អ្នកនាំពាក្យក្រសួងកសិកម្ម

អ្នកនាំពាក្យ៖ ផលិតផលជលផលកម្ពុជា ចំនួន២មុខ បាននាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង
អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា មានផលិតផលផលទឹកសាបរបស់កម្ពុជា ចំនួន២មុខ គឺ កំពឹស និងអន្ទង់ ត្រូវបាននាំចេញត្រូវកាន់ទីផ្សារប្រទេសចិនជាលើកដំបូង។

កញ្ញា អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ថា ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន ហើយសរបញ្ជាក់ថា កម្ពុជានៅមានការងារច្រើនទៀតដែលត្រូវធ្វើ។

កញ្ញាបន្តថា៖«ក្រសួងសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣»។​

អ្នកនាំពាក្យខាងលើ បានបញ្ជាក់ដែរថា ការងារអាទិភាពដំបូង​ គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ កញ្ញាថា គឺការជំរុញឱ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

មន្រ្តីនាំពាក្យ កញ្ញាបន្តដែរថា៖«នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ចំណែកវារីវប្បករ​​ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើនផងដែរ»។

សូមបញ្ជាក់ដែរថា ផលិតផលជលផលកម្ពុជា ចំនួន២មុខ គឺ កំពឹស និងអន្ទង់ ដែលបាននាំចេញទីកាន់ទីផ្សារចិនជាលើកដំបូងនាពេលនេះ គឺជាផលិតធម្មជាតិសុទ្ធសាធ។

តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្ម ក៏បានក្តីសង្ឃឹមយ៉ាងមុតមាំថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឱ្យកាន់តែមានការរីកចំរើនទៅមុខ​ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទ៖ ពិសី

The post អ្នកនាំពាក្យ៖ ផលិតផលជលផលកម្ពុជា ចំនួន២មុខ បាននាំចេញទៅកាន់ទីផ្សារចិនជាលើកដំបូង appeared first on .