ជនរងគ្រោះដែលអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ ពេលនេះទទួលបានយុត្តិធម៌ហើយ

ជុំវិញ​ឧកញ៉ា

ជនរងគ្រោះដែលត្រូវបានអតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់ក្នុងបុរីប៉េងហួតបឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះទទួលបានយុត្ដិធម៌ហើយ។ នេះបើយោងតាមការប្រកាសលើគណនីហ្វេសប៊ុក ហុង រិទ្ធធារ័ក្ស ដែលជាជនរងគ្រោះក្នុងករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ជនរងគ្រោះខាងលើ បានប្រកាសថា «ទីបំផុតពួកយើងទទួលបានយុត្តិធម៌ហើយ​ពេលព្រឹកថ្ងៃទី១៩ សីហា ២០២៥ តុលាការកំពូលបានប្រកាសសេចក្តីសម្រេច យកការសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការដដែល។ យុត្តិធម៌នៅតែមានសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ដូចយើងខ្ញុំ»។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ តុលាការបានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ស្រី ស៊ីណា វ័យ៥១ឆ្នាំ ដែលបាញ់សម្លាប់២នាក់គូរដណ្តឹង ឱ្យជាប់ពន្ធនាគារចំនួន ៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារ ដល់ជនរងគ្រោះ រួមជាមួយសំណង ៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់រះលើគូដណ្ដឹងមួយគូ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស គឺ ហុង រិទ្ធធារ័ក្ស រួមជាមួយ សុខុម រ៉ាចាណ ជាអ្នកថតរូប៕