ឧកញ៉ា ស្រី ស៊ីណា

ជនរងគ្រោះដែលអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ ពេលនេះទទួលបានយុត្តិធម៌ហើយ
ជនរងគ្រោះដែលត្រូវបានអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ក្នុងបុរីប៉េងហួតបឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះទទួលបានយុត្ដិធម៌ហើយ។ នេះបើយោងតាមការប្រកាសលើគណនីហ្វេសប៊ុក ហុង រិទ្ធធារ័ក្ស ដែលជាជនរងគ្រោះក្នុងករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ។

នៅបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ជនរងគ្រោះខាងលើ បានប្រកាសថា «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ​ពេលព្រឹកថ្ងៃទី១៩ សីហា ២០២៥ តុលាការកំពូលបានប្រកាសសេចក្តីសម្រេច យកការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល។ យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ»។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ តុលាការបានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដែលបាញ់សម្លាប់២នាក់គូរដណ្តឹង ឱ្យជាប់ពន្ធនាគារចំនួន ៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារ ដល់ជនរងគ្រោះ រួមជាមួយសំណង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់រះលើគូដណ្ដឹងមួយគូ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស គឺ ហុង រិទ្ធធារ័ក្ស រួមជាមួយ សុខុម រ៉ាចាណ ជាអ្នកថតរូប៕

The post ជនរងគ្រោះដែលអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ ពេលនេះទទួលបានយុត្តិធម៌ហើយ appeared first on .

សម្តេចធិបតី៖ ការកាត់ក្តីអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ទោស ៣១ឆ្នាំ និងសំណងជាង ២លានដុល្លារ គឺបង្ហាញពីការអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកថា ការកាត់ទោសលើករណីអតីត ឧកញ៉ា ស្រី ស៊ីណា គឺបង្ហាញពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ ពិសេសជាសារដ៏សំខាន់សម្រាប់មនុស្សទាំងអស់កុំឱ្យធ្វើទង្វើបែបនេះ។

សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី “​ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស” នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី២៦ ធ្នូ​ ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សំណុំរឿងបាញ់ប្រហារ ប្រព្រឹត្តដោយអតីតឧកញ៉ា ឈ្មោះ ស្រី ស៉ីណា ជាករណីដំបូងហើយ ដែលសំណងទឹកប្រាក់មានដល់ទៅជាង ២លានដុល្លារអាមេរិក។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «លើកនេះ ដូចជាប់ទោស ៣១ឆ្នាំ ហើយត្រូវបង់សំណង ២លានកន្លះ។ លើកទី១ ហើយ ដែលសំណងសម្រាប់ជនរងគ្រោះមួយរូប មួយគ្រួសារ ១លានដុល្លារ»។

បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះជាការសោកស្តាយ ដែលការបង្កជម្លោះរហូតមានការបាត់បង់ជីវិត ខណៈរឿងលុយមិនអាចយកមកសងជីវិតមនុស្សបាននោះទេ។ ប៉ុន្តែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យល់ថា ការកាត់ក្តីនេះ បានបង្ហាញពីការទទួលខុសត្រូវ​ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ជាពិសេសទោះបីមានងារជាឧកញ៉ាក៏ដោយ ក៏នៅទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ការកាត់ទោសមួយនេះ ជាសារសំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើបែបនេះ ហើយការកាត់ទោសបែបនេះ ក៏ជាការផ្តល់យុត្តិធម៌ដល់សង្គមផងដែរ។

គួរជម្រាបថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស៕

The post សម្តេចធិបតី៖ ការកាត់ក្តីអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ទោស ៣១ឆ្នាំ និងសំណងជាង ២លានដុល្លារ គឺបង្ហាញពីការអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ appeared first on .

ថ្ងៃនេះ កាលពី១៧ឆ្នាំមុន លោក ស្រី ស៊ីណា ទទួលបានការតែងតាំងជា «ឧកញ៉ា»
កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ​ព្រះមហាក្សត្រ​បាន​ចេញព្រះរាជក្រឹត្យ​តែងតាំង លោក ស្រី ស៊ីណា ជា «ឧកញ៉ា» ដែល​រហូត​មក​ដល់​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤​នេះ មានរយៈពេល ១៧ឆ្នាំ​គត់។ បច្ចុប្បន្ន​លោក ស្រី ស៊ីណា ត្រូវ​បាន​បញ្ចប់​គោរមងារ «ឧកញ៉ា» វិញ និង​កំពុង​ត្រូវបាន​តុលាការ​រាជធានីភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ពាក់ព័ន្ធ​​ករណីឃាតកម្ម។

អតីតឧកញ៉ា ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយ​បាញ់​សម្លាប់​គូដណ្ដឹង២រូប និង​បុគ្គលិក​២រូប​ទៀត បាន​រងរបួស នៅបុរីមួយកន្លែង ​ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយហេតុការណ៍ខាងលើនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ស្រី ស៊ីណា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៧៩ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤​តាមការស្នើសុំដោយផ្ទាល់ពី សមាគមឧកញ៉ាកម្ពុជា ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសេចក្តី​ក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះហត្ត​លេខាជាស្ថាពរ។

តាមសេចក្តីប្រកាសព័ត៌មាន​របស់​សាលាដំបូង​រាជធានីភ្នំពេញ ​​កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា ករណីឃាតកម្ម​របស់ លោក ស្រី ស៊ីណា តំណាង​អយ្យការ បានចោទប្រកាន់​ករណី​នេះ​ជា ២​សំណុំ​រឿង​គឺ៖ សំណុំរឿងទី១ (ជនរងគ្រោះស្លាប់២នាក់) បាន​ធ្វើការ​ចោទ​ប្រកាន់​ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត” ដែល​ទណ្ឌកម្ម​ក្នុង​សំណុំរឿងនេះ ជន​ត្រូវ​ចោទ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស រហូត​ដល់ ១៥ឆ្នាំ, សំណុំរឿងទី២ (ជនរងគ្រោះរបួស២នាក់) បាន​ធ្វើការ​ចោទ​ប្រកាន់​ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត” ដែល​ទណ្ឌកម្ម​ក្នុង​សំណុំរឿងនេះ ជន​ត្រូវ​ចោទ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស រហូត​ដល់ ១៥ឆ្នាំ ផងដែរ។

សាលាដំបូង​រាជធានីភ្នំពេញ ឱ្យបញ្ជាក់​ឱ្យដឹង​កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ទៀត​ថា ចៅក្រមស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទដែលជាអតីតឧកញ៉ា ស្រី ស៊ីណា បណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ ជាមួយគ្នានេះ សាលាដំបូង និង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ នឹង​ចាត់វិធានការ​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺងមាត់ នៅ​ក្នុង​សំណុំរៀងនេះ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា៕

The post ថ្ងៃនេះ កាលពី១៧ឆ្នាំមុន លោក ស្រី ស៊ីណា ទទួលបានការតែងតាំងជា «ឧកញ៉ា» appeared first on .

សមាគមឧកញ៉ាកម្ពុជា៖ ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ«ឧកញ៉ា» ប៉ុន្តែមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយទេ
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា “ឧកញ៉ា” ប៉ុន្តែមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយទេ។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ដូច្នេះស្របពេលដែលមានករណីឃាតកម្ម(បាញ់ជនរងគ្រោះចំនួន២នាក់បានស្លាប់ (ក្នុងនោះស្ត្រីម្នាក់) និងរបួសស្រាល២នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសព័ត៌មាន សមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ស្របតាម មាត្រា១៩, មាត្រា២២, និង មាត្រា២៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៣៖៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធមួយ នៅបុរី ប៉េងហួត ផ្ទះលេខ២៦ ផ្លូវ P-10 F គម្រោង៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះ បានបណ្ដាលឱ្យជនរងគ្រោះចំនួន២នាក់ បាត់បង់ជីវិត និងរបួសស្រាល ២នាក់ ផ្សេងទៀត។ ក្រោយការស្រាវជ្រាវ ករណីនេះ មានជនសង្ស័យពាក់ព័ន្ធ ចំនួន០៤នាក់ ក្នុងនោះជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៊ីណា មានគោរមងារជា«ឧកញ៉ា» និងកំពុងស្ថិតក្រោមនិតីវិធីច្បាប់បន្ត៕

The post សមាគមឧកញ៉ាកម្ពុជា៖ ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ«ឧកញ៉ា» ប៉ុន្តែមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយទេ appeared first on .