ឥ​ណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី គ្រោងទិញចូលប្រេងឆៅពីអាមេរិកបន្ថែមទៀត ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ
យោងតាមរដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី លោក Bahil Lahadalia បាននិយាយថា ប្រទេសរបស់លោក គ្រោងនឹងបង្កើនការនាំចូលប្រេងឆៅពីសហរដ្ឋអាមេរិកមកបន្ថែមទៀត ដើម្បីជំនួសការផ្គត់ផ្គង់មួយចំនួនពីមជ្ឈិមបូព៌ា ក្នុងពេលមានសង្គ្រាមកាន់តែខ្លាំងឡើងនៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សង្គ្រាម​ផ្លូវអាកាស​របស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់​ដែល​កំពុង​បន្ត​កើតមាន​បាន​សម្លាប់​ជនស៊ីវិល​ជាច្រើន​នាក់​នៅ​អ៊ីរ៉ង់ អ៊ីស្រាអែល និង​លីបង់ ដែល​បាន​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវអាកាស​ពិភពលោក​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ និង​បាន​ធ្វើឲ្យ​តម្លៃ​ប្រេង​កើនឡើង​បន្ទាប់ពី​ការបិទ​ច្រកសមុទ្រ Hormuz ដែលជាច្រកពាណិជ្ជកម្ម​ប្រេងដ៏សំខាន់បំផុតមួយ​របស់​ពិភពលោក​លាតសន្ធឹង​តាម​ឆ្នេរសមុទ្រ​អ៊ីរ៉ង់។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រី​ថាមពល Bahlil បាន​និយាយ​ថា មួយ​ភាគ​បួន​នៃ​ការនាំចូល​ប្រេងឆៅ​របស់​ឥណ្ឌូណេស៊ី​គឺមកពី​មជ្ឈិមបូព៌ា ខណៈ​តំបន់​នេះ​ក៏​មាន​ចំណែក ៣០% នៃ​ការនាំចូល​ឧស្ម័នធម្មជាតិរាវ (LPG) របស់​ប្រទេស​ផងដែរ។

មិនតែប៉ុណ្ណោះ លោក Bahlil បានបន្ថែមថា កប៉ាល់ពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Pertamina ដែលជាក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី បានជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz ហើយប្រទេសឥណ្ឌូណេស៊ីកំពុងព្យាយាមប្រើប្រាស់មធ្យោបាយការទូតដើម្បីយកកប៉ាល់ទាំងនោះចេញ។

លើសពីនេះ លោក Bahlil បាននិយាយថា ការនាំចូលឧស្ម័ន LPG មួយចំនួនក៏នឹងមានប្រភពមកពីតំបន់ក្រៅមជ្ឈិមបូព៌ាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅមិនទាន់បានបញ្ជាក់ថាប្រទេសឥណ្ឌូណេស៊ីនឹងនាំចូលពីអ្នកណានោះឡើយ៕​

The post ឥណ្ឌូណេស៊ី គ្រោងទិញចូលប្រេងឆៅពីអាមេរិកបន្ថែមទៀត ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ appeared first on .