ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសបន្តលក់ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ពិសេសសម្រាប់ Potential Investor ចាប់ពី១លានភាគហ៊ុនឡើង រហូតដល់ថ្ងៃទី១៥ ខែកញ្ញា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានប្រកាសពន្យាពេលបន្តលក់ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ពិសេសសម្រាប់ Potential Investor ចាប់ពី១លានភាគហ៊ុនឡើង រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា តាមពិតទៅកម្មវិធីលក់ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែបានពន្យាពេលដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគោលបំណងមួយចំនួនដូចជា៖

១.ឱ្យអ្នកវិនិយោគទុនជាច្រើនរយនាក់ ដែលទិញមិនទាន់កាលពីម្សិលមិញ អាចទិញ IPO តាមសម្រួលឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

២.ភាគហ៊ុនសម្រាប់ Public Investor & ESOP ចំនួន ១៦ ៧៥០ ០០០ភាគហ៊ុនត្រូវបានលក់ចេញលើសចំនួន តែភាគហ៊ុនសម្រាប់ Potential Investor ចំនួន ១៦ ៧៥០ ០០០ភាគហ៊ុន នៅសល់ច្រើន ដោយសារការចចាររបស់លោកជាមួយ Potential Investor ក្នុងការទិញលក់ចាប់ពី ១លានភាគហ៊ុនឡើងទៅមិនធ្លាប់ជោគជ័យទេ។

ដូច្នេះសម្រាប់អ្នកមានលទ្ធភាពនៅកម្ពុជា ដែលស្រលាញ់ ជឿទុកចិត្ត ចង់ឃើញការរីកចម្រើននៃផ្សារភាគហ៊ុន ហើយចង់វិនិយោគចាប់ពី ១លានភាគហ៊ុនឡើងទៅ ដើម្បីធ្វើជា Potential Investor នោះសូមអញ្ជើញទាក់ទងទៅលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ ដើម្បីជជែកពីលក្ខខណ្ឌផ្សេងៗបានគ្រប់ពេល តាមរយៈ៖

ទូរសព្ទ័លេខ: 012 96 2000

Email: [email protected]

Website: www.bvs.com.kh (http://www.bvs.com.kh/)៕