អៀរឡង់

និយតករប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ បើកការស៊ើបអង្កេតលើបណ្តាញសង្គម X របស់ Elon Musk
និយតករប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអៀរឡង់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានចាប់ផ្តើមបើកការស៊ើបអង្កេតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់មហាសេដ្ឋី Elon Musk ជុំវិញការបំពានច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការវិធានការនេះ ត្រូវបានធ្វើឡើង ចំពេលមានការព្រួយបារម្ភថាបណ្តាញសង្គម X មិនផ្តល់ឱកាសដល់អ្នកប្រើប្រាស់ អាចធ្វើការប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចចំពោះការត្រួតពិនិត្យលើខ្លឹមសារ និងការដោះស្រាយពាក្យបណ្តឹងផ្ទៃក្នុងជាដើម។

គួរឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនសុទ្ធសឹងតែមានទីស្នាក់កណ្តាលក្នុងតំបន់អឺរ៉ុប នៅក្នុងប្រទេសអៀរឡង់។ ហើយប្រសិនបើអ្នកផ្តល់សេវាកម្មទាំងនោះ ត្រូវបានរកឃើញថាបានរំលោភទៅលើច្បាប់ DSA នោះ និយតករអៀរឡង់ អាចពិន័យរហូតដល់ ៦% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនទាំងនោះ។

ជម្រាបជូនថា កន្លងមកសហភាពអឺរ៉ុបបានបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យាធំៗដោយប្រើច្បាប់ DSA នេះ ដែលទាមទារឲ្យវេទិកាធំៗដូចជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម និងម៉ាស៊ីនស្វែងរក មានវិធានការរឹងមាំដើម្បីកាត់បន្ថយការរីករាលដាលនៃខ្លឹមសារខុសច្បាប់ និងបង្កគ្រោះថ្នាក់៕

The post និយតករប្រព័ន្ធផ្សព្វផ្សាយអៀរឡង់ បើកការស៊ើបអង្កេតលើបណ្តាញសង្គម X របស់ Elon Musk appeared first on .

មិនព្រម​សហការ រដ្ឋាភិបាល​អៀរឡង់​ គ្រោង​ប្ដឹង​ក្រុមហ៊ុន Facebook ទារ​ប្រាក់ ៣៦ លាន​ដុល្លារ
គណៈកម្មការ​ការពារ​ទិន្នន័យ​ប្រចាំ​ប្រទេស​អៀរឡង់ ហៅ​កាត់ DPC បាន​ធ្វើការ​ដាក់​លិខិត​ប្ដឹងផ្ដល់​ទៅ​កាន់​ក្រុមហ៊ុន Facebook ដោយ​ទារ​សំណង​ជា​ទឹកប្រាក់​ប្រមាណ ៣៦ លាន​អឺរ៉ូ ដោយសារ​ក្រុមហ៊ុន​ខ្នាត​យក្ស​នេះ មិន​អាច​សហការ​ជាមួយ​រដ្ឋាភិបាល​អៀរឡង់​បាន។

យោង​តាម​ច្បាប់​នៅ​សហព័ន្ធ​អឺរ៉ុប​កាលពី​ឆ្នាំ ២០១៨ សម្រាប់​ការ​ការពារ​ទិន្នន័យ​នៃ​ប្រទេស​នីមួយៗ គឺ DPC មាន​សិទ្ធិ​គ្រប់គ្រាន់​សម្រាប់​ការ​ចូលរួម​គ្រប់គ្រង​ទិន្នន័យ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​សម្រេច​ថា តើ​គួរ​ឡើង​ដល់​តុលាការ​ឬ​អត់។

អៀរឡង់​គឺ​ជា​ទីស្នាក់ការ​កណ្ដាល​ធំ​បំផុត​របស់ Facebook និង​សម្រាប់​ក្រុមហ៊ុន​ខ្នាត​យក្ស​ជាច្រើន​ទៀត​ទាក់ទិន​នឹង​វិស័យ​បច្ចេកវិទ្យា​ ហើយ​រដ្ឋាភិបាល​ប្រទេស​មួយ​នេះ​បាន​ស្នើ​សុំ​សិទ្ធិ​ចូល​គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ផង​ដែរ តែ​ដោយសារ​គោលការណ៍​ក្រុមហ៊ុន Facebook គឺ​ធានា​នូវ​សិទ្ធិឯកជន​របស់​អ្នក​ប្រើប្រាស់ ទើប​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ទាស់​សម្ដី​គ្នា។

ដោយឡែក DPC បាន​ស្នើ​សុំ​សំណង​ជា​ទឹកប្រាក់​ប្រមាណ​ចន្លោះពី ២៨ ទៅ ៣៦ លាន​អឺរ៉ូ ដោយសារ​ Facebook មិន​ព្រម​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​​ដល់​រដ្ឋាភិបាល​ប្រចាំ​ប្រទេស ស្របពេល​អ្នក​នាំពាក្យ​របស់ DPC បាន​និយាយ​ថា ឯកសារ​ទាំង​អស់​ត្រូវបាន​ដាក់​ទៅ​កាន់​អាជ្ញាធរ​ត្រួតពិនិត្យ​អស់ហើយ រង់ចាំ​តែ​ការ​ឆ្លើយតប​វិញ​ប៉ុណ្ណោះ៕

ប្រភព: Kelo

The post មិនព្រម​សហការ រដ្ឋាភិបាល​អៀរឡង់​ គ្រោង​ប្ដឹង​ក្រុមហ៊ុន Facebook ទារ​ប្រាក់ ៣៦ លាន​ដុល្លារ appeared first on .