សម្តេច ហ៊ុន សែន៖ ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» ចំនួន១៥ករណី ត្រូវបន្តប្រុងប្រយ័ត្ន

សង្គម​និង​សេដ្ឋកិច្ច

មានប្រសាសន៍ក្នុងពិធីទទួលវ៉ាក់សាំងបង្ការកូវីដ១៩ Pfizer ចំនួនជាង ២.៣៥លានដូស ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី នៅព្រលប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា នៅថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥ករណី ដែលជាករណីនាំចូល ហើយសុទ្ធសឹងតែជាមេរោគបំប្លែងថ្មី «អូមីក្រុង»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចនាយករដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ប៉ុន្តែសម្តេចអះអាងថា មេរោគនេះមិនកាចសាហាវដូចដែលតានោះទេ។ ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការផិតភ័យជាមួយមេរោគបំប្លែងថ្មីអូមីក្រុង ប៉ុន្តែត្រូវបន្តប្រុងប្រយ័ត្នដោយអនុវត្តវិធានការសុខាភិបាល។

បើតាមសម្តេច ហ៊ុន សែន ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។ សម្តេចថា ទោះបីជាពិភពលោកកំពុងមានវត្តមានមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ក៏កម្ពុជាមិនមានការបារម្ភដែរ៕