្របពេលវានឹងក្លាយជាឱកាសមួយដ៏អស្ចារ្យអាចឲ្យបេក្ខជន បេក្ខនារីទូទាំងប្រទេសកម្ពុជា បង្ហាញសមត្ថភាព និងទេពកោសល្យដែលខ្លួនមានទាក់ទងនឹងវិស័យសម្រស់ មកចូលរួមប្រកួតប្រជែង លើកមុខមាត់ប្រទេស ជាមួយនឹងបេក្ខជន បេក្ខនារីមកពី ១៥ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រោមការរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ពីសំណាក់សមាគមជាងសក់ និងគ្រឿងសម្អាងអាស៊ីប៉ាស៊ីហ្វិក រួមទាំងសាលាបង្រៀនថែរក្សាសម្ផស្សគ្រីស្ទីណា និងសមាគមជាងសក់ និងសម្អាងនៅកម្ពុជា ពិតណាស់នឹងធ្វើឲ្យកម្ពុជាទាំងមូលទទួលបាននូវប្រយោជន៍ជាច្រើននឹងធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ អំពីសក្តានុពលនៃឧស្សាហកម្មសក់ សម្រស់ និងសម្អាងរបស់កម្ពុជា ជាពិសេសដឹកនាំបងប្អូនរួមអាជីពក្នុងវិស័យសក់ សាឡន និងសម្រស់ទាំងអស់ បង្ហាញស្នាដៃពិសេសៗ តាមរយៈការរចនា និងការកែច្នៃប្រឌិតប្លែកៗមានភាពទាក់ទាញដល់ពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏នឹងជួយជំរុញ ជ្រោមជ្រែងឧស្សាហកម្មសក់ សម្រស់ និងសម្អាងនៅកម្ពុជាឲ្យកាន់តែរីកចម្រើន តាមរយៈការលើកកម្ពស់ និងទទួលស្គាល់ស្នាដៃ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ជំនាញសក់ និងសម្រស់ ក៏ដូចជាលើកកិត្តិយស និងមោទនភាព សម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀចំកម្មវិធីដ៏ពិសេស ១៨ឆ្នាំមានតែម្តងប៉ុណ្ណោះនៅកម្ពុជា ហើយក៏ជាឱកាសមួយដើម្បីទាក់ទាញការបណ្តាក់ទុនរកស៊ី រួមទាំងផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មជាមួយគ្នាផងដែរ។

គួរឲ្យដឹងថា វិញ្ញាសាក្នុងការប្រកួតប្រជែងមានច្រើនប្រភេទណាស់ ដែលអាចឲ្យបេក្ខជន បេក្ខនារីជាម្ចាស់សាឡន ឬអ្នកជំនាញក្នុងវិស័យមួយនេះ អាចចូលរួម និងមានឱកាសទទួលបានជ័យលាភីដោយរួមមានទាំង ១. វិញ្ញាសាកាត់សក់នារី រួមបញ្ចូលនិងការកែច្នៃពណ៌សក់ ២. វិញ្ញាសាកាត់សក់បុរស រួមបញ្ចូល និងការច្នៃពណ៌សក់ ៣. វិញ្ញាសាការតុបតែមុខកូនក្រមុំ ៤. វិញ្ញាសាការតុបតែងមុខបែបហ្វែនតាស៊ី ៥. វិញ្ញាសាការបង្កើតពណ៌សក់បែបសម័យថ្មី ៧. វិញ្ញាសាតរោមភ្នែក និង៨. វិញ្ញាសាហ្វេនតាស៊ីក្រចក។

សូមជម្រាបបន្ថែមថា កម្មវិធីប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងទទួលពាក្យបើកឲ្យសាធារណៈជនទាំងអស់ចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែតុលា ខណៈកម្មវិធីប្រកួតផ្លូវការនឹងប្រារព្ធធ្វើឡើងចំនួនពីរថ្ងៃពោលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun & Moon Riverside ហើយនឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងមន្ត្រីរបស់កម្មវិធីទាំងជាតិ និងអន្តរជាតិជាច្រើននាក់ ដោយក្នុងនោះនឹងមានការអញ្ជើញចូលរួមពីប្រធានសមាគម APHCA ប្រចាំប្រទេសនីមួយៗចំនួន ១៥នាក់ ចៅក្រមដាក់ពិន្ទុជាតិនិងអន្តរជាតិមានចំនួន ១៥០នាក់ អ្នកចូលរួមប្រកួតទាំងជាតិ និងអន្តរជាតិ​សរុបមានជាង ១៥០នាក់ រួមទាំងម្ចាស់សាឡនជាអ្នកគាំទ្រ និងអ្នកទស្សនាដែលនឹងអញ្ជើញចូលរួមដោយសេរីមានប្រមាណ ៥០០នាក់ ដោយសរុបទាំងអស់ទៀតនោះមានរហូតដល់ទៅ ១ ០០០នាក់ឯណោះ៕

The post នៅចាំអីទៀត ដាក់ពាក្យបង្ហាញទេពកោសល្យ! ឆ្នាំនេះខែក្រោយ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតម៉ូតសក់ និងសម្រស់អាស៊ីប៉ាស៊ីហ្វិក លើកទី២៨ ដែល ១៨ឆ្នាំមានតែម្តងប៉ុណ្ណោះ appeared first on .

ADB៖ ឆ្នាំនេះប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានកំណើន GDP ជាមធ្យម៤,៩%
យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងមានកំណើន GDP ជាមធ្យម៤,៩% នៅឆ្នាំនេះ ដោយសារតែតម្រូវការក្នុងស្រុកមានភាពរឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ជាមួយគ្នា អតិផរណារបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣,២% នៅឆ្នាំ២០២៤ និងធ្លាក់ចុះបន្ថែមទៀតមកដល់ចំនួន៣% នៅឆ្នាំក្រោយ។

ក្នុងនោះ GDP របស់ប្រទេសកម្ពុជានៅឆ្នាំនេះនឹងមានកំណើន៥,៨% ចំណែកឯនៅឆ្នាំក្រោយក៏នឹងមានកំណើនរហូតដល់ទៅ៦% ស្របពេលប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដ្បិត GDP របស់ប្រទេសនេះអាចនឹងមានការកើនឡើងរហូតដល់ទៅ៧% នៅឆ្នាំ២០២៤ និង៧,២% នៅឆ្នាំក្រោយ។​ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចចិនបែរជាត្រូវបានគេរំពឹងថា នឹងមានការថមថយចុះទៅវិញ ពោលពីចំនួន៥,២% កាលពីឆ្នាំមុនមកនៅត្រឹម៤,៨% ប៉ុណ្ណោះនៅឆ្នាំ២០២៤ និងបន្តធ្លាក់ទៀតដល់ចំំនួន៤,៥% នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៦៦ និងមានសមាជិករហូតដល់ ៦៨ប្រទេស ខណៈធនាគារមួយនេះបានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវភាពរីកចម្រើន ភាពធន់ និងរក្សានិរន្តរភាពលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

The post ADB៖ ឆ្នាំនេះប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានកំណើន GDP ជាមធ្យម៤,៩% appeared first on .

JPMorgan សម្លឹងឃើញឥណ្ឌាជាប្រទេសមានទីផ្សារជឿនលឿនបំផុតមួយ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ធនាគារលំដាប់កំពូល JPMorgan បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានចាត់ទុកឥណ្ឌា អូស្ត្រលី និងជប៉ុន ជាប្រទេសមានទីផ្សារជឿនលឿនបំផុតប្រចាំតំបន់មួយនេះ នាឆ្នាំក្រោយ។

ជាមួយគ្នានេះ លោក Filippo Gori នាយកប្រតិបត្តិធនាគារ JPMorgan ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា ឥណ្ឌាមានលទ្ធភាពស្រូបទាញក្រុមហ៊ុនធំៗ មកបណ្ដាក់ទុននៅក្នុងប្រទេសខ្លួនបាន តួយ៉ាងដូចជា ក្រុមហ៊ុន Apple បានចាប់ផ្ដើម​បោះជំហាននៅក្នុងទីផ្សារឥណ្ឌារួចស្រេច ខណៈ Tesla កំពុងចរចាជាមួយរដ្ឋាភិបាល។

គួររំលឹកដែរថា ឥណ្ឌាគឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣ នៅតំបន់អាស៊ី ខណៈមានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាចឈានដល់ ៦,៥% គិតត្រឹមត្រីមាសទីមួយនា​ឆ្នាំក្រោយ ស្របពេលបច្ចុប្បន្នពួកគេកំពុងព្យាយាមអូសទាញក្រុមហ៊ុនខ្នាតយក្សមកវិនិយោគ​ជាច្រើន ដោយប្រកាសតាំងពីការលើកលែងពន្ធមួយភាគធំ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត៕

The post JPMorgan សម្លឹងឃើញឥណ្ឌាជាប្រទេសមានទីផ្សារជឿនលឿនបំផុតមួយ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក appeared first on .

កម្ពុជាឈរខ្ពស់ជាងចិន និងថៃ ជាប្រទេសមានសន្តិភាពបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពនៃប្រទេសអូស្ត្រាលី បានបញ្ចេញនូវ​បញ្ជីឈ្មោះ​ប្រទេស​មានស្ថានភាពសន្តិភាពបំផុតលើលោក ចំនួន ១៦៣ប្រទេស។

ក្នុងនោះ ប្រទេសកម្ពុជា​បាន​ជាប់នៅលំដាប់លេខរៀងទី៧៣ ក្នុងចំណោម ១៦៣ប្រទេសទូទាំង​ពិភពលោក និងជាប់នៅចំណាត់ថ្នាក់ទី១៣ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះសបង្ហាញឲ្យ​ឃើញថា កម្ពុជា​មានវឌ្ឍនភាព​យ៉ាងល្អប្រសើរបំផុត ខណៈ​ចិនជាប់លេខរៀងទី១៤ និងថៃនៅ​លំដាប់លេខរៀងទី១៥។

សូមជម្រាបដែរថា សន្ទស្សន៍សន្តិភាពសកល (GPI) គឺជាឧបករណ៍វាស់ស្ទង់ឈានមុខគេលើពិភពលោកនៃសន្តិភាពសកល និងផ្តល់នូវការវិភាគទិន្នន័យយ៉ាងទូលំទូលាយ លើនិន្នាការសន្តិភាព តម្លៃសេដ្ឋកិច្ច និងរបៀបអភិវឌ្ឍសង្គមប្រកបដោយសន្តិភាព៕

The post កម្ពុជាឈរខ្ពស់ជាងចិន និងថៃ ជាប្រទេសមានសន្តិភាពបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក appeared first on .