អ្នកដំណើរ

អ្នកឧកញ៉ា គិត ម៉េង ស្នើសភាពាណិជ្ជកម្មឌូបៃជំរុញឱ្យមានការជើងហោះហើរត្រង់មកកាន់កម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Marwan AlMarri, នាយកតំបន់ប្រចាំអាស៊ី នៃសភាពាណិជ្ជកម្មឌូប៉ៃ នឹងសហការីមួយចំនួនតំណាងមកពីវៀតណាម កាលពីថ្ងៃទី៥ខែធ្នូម្សិលមិញ។

គោលបំណងនៃជំនួបនេះ ដើម្បីស្វែងរកដៃគូធុរកិច្ច វិនិយោគនៅកម្ពុជា ពីសភាពាណិជ្ជកម្មឌូបៃ ជាពិសេសមកចែករំលែកអំពីសកម្មភាពបរិយាកាសធុរកិច្ច និងវិនិយោគ និងព័ត៌មានធុរកិច្ចផ្សេងៗ របស់ខ្លួន ជូនដល់សមាជិកសមាជិកានៃសភពាណិជ្ជកម្មកម្ពុជា នឹងស្វែងយល់អំពីបិរយាកាសធុរកិច្ចនិងវិនយោគនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា បានស្នើទៅកាន់សភាពាណិជ្ជកម្មឌូបៃឱ្យមានជើងហោះហើរត្រង់មកកម្ពុជាឱ្យប្រសើជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀត។

ក្រៅពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើទៅកាន់សភាពាណិជ្ជកម្មឌូបៃនូវចំនួន៥ចំនុចបន្ថែមទៀត ដោយក្នុងនោះរួមមានមាន៖ ១.ពិធីចុះអនុសារណយោគយល់គ្នារវាង សភាពាណិជ្ជកម្មទាំងពីរ ២.ស្នើឲ្យមានការធ្វើដំណើរទស្សនៈកិច្ច ដែលរៀបចំការអញ្ជើញដោយ សភាពាណិជ្ជកម្មឌូបៃ ៣. ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ធុរជន និងវិនិយោគិនទាំងពីរ ដោយផ្អែកលើវិស័យអថិភាពរួម ៤. ស្នើសុំឲ្យមានកាលើកលែងពិសេសសម្រាប់ធុរជនឬវិនិយោគិន ដែលកំពុងធ្វើសកម្មភាពធុរកិច្ច និងវិនយោគនានា ពីកម្ពុជា និង៥.ក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អញ្ជើថ្នាក់ដឹកនាំនិងសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មឌូបៃ។

ជាកាឆ្លើយតបពីសភាពាណិជ្ជកម្មឌូបៃ គឺបានទទួលយកតាមការស្នើសុំខាងលើ នឹងបន្តរក្សានូវទំនាក់ទំនងឱ្យមានប្រសិទ្ធភាព រវាងសភាពាណិជ្ជកម្មទាំងពីរ៕ អត្ថបទ៖ រង្សី

The post អ្នកឧកញ៉ា គិត ម៉េង ស្នើសភាពាណិជ្ជកម្មឌូបៃជំរុញឱ្យមានការជើងហោះហើរត្រង់មកកាន់កម្ពុជា appeared first on .

អ្នកដំណើរពីបរទេសមកកម្ពុជាមានការកើនឡើង ក្រោយ​លុបចោលលក្ខខណ្ឌរឹតបន្តឹងផ្នែក​សុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩
ក្រោយពេលរាជរដ្ឋាភិបាលសម្រេចលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គេសង្កេតឃើញថាទាំងអ្នកទេសចរណ៍បរទេស និងអ្នកវិនិយោគិន​បរទេស​ជា​ច្រើន បានចាប់ផ្តើមធ្វើដំណើរមកកាន់កម្ពុជាដើម្បីមកទេសចរណ៍ និងស្វែងរក​ឳកាសវិនិយោ បន្ទាប់ពីខកខានមួយរយៈពេលមក។

លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ បានបញ្ជាក់ថា តាំងពីលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលមក ជាការ​កត់សម្គាល់ឃើញមានអ្នកភ្លៀវបរទេស និងអ្នកវិនិយោគិនបរទេស បានចូលមកកម្ពុជា​ច្រើនជា​ង​មុន ពោលគឺមុនពេលចេញសេចក្តីសម្រេច​លុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាល នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ មានអ្នកដំណើរពី​បរទេស​មកកម្ពុជាតាមច្រកទ្វារអាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ មានចន្លោះពី៦០០នាក់​ទៅ​៧០០​នាក់ ប៉ុន្តែឥឡូវជាមធ្យម​គឺឈានដល់ពី១២០០​នាក់ទៅ១៣០០នាក់។

លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បានបន្តថា កម្ពុជាជាប្រទេសដំបូងគេ​នៅក្នុងតំបន់​អា ស៊ា ន ដែលបានបើកប្រទេសទាំងស្រុង​ដោយ​លុប​ចេញលក្ខខណ្ឌ​រឹតបន្តឹង​លើផ្នែក​សុខា​ភិបាល ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅលើពិភពលោក​បាន ចាក់វ៉ាក់សាំងកូវីដ១៩អស់ហើយ ខណៈដែលផ្ទៃក្នុងកម្ពុជា​ក៏មានពលរដ្ឋជាង៩០ភាគរយ បានចាក់វ៉ាក់​សាំងរួចហើយដែរ ដែលបង្កើតអោយមានភាពស៊ាំ​សហគមន៍ ដើម្បីឆ្លើយ​តបនឹងកូវីដ-១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានសម្រេច លុបចោលលក្ខខណ្ឌ​តម្រូវឱ្យអ្នក​ដំណើរ​មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២​ម៉ោង មុនពេលមកដល់កម្ពុជា និងលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះបីមានការលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ក៏ដោយ ក្រសួងសុខាភិបាល ក៏អំនាវបាវលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើ​តេស្តរហ័ស​ដោយខ្លួនឯង។ ជាមួយគ្នា នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ដោយឡែកចំពោះ​អ្នកដំណើរ​ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបើកប្រទេសទាំងស្រុង​ដោយ​លុប​ចេញលក្ខខណ្ឌ​រឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឃើញថា​ទាំង​អ្នកទេស​ចរណ៍បរទេស និងអ្នកវិនិយោគទុន។ ការធ្វើបែបនេះ ដោយសារបច្ចុប្បន្ននេះ កម្ពុជា​អាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ បានដោយពលរដ្ឋជាង៩០​ភាគរយ បានចាក់វ៉ាក់​សាំង ដែលពលរដ្ឋខ្លះបានចាក់ដល់ដូសទី៤ ដែលបង្កើតអោយមានភាពស៊ាំ​សហគ​មន៍ ដើម្បីឆ្លើយតបនឹងកូវីដ-១៩ ៕ អត្ថបទ៖ ពុធិកា

The post អ្នកដំណើរពីបរទេសមកកម្ពុជាមានការកើនឡើង ក្រោយ​លុបចោលលក្ខខណ្ឌរឹតបន្តឹងផ្នែក​សុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ appeared first on .