អ្នកស្រី គឹម សុផានីតា

ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ១៩% នៅឆមាសទី១នេះ អាចប៉ះពាល់ដល់ភាគហ៊ុនរបស់ខ្លួនដែរឬទេ?
ប្រាក់ចំណូលទទួលបានពីការផ្តល់សេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញប្រចំាខែមិថុនា មានទឹកប្រាក់ជាង៣លានដុល្លារអាមេរិក កើនឡើង១% តែនៅឆមាសទី១ ឆ្នំា២០២៣ បានធ្លាក់ចុះ១៩% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២។តើការធ្លាក់ចុះនៅប្រាក់ចំណូលនៅឆមាសទី១នេះ អាចធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃហ៊ុន និងការជួញដូរនៅទីផ្សារមូលបត្រដែរឬទេ?

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញថ្មីៗនេះ បង្ហាញថា ប្រភពប្រាក់ចំណូលប្រចំាខែមិថុនាដែលកំពង់ផែទទួលបាន៖ ១)-ចំណូលពីប្រតិបត្តិការផែ,២)-ចំណូលពីអាជ្ញាធរផែ,៣)-ចំណូលពីសេវាកម្មផ្សេងៗ និង៤)-ចំណូលផ្សេងៗគិតជាទឹកប្រាក់សរុបមានជាង៣លានដុល្លារអាមេរិក បើប្រៀបធៀបទៅនិងខែមិថុនា ឆ្នំា២០២២ ពោលគឺមានកំណើន១% ខណៈប្រាក់ចំណូលប្រចំាត្រីមាសទី២ ឆ្នំា២០២៣ មានទឹកប្រាក់ជាង៩លានដុល្លារអាមេរិក ធ្លាក់ចុះ៧% បើប្រៀបធៀបនិងត្រីមាសទី២ ក្នុងឆ្នំា២០២២ មានទឹកប្រាក់ជាង១០លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញដដែល គូសបញ្ជាក់ថា «ចំណូលប្រចំាឆមាសទី១ ឆ្នំា២០២៣ មិនទាន់ធ្វើសវនកម្មមានជាង១៧លានដុល្លារអាមេរិក ធ្លាក់ចុះ១៩% បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នំា២០២២ មានទឹកប្រាក់ជាង២២លានដុល្លារអាមេរិក»។

អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ព័ត៌មានស្តីពីការធ្លាក់ចុះប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ គួរតែមិនមានផលប៉ះពាល់ជាអវិជ្ជមានធំដុំទៅលើទីផ្សារនោះទេ ពីព្រោះអ្នកវិនិយោគគាត់មិនមែនមើលតែទៅលើប្រាក់ចំណូលតែមួយមុខនោះទេ គាត់មើលទៅលើការចំណាយ និងលទ្ធផលនៃប្រាក់ចំណេញជារួម។ជួនកាលប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ ប៉ុន្តែការចំណាយត្រូវបានកាត់បន្ថយ ធ្វើឱ្យប្រាក់ចំណេញនៅអាចទទួលបាន អីចឹងអ្នកវិនិយោគនៅតែពេញចិត្តជាមួយការវិនិយោគរបស់គាត់ ដែលជាហេតុមិនធ្វើឱ្យមានការសម្រេចចិត្តត្រូវលក់ចេញភាគហ៊ុនរបស់ខ្លួនជាលក្ខណៈធំដុំនោះដែរ។

អ្នកស្រី លើកឡើងថា ជាទូទៅការធ្វើអាជីវកម្មតែងតែមានឡើងមានចុះពេលខ្លះ ដូចនេះសម្រាប់អ្នកវិនិយោគត្រូវឃ្លាំមើល បើករណីថាមានការធ្លាក់ចុះជាការបណ្តោះអាសន្នឬមើលឃើញជាសញ្ញាធ្លាក់ចុះយូរអង្វែងទើបមានសញ្ញាលក់ហ៊ុនចេញ។តែបើតាមខ្ញុំសង្កេតមើលទៅ វិនិយោគិនភាគច្រើនគាត់ហាក់បីដូចជារក្សាទុកហ៊ុនរបស់គាត់ ហើយរងចំាសង្កេតមើលនៅគ្រាបន្ទាប់។

អ្នកស្រី សង្កត់ធ្ងន់ថា «ប៉ុន្តែនៅពេលកន្លងមកខាងកំពង់ផែស្វយ័តភ្នំពេញទោះបីស្ថិតក្នុងកាលៈទេសៈជំងឺកូវីដ១៩រីករាលខ្លំាងនៅកម្ពុជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់គាត់ធ្លាក់ចុះតិចតួច តែប្រាក់ចំណេញរបស់គាត់នៅតែល្អ ទើបធ្វើតម្រូវការភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញកន្លងមកនៅតែមាន ហើយតម្លៃភាគហ៊ុនរក្សាបាននៅភាពខ្លំាងរបស់ខ្លួន ដែលជាហេតុធ្វើតម្លៃហ៊ុនឡើងជាង១០០% បើប្រៀបធៀបថ្លៃIPO»។

បើតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ដល់១៤ ខែកក្កដា ឆ្នំា២០២៣ ការជួញដូរភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ក្នុងមួយថ្ងៃជាមធ្យមមានប្រមាណ៥១៩ហ៊ុន ហើយមានទំហំទឹកប្រាក់ប្រមាណ១.៨១០ដុល្លារអាមេរិក ឬស្មើនឹង៧លានរៀល ក្នុងមួយថ្ងៃ។តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ គិតត្រឹមថ្ងៃបិទថ្ងៃទី១៤ ខែកក្កដា ក្នុងមួយហ៊ុនថ្លៃ១៤.១៦០រៀល កើនឡើងជាង១៧៦% បើប្រៀបធៀបIPOថ្លៃលក់លើកដំបូង៥.១២០រៀល៕

អត្ថបទ៖សារេត

The post ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ១៩% នៅឆមាសទី១នេះ អាចប៉ះពាល់ដល់ភាគហ៊ុនរបស់ខ្លួនដែរឬទេ? appeared first on .

ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា២រូបកំពុងធ្វើការជួញដូរយ៉ាងគគ្រឹងគគ្រេងនៅលើទីផ្សារមូលបត្រកម្ពុជា
បន្ទាប់ពីក្រុមហ៊ុនអ្នកឧកញ៉ា គិតម៉េងចុះបញ្ជី នៅថ្ងៃទី២៧ខែមិថុនានិងក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី ចុះបញ្ជីបើកជួញដូរភាគហ៊ុនថ្ងៃទី២៨ខែមិថុនានៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រហូតមកដល់ចុងសប្តាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃផ្សារមូលបត្រកម្ពុជាឬហៅកាត់ថាCSX បានចាត់ទុកថាភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាទាំង២រូបនេះកំពុងធ្វើឱ្យទីផ្សារមានការជួញដូរភាគហ៊ុនយ៉ាងគគ្រឹងគគ្រេងបើប្រៀបធៀបទៅនិងពេលមុនៗ។

អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រកម្ពុជា ហៅកាត់ថាCSX បានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាទាំងពីរនៅថ្ងៃដំបូងបានទាក់ទាញអ្នកចូលរួមច្រើនដូចគ្នា ហើយក្រុមហ៊ុននីមួយៗប្រមូលទុនបានប្រហែល១ពាន់លានរៀលឬស្មើប្រមាណ២៥ម៉ឺនដុល្លារអាមេរិកដូចគ្នាតែបើគិតជាភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងមានប្រហែល៤៨ម៉ឺនហ៊ុននិងភាគហ៊ុនរបស់អ្នកឧកញ៉ាគួចម៉េងលីមាន៤៦ម៉ឺនហ៊ុន។

ចំពោះតម្លៃនៅថ្ងៃជួញដូរដំបូងរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងវាមានការកើនឡើងប្រហែល៤%បើប្រៀបធៀបទៅនិងថ្លៃIPO(ថ្លៃបោះលក់ដំបូង)២២៧០រៀលកើនដល់២៣៣០រៀលក្នុងមួយភាគហ៊ុន ហើយខាងភាគហ៊ុនរបស់ក្រុមហ៊ុនគួចម៉េងលីឡើងថ្លៃជិត៦%ថ្លៃពី២០២០ទៅដល់២០៨០រៀល។

អ្នកស្រី គឹម សុផានីតា មានប្រសាសន៍ថា«បន្ទាប់ពីថ្ងៃបើកជួញដូរដំបូងនៅផ្សារមូលបត្រកម្ពុជារហូតមកដល់សប្តាហ៍ទី១ខែកក្កដានេះយើងសង្កេតឃើញថាសន្ទុះនៃការជួញដូររបស់ភាគហ៊ុនទំាងពីរមានតម្លៃខុសគ្នាតិចតួច។ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងមានតម្រូវការចង់ទិញមានចំនួនច្រើន ដោយតម្លៃភាគហ៊ុនរបស់គាត់កើនឡើងស៊ឹងតែរាល់ថ្ងៃ ។ ជាក់ស្តែងនៅរយៈពេល២ថ្ងៃចុងក្រោយនេះតម្លៃភាគហ៊ុនគាត់បានឡើងដល់កម្រិតកំពូលដោយក្នុង១ភាគហ៊ុនមានតម្លៃ៣០០០រៀល ខណៈតម្លៃជួញដូរនៅថ្ងៃបិទផ្សារកាលពីថ្ងៃទី៦កក្កដាម្សិលមិញថ្លៃ២៧៣០រៀល។ដោយឡែកភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគួចម៉េងលីវិញមានការជួញដូរសកម្មដូចគ្នា តែតម្លៃភាគហ៊ុនចុះមកត្រឹម២១០០រៀលក្នុងមួយហ៊ុនគិតត្រឹមថ្ងៃបិទផ្សារថ្ងៃទី៧កក្កដានេះ»។

បើតាមមន្ត្រីជំនាញរបស់CSX តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង បន្តឡើងថ្លៃ អាចមកពីសក្តានុពលរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនមានភាពទាក់ទាញត្រង់ចែកភាគលាភក្នុងរយៈពេល៣ខែម្តង ហើយខាងក្រុមហ៊ុនធានាភាគលាភរហូតដល់៧%ក្នុងមួយឆ្នំា។

អ្នកស្រីសង្កត់ធ្ងន់ថា«ខ្ញុំសង្កេតឃើញថាក្រោយពេលមានវត្តមានរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គួចម៉េងលី និងក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េងចូលមកផ្សារមូលបត្រកម្ពុជាមកបាន ធ្វើឱ្យទីផ្សារយើងមានភាពគគ្រឹង គគ្រេងខ្លំាងជាងមុន ហើយចំណុចល្អដែលធ្វើឱ្យភាគហ៊ុនទំាងពីរនេះមានអ្នកចូលរួមវិនិយោគខ្លំាងនេះដោយសារតែជាក្រុមហ៊ុនធំល្បីហើយមានកេរ្តិ៍ឈ្មោះបោះសម្លេងហើយប្រជាពលរដ្ឋស្គាល់ច្បាស់ អីចឹងទៅធ្វើឱ្យពួកគាត់កាន់តែចាប់អារម្មណ៍ចង់ចូលរួមវិនិយោគជាមួយក្រុមហ៊ុនទំាងពីរ។លើសពីនេះក្រុមហ៊ុនទំាងពីរនៅពេលគាត់ធ្វើIPOមានអ្នកចូលរួមទិញសុទ្ធតែជាឯកបុគ្គលឬវិនិយោគិនរាយនេះមានការជួញដូរប្រចំាថ្ងៃច្រើនជាងIPOមុនៗដែលមានអ្នកទិញជាប្រភេទក្រុមហ៊ុនហើយមិនមានការជួញដូរប្រចំាថ្ងៃ»៕ អត្ថបទ៖សារេត

The post ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា២រូបកំពុងធ្វើការជួញដូរយ៉ាងគគ្រឹងគគ្រេងនៅលើទីផ្សារមូលបត្រកម្ពុជា appeared first on .