ឧកញ៉ា ស្រ៊ាត មុំសុភា

ឧកញ៉ា ស្រ៊ាត មុំសុភា ប្រាប់គន្លឹះត្រូវធ្វើបែបណា ដើម្បីឱ្យកាន់តែមាន
ឧកញ៉ា ស្រ៊ាត មុំសុភា អគ្គនាយិកា​ក្រុមហ៊ុន​ SOPHIYA Travel & Tours ​​យល់​ឃើញ​ថា ​​​​ដើម្បី​បង្កើន​ភាព​មាន​បាន ឬ​អ្នកមាន​ហើយ តែ​ចង់​ឱ្យ​​កាន់​តែ​​មាន​ទៀត គឺ​​​​បុគ្គល​នោះ​ ត្រូវ​តែ​មាន​ចិត្ត​ចេះ​ចែក​រំលែក និង​ចេះ​បត់បែន​តាមទំនោរ​ទីផ្សារ​​នា​ពេល​បច្ចុប្បន្ន។

​ឧកញ៉ា ស៊្រាត មុំសុភា ​​បាន​លើក​ឡើង​ក្នុង​វេទិកា​មួយ​​ថា ​មិនមែន​​បុគ្គល​គ្រប់​គ្នា​ មានហើយ សុទ្ធ​តែ​​ចង់​មាន​ថែម​ទៀត​នោះ​ទេ បុគ្គល​ខ្លះ​ក៏​​មាន​ភាព​​គ្រប់គ្រាន់​ដែរ មានន័យ​ថា​មហិច្ឆតា​របស់​គាត់​មាន​ដែន​កំណត់។ ទោះ​យ៉ាងណា សម្រាប់​​​អ្នកស្រី ​​យល់​ឃើញ​ថា​​បុគ្គល​ជា​អ្នក​មាន មិនត្រឹម​មាន​តែ​ទ្រព្យ​សម្បត្តិ​ទេ តែ​ត្រូវ​​មាន​ចិត្ត​ល្អ មាន​ការ​ចែក​រំលែក និង​មាន​អត្តចរិក​ល្អ​ថែម​ទៀត ទើប​ជា​អ្នកមានពិត​ប្រាកដ។ ចំណុច​នេះ​ អ្នកស្រី​​ឱ្យ​តម្លៃ​លើ​ការ​ចែក​រំលែក​ត្រឡប់​ទៅ​វិញ នៅ​ពេល​ដែល​យើង​ជាបុគ្គល​មួយ ដែល​មាន​អត្តចរិក​បែប​ការ​ចែក​រំលែក​ទៅ​វិញ ក្រៅ​ពី​ក្លាយ​ជា​បុគ្គល​គម្រូ​សម្រាប់​អ្នក​ដទៃ​ហើយ យើង​ខ្លួន​ឯង​ក៏​នៅ​តែ​អាច​មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​វិនិយោគ​លើ​រឿង​អ្វី​មួយ​ទៀត។ ​កាល​ណា យើង​ជា​បុគ្គល​ដែល​គេ​ស្រឡាញ់ គេ​ចូលចិត្ត ​ពេល​មាន​អ្វី គេ​តែង​តែ​នឹក​ឃើញ​យើង​មុន​គេ​​មិន​ខាន។

អគ្គនាយិកា​រូប​នេះ បាន​បន្ថែម​​ដូច្នេះ​ទៀត​ថា៖ “ការ​ចែក​រំលែក​ទៀត ក៏​​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​បាត់បង់​ឱកាស ឬ​ក៏​អត់​ឱកាស​តែ​ម្តង ​ហើយ​ត្រូវ​ជឿ​ថា​ យើង​មិន​រស់​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ។ ​បើ​សិន​ជា​យើង​អាច​ក្លាយ​ជា​អ្នកមាន ​​កាន់​តែ​មាន​ថែម​ទៀត​ នោះ​គឺ​ទឹកចិត្ត​ស្មោះ​ស និង​ភក្តីភាព​នៃ​ការ​ចែក​រំលែក មិន​ចេះ​សាបសូន្យ​នោះ​ទេ ​​ទោះ​កាលៈទេសៈ​ណា​ក៏​ដោយ។ បន្ថែម​​ពី​នេះ ភាព​បត់​បែន​របស់​យើង គឺ​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​គួរ​តែ​បន្ថែម​ទៅ​លើ​ការ​វិនិយោគ​ណា​មួយ​ ដែល​វៃឆ្លាត? ហើយ​យើង​ត្រូវ​មើល​លើ​ទីផ្សារ តើ​បច្ចុប្បន្ន​នេះ​គេ​ដើរ​ដល់​ណា​ហើយ? ឧទាហរណ៍ ដូច​ទីផ្សារ​បច្ចេកវិទ្យា ជា​តម្រូវ​ការ​មួយ។ ដូច្នេះ​ភាព​ចេះបត់បែន ក៏​អាច​ជួយ​ឱ្យ​យើង​កាន់​តែ​មាន និង​រក្សា​ភាព​មាន​បាន”។

សូម​ជម្រាប​ថា អ្នកស្រី ស៊្រាត មុំសុភា ​ជា​អ្នកជំនួញ​លេចធ្លោ​ម្នាក់ ដែល​បាន​ក្តោប​ក្តាប់​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​មួយ។ អ្នកស្រីចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ សុហ្វីយ៉ា នៅ​ឆ្នាំ​២០០៥ ​រហូត​កាន់​តែ​រីកចម្រើន និង​បាន​ពង្រីក​អាជីវកម្ម​បើក​ហាងស្បារ​ជា​ច្រើន​កន្លែង​ទៀត នៅ​រាជធានីភ្នំពេញ។ អ្នកស្រី ស៊្រាត មុំសុភា ទីប្រឹក្សា ក្រុមប្រឹក្សាភិបាល​នៃបណ្តាញសហគ្រិនស្ត្រីកម្ពុជា ទទួល​បាន​គោរមងារ «ឧកញ៉ា» ពី​ព្រះមហាក្សត្រ កាលឆ្នាំ២០១៤៕

The post ឧកញ៉ា ស្រ៊ាត មុំសុភា ប្រាប់គន្លឹះត្រូវធ្វើបែបណា ដើម្បីឱ្យកាន់តែមាន appeared first on .

ឧកញ៉ា ស្រ៊ាត មុំសុភា៖ ស្ត្រី​ទាំង​​អស់​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​ចោល​​នោះ​ទេ
ឧកញ៉ា ស្រ៊ាត មុំសុភាគឺជា​សហគ្រិន​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ស្រ្តីច្រើនរូប ដែលបាន​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​កំណត់​សក្តានុពល​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​ជំនួញ ​តាមរយៈ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា។

កាល​ពី​ក្មេង ឧកញ៉ា ស្រ៊ាត មុំសុភា មិន​ធ្លាប់​គិត​ថា​ចង់​ក្លាយ​ជា​សហគ្រិន​ ឬ​អ្នក​ធ្វើ​ជំនួញ​ទេ បើ​ទោះ​បីជា​អ្នកស្រី​រស់នៅ​ក្នុង​គ្រួសារ​ដែល​ជា​អ្នក​ធ្វើ​ជំនួញ​ក៏​ដោយ។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ អ្នកស្រីបាន​ក្លាយ​ខ្លួន​ជា​សហគ្រិន​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់​នៅ​កម្ពុជា។  អ្នកស្រីចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ សុហ្វីយ៉ា នៅ​ឆ្នាំ​២០០៥។

មុនក្លាយខ្លួនជាថៅកែក្រុមហ៊ុនទេសចរណ៍ អ្នកស្រី​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ន័រតុន​នៅ​ឆ្នាំ​ ២០០៣ ហើយអ្នកស្រីបាន​ចូល​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅភ្នំពេញ។

អ្នកស្រីជាអគ្គនាយិកា​ក្រុមហ៊ុន​ Sophiya Corporation ដែល​ក្នុង​នោះ​រួមមាន SOPHIYA Travel & Tours SOPHIYA Home & Services Management, TLC Professional Nail Spa និង U &ME Spa ហើយ​ក៏​ជា​សមាជិក​នៃ​សមាគម​សហគ្រិន​វ័យក្មេង​​កម្ពុជា​ផង​ដែរ​។

ក្នុងឆ្នាំ២០១៦ អ្នកស្រី ទទួលបានពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​ស្ត្រី ប្រចាំឆ្នាំ២០១៦ ពី​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា ផងដែរ។

ឧកញ៉ា ស្រ៊ាត មុំសុភា បានថ្លែងថា៖ «ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​តាំង​ពី​ដើម​ទុន​តិចតួច រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ខ្លួន​ឯង​ថា​ខុស​គ្នា​ឆ្ងាយ ហើយ​ដែល​អ្វី​ដែល​យើង​បាន​លះបង់ បាន​ចេញ​ជា​ផ្លែផ្កា។ ហើយ​វា​មិនមែន​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ទេ ដែល​ខ្ញុំ​រក​ស៊ី​បាន​ចំណូល មាន​ស្ថិរភាព។ វា​ក៏​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ក្នុង​ស្រុក ជួយ​ប្រជាជន​មាន​ការងារ​ធ្វើ ទាំង​ក្នុង​ក្រុមហ៊ុន និង​ពលរដ្ឋ​ទូទៅ ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ រួម​ទាំង​អ្នក​រត់​ម៉ូតូ​ឌុប ភោគជនីយដ្ឋាន ជា​ដើម»។

ដើម្បី​ជំរុញ​ទឹក​ចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត ​ឈាន​ជា​សហគ្រិន​ស្ត្រី​ឆ្នើម ឧក​ញ៉ា ស្រ៊ាត មុំ​សុ​ភា ផ្ដល់​អនុសាសន៍​ថា ​​​ស្ត្រី​ទាំង​​អស់​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​ចោល​​នោះ​ទេ ។ ស្រ្តី​​គួរ​តែ​​​អភិវឌ្ឍន៍​ខ្លួន​ពី​​ក្នុង​ប្រទេស​មក​ក្នុង​តំបន់​និង​​ទៅ​​ថ្នាក់​អន្តរជាតិ ​តាម​រយៈ​ការ​ចូល​រួម​ប្រកួត​ផ្សេង​ៗ​។ អ្នក​ស្រី​បញ្ជាក់​ថា សូម​កុំ​ទុក​ខ្លួន​ឯង​​ឲ្យ​​ម្នាក់​ឯង តែ​​​ត្រូវ​នៅ​ក្នុង​បណ្ដាញ​ ​​ដើម្បី​អភិវឌ្ឍន៍​ប្រមូល​បាន​សំ​លេង​តែ​មួយ ​ព្រម​ទាំង​ធ្វើ​ដំណើរ​ទៅ​រួម​គ្នា៕

The post ឧកញ៉ា ស្រ៊ាត មុំសុភា៖ ស្ត្រី​ទាំង​​អស់​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​ចោល​​នោះ​ទេ appeared first on .