ឧកញ៉ា សំ សុខនឿន

ឧកញ៉ា សំ សុខនឿន បរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារ ជួយដល់កាកបាទក្រហមកម្ពុជា
ឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

ឧកញ៉ា សំ សុខនឿន

ឧកញ៉ា សំ សុខនឿន និងលោកជំទាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុង ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕

The post ឧកញ៉ា សំ សុខនឿន បរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារ ជួយដល់កាកបាទក្រហមកម្ពុជា appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty ព្រមទាំងបុគ្គលិក​ក្រោម​ឱវាទគ្រប់​ជាន់ថ្នាក់ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty ព្រមទាំងបុគ្គលិក​ក្រោម​ឱវាទគ្រប់​ជាន់ថ្នាក់ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ ចំពោះជាតិមាតុភូមិ និងប្រជាជន។

ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ បើមិនខំប្រឹងខ្លួនឯង តើមានអ្នកណាមកខំប្រឹងជំនួសយើង?
ឧកញ៉ាបណ្ឌិត សំ សុខនឿន ​ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY យល់ឃើញ​ថា ​​ទាន់ខ្លួននៅក្មេង​យើង​គ្រប់គ្នា​គួរ​ខិតខំ​វិនិយោគ និងខិតខំប្រឹងប្រែង​ដោយ​ខ្លួន​ង ហើយ​ក្នុងនាមជាកូនប្រុស រង់ចាំ​ពេលវេលា​ស្រណុកសុខស្រួល ៥ឆ្នាំឬ១០ឆ្នាំ​ក្រោយ​ទៀត ក៏មិនទាន់ហួសពេលនោះដែរ។

លោកឧកញ៉ា អ្នកជំនាញវិស័យអចលនទ្រព្យ​រូបនេះ បាន​លើកឡើង​លើ​បណ្តាញ​សង្គម កាលពីថ្ងៃទី១១ ខែមេសា យ៉ាងដូច្នេះ​ថា៖ “បើមិនខំប្រឹងប្រមូលនៅពេលនេះ តើប្រមូលនៅពេលណា? បើមិនវិនិយោគនៅពេលនេះ តើវិនិយោគ​នៅពេលណា? បើមិននឿយហត់នៅពេលក្មេង តើនឿយហត់នៅពេលចាស់មែនទេ? បើមិនខំប្រឹងដោយខ្លួនឯង តើមាន​អ្នកណាមកខំប្រឹងជំនួសយើងមែនទេ? តោះ! ខំប្រឹងរៀងៗខ្លួនបន្តទៀត។ កូនប្រុសចាំស្រួល៥ ឆ្នាំ ឬ១០ក្រោយទៀត ក៏មិនហួសពេលដែរ”។

ជារឿយៗ​​ ឧកញ៉ាបណ្ឌិត សំ សុខនឿន តែងតែ​ជំរុញ​និង​លើកទឹកចិត្ត​​​គ្រប់គ្នា​​​​ឱ្យ​វិនិយោគ​លើ​ដី​ជាយក្រុង​ ខណៈ​ដែល​រូប​លោក​ផ្ទាល់​​ក៏​តែង​តែ​ដើរមើលឱកាស​ និង​បាន​វិនិយោគ​​​លើ​ដី​ជាយក្រុង​ជា​ច្រើន​កន្លែង​ផង​ដែរ។

លោកឧកញ៉ា បាន​លើកឡើង​កាលពី​ពេល​​ថ្មីៗ​នេះ​ថា បងប្អូនតែង​សង្កេតឃើញលោក​នៅតែបន្តទិញអចលទ្រព្យ​ជាយក្រុងទុកដដែល​ នេះក៏ព្រោះតែលោក​ធ្លាប់បានផលចំណេញ​ដីជាងក្រុង ពីការវិនិយោគ ៩ឆ្នាំមុន ដោយលក់ចេញដី​ដែលបានទិញ​កាលពីឆ្នាំ២០១៤ ហើយលក់ក្នុងដើមឆ្នាំ២០១៩។ លោកឧកញ៉ា បន្ថែម​ថា មានអ្នកវិនិយោគជាច្រើន​ណាស់ ដែលកំពុងបន្ត​ទិញដដែល​ នោះបណ្តាលមកពី​គាត់ទាំងនោះភាគច្រើនធ្លាប់បានចំណេញ​យ៉ាងច្រើនពី​អចលនទ្រព្យ។

សូមជម្រាបថា លោក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ក៏​ធ្លាប់​​លើក​ឡើង​ផង​ដែរ​ថា ជាទូទៅវិស័យអចលនទ្រព្យតែង​រីកលូត​លាស់ឡើងវិញ បន្ទាប់ពីមានការថមថយ ​​ហើយ​សម្រាប់​អ្នក​ដែល​ស៊ូទ្រាំ​ក្នុង​វិស័យ​នេះ ​​នឹង​ទទួល​បាន​ផល​ចំណេញ​ជា​ទីគាប់ចិត្ត​​វិញ​មិន​ខាន នា​ពេល​អនាគត៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ បើមិនខំប្រឹងខ្លួនឯង តើមានអ្នកណាមកខំប្រឹងជំនួសយើង? appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ដែលបានយកអស់​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូរំដោះប្រទេសជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបន្តចូលរួមចំណែក​ក្នុងការស្តារ និងកសាងប្រទេស ការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាព សុខដុមរមនីយភាព ជូនប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងភារកិច្ចថ្មី ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សម្តេចតេជោ ពិតជាដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេច​បាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផល​សង្គមយ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។

ក្នុងឱកាសដ៏មង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិ​ក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ និងសូមបានប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥ appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty សូមសម្តែងនូវអំណរសាទរ​យ៉ាង​ក្រៃលែងជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

តំណែងដ៏ឧត្តុងឧត្តមនេះ ពិតជាស័ក្តិសមបំផុតចំពោះការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់ ឯកឧត្តម ក្នុងការ​ចូលរួម​ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុង​បុព្វហេតុ​បម្រើជាតិ និងប្រជាជនជាពិសេសការធ្វើកំណែទម្រង់មុខងារសាធារណៈយ៉ាងផុសផុល ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងប្រសិទ្ធភាពមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មង្គលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបដោយសុភមង្គល ថាមពល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា និងតែងតាំងជា ឧបនាយករដ្ឋមន្រ្តី appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ ការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនណាមួយ យកការប្រាក់ មិនមែនជាការវិនិយោគក្នុងវិស័យអចលនទ្រព្យនោះទេ
មួយរយៈចុងក្រោយនេះ នៅពេលដែលវិស័យអចលនទ្រព្យរងនូវផលប៉ះពាល់ មានព័ត៌មានជាច្រើន បានលេចចេញជាបន្ដបន្ទាប់ ជាពិសេសព័ត៌មាននៃការទិញដីខ្យល់ ឬការទិញដីមិនបានដី ទិញអចលនទ្រព្យមិនបានអចលនទ្រព្យ។ ត្រង់បញ្ហានេះ លោកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបញ្ជាក់ថា ទាំងនេះមិនមែនការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺជាការដាក់លុយដើម្បីទទួលបានការប្រាក់។

ផ្ដល់បទសម្ភាសន៍ពិសេសជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បានលើកឡើងថា បងប្អូនមួយចំនួនតែងមានការយល់ច្រឡំថា ការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនណាមួយ ដើម្បីបានការប្រាក់ច្រើន ជាការវិនិយោគក្នុងវិស័យអចលនទ្រព្យ ប៉ុន្ដែនេះមិនមែនជាការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ។

លោកឧកញ៉ា បានបន្ដថា ក្រុមហ៊ុនមួយចំនួនបានរងនៅផលប៉ះពាល់ជាច្រើន នៅពេលដែលវិបត្តិអចលនទ្រព្យបានកើតមានឡើងនៅក្នុងប្រទេស បណ្ដាលឱ្យក្រុមហ៊ុនទាំងនោះ គ្មានចលនានៃការទិញលក់ បាត់បង់ហិរញ្ញវត្ថុ គ្មានលុយសម្រាប់ផ្ដល់ជាការប្រាក់ដល់ប្រជាពលរដ្ឋ ឬអ្នកវិនិយោគជាមួយគាត់វិញ។

វិបត្ដិលើវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុនណាមួយ បានជះឥទ្ធិពលមិនល្អនោះទេ ដល់អ្នករកស៊ីលើវិស័យនេះក្នុងប្រទេសទាំងមូល ព្រោះថានៅពេលដែលមានលេចលឺព័ត៌មានមិនល្អពីវិស័យអចលនទ្រព្យក្នុងប្រទេស ធ្វើឱ្យអ្នកវិនិយោគមកពីក្រៅប្រទេសមានការព្រួយបារម្ភ ហើយគិតអវិជ្ជមានទៅលើវិស័យអចលនទ្រព្យ ក៏ដូចជាការវិនិយោគនៅក្នុងប្រទេសកម្ពុជារបស់យើង។ ម្យ៉ាងវិញទៀតដោយសារតែព័ត៌មានមិនល្អទាំងនេះ បានក្លាយ ជាកត្ដាលីករជំរុញបង្អាក់សកម្មភាពនៃការចង់ចូលមកវិនិយោគ របស់វិនិយោគគិនក្រៅស្រុក។ លោកឧកញ៉ា បន្ថែម។

ជាមួយនឹងការព្រួយបារម្ភ លោកឧកញ៉ាបណ្ឌិត សំ សុខនឿនថា ខ្ញុំតែងតែចែករំលែកចំណេះដឹងលើវិស័យអចលនទ្រព្យនេះ លើបណ្ដាញសង្គមជាច្រើនហូរហែមកហើយ ហើយខ្ញុំមិនចង់ឱ្យក្រុមហ៊ុនណាមួយ អ្នកវិនិយោគណាមួយ រងផលប៉ះពាល់ ឬជួបវិបត្តិជាមួយនឹងវិស័យអចលទ្រព្យនោះទេ។

សូមជម្រាបជូនថា បញ្ហាវិបត្ដិអចលនទ្រព្យនេះទោះបីជារាជរដ្ឋាភិបាលមានការអនុគ្រោះផ្នែកពន្ធជាច្រើន ដូចជាពន្ធមូលធន ពន្ធលើដីមិនប្រើប្រាស់ និងពន្ធលើដីអចលនទ្រព្យមួយចំនួនដែលស្ថិតនៅក្រោមតម្លៃ១២ម៉ឺនដុល្លារ ដើម្បីរុញវិស័យអចលនទ្រព្យឱ្យមានការរីកចម្រើន និងជំរុញឱ្យវិនិយោគគិនក្រៅស្រុកចូលមកវិនិយោគក្នុងប្រទេសយ៉ាងណាក៏ដោយ ក៏វិស័យអចលនទ្រព្យរបស់កម្ពុជាមិនទាន់ល្អប្រសើរដូចមុនឆ្នាំ២០១៩នោះទេ។ បញ្ហាទាំងនេះបណ្ដាលមកពី៖ ១, រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ២, សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ទាំងពីរកត្ដានេះគឺជាឧបសគ្គក្នុងការបញ្ឈប់ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន៖ ការដាក់លុយវិនិយោគជាមួយក្រុមហ៊ុនណាមួយ យកការប្រាក់ មិនមែនជាការវិនិយោគក្នុងវិស័យអចលនទ្រព្យនោះទេ appeared first on .

ឧកញ៉ា សំ សុខនឿន៖ គិតត្រឹមដើមខែកុម្ភៈឆ្នាំនេះ វិស័យអចលនទ្រព្យចាប់ផ្ដើមងើបឡើងវិញក្រោមហេតុផលពីរយ៉ាង
វិស័យអចលនទ្រព្យនៅកម្ពុជា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ផ្ដើមមានសញ្ញាណនៃការងើបឡើងវិញជាបណ្ដើរៗហើយ ដែលចំណុចនេះ ឧកញ៉ា សំ សុខនឿនមើលឃើញថាកើតឡើងដោយហេតុផលចំនួន២យ៉ាងគឺ ទី១ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ និងទី២ ការដើរគោះទ្វារទាក់ម៉ូយរបស់សម្ដេចធិបតីនៅតាមបណ្ដារប្រទេសលើពិភពលោក។

ផ្ដល់បទសម្ភាសន៍ពិសេសជាមួយឧកញ៉ាញូស៍ កាលពីពេលថ្មីៗនេះ ឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជាមើលឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជាចាប់ផ្ដើមមានសន្ទុះនៃការងើបឡើងវិញនៅដើមឆ្នាំ២០២៤ ក្រោយវិស័យនេះរងនៅផលប៉ះពាល់យ៉ាងដំណំរយៈពេលបីឆ្នាំចុងក្រោយពោលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។

សញ្ញាណនៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យនៅកម្ពុជាគឺបណ្ដាលមកពីហេតុផលចំនួន២យ៉ាងគឺ៖ ១, ការដាក់ចេញកម្មវិធីពិសេសដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះជាចំណុចនៃការចាប់ផ្ដើមបើកបវាស្សនកាលថ្មីនៃការជំរុញវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេសកម្ពុជាឱ្យមានសញ្ញាណវិជ្ជមានឡើងវិញដើម្បីឈានទៅរកចំណុចនៃការចាប់ផ្ដើមនៃការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ។ ២, ការដើរគោះទ្វាទាក់ម៉ូយរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៅតាមបណ្ដារប្រទេសមួយចំនួននៅលើពិភពលោក ឱ្យងាកមកដាក់ទុនវិនិយោគនៅកម្ពុជា។ ការដើរគាស់ទ្វារបស់សម្ដេចធិបតី បានធ្វើឱ្យអ្នកវិនិយោគទាំងនៅក្នុង និងក្រៅស្រុកចាប់ផ្ដើមសំឡឹងមើលកម្ពុជាដើម្បីដាក់ទុនវិនិយោគ ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

លោកឧកញ៉ា បានបន្ដថា សកម្មភាពទាំងពីរនេះហើយ ដែលជំរុញឱ្យវិស័យអចលនទ្រព្យ វិស័យសំណង់នៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ។ តែបើទោះបីជាមានការរំពឹងនិងសង្ឃឹមយ៉ាងនេះក្ដី វិស័យនេះគិតត្រឹមដើមខែកុម្ភៈ មិនទាន់មានសញ្ញាណច្បាស់លាស់ណាមួយបញ្ជាក់នោះទេ។

លោកឧកញ៉ា បញ្ជាក់ថាទោះជាយ៉ាងណា ការជំរុញលើវិស័យអចលនទ្រព្យនេះ ត្រូវការពេលវេលា ដើម្បីរៀបចំ ដោយទាមទារឱ្យមានការចូលរួមពីអ្នកវិនិយោគ និងសេដ្ឋកិច្ចដែលប្រសើរឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់វិនិយោគិន៕

The post ឧកញ៉ា សំ សុខនឿន៖ គិតត្រឹមដើមខែកុម្ភៈឆ្នាំនេះ វិស័យអចលនទ្រព្យចាប់ផ្ដើមងើបឡើងវិញក្រោមហេតុផលពីរយ៉ាង appeared first on .

តើឧកញ៉ា សំ សុខនឿន យល់បែបណា ចំពោះស្ថានភាពវិស័យដីឡូត៍នៅកម្ពុជា ឆ្នាំ២០២៤?
ឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​មួយ​រូប​នៅ​កម្ពុជា យល់​ឃើញ​ថា មកដល់ឆ្នាំ២០២៤នេះ វិស័យដីឡូត៍​នៅកម្ពុជា មិនសូវមាន​តម្រូវការ​ទៀត​នោះ​ទេ រីឯ​ការ​ទិញដីឡូត៍​ដើម្បី​បាន​ផល​ចំណេញ ក៏​មិន​អាច​ចំណេញ​នោះ​ដែរ ឬ​អាច​ត្រូវការ​រយៈពេល​យូរណាស់ ទើប​អាច​ចំណេញ។

ក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Oknha News ​​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​ ​​លោកឧកញ៉ា សំ សុខនឿន បាន​លើកឡើង​​ថា នៅពេលបច្ចុប្បន្ន ដីឡូត៍មានច្រើនមែនទែន គ្រប់កន្លែងទាំងអស់ជុំវិញ​រាជធានី​ភ្នំពេញ តាមបណ្តាខេត្ត ហើយសូម្បី​នៅ​តាម​ជនបទ​មួយ​ចំនួន ក៏​មាន​ដីឡូត៍​លក់​ដែរ។ សម្រាប់​​លោក​ ដីឡូត៍​គឺជាការ​អភិវឌ្ឍមួយ​ សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​មាន​លំនៅឋាន​ អាច​ឱ្យ​គាត់​​មានដី​​ជាកម្មសិទ្ធិ​របស់​ខ្លួន​ និង​អាច​អភិវឌ្ឍ​លំនៅឋាន ប៉ុន្តែ​​អ្វី​ដែល​យើង​សង្កេត​មើលឃើញ​មក​ដល់​ពេល​នេះ​ គឺ​ការ​អភិវឌ្ឍ​ដីឡូត៍​ បាន​បង្ករ​ភាព​លំបាក​យ៉ាង​​ច្រើន​ដល់​រាជរដ្ឋាភិបាល ក៏​ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​​បាន​ទិញ​ដីឡូត៍​ហើយ តែមិន​ទទួលបាន​ដីឡូត៍, បាន​វិនិយោគ​​ហើយ តែមិន​ទាន់​បាន​ផល​ចំណេញ, បាន​​និង​កំពុង​ដាក់​ទុន​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​មួយ​ចំនួន​សង្ឃឹម​ថា​បាន​ការ​ប្រាក់ តែ​មិន​ទទួល​បាន​ប្រាក់ ហើយ​កត្តា​ទាំង​អស់​នេះ​បាន​ជះឥទ្ធិពល​​ជា​អវិជ្ជមាន​ដល់​វិស័យ​ដីឡូត៍ ដែល​ធ្វើ​ឱ្យ​វិស័យ​ដីឡូត៍​នាពេល​បច្ចុប្បន្ន​ មានដីឡូត៍​លក់ តែមិន​មាន​អ្នកទិញ។

លោកឧកញ៉ា បានបន្ត​ថា សម្រាប់​លោក​​យល់​ឃើញ​ថា ចាប់ពី​ពេល​នេះ​តទៅ​ ដីឡូត៍​នឹង​មិន​សូវ​មាន​តម្រូវ​ការ​ទេ ប៉ុន្តែ​តំបន់​មួយ​ចំនួន​អាច​នៅ​មាន​តម្រូវ​ការ​ដដែល។ ឧទាហរណ៍​ បើសិន​ជា​មាន​តំបន់​សេដ្ឋកិច្ចពិសេសមួយ នៅ​តំបន់​ណាមួយ​ថ្មី ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​​ដែល​ទៅ​តំបន់​នោះ​ប្រាកដ​ជា​ត្រូវការ​ដីឡូត៍។ ដីឡូត៍​នៅ​តែ​មាន​តម្រូវការ​ខ្លះៗ​ ជាពិសេស​ដែល​ចាំបាច់​នៅ​ក្នុង​តំបន់​ណា​មួយ​តែម្តង។

ជាយោបល់​របស់​លោក​​ កម្ពុជា​នៅ​ពេល​នេះ​ គឺ​នឹង​មិនមាន​តម្រូវការ​ដីឡូត៍​តទៅ​ទៀត​ទេ។ នេះ​មិនមែន​ជាការ​វាយប្រហារ​ចំពោះ​អ្នកអភិវឌ្ឍ​ដីឡូត៍​នោះ​ទេ ប៉ុន្តែ​​លោក​សូម​ប្រៀបធៀប​ថា​ ដូចបងប្អូន​ប្រជាពលរដ្ឋ​យើង​ពីមុន​ធ្លាប់​ប្រើ​ទូរស័ព្ទ​ដៃ​ Nokia N ចុចពិល ប៉ុន្តែ​បងប្អូន​ពេល​នេះ​ប្រើ​ iPhone, Samsung ឬ​បច្ចេកវិទ្យាទំនើបៗ​អស់​ហើយ។ លោក​ចង់​បញ្ជាក់​ថា ប្រជាពលរដ្ឋ​យើង​ មាន​តម្រូវការ​លំនៅឋាន​​ជា​ផ្ទះ​វិញ​តែ​ម្តង មានន័យ​ថា​យើង​លែង​ត្រូវការ​ដីឡូត៍​ច្រើន​ដូច​មុន​ទៀត​ហើយ ព្រោះ​​ថា​បើ​គាត់​ទិញដី គឺ​អត់​មាន​ផ្ទះ​ដដែល ដូច្នេះ​ពួកគាត់​ត្រូវ​ការ​ផ្ទះ​តែ​ម្តង ឬ​លំនៅឋាន​សមរម្យ ដែល​ជា​តម្រូវការ​ពិត​ប្រាកដ។

លោកឧកញ៉ា សំ សុខនឿន បាន​ឱ្យ​ដឹង​ផង​ដែរ​ថា រាជរដ្ឋាភិបាល​​កម្ពុជា​ក៏​កំពុង​តែ​រៀបចំ​​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ​​ដើម្បី​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ ​​លក់​ជូន​​ដល់​ប្រជាពលរដ្ឋ​របស់​យើង។ ជារួម​ លោក​យល់​ថា វិស័យ​ដីឡូត៍​នឹង​មាន​ភាព​លំបាក​ជាង​មុន​ ប្រៀប​ធៀប​ទៅ​នឹង​ ៥ឆ្នាំមុន។ ចំពោះ​ផល​ចំណេញ​វិញ ​មក​ដល់​ពេល​នេះ​សម្រាប់​បងប្អូន​ដែល​បាន​ទិញដីឡូត៍​ហើយ មិនទាន់​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​នៅ​ឡើយ​ទេ ពីព្រោះ​តែ​ដីឡូត៍​ត្រូវការ​ពេលវេលា​ ដើម្បី​រីកចម្រើន។ អ្នកអភិវឌ្ឍ​ដីឡូត៍​​ គាត់​ទិញ​ដីឡូត៍​មួយ​ការ៉េ ៥ឬ៦​ដុល្លារ នៅពេល​ពុះលក់​ឡើង​ដល់​មួយ​ការ៉េ​ជិត ១០០ដុល្លារ ដូច្នេះ​សួរ​ថា​ តើ​ប្រជាពលរដ្ឋ​ទិញ​ហើយ​លក់​ភ្លាម​ចំណេញ​ដែរ​ទេ គឺ​ប្រាកដ​ណាស់​ មិន​ទាន់​អាច​ចំណេញ​ទេ ឬ​អាច​​ត្រូវការ​ពេលវេលា​​​​យូរណាស់ ​ទើប​ទទួល​បាន​ផល​ចំណេញ៕ ​​

The post តើឧកញ៉ា សំ សុខនឿន យល់បែបណា ចំពោះស្ថានភាពវិស័យដីឡូត៍នៅកម្ពុជា ឆ្នាំ២០២៤? appeared first on .

ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងលោកជំទាវ សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំ នៃចំណង​អាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាង​ស្មោះ​អស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរ​ជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំ​ដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបាន​ជោគជ័យ​យ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើន​រុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំ សូមលើកហត្ថបូងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះ​រាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

The post ឧកញ៉ាបណ្ឌិត សំ សុខនឿន ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ appeared first on .