អ្នកឧកញ៉ា លី ហៀក

អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បរិច្ចាគថវិកា ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា
អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន Sun and Moon Co.,Ltd និងអ្នកឧកញ៉ា លីហៀក រតនា បានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាក​បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅបំផុតចំពោះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ដែលបានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

កាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិ។

ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕

The post អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បរិច្ចាគថវិកា ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា appeared first on .

អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា នឹងរៀបចំពិធីកាត់ឫសសីមាព្រះវិហារនៅវត្ដមណីរតនារាម ដែលចូលរួមកសាងអស់ថវិកាប្រមាណជាង ១លាន ១សែនដុល្លារ រយៈពេល ៣ថ្ងៃ
ព្រះវិហារមួយខ្នង នៅវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមការផ្ដួចផ្ដើមកសាងពីសំណាក់ អ្នកឧកញ៉ាបណ្ឌិតជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ញាតិមិត្តជិតឆ្ងាយ ពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លាចូលរួមថវិកាសាងសង់អស់ប្រមាណជាង ១លាន ១សែនដុល្លារ នឹងត្រូវរៀបចំពិធីកាត់ឫសសីមា រយៈពេល ៣ថ្ងៃ យ៉ាងឱឡារឹក។

តាមការបញ្ជាក់របស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ព្រះវិហារនៅវត្តមណីរតនារាម ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ នេះ នឹងត្រូវធ្វើពិធីកាត់ឫសសីមា នៅថ្ងៃទី ៩,១០,១១ ខែមីនា ឆ្នាំ២០២៥នេះ ផ្ទាល់តែម្ដង។

ក្នុងអំឡុងនៃពិធីកាត់ឫសសីមា រយៈពេល ៣ថ្ងៃ នេះ ក៏នឹងមានការយាងនិមន្តប្រទានធម្មទេសនារបស់ សម្ដេចព្រះពោធិវង្សគតិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ចន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង,  សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានលេខារដ្ឋានគណៈនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញ, សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៏ ខេត្តសៀមរាប,  ព្រះព្រហ្មាភិតែ កែវ កន រតនប្បញ្ញោព្រះពោធិវង្សាវិមល មេគុណខេត្តពោធិ៍សាត់ និងជាព្រះចៅអធិការវត្ត កែវវិជ័យ រួមទាំង ធម្មសន្ទនា ដោយធម្មវាគ្មិន ជាសង្ឃ និង គ្រហស្ថ ដឹកនាំកម្មវិធីដោយ ឧបាសក សាន សុជា ផងដែរ។

អាស្រ័យហេតុនេះ អ្នកឧកញ៉ា បណ្ឌិត ជា រតនា ក៏សូមគោរព និមន្តព្រះថេរានុត្ថេរៈ ភិក្ខុ សាមណេរ ស្ដេចយាង និងអញ្ជើញទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោកអ្នក សប្បុរសជនក្នុង និងក្រៅប្រទេស និមន្ត ស្ដេចយាង អញ្ជើញ ចូលរួមបំពេញកុសលផលបុណ្យ និងអនុមោទនា ដោយសទ្ធាជ្រះថ្លា និងបញ្ញារៀងៗខ្លួន។ ជាពិសេសនាល្ងាចថ្ងៃទី៩ ខែមីនា ត្រូវនឹងថ្ងៃទី១ នៃពិធីកាត់ឫសសីមាព្រះវិហារនៅវត្ដមណីរតនារាម នេះ ក្រោយព្រះធម៌ទេសនា ដង្ហែរកម្រងផ្កាប្រទីបជ្វាលារួម ក៏នឹងមានការរៀបចំការដុតកាំជ្រួច បូជាព្រះរតនត្រ័យយ៉ាងអធឹកអធ័មថែមទៀតផង។

ខាងក្រោមនេះជាកម្មវិធីលម្អិត នៃបុណ្យបញ្ចុះខាន់សីមា ព្រះវិហារ វត្តមុណីរតនារាម៖

The post អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា នឹងរៀបចំពិធីកាត់ឫសសីមាព្រះវិហារនៅវត្ដមណីរតនារាម ដែលចូលរួមកសាងអស់ថវិកាប្រមាណជាង ១លាន ១សែនដុល្លារ រយៈពេល ៣ថ្ងៃ appeared first on .

អ្នកឧកញ៉ា ជា រតនា៖ ការចង់មានចង់បាន ជាអន្ទាក់ជីវិត នាំឱ្យយើងក្លាយជាខ្ញុំបម្រើនៃជីវិត
អ្នកឧកញ៉ា ជា រតនា អគ្គនាយកក្រុមហ៊ុន SUN & MOON Group ​​យល់​ឃើញ​ថា រាល់​បំណង​ប្រាថ្នា ការចង់​មាន​ចង់បាន របស់​មនុស្ស​ម្នាក់ៗ សុទ្ធតែជាអន្ទាក់នៃជីវិត ដែល​នាំ​ឱ្យ​យើង​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​នៃ​ជីវិត​ដ៏​ខ្លី​មួយ​នេះ ដូច្នេះ​មនុស្ស​គ្រប់រូប​គួរ​​តែ​​ចេះ​មាន​ចិត្ត​មេត្តា គិត​​ល្អ និង​ធ្វើ​រឿង​ល្អៗឱ្យបានច្រើន ទើបជាការប្រសើរ។

អ្នកឧកញ៉ា បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ថា​ការនឹករលឹក ការគិតគូរគ្នាទៅវិញទៅមក បំណងប្រាថ្នា ការចង់មានចង់បាន សុទ្ធតែជាអន្ទាក់នៃជីវិត ដែលនាំ​ឱ្យ​យើង​ក្លាយទៅជាខ្ញុំបម្រើនៃជីវិតដ៏ខ្លីមួយនេះ ពីព្រោះថាពិភពដើម នៃយើងគ្រប់គ្នា គឺមកតែឯង ហើយទៅវិញតែ​ឯង និងមានភាពស្មើគ្នានៅពេលកើតមកហើយ ក៏ស្មើគ្នានៅពេលដែលត្រឡប់ទៅវិញ។ ដូច្នេះសូមបុគ្គលគ្រប់រូប​មេត្តា គិតល្អធ្វើល្អ និងបានផលល្អ។

សូម​ជម្រាប​ជូន​ថា អ្នកឧកញ៉ា ជា រតនា និង​ភរិយា លី ហៀក រតនា ក្រៅ​ពី​​ប្រកប​មុខ​ជំនួញ​ជា​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​ក្នុង​រាជធានីភ្នំពេញ ​​អ្នកទាំងពីរ​​​​តែងតែ​​​​មាន​ចិត្ត​មេត្តា ចេះ​ចែក​រំលែក​ជួយ​កិច្ចការងារ​សង្គម​ជា​ច្រើន ដូចជា ជួយ​​​បរិច្ចាគ​រថយន្ត​សង្គ្រោះ​បន្ទាន់​រាប់​សិប​គ្រឿង ជាបន្តបន្ទាប់​ទៅ​ដល់​មណ្ឌល​សុខភាព​ដាច់​ស្រយ៉ាល​តាម​ខេត្ត​​នានា បណ្តា​អង្គភាព​កងទ័ព​មួយ​ចំនួន​ និង​ជួយ​កសាង​ព្រះវិហារ​នៅ​តាម​ទី​វត្ត​អារ៉ាម​ជា​ដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកឧកញ៉ា ជា រតនា ​ទីប្រឹក្សាផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ភរិយា លី ហៀក រតនា ទើប​ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​ពេល​ថ្មីៗ​នេះ តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣៕

The post អ្នកឧកញ៉ា ជា រតនា៖ ការចង់មានចង់បាន ជាអន្ទាក់ជីវិត នាំឱ្យយើងក្លាយជាខ្ញុំបម្រើនៃជីវិត appeared first on .