អូមីក្រុង

អ្នកឆ្លងអូមីក្រុង ទាំងខ្មែរនិងបរទេសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវចេញទៅផ្ទះ សណ្ឋាគារ ឬស្ថានទូតបានតាមចិត្ត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅយប់ថ្ងៃសុក្រ ទី២១ មករានេះ បានប្រកាសកែប្រែសម្រួលលក្ខខណ្ឌព្យាបាលជំងឺមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង សម្រេចឲ្យព្យាបាលនៅតាមផ្ទះ និងជនបរទេសក៏អនុញ្ញាតឱ្យទៅព្យាបាលនៅតាមសណ្ឋាគារ ស្ថានទូត ឬនៅតាមកន្លែងដែលពួកគាត់ជ្រើសរើស។ ខណៈកាលពីពេលមុនក្នុងដំណាក់កាលតាមដានស្ថានភាពនៃការវាយប្រហាររបស់ជំងឺកូវីដ១៩នោះ សម្តេចបានចេញបទបញ្ជាឱ្យអ្នកជំងឺអូមីក្រុងទាំងអស់ត្រូវតែព្យាបាលនៅតាមមន្ទីរពេទ្យ។

ការប្រកាសកែប្រែលក្ខខណ្ឌនៅពេលនេះរបស់ប្រមុខដឹកនាំកម្ពុជា ក្រោយសង្កេតឃើញស្ថានភាពអ្នកជំងឺកើតមេរោគនេះ មិនមានសភាពធ្ងន់ធ្ងរនៅឡើយសម្រាប់កម្ពុជា។

ជាមួយគ្នានេះ សម្តេចក៏បានណែនាំឲ្យក្រសួងសុខាភិបាលកម្ពុជា ចេញនូវសេចក្តីណែនាំបន្ថែមដល់អ្នកជំងឺអូមីក្រុង ដែលកំពុងស្ថិតនៅតាមមន្ទីរពេទ្យបច្ចុប្បន្ននេះ ជាជនបរទេស ឬក៏ជាជនខ្មែរ ហើយបើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏សូមអនុញ្ញាតឱ្យចេញចាប់ពីយប់នេះតទៅ។

តែយ៉ាងណា សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះមិនមែនអនុញ្ញាតឱ្យដើរលេងតាមចិត្តនោះទេ គឺគ្រាន់តែផ្ទេរពីមន្ទីរពេទ្យទៅព្យាបាលតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ ឬព្យាបាលនៅកន្លែងផ្សេងក្រៅពីមន្ទីរពេទ្យតែប៉ុណ្ណោះ។ លើសពីនេះសម្តេចបង្ហាញក្តីសង្ឃឹមខ្ពស់ថា ភ្ញៀវបរទេសដែលចូលមកកម្ពុជា នឹងមិនព្រួយបារម្ភពីការដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីរកឃើញកើតមេរោគបំប្លែងថ្មីអូមីក្រុង៕

The post អ្នកឆ្លងអូមីក្រុង ទាំងខ្មែរនិងបរទេសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវចេញទៅផ្ទះ សណ្ឋាគារ ឬស្ថានទូតបានតាមចិត្ត appeared first on .

សម្តេច ហ៊ុន សែន៖ ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» ចំនួន១៥ករណី ត្រូវបន្តប្រុងប្រយ័ត្ន
មានប្រសាសន៍ក្នុងពិធីទទួលវ៉ាក់សាំងបង្ការកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី នៅព្រលប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥ករណី ដែលជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង»។

សម្តេចនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ុន្តែសម្តេចអះអាងថា មេរោគនេះមិនកាចសាហាវដូចដែលតានោះទេ។ ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការផិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាល។

បើតាមសម្តេច ហ៊ុន សែន ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។ សម្តេចថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ៕

The post សម្តេច ហ៊ុន សែន៖  ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» ចំនួន១៥ករណី ត្រូវបន្តប្រុងប្រយ័ត្ន appeared first on .