ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

អ្នក​ឧកញ៉ាគួច ​ម៉េងលី ​គាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រកម្ពុជា
អ្នក​ឧកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ​(MJQE) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ចំពោះគម្រោងរៀបចំឱ្យមានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចខាងក្នុងប្រព័ន្ធ។

អ្នក​ឧកញ៉ាគួច ​ម៉េងលី បានចាត់ទុកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដែលជាយុវជនក្រីក្រ និងខ្វះធនធាន គឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ជាមួយគ្នានេះ លោកក៏គាំទ្រ ព្រោះប្រជាជនខ្មែរត្រូវការចំណេះជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកម្ពុជាកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។

អ្នកជំនាញផ្នែកអប់រំរូបនេះ បានលើកឡើងថា៖« បើសិនជាយើងអាចបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់មែន នឹងធ្វើឱ្យប្រទេសយើងមានធនធានមនុស្សច្រើន ដែលអាចផ្គត់ផ្គង់ជំនាញដែលកម្ពុជាកំពុងត្រូវការ ហើយនឹងធ្វើឱ្យពលរដ្ឋខែ្មរយើងត្រឡប់មកធ្វើការក្នុងប្រទេសវិញ ពិសេសលើជំនាញសេវាកម្ម កសិកម្ម និងឧស្សហកម្មដែលវិស័យស្នូលរបស់ប្រទេស»។

យ៉ាងណាមិញ អ្នក​ឧកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិនរូបនេះ ក៏បានប្រកាសផ្តល់អាហាររូបករណ៍ដល់យុវជនក្រីក្រ ឬនិស្សិតខ្វះខាត ដែលមានបំណងចង់សិក្សា ឬរៀនចំណេះជំនាញបន្ត អាចមកដាក់ពាក្យនៅមូលនិធិ ម៉េងលី ជេ. គួច របស់លោកបាន៕ អត្ថបទ៖ ពិសី

The post អ្នក​ឧកញ៉ាគួច ​ម៉េងលី ​គាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រកម្ពុជា appeared first on .

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយអ្នកឧកញ៉ា ឧកញ៉ា អ្នករស៊ីក្នុងវិស័យអប់រំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សានៅប្រទេសកម្ពុជា ដោយមានអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាអ្នកវិនិយោគក្នុងវិស័យអប់រំជាច្រើនរូប ដែលដឹកនាំដោយឧកញ៉ា ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាម្ចាស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមអនឡាញនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩កន្លងទៅនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរាតត្បាតជំងឺកូវីដ១៩ ជាមួយគ្នានោះដែរ ក៏បានចូលរួមជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការចូលរួមទាំងអស់គ្នាសម្រាប់ភាពរីកលូតលាស់កម្ពុជា តទៅមុខទៀត។

ទាក់ទងនឹងការអភិវឌ្ឍន៍វិស័យអប់រំនេះដែល អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានគូសបញ្ជាក់ថា ការវិវត្តន៍វិស័យអប់រំនៅកម្ពុជាមិនទាន់ចំទ្រនិចដែលថាវិស័យអប់រំគួរតែដើរទៅមុខនោះទេ ក្នុងន័យនេះអ្នកឧកញ៉ាក៏បានសម្តែងក្តីបារម្ភផងដែរក្នុងការវិវត្តន៍បែបនេះរបស់រដ្ឋាភិបាល។

អ្នកឧកញ៉ាថ្លែងថា «ទី១) គ្រូមិនទាន់បានប្រាក់ខែពេញលេញដើម្បីឲ្យគ្រូផ្តោតមកលើសិស្ស ពិសេសនោះសាលារដ្ឋតែម្តង តែសម្រាប់អ្នកឧកញ៉ាចង់បានឲ្យគ្រូទាំងសាលារដ្ឋ និងឯកជនទទួលបាន ១០០% ព្រោះនៅពេលដែលគ្រូបង្រៀនរដ្ឋផងឯកជន ដូច្នេះវាបាត់ឋាមពល នេះក៏ដោយសារតែកត្តាជីវភាពរបស់គ្រូដែលបង្ខំគាត់ឲ្យបង្រៀនច្រើនកន្លែង ហេតុនេះមិនបានផ្តោតអារម្មណ៍១០០%មកលើសិស្សនោះទេ។ ទី២) ខ្វះសម្ភារសិក្សា ដើម្បីតម្រូវការទៅតាមថ្នាក់នីមួួយៗ»។

បើតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត កម្ពុជាបច្ចុប្បន្នក៏កំពុងខ្វះបញ្ញវ័នពិតច្រើនផងដែរ។ ការណ៍នេះអ្នកឧកញ៉ាចង់សំដៅទៅដល់បញ្ញវ័នដែលហ៊ានចេញមកសរសេរពិត បង្ហាញពិត ព្រោះការដែលគ្មានបញ្ញវ័នពិតបែបនេះបានធ្វើឲ្យផ្នត់គំនិតកូនខ្មែរថមថយចុះបន្តិចម្តងៗ ដោយសារតែខ្វះការលើកទឹកចិត្ត។

«យើងអាចអង្គុយយកលេសថាប្រទេសយើងកំពុងអភិវឌ្ឍន៍…បើគិតតែពីអភិវឌ្ឍន៍ តែយើងអត់អភិវឌ្ឍន៍ទៅមុខអាហ្នឹងវាអត់ទៅមុខនោះទេ យើងត្រូវការយុទ្ធនាការទះស្គរឲ្យអស់ពីកម្លាំងកាយចិត្ត…»។ អ្នកឧកញ៉ា គួច ម៉េងលី បន្ថែម។

ជាមួយគ្នានេះ កន្លងមកក្រសួងអប់រំយុវជន និងកីឡា បានបន្តអនុវត្តកំណែទម្រង់សំខាន់មួយចំនួន តាំងពីឆ្នាំ២០១៣មក រួមមាន ទី១ កំណែទម្រង់ការប្រឡងសម្រាប់សិស្សថ្នាក់ទី១២ ទី២ ការពិនិត្យឡើងវិញទៅលើកម្មវិធីសិក្សារបស់សិស្សគ្រប់កម្រិត ទី៣ ការធ្វើអធិការកិច្ចតាមសាលារៀន ដោយផ្តោតលើគុណភាពអប់រំ សំណង់អគារ កិច្ចការសាលា។ល។ ទី៤ ការធ្វើរង្វាយតម្លៃការសិក្សារបស់សិស្ស ទី៥ កំណែទម្រង់ថ្នាក់ឧត្តមសិក្សា ទី៦ ការពង្រឹងជំនាញរបស់យុវជន ជាដើម។

ដោយសារតែរាជរដ្ឋាភិបាល តែងតែផ្តល់អាទិភាពទី១ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០២២កន្លងទៅ បានផ្តល់អនុសាសន៍សម្រាប់វិស័យអប់រំ យុវជន និងកីឡា ដើម្បីបន្តអនុវត្ត ទី១) បន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់, ទី២) កសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈ ធានាភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ទី៣) បន្តអភិវឌ្ឍ ការអប់រំឌីជីថល សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិការណ៍ បរិវត្តកម្មសង្គម និង សេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា ទី៤) បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និងយុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមាន ក្នុងសង្គម តាមរយៈការបំផុសចលនា កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ទី៥) បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ទី៦) បន្តលើកកម្ពស់សុខភាពអនាម័យ នៅតាមគ្រឹះស្ថានសិក្សា៕

The post សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយអ្នកឧកញ៉ា ឧកញ៉ា អ្នករស៊ីក្នុងវិស័យអប់រំ appeared first on .

អ្នកឧកញ៉ា គួច ម៉េងលី៖ នៅពេលរកបានមិត្តសម្លាញ់ក្នុងជីវិតហើយ ចូររក្សាចំណងមិត្តភាពជាមួយគេឱ្យបានយូរអង្វែង
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន បានលើកឡើងថា មិនថាមនុស្សប្រុសឬមនុស្សស្រីទេក្នុងមួយជីវិតគេមិនដែលមានមិត្តសម្លាញ់លើសពីម្នាក់ឬពីរនាក់ឡើយ ប៉ុន្តែបើមិត្តរាប់អានគឺមានច្រើន។

ការលើកឡើងបែបដូចនេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានពន្យល់ថា មិត្តសម្លាញ់ គឺជាមនុស្សដែលជាទីស្រឡាញ់ស្និទ្ធស្នាល ជិតដិត អាចទុកចិត្តបាន និងអាចពឹងពាក់បាន។ ឧទាហរណ៍ថា នៅពេលអ្នកឈឺ គេតែងតែមកសួរសុខទុក្ខអ្នក។ នៅពេលអ្នកពិបាកចិត្ត គេតែងតែលើកទឹកចិត្តអ្នក។ នៅពេលអ្នកមានបញ្ហា គេតែងតែជួយរកដំណោះស្រាយឱ្យអ្នក។ នៅពេលអ្នកត្រូវការជំនួយ គេតែងតែផ្ដល់ជំនួយដល់អ្នក។ នៅពេលអ្នកធ្លាក់ខ្លួន គេមិនបោះបង់អ្នកចោល។ អ្វីៗដែលគេផ្ដល់ឱ្យអ្នក គឺគេផ្ដល់ដោយសុទ្ធចិត្ត។

ចំណែកមិត្តរាប់អាន គឺជាមនុស្សដែលអ្នកស្គាល់ឬរាប់អានធម្មតាៗ មិនជិតស្និទ្ធ មិនអាចពឹងពាក់បាន។ មិត្តរាប់អានភាគច្រើន ពួកគេមានពេលវេលានៅជាមួយអ្នកតែពេលអ្នកថ្កុំថ្កើង មានជោគមានជ័យ និងមានស៊ីមានផឹកតែប៉ុណ្ណោះ។ មនុស្សបែបនេះ នៅពេលអ្នកមានបញ្ហាឬត្រូវការជំនួយ គេតែងតែនៅឆ្ងាយពីអ្នក មិនខ្វល់ពីអ្នក។ដូច្នេះ ក្នុងមួយជីវិតយើងមានមិត្តសម្លាញ់ត្រឹមតែម្នាក់ឬពីរនាក់គឺគ្រប់គ្រាន់ហើយ។

អ្នកឧកញ៉ា សង្កត់ធ្ងន់ថា នៅពេលអ្នករកបានមិត្តសម្លាញ់ក្នុងជីវិតហើយ ចូររក្សាចំណងមិត្តភាពជាមួយគេឱ្យបានយូរអង្វែង។ ដើម្បីរក្សាមិត្តភាពជាមួយគេបានយូរអង្វែង អ្នកត្រូវចេះខ្វល់ខ្វាយពីគេ យកចិត្តទុកដាក់ចំពោះគេ និងចេះជួយគេវិញផងដែរ។ ជាពិសេស ដាច់ខាតកុំធ្វើជាអ្នកដែលចាំតែទទួលជំនួយពីគេ តែត្រូវធ្វើខ្លួនជាអ្នកផ្ដល់ជំនួយឱ្យគេវិញផងដែរ៕

The post អ្នកឧកញ៉ា គួច ម៉េងលី៖  នៅពេលរកបានមិត្តសម្លាញ់ក្នុងជីវិតហើយ ចូររក្សាចំណងមិត្តភាពជាមួយគេឱ្យបានយូរអង្វែង appeared first on .

អ្នកជំនួញជោគជ័យពីររូប​ ចែករំលែកបទពិសោធនដែលជាទម្លាប់ដ៏ល្អមួយ​នៅក្នុងជីវិត​
អ្នកជំនួញជាច្រើនសុទ្ធសឹងតែគ្មានពេលទំនេរសម្រាកសម្រាប់ខ្លួនឯង និងគ្រួសារផងក៏មាន ដោយហេតុថា រវល់ជាប់ជាមួយនឹងការគ្រប់គ្រងអាជីវកម្ម។ នៅក្នុងការធ្វើជំនួញ ពិតណាស់ថាត្រូវការមានចំណេះដឹងជ្រៅជ្រះ រួមនឹងបទពិសោធនជាក់ស្តែងដើម្បីឈានទៅរកភាពជោគជ័យដ៏ច្រចេះត្រចង់មួយបាន។

បើទោះរវល់ខ្លាំងយ៉ាងណាក្តី  ដើម្បីបន្តនិរន្តរភាពមុខជំនួញ សហគ្រិនជោគជ័យទាំងនោះតែងតែបែងចែកពេលវេលាដើម្បីអានសៀវភៅ ពីព្រោះការអានពិតជាបានបណ្តុះសតិប្រាជ្ញានិងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើថា ទោះបីជាការងារខ្ញុំមមាញឹកយ៉ាងណា សកម្មភាពមួយដែលខ្ញុំចូលចិត្តបំផុតនោះ គឺការអានសៀវភៅ។ ខ្ញុំជឿជាក់ថា សៀវភៅគឺ ជាកញ្ចក់ឆ្លុះដល់ពិភពលោក ហើយខ្ញុំនៅតែរៀនសូត្រតាមរយៈការអានសៀវភៅ។

ជាមួយនោះអ្នកឧកញ៉ាក៏បានចែករំលែករឿងវិជ្ជមានដែលតែងតែមាននៅក្នុងសៀវភៅដែលលោកបានអាន។ លោកថា នៅពេលយើងប្រឈមនឹងការលំបាក មានតែការព្យាយាមជម្នះរាល់ឧបសគ្គទាំងនេះទេ ដែលអាចឱ្យយើងឃើញនូវឱកាស និងដឹងពីសក្តានុពលពេញលេញរបស់យើង ដើម្បីធ្វើការសម្របខ្លួន និងមានការរីកចម្រើនទៅមុខ។

សម្រាប់លោកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង​ជា​អ្នក​ជំនួញ​​ល្បី​ល្បាញ​មួយ​រូប នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បានបង្ហាញការយល់ឃើញថា ការរៀន​ ការអាន ទាំងអស់និងធ្វើឲ្យមនុស្សក្លាយទៅជាបញ្ញវន្ដ។ មានបញ្ញវន្ដភាពក្នុងប្រទេសច្រើន គឺវាមានភាពជោគជ័យ មានគេគោរព មានក្លាហាន ហ៊ានចរចា ហ៊ានប្រឹក្សា ហ៊ានធ្វើធំ ហ៊ានដាក់ដឺម៉ង់​ចូលរួមជាមួយគេស្មើប្រទេស។

ថ្លែង​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​ គំនិត​រក​ស៊ី គួច ម៉េងលី ឬ Mengly J. Quach’s Business Ideas បានឲ្យដឹងថា ការរកស៊ី​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ទេ ហើយ​ការវិនិយោគ​លើ​ចំណេះដឹង គឺ​ប្រសើរ​ជាង​វិនិយោគ​លើ​លុយ។

​ការ​លើកឡើង​បែប​នេះ ឧកញ៉ា​​ចង់​បញ្ជាក់​ថា បើ​យើង​មាន​ចំណេះដឹង​ជ្រៅជ្រះ មាន​ការ​សិក្សា​ច្រើន មាន​គំនិត​ពិចារណា​វែង​ឆ្ងាយ ស្វែងយល់​គំនិត​ល្អៗ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន នៅ​ពេល​ដែល​យើង​បើក​អាជីវកម្ម ឬ​ជំនួញ​ផ្ទាល់ នោះ​ហានិភ័យ​នឹង​មាន​តិចតួច​បំផុត។ ប៉ុន្តែ បើ​យើង​ប្រើ​លុយ​តែ​មួយ​មុខ ដោយ​មិន​ប្រើ​គំនិត ឬ​ចំណេះដឹង នោះ​ភាព​បរាជ័យ​នៃ​ការ​ធ្វើ​ជំនួញ​នឹង​មាន​ខ្ពស់។

លោក​ឧកញ៉ា​បញ្ជាក់បន្ថែមថា សេដ្ឋី ឬ​អ្នក​មាន​ដែល​មិន​ចេះ​អក្សរ មាន​ដោយ​ចៃដន្យ មាន​ដោយ​ភ័ព្វ​សំណាង មាន​តែ​មួយ​១​ភាគ​ប៉ុណ្ណោះ នៅ​លើ​លោក​នេះ៕

The post អ្នកជំនួញជោគជ័យពីររូប​ ចែករំលែកបទពិសោធនដែលជាទម្លាប់ដ៏ល្អមួយ​នៅក្នុងជីវិត​ appeared first on .

ឧកញ៉ា គួច ម៉េងលី៖ សម្ពាធ​ហិរញ្ញវត្ថុ​ដែល​បណ្តាលពី​វិបត្តិសេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​កូ​វី​ដ​ ​​ជា​កត្តា​យាយី​ដល់​ផ្លូវចិត្ត​របស់​បុគ្គលិក
ជំងឺរាតត្បាតសកលកូវីដ-១៩ បានវ៉ៃលុកពាសពេញពិភពលោក ដែលជាហេតុបណ្តាលឲ្យរងនៅផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច មិនតែប៉ុណ្ណោះ ក្រុមហ៊ុន សហគ្រាស ស្ទើរទាំងអស់ជួបវិបត្តិហិរញ្ញវត្ថុ ដូច្នេះចង់ឬមិនចង់ ម្ចាស់ក្រុមហ៊ុនអាចនឹងមានការកាត់បន្ថយបុគ្គលិក ខណៈក្រុមហ៊ុនមួយចំនួនទៀតក៏បានបញ្ឈប់បុគ្គលិកតែម្តង។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ប្រធានអគ្គនាយក​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ថ្លែង​នៅ​ក្នុង​វេទិកា​ចែករំលែក​ចំណេះ​ដឹង​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​ក្នុងស្រុក​មួយ បានបង្ហាញការយល់ឃើញថា ចំពោះ​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​រួច​ទៅ​ហើយ​ ​ជំងឺរាតត្បាត​មិនសូវ​ជា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​នោះ​ទេ​ ​ក៏ប៉ុន្តែ​សម្រាប់​អ្នកធ្វើការ​ធម្មតា​ ​ដែល​រំពឹង​ប្រាក់ខែ​មួយ​ខែ​ៗ​ ​គឺ​ត្រូវ​ប្រឈម​ជា​ខ្លាំង​ជាមួយនឹង​បញ្ហា​ជំងឺ​ផ្លូវចិត្ត​នេះ​ ​។​​

លោកបន្ត​ថា​​ ​​នៅ​ពេល​មាន​ជំងឺរាតត្បាត​ ​បិទ​ខ្ទប់​ទីក្រុង​ ​ត្រូវ​ឱ្យ​បុគ្គលិក​បង្ខំចិត្ត​ធ្វើការ​នៅផ្ទះ​ ​ហើយ​ការ​ធ្វើការ​នៅផ្ទះ​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​។ណាមួយ​រឿង​អ៊ី​ន​ធើ​ណែ​ត​ដើ​រយឺត​ ​ណា​ត្រូវ​មើលកូន​ ​ដោយសារតែ​សាលារៀន​ត្រូវបាន​បិទ ដែលបង្កើត​ឱ្យ​មាន​ជា​ការ​ធុញថប់​​។​ ម្យ៉ាង សម្ពាធ​ហិរញ្ញវត្ថុ​ដែល​បណ្តាលមកពី​វិបត្តិសេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក៏​ជា​កត្តា​យាយី​ដល់​ផ្លូវចិត្ត​របស់​បុគ្គលិក​ផង​ដែរ​ ​។​

បើតាមលោកឧកញ៉ា​ ​ដោយសារ​ជំងឺរាតត្បាត​ ​មនុស្សជា​ច្រើន​មាន​ចំណូល​ធ្លាក់ចុះ​ ​ហើយ​ណាមួយ​ត្រូវ​បង់​ធនាគារ​ ​។​ ​ដូច្នេះ​បញ្ហា​ទាំងអស់​នេះ​ហើយដែល​រួមគ្នា​បង្ក​ឱ្យ​ពួកគាត់​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​ ​អាច​ក្លាយ​ជា​ស្ត្រេ​ស​ ​ឬ​បាក់ទឹកចិត្ត​។​

​ជាមួយនឹងបញ្ហាទាំងនេះ សម្រាប់លោកឧកញ៉ា​បានឲ្យយោបល់ថា ​និយោជក​គួរតែ​ខិតខំ​ប្រឹងប្រែង​គាំទ្រ​បុគ្គលិក​ឱ្យ​បាន​យូរ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​យ៉ាងហោចណាស់​រហូតដល់​ពេល​មួយ​ដែល​ពួកគាត់​ធ្វើ​ទៅ​លែង​រួច​ ​។​

​លោក​បន្ថែម​ថា​​ ​​ក្នុងនាម​ជា​និយោជក​ ​យើង​ត្រូវតែ​មានការ​អត់ធ្មត់​ ​ការយោគយល់​ ​ហើយ​ត្រូវ​ដោះស្រាយបញ្ហា​តាម​ការ​ប្រឹក្សា​ ​និង​ពិភាក្សាគ្នា​ ​ហើយ​ត្រូវតែ​មាន​គណៈកម្មាធិការ​សម្រាប់​ធ្វើការ​សម្រេច​ចិត្ត​ ​។​ ​ព័ត៌មាន​ត្រូវតែ​បាន​ចែកចាយ​ទៅដល់​មនុស្ស​ដែល​ពាក់ព័ន្ធ​ ​ហើយ​យើង​ត្រូវតែ​ចាំ​ជួយ​បុគ្គលិក​របស់យើង​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​តាមរយៈ​មូលនិធិ​របស់យើង​៕​

The post ឧកញ៉ា គួច ម៉េងលី៖ សម្ពាធ​ហិរញ្ញវត្ថុ​ដែល​បណ្តាលពី​វិបត្តិសេដ្ឋកិច្ច​បង្ក​ដោយ​ជំងឺ​កូ​វី​ដ​ ​​ជា​កត្តា​យាយី​ដល់​ផ្លូវចិត្ត​របស់​បុគ្គលិក appeared first on .

ឧកញ៉ា គួច ម៉េងលី៖ មែនទែនទៅ អំណាច និងលុយកាក់អាចធ្វើឱ្យយើងបរាជ័យបាន បើយើងមិនចេះប្រើវាក្នុងផ្លូវត្រឹមត្រូវ និងថ្លៃថ្នូ
បើអ្នកគ្មានចំណេះជំនាញនិងគ្មានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការ ដែលអ្នកកំពុងតែទទួលខុសត្រូវទេ នោះអ្នកពុំមែនជាមនុស្សដែលមានតម្លៃសមនឹងធ្វើកិច្ចការនោះឡើយ។ ឃ្លាមួយប្រយោគក្នុងសៀវភៅបណ្តុំទស្សនៈដែលនិពន្ធដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេគួច។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ាបន្តថា ត្រូវមានក្រមសីលធម៌ចំពោះតួនាទីរបស់ខ្លួនឯង កុំនិយាយបំផ្លើស បោកប្រាស់គៃបន្លំ ឬបំពារបំពានលើអ្នកដទៃ។ យើងត្រូវតែព្យាយាមធ្វើនូវអ្វីដែលជាទំនួលខុសត្រូវរបស់យើង។ ហើយចាំបាច់ត្រូវតែប្រឹងប្រែងធ្វើវាឱ្យបានប្រសើរតាមតែអាចធ្វើបាន ដោយកុំខ្វល់ពីអ្នកដទៃថាគេធ្វើឬមិនធ្វើ ព្រោះនោះជារឿងរបស់គេ។

បើបានធ្វើជាមេ អ្នកនឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើគ្មានការគោរព ការគាំទ្រ គ្មានទំនុកចិត្ដពីកូនក្រុម និងមិនចេះយល់ពីអារម្មណ៍ ឬទឹកចិត្ដរបស់ក្រុមខ្លួន។ ក្នុងនាមយើងជាមនុស្សចេះដឹង ជាមនុស្សថ្លៃថ្នូរ ជាអ្នកទទួលបានការអប់រំ និងចេះថ្លឹងថ្លែង សូមកុំចេះតែប្រើមាត់ដូចត្រីកំភ្លាញ។ អំណាចលុយកាក់ និងតួនាទីមិនមែនជាគ្រឿងគ្រៅសម្រាប់ដឹកនាំមនុស្សទេ។

លោកឧកញ៉ាបានបញ្ជាក់ថា មែនទែនទៅ អំណាច និងលុយកាក់អាចធ្វើឱ្យយើងបរាជ័យបាន បើយើងមិនចេះប្រើវាក្នុងផ្លូវត្រឹមត្រូវ និងថ្លៃថ្នូ។ កុំស្លូតបូត កុំសុភាព និងកុំទន់ភ្លន់ពេក ព្រោះចរិតទាំងនេះធ្វើឱ្យគេយល់ច្រឡំ ថាជាភាពទន់ខ្សោយរបស់យើង ជាហេតុនាំឱ្យគេជិះជាន់យើងទៅវិញ៕

The post ឧកញ៉ា គួច ម៉េងលី៖ មែនទែនទៅ អំណាច និងលុយកាក់អាចធ្វើឱ្យយើងបរាជ័យបាន បើយើងមិនចេះប្រើវាក្នុងផ្លូវត្រឹមត្រូវ និងថ្លៃថ្នូ appeared first on .

វេជ្ជបណ្ឌិត គួច ម៉េងលី៖ ពន្យល់ពីគុណប្រយោជន៍នៃការទទួលទានកាហ្វេ ត្រឹមត្រូវសម្រាប់មនុស្សសម័យថ្មី
វេជ្ជបណ្ឌិត គួច ម៉េងលី៖ គុណប្រយោជន៍នៃការទទួលទានកាហ្វេ មនុស្សសម័យថ្មីនេះ ស្ទើរតែគ្រប់រូបទៅហើយដែលនិយមទទួលទានកាហ្វេ។ ក្រៅពីដាស់អារម្មណ៍យើងឱ្យស្វាងពីការងងុយគេង ការទទួលទានកាហ្វេក្នុងបរិមាណសមរម្យ ពោលទទួលទានចន្លោះពី៣ទៅ៤កែវក្នុងមួយថ្ងៃ វានឹងជួយដល់សុខភាពយើងជាច្រើនដូចជា៖

១. ជាតិអារ៉ូម៉ាពីកាហ្វេដែលឆុងស្រស់ៗ ជួយកាត់បន្ថយជំងឺមហារីក

២. ធ្វើឱ្យអារម្មណ៍ និងការគិតរបស់យើងភ្លឺស្វាង

៣. ជួយការពារពីរោគញ័រដៃញ័រជើង (រោគមនុស្សចាស់)

៤. ជួយការពារកុំឱ្យកើតជំងឺភ្លេចភ្លាំង

៥. ជួយការពារកុំឱ្យបញ្ញាចុះថយ

៦. ការពារកុំឱ្យឡើងជាតិអាស៊ីត (អាស៊ីតដែលធ្វើឱ្យគន្លាក់ដៃគន្លាក់ជើងយើងឈឺ)

៧. ការពារកុំឱ្យមានជំងឺទឹកនោមផ្អែមប្រភេទទី២

៨. ការពារកុំឱ្យកើតជំងឺមហារីក

៩. កាត់បន្ថយជំងឺទឹកនោមផ្អែម

១០. ធ្វើឱ្យទំហំក្រួសក្នុងប្រមាត់ចុះថយ

១១. កាត់បន្ថយជាតិខ្លាញ់

១២. ធ្វើឱ្យឈាមថយចុះ

១៣. កាត់បន្ថយការស្លាប់ដោយសារជំងឺបេះដូង។ល។

សូមជម្រាបថា ចំពោះស្រ្តីមានផ្ទៃពោះក៏អាចទទួលទានកាហ្វេបានដែរ ប៉ុន្តែគួរទទួលទានត្រឹម២កែវក្នុងមួយថ្ងៃបានហើយ។ ចំណែកស្រ្តីកំពុងបំបៅដោះកូន គួរប្រយ័ត្នឱ្យមែនទែនរឿងទទួលទានកាហ្វេនេះ ព្រោះវាអាចឆ្លងជាតិកាហ្វេដល់កូនបានតាមរយៈទឹកដោះ។ បើឆ្លងជាតិកាហ្វេដល់កូន នឹងធ្វើឱ្យប៉ះទង្គិចដល់សុខភាពកូន ពោលគឺធ្វើឱ្យកូនគេងអត់លក់។ មានមនុស្សជាច្រើនតែងសួរខ្ញុំថា តើគួរទទួលទានកាហ្វេពេលណាទើបល្អ?

ខ្ញុំក៏ជម្រាបទៅពួកគាត់ថា យើងទទួលទានពេលណាក៏បានដែរ គឺអាស្រ័យលើមនុស្សម្នាក់ៗ។ ដូចខ្ញុំអ៊ីចឹង ព្រឹកឡើងខ្ញុំទៅ Starbucks ទិញកាហ្វេមួយកែវធំ។ ទទួលទានរួច ខ្ញុំគេងលក់១ម៉ោងទៀត។ លុះពេលមកដល់ការិយាល័យខ្ញុំ ក្នុងមួយថ្ងៃហ្នឹងខ្ញុំទទួលទាន៣ទៅ៤កែវទៀត។

យប់ឡើងពេលគេងអត់លក់ ខ្ញុំទទួលទានកាហ្វេមួយកែវទៀតក៏គេងលក់។ បើនៅអាមេរិក ឬនៅអឺរ៉ុប មិនថាពេលណាទេ ឱ្យតែទទួលទានអាហារ គឺដឹងតែមានកាហ្វេ មានទឹក មានទឹកក្រូចមួយកែវនៅក្បែរខ្លួនជានិច្ច។ និយាយឱ្យចំទៅ ទាំងអាហារពេលព្រឹក ទាំងអាហារថ្ងៃត្រង់ ទាំងអាហារពេលល្ងាច និងទាំងអាហារពេលយប់ គឺគេតែងតែទទួលទានកាហ្វេមួយកែវបន្ទាប់ពីទទួលទានបាយរួច។ ម្យ៉ាងនៅទីនោះ យើងទៅទទួលទានអាហារនៅហាងណាក៏ដោយ គេតែងសួរយើងថា “តើអ្នកឯងត្រូវការកាហ្វេដែរឬទេ?”

មានអ្នកខ្លះសួរខ្ញុំទៀតថា ចុះកូនក្មេងអាចញ៉ាំកាហ្វេបានទេ? ចម្លើយរបស់ខ្ញុំគឺ គាត់អាចញ៉ាំបាន គ្រាន់តែភាគច្រើនគាត់មិនញ៉ាំកាហ្វេសុទ្ធតែម្ដងទេ គឺគាត់ញ៉ាំសូកូឡា និងនំ ដែលមានសារធាតុកាហ្វេដូចគ្នា។ ដូច្នេះនៅពេលធំឡើង គ្រាន់តែគាត់ធំក្លិនកាហ្វេ ចង់ញ៉ាំកាហ្វេបាត់ទៅហើយ។

មានអ្នកខ្លះទៀតសួរខ្ញុំដែរថា ហេតុអ្វីនៅពេលទទួលទានកាហ្វេរួចចេះតែចង់ក្អួតចង្អោរ? នេះដោយសារនៅក្នុងកាហ្វេមានជាតិគីមី ដែលធ្វើឱ្យក្រពះយើងរំញោចចេញអាស៊ីតអ៊ីដ្រូក្លរីត (Hydrochloric acid)។ អាស៊ីតអ៊ីដ្រូក្លរីត វាធ្វើឱ្យអាស៊ីតក្នុងពោះយើងឡើង។ នៅពេលអាស៊ីតហ្នឹងចេញមក វាចាប់ផ្ដើមជូរ ចាប់ផ្ដើមភើ ចាប់ផ្ដើមចង្អោរ ធ្វើឱ្យយើងរកកលក្អួតចង្អោរ។ មួយវិញទៀតអាចមកពីគាត់ដាក់ទឹកដោះគោក្នុងកាហ្វេ។ មនុស្សនៅអាស៊ីយើងអត់មានអង់ស៊ីមកិនទឹកដោះគោហ្នឹងទេ ហើយចៃដន្យយើងអត់ធ្លាប់ទទួលទានទឹកដោះគោពីក្មេងទៀត នៅពេលទទួលទានកាហ្វេលាយទឹកដោះគោយើងនឹងភើ ចង្អោរ ក្អួត ផោម និងកូរពោះគ្រួបៗ។

ខ្ញុំសូមបញ្ជាក់ថា ទោះបីកាហ្វេផ្ដល់គុណប្រយោជន៍ចំពោះសុខភាព ប៉ុន្តែវាក៏ផ្ដល់ផលអវិជ្ជមានមួយចំនួនចំពោះសុខភាពដែរ។ ប្រសិន បើយើងមានរោគស្លន់ស្លោ ឬជ្រួលច្របល់ វានឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង។ បើយើងមានរោគផ្លូវចិត្ត វារឹតតែធ្វើឱ្យយើងធ្ងន់ធ្ងរលើសដើម។ បើមានជំងឺបេះដូង វារឹតតែធ្វើឱ្យធ្ងន់ធ្ងរដែរ។ បើយើងមានជំងឺទឹកនោមផ្អែម ក៏គេឱ្យយើងកាត់បន្ថយការទទួលទានកាហ្វេដែរ។ បើយើងមានជំងឺរាករួស ក៏គេឱ្យកាត់បន្ថយការទទួលទានកាហ្វេដែរ។ ម្យ៉ាងបើយើងឡើងឈាម ក៏គេឱ្យយើងកាត់បន្ថយការទទួលទានកាហ្វេដែរ៕

ប្រភព៖ MJQ University Press

The post វេជ្ជបណ្ឌិត គួច ម៉េងលី៖ ពន្យល់ពីគុណប្រយោជន៍នៃការទទួលទានកាហ្វេ ត្រឹមត្រូវសម្រាប់មនុស្សសម័យថ្មី appeared first on .

ឧកញ៉ាសញ្ជាតិខ្មែរ-អាមេរិក គួច ម៉េងលី មានខ្សែជីវិតបែបណា មុនវិលត្រឡប់​មកធ្វើជំនួញនៅស្រុកកំណើត?
នៅលើបណ្តាញសង្គម ឧកញ៉ា​ គួច ម៉េងលី បាន​ទទួលការ​ចាប់អារម្មណ៍លើ​ការ​ចែករំលែក​ចំណេះដឹង​ រួមទាំង​ការ​បណ្តុះគំនិត​ដល់យុវជន។

តែ​គ្រប់គ្នា អាច​មិនទាន់​ដឹង​ពីប្រវត្តិ​ស្ថាបនិកសាលា AIS រូបនេះ តើ​គាត់​មាន​ខ្សែជីវិត​បែប​ណា?

លោកឧកញ៉ាមានសញ្ជាតិខ្មែរ-អាមេរិក ជាអ្នកឯកទេសអប់រំ វេជ្ជបណ្ឌិត ជនស្នេហាជាតិ និងជាសហគ្រិនមួយរូប។ បច្ចុប្បន្ន គាត់ត្រូវគេស្គាល់ថាជា ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមានបុត្រសម្ពន្ធគឺ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន    អន្ដរទ្វីប អាមេរិកាំង (AIS) ហើយលោកមានឯកទេសផ្នែក អប់រំ និងការអភិវឌ្ឍសហគមន៍ផងដែរ។

បច្ចុប្បន្ន លោកមានតំណែងជា សមាជិកទីប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា និងស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល​ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន។

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ លោកឧកញ៉ា បានសិក្សានៅសាកលវិទ្យាល័យ University of California at Berkeley សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានបញ្ចប់ការសិក្សាផ្នែក Pre-Med Studies នៅឆ្នាំ១៩៩១។ បន្ទាប់មក លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Spartan Health Sciences នៃរដ្ឋ New Mexico សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៨ ដោយទទួលបាន​សញ្ញាបត្រវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ជំនាញវេជ្ជសាស្រ្តទូទៅ។ ក្នុងឆ្នាំ២០០៧ លោកឧកញ៉ា ទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈ​​ ពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក។

លោកឧកញ៉ា បានធ្វើការជាសាស្ត្រាចារ្យវិទ្យាសាស្រ្ត បង្រៀននៅដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រស្តីពីរូបរាងកាយ និងជីវិត នៃមហាវិទ្យាល័យ Cleveland Chiropractic ក្នុងទីក្រុង Los Angeles រដ្ឋ California មុនពេលដែលលោកវិលត្រឡប់មកកាន់​ប្រទេសកម្ពុជាវិញ​ក្នុងឆ្នាំ២០០២ ក្នុងនាមជាពេទ្យស្ម័គ្រចិត្ត មានតួនាទីជាទីប្រឹក្សាយោបល់នៃគម្រោង សមាហរណកម្មការគ្រប់គ្រងជំងឺកុមារ (Integrated Management of Childhood Illness, IMCI) និងសុខភាពសាធារណៈ​របស់អង្គការ ដៃគូដើម្បីអភិវឌ្ឍន៍ “Partners for Development” ដែលមានមូលដ្ឋាននៅរដ្ឋ Maryland សហរដ្ឋអាមេរិក។ ក្រោយមក លោកបានកាន់តំណែងជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យ គណិតសាស្រ្ត វិទ្យាសាស្រ្ត និងវិស្វកម្ម នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៤ ហើយលោកក៏ទទួលបានការតែងតាំងជា ស្ថាបនិកព្រឹទ្ធបុរស អនុប្រធានគណៈកម្មការអប់រំ និងក៏ជាសាស្រ្តាចារ្យ ផ្នែកសុខភាពសាធារណៈ នៃមហាវិទ្យាល័យសុខភាពសាធារណៈ នៅសាកលវិទ្យាល័យកម្ពុជា​ មុនពេលលោកបង្កើត ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នាឆ្នាំ២០០៥។​

លោកឧកញ៉ា​ ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្ស​ធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខា         ភិបាល និងការបម្រើសេវាសង្គម ក្នុងតួនាទីជានាយកប្រតិបត្តិនៃ មូលនិធិ ម៉េងលី ជេ. គួច ដែលបង្កើតឡើងក្នុងឆ្នាំ​២០០៥។

ពានរង្វាន់កិត្តិយសចុងក្រោយ ដែលលោកទទួលបាន មានដូចខាងក្រោម៖

ឧកញ៉ាមនុស្សធម៌ប្រចាំឆ្នាំ២០១៨ នៅ​ក្នុងគេហទំព័រព័ត៌មាន​អនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ២០១៨

សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៧ នៅ​ក្នុងគេហទំព័រព័ត៌មាន​អនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៧

អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៦ នៅ​ក្នុង​ទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៦

អ្នកដឹកនាំអាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ នៅ​ក្នុងទស្សនាវដ្ដីពាណិជ្ជកម្មកម្ពុជា, ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៥

សប្បុរសជនដ៏អស្ចារ្យទាំង៥ ប្រចាំឆ្នាំ២០១៥ នៅ​ក្នុងគេហទំព័រព័ត៌មាន​អនឡាញ Sabay News, ព្រះរាជាណាចក្រកម្ពុជា ក្នុង​ឆ្នាំ២០១៥

ពានរង្វាន់អ្នកដឹកនាំឆ្នើមក្នុងនាមជាដៃគូអប់រំ ប្រគល់ដោយសមាគម Worlddidac ក្នុងសន្និសីទថ្នាក់តំបន់អាស៊ីរបស់ Worlddidac ប្រចាំឆ្នាំ២០១៥,​​ក្រុងហុងកុង, ឆ្នាំ២០១៥ ប្រគល់ជូនដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី ទី២៧ គឺលោកស្រី Julia Gillard

បណ្ណកិត្តិយស ឧត្ដមភាពនៃ​ជោគជ័យដ៏ប្រសើរក្នុងការអប់រំ និងអភិវឌ្ឍន៍យុវជន, យុវតារា កម្ពុជា, ព្រះរាជាណាចក្រកម្ពុជា, ឆ្នាំ២០១៣

យុវជនជនជាតិចិននៅបរទេសឆ្នើមប្រចាំឆ្នាំ ប្រគល់ជូនដោយការិយាល័យកិច្ចការបរទេសចិននៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមាណិតចិន, ឆ្នាំ២០០៨

ស្នាដៃសៀវភៅ

«កម្រងកំណាព្យពីដួងចិត្ត» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, វិច្ឆិកា, ឆ្នាំ២០២០

«បណ្ដុំទស្សនៈ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, មិថុនា, ឆ្នាំ២០២០

«គំនិតរកស៊ី គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមីនា, ឆ្នាំ២០១៩

«១០៨ ចក្ខុវិស័យ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែតុលា, ឆ្នាំ២០១៨

«ភ្នំដងរែក ទីពុំអាចភ្លេច» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែឧសភា, ឆ្នាំ២០១៨

«អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែវិច្ឆិកា, ឆ្នាំ២០១៦

«ទស្សនៈអាជីវកម្ម» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែវិច្ឆិកា, ឆ្នាំ២០១៦

«ជំនួបតុកាហ្វេ រវាង ដុកទ័រ ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យា ល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៦

ស្នាដៃនិពន្ធដោយអ្នកដទៃ

«កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែមករា, ឆ្នាំ២០២០

«កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៩

«ពេលមួយដែលខ្ញុំស្គាល់ ដុកទ័រ គួច ម៉េងលី» បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច, ខែសីហា, ឆ្នាំ២០១៩

The post ឧកញ៉ាសញ្ជាតិខ្មែរ-អាមេរិក គួច ម៉េងលី មានខ្សែជីវិតបែបណា មុនវិលត្រឡប់​មកធ្វើជំនួញនៅស្រុកកំណើត? appeared first on .

អ្នកជំនួញល្បីឈ្មោះម្នាក់ ផ្ដល់ថវិកា ១២០០ដុល្លារ ក្នុងមួយឆ្នាំជូនលោកយាយពិការម្នាក់
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជានាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាចំនួន១០០ដុល្លារ ក្នុងមួយខែ រយៈពេល១២ខែ ឬពេញមួយឆ្នាំ ជូនដល់លោកយាយពិការ ម៉ែន ចៀន ដើម្បីប្រើប្រាស់តាមតម្រូវការ។ នេះបើយោងតាមគេហទំព័រ interconrooster.com ចុះផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកយាយ ម៉ែន ចៀន បច្ចុប្បន្នរស់នៅពឹងផ្អែកទៅលើអ្នកជិតខាង និងការឧបត្ថម្ភរបស់សប្បុរសជនជិតឆ្ងាយទាំងស្រុង ហើយនៅក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោកយាយ គឺចង់បានអាហារហូបចុកគ្រប់គ្រាន់ និងមានថវិកាព្យាបាលជំងឺនៅពេលឈឺម្ដងៗ។ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច លោកយាយចាស់ជរាដដែល បានសំណូមពរ និងស្នើសុំថវិកាសម្រាប់ទិញអាហារហូបចុកជាប្រចាំថ្ងៃ និងថវិកាសម្រាប់ព្យាបាលជំងឺនៅពេលលោកយាយឈឺ និងនៅពេលធ្លាក់ខ្លួនឈឺ។

ការបរិច្ចាគថវិកាផ្ទាល់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឃើញលោកយាយតាមបណ្ដាញសង្គមហ្វេសប៊ុកអំពាវនាវរកសប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យជួយខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាព ការព្យាបាល និងអាហារហូបចុកប្រចាំថ្ងៃ។

The post អ្នកជំនួញល្បីឈ្មោះម្នាក់ ផ្ដល់ថវិកា ១២០០ដុល្លារ ក្នុងមួយឆ្នាំជូនលោកយាយពិការម្នាក់ appeared first on .

​បន្ទាប់ពី​បរិច្ចាគ​២​០​០​លាន​ ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បរិច្ចាគ​៤​០​លាន​រៀល ជូន​នាយករដ្ឋមន្ត្រី​ទិញ​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​
បន្ទាប់ពី​បរិច្ចាគ​ថវិកា​ ​១​០​០​លាន​រៀល​ ​ជូន​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​១​០​០​លាន​រៀល​ទៀត​ជូន​ដល់​មូលនិធិ​ ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​ថ្មីៗ​កន្លងទៅ​នោះ​ ​នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​និង​លោកជំទាវ​ ​បាន​បន្ត​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៤​០​លាន​រៀល​ ​ជូន​នាយករដ្ឋមន្ត្រី​ ​ដើម្បី​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​រា​ត​ល្បាត​ចូល​ដល់​សហគមន៍​។​

​ការចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២​០​០​លាន​រៀល​ ​ស្មើនឹង​៥​ម៉ឺន​ដុល្លារ​ ​សម្រាប់​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ ​និង​៤​០​លាន​រៀល​ ​ស្មើនឹង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ទិញ​​វ៉ាក់សាំង​​ជំងឺ​កូ​វី​ដ​-​១​៩​នោះ​ ​កាលពី​ថ្មីៗ​កន្លងទៅ​ ​លោក​ឧកញ៉ា​ចិត្តធម៌​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចំណាយ​ថវិកា​ចំនួន​១​៦​០​លាន​រៀល​ ​ស្មើនឹង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ​សម្រាប់​ចុះ​ជួយ​ប្រជាជន​កម្ពុជា​ចំនួន​២​,​២​០​៩​គ្រួសារ​ ​ដែល​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅ​ក្នុង​ឃុំ​បន្ទាយ​ដែក​ ​និង​ឃុំ​គ​គី​ ​ស្រុក​កៀន​ស្វាយ​ ​ចំនួន​២​លើក​ ​ក្នុង​សង្កាត់​វាល​ស្បូវ​ ​ខណ្ឌ​ច្បារអំពៅ​ ​ចំនួន​៦​លើក​ ​អង្គការ​ផ្ទះបាយ​កុមារ​ ​ចំនួន​១​លើក​ ​អង្គការ​ជន​ពិការ​កម្ពុជា​ចំនួន​១​លើក​ ​អង្គការ​កុមារដ្ឋាន​ម្លប់​ ​ខេត្ត​កណ្ដាល​ ​ចំនួន​១​លើក​ ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ក្ដី​តា​កុយ​ ​ចំនួន​១​លើក​ ​វត្ត​ពុទ្ធ​ស្ថាន​ ​ចំនួន​១​លើក​ ​និង​វត្ត​វាល​ស្បូវ​ ​ចំនួន​១​លើក​ ​និង​បុគ្គលិក​របស់​លោក​ចំនួន​១​០​លើក​ផង​ដែរ​។​

​លើស​ពី​នេះ​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ចុះ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​២​៥​៦​គ្រួសារ​ ​ស្ថិតនៅ​ក្នុង​សង្កាត់​រលួស​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​បរិច្ចាគ​ស្បៀងអាហារ​សម្រាប់​សម្រាល​ជីវភាព​ដល់​ជនរងគ្រោះ​ ​និង​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដោយសារ​ទឹកជំនន់​ផង​ដែរ​។​

​ក្រៅពី​បរិច្ចាគ​ខាងលើ​នេះ​ ​លោក​ឧកញ៉ា​ចិត្តធម៌​ គួ​ច​ ​ម៉េង​លី​ ​ក៏​ធ្លាប់​បាន​បរិច្ចាគ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​រលំ​បាក់​អគារ​ ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​១​ម៉ឺន​ដុល្លារ​ ​សម្រាប់​ជនរងគ្រោះ​រលំ​បាក់​អគារ​នៅ​ខេត្ត​កែប​ ​ព្រមទាំង​មាន​សកម្មភាព​មនុស្ស​ធម៌ផ្សេងៗ​ជាច្រើន​ទៀត​តាំងពី​ឆ្នាំ​២​០​០​៥​។​ ​នេះ​បើ​តាម​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ធ្លាប់​បញ្ជាក់​ដល់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​។​

​ចំពោះ​ការ​ប​ច្ចា​គ​ ​និង​រួមចំណែក​នៅ​ក្នុង​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​នេះ​ ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ធ្លាប់​បាន​អះអាង​ថា​ ​រាល់​សកម្មភាព​មនុស្សធម៌​របស់​លោក​តាំងពី​ដើម​រហូតមក​ទល់​បច្ចុប្បន្ននេះ​ ​គឺ​មិនមែន​ដោយសារ​លោក​ជា​អ្នកមាន​ ​ឬ​ជាម​ហា​សេដ្ឋីនោះ​ទេ​ ​តែ​ដោយសារ​លោក​យល់​ពី​ទុក្ខ​លំបាក​របស់​អ្នកក្រ​ ​និង​ជន​ងាយ​រងគ្រោះ​។​ ​លើស​ពី​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បន្ថែម​ថា​ ​រាល់​ការ​ធ្វើអាជីវកម្ម​ ​ឬ​បើក​ក្រុមហ៊ុន​នៅ​ក្នុង​សង្គម​ណាមួយ​ ​ហើយ​បើ​យើង​ទទួល​ផល​ពីសង្គម​ណា​ ​យើង​គួរ​ផ្ដល់​ផល​ទៅ​សង្គម​នោះ​វិញ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​គួរ​រម្លឹក​ថា​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ស្ថាបនិក​ ​និង​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​និង​ជានា​យក​ប្រតិបត្តិ​ ​នៃ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​៕​

The post ​បន្ទាប់ពី​បរិច្ចាគ​២​០​០​លាន​ ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បន្ត​បរិច្ចាគ​៤​០​លាន​រៀល ជូន​នាយករដ្ឋមន្ត្រី​ទិញ​ថ្នាំបង្ការ​កូ​វី​ដ​-​១​៩​ appeared first on .