ឯកឧត្តម កើត រិទ្ធ

ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម លោក កើត រិទ្ធ បើកច្រកផ្លូវការមួយ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ» នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទីមួយត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទីពីរ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងចំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។

លោកបញ្ជាក់ថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។

ក្នុងសន្និសីទសារព័ត៌មាន កាលថ្ងៃទី៩ ខែមករា លោក កើត រិទ្ធ បានថ្លែងថា ដើម្បីប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធនាការចំនួនពីរព្រមគ្នា គឺ «យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ លោកមានប្រសាសន៍ថា៖ «កន្លងទៅ មានបងប្អូនខ្លះគាត់ទទួលរងភាពអយុត្តិធម៌ គាត់បានបង្ហោះសារលើបណ្តាញសង្គម ពេលខ្លះគាត់ព្យាយាមរកច្រក ដើម្បីទាមទាររកយុត្តិធម៌ ទៅគ្រប់ទីកន្លែងទាំងអស់ ហើយបងប្អូនអ្នកសារព័ត៌មាន ក៏ក្លាយទៅជាភ្នាក់ងារអ្នកជួយទៅដល់ពួកគាត់ផងដែរ ដែលបាននាំរឿងទាំងអស់នោះមកដល់យើងខ្ញុំជាស្ថាប័នអនុវត្តដែលមានការពាក់ព័ន្ធ។ ប៉ុន្តែខ្ញុំសុំបញ្ជាក់ម្តងហើយម្តងទៀតថា កាលណាយើងនិយាយពីរឿងក្តីគឺមានភាគីយ៉ាងតិចពីរ ហើយភាគីនីមួយៗការពារផលប្រយោជន៍រៀងខ្លួន។ ដូច្នេះខ្ញុំចង់បញ្ជាក់ថា ពាក្យយុត្តិធម៌ ឬមិនយុត្តិធម៌ វាមិនចំណុះដោយការលើកឡើងរបស់ភាគីណាមួយទេ គឺវាចំណុះទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង»។

«ដូច្នេះតាមរយៈយុទ្ធនាការនេះ គឺយើងត្រូវបើកច្រកផ្លូវការមួយជូនទៅដល់បងប្អូនដែលគាត់យល់ឃើញថា គាត់រងភាពអយុត្តិធម៌ យើងចង់ដឹងថាគាត់រងភាពអយុត្តិធម៌តាមផ្លូវច្បាប់មែនដែរឬទេ?» លោកបន្តថា ក្រសួងបានសិក្សាស្រាវជ្រាវលើសំណុំរឿងជាច្រើន ហើយបានបង្កើតជាគម្រោងមួយឈ្មោះថា អធិការកិច្ចគុណភាពយុត្តិធម៌ ដោយបានអនុវត្តការងាររយៈពេលជិត១ឆ្នាំ។ រាល់រឿងក្តីទាំងអស់ ដែលបានផ្សាយលើបណ្តាញសង្គម ឬបណ្តាញសារព័ត៌មានផ្សេងៗ ដែលជនរងគ្រោះស្រែកថាអយុត្តិធម៌ គឺនឹងត្រូវយករឿងទាំងអស់មកត្រួតពិនិត្យ ចុះអធិការកិច្ចដល់ទីកន្លែង ចង់ដឹងថារឿងនោះជាការពិតឬមិនមែនការពិត។ ឯកឧត្តមគូសបញ្ជាក់ថា «យើងត្រូវមានភាពស្មោះត្រង់ទាំងអស់គ្នាចំពោះការងារយុត្តិធម៌»។

សូមបញ្ជាក់ថា យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ «គោលការណ៍នីតិរដ្ឋ» និង «យុត្តិធម៌នៅក្នុងសង្គមជាតិ»ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕ អត្ថបទ៖ អក្ខរា

The post ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម លោក កើត រិទ្ធ បើកច្រកផ្លូវការមួយ appeared first on .

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅទទួលនាយករដ្ឋមន្រ្តីឡាវនៅព្រលានយន្តហោះភ្នំពេញ
នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ៥:២០ នាទីល្ងាច ថ្ងៃទី៩វិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល ៤ថ្ងៃ។

ក្នុងដំណើរអញ្ជើញនាពេលនេះរបស់នាយករដ្ឋមន្រ្តីឡាវ គឺមានការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដោយលោក កើត រីទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អមដោយមន្រ្តីមួយចំនួន និងរួមទាំងមន្រ្តីទូតផងដែរ៕

The post រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅទទួលនាយករដ្ឋមន្រ្តីឡាវនៅព្រលានយន្តហោះភ្នំពេញ appeared first on .

ណែនាំឱ្យស្គាល់ រដ្ឋមន្ត្រីវ័យក្មេង ៣រូប របស់កម្ពុជាបច្ចុប្បន្ន ដែលមានអាយុក្រោម៤៥ឆ្នាំ
បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២២ ​​បាន​ធ្វើ​ឱ្យ​​ប្រទេសកម្ពុជា មាន​រដ្ឋមន្ត្រី​​​វ័យ​ក្មេង​​គ្រប់គ្រង​ក្រសួង​ចំនួន ៣​រូប​ហើយ ដែល​មាន​វ័យ​ក្រោម ៤៥​ឆ្នាំ។

តើ​​រដ្ឋមន្ត្រី​វ័យ​ក្មេង ៣​រូប ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំង​ ​​២៩​រូប ដែល​គ្រប់គ្រង​ក្រសួង ស្ថាប័ន មាន​នរណា​ខ្លះ? ​ថ្ងៃ​នេះ ឧកញ៉ាញូស៍ សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖​

១. លោក សាយ សំអាល់ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (វ័យ៤២ឆ្នាំ)

លោក សាយ សំអាល់ នៅតែជារដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត​របស់កម្ពុជា។ លោកកើត​​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៨០​ និង​​ជា​កូនពៅ​ក្នុង​ចំណោម​បង​ប្អូន​ពីរ​នាក់​​​របស់​​សម្តេច​វិបុល​សេនា​​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

លោក សាយ សំអាល់ ជា​បញ្ញវន្តវ័យក្មេង​ ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ប្រទេស​លោក​ខាង​លិច​ផ្នែក​ជំនាញ​ជីវសាស្ត្រ​ ដោយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជីវ​វិទ្យា​វិទ្យា​សាស្ត្រ (Biological Sciences) នៅ​មហា​វិទ្យា​ល័យ​ម៉ូណាស (Monash University) ប្រទេស​អូស្ត្រាលី។ កាល​មានអាយុ​ ១៣ ឆ្នាំ ​លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​​សិង្ហបុរី​ ចូល​រៀន​ពី​ថ្នាក់​ទី ៦ ដល់​​ថ្នាក់​ទី ៩ ដោយ​​រៀន​ទាំង​ភាសា​អង់គ្លេស ភាសា​ចិន និង​ភាសា​ម៉ាឡេ​។ ក្រោយមកបាន​​បន្ដ​ការ​សិក្សា​ថ្នាក់​ទី ១០ ដល់​ទី ១២ នៅ​ប្រទេស​អូស្ដ្រាលី​ដោយ​តម្រង់​ទិស​ខាង​ផ្នែក​ជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់​បរិញ្ញាបត្រ អនុបណ្ឌិត និង​ជាប់​ជា​បេក្ខភាព​​បណ្ឌិត​ជំនាញ​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្ដ្រាលី។

នៅ​ឆ្នាំ ២០០៨ ពេល​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោយពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ជីវសាស្ដ្រ​នៅ​ប្រទេស​អូស្រ្តាលី លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​មាន​ឋានៈ​ជា​ប្រធាន​អាជ្ញាធរ​​បឹង​ទន្លេសាប​​។ បន្ទាប់​មក​​បាន​កាន់​តំណែង​ជា​អគ្គលេខា​រង និង​ជា​អគ្គលេខា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី ៤ ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​លោកក៏​ជា​ប្រធាន​គណៈ​ពង្រឹង​នៅ​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម​​ មុន​ពេល​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​កាលឆ្នាំ២០១៣។

២. លោក ឌិត ទីណា ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (វ័យ៤៣ឆ្នាំ)

កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ នៅសង្កាត់លេខ១ រាជធានីភ្នំពេញ ជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល។ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នៅ​ឆ្នាំ​ ១៩៩៤​ លោក​ ឌិត ទីណា បាន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បារាំង​ចាប់ពី​ឆ្នាំ​ ១៩៩៦​ រហូតដល់​ឆ្នាំ​ ២០០២​។ ឆ្នាំ​ ២០០២ ​ជា​ឆ្នាំ​ដែល​លោក​បញ្ចប់​ការ​សិក្សា​ពី​សាលា​ជាតិ​ជាន់​ខ្ពស់​ផ្នែក​រ៉ែ​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ Ecole Nationale superieure des mines de Paris ដោយ​ទទួល​សញ្ញាបត្រ​វិស្វករ​រ៉ែ។ ក្រៅ​ពី​សញ្ញាបត្រ​វិស្វករ​រ៉ែ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​ផ្នែក​រូបវិទ្យា​ពី​សាកល​វិទ្យាល័យ Orsay,Paris Sud នៅ​ឆ្នាំ​២០០០​។

លោក ឌិត ទីណា បានបំពេញការងារ​ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម​ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ តាមរយៈតួនាទី និងការងារខាងលើនេះ លោក ឌិត ទីណា ធ្លាប់​បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ, ដឹកនាំក្រុម​ការងារ​រៀបចំ​តាក់តែង​គោលនយោបាយជាតិ ស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨, ដឹកនាំក្រុមការងាររៀបចំតាក់តែងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងដឹកនាំតាក់តែងច្បាប់ ស្តីពីទំនិញសម្គាល់​ភូមិសាស្ត្រ​ជាដើម។ លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង ជារដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពី​ត្រូវបាន​សមាជិក​រដ្ឋសភា ១១១/១១១រូប បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

៣. លោក កើត រិទ្ធ ៖ ​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (វ័យ៤៣ឆ្នាំ)

កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ មានទីកន្លែងកំណើត​នៅភូមិ​ព្រៃ​ទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក​​ទទួល​បាន​ការ​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០២០។ លោកជា​អតីត​និស្សិត​ពូកែ​ ​ទទួលបានអាហាររូបករណ៍សិក្សា​ផ្នែក​ច្បាប់​នៅប្រទេស​បារាំង នៅឆ្នាំ​១៩៩៩។ ឆ្នាំ២០០០ លោក​ទទួលបានបរិញ្ញាបត្រ​នីតិឯក​ជន​ពីសាកលវិទ្យាល័យលីយ៉ុង២​ប្រទេសបារាំង ចំណែកឆ្នាំ២០០១ លោក​ទទួល​បានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពី​សាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេស​ល្អ​ណាស់។ នៅឆ្នាំ២០០២ លោកទទួលបានបរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្ត​នៃ​បទឧក្រិដ្ឋ នៅសាកលវិទ្យាល័យលីយ៉ុង៣​ប្រទេសបារាំងផងដែរ។

ក្រៅពីការសិក្សា និងស្នាដៃជាច្រើន លោក​ កើត រិទ្ធ ក៏មានបទពិសោធន៍ការងារ​ជាច្រើនផងដែរ ក្នុងនោះ ចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៦ ជាសាស្រ្តាចារ្យផ្នែក ច្បាប់នៅសាកលវិទ្យាល័យភូមិន្ទ​និតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ) នៅក្នុងកំឡុងពេលនោះ​ លោក ក៏បានចុះផ្សព្វផ្សាយច្បាប់​ទាក់​ទងនឹង​ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ទៅដល់ចៅក្រម ព្រះរាជ​អាជ្ញា និង​មន្រ្តី​អនុវត្តន៍ច្បាប់ តាមបណ្តាខេត្ត។ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា។ ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈ​កម្មការមូលបត្រកម្ពុជា។ ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ច​ជាតិ។

ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិក​គណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌។ ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខា​ធិការក្រសួងយុត្តិធម៌។ ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌៕

The post ណែនាំឱ្យស្គាល់ រដ្ឋមន្ត្រីវ័យក្មេង ៣រូប របស់កម្ពុជាបច្ចុប្បន្ន ដែលមានអាយុក្រោម៤៥ឆ្នាំ appeared first on .

រដ្ឋមន្ត្រី កើត រិទ្ធ កោតសរសើររាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ដែលផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌
បណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានបង្ហាញនូវតួនាទី និងភារកិច្ចរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលជាសេនាធិការក្នុងការបណ្តុះ បណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌។

ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចំនួនសរុប ១១៧ រូប ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី១៦ ខែមីនានេះ បណ្ឌិតរដ្ឋ ឈន ព្រលឹង បានបញ្ជាក់ថា ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន គឺមានការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជីបាន ៧ ជំនាន់ រួចមកហើយ ដែលមានចំនួនសរុប ៦៨៩រូប (ស្ដ្រី ១៩៥រូប), នេះដោយមិនទាន់រាប់ បញ្ចូលសិស្សក្រឡាបញ្ជីជំនាន់ទី៨ ចំនួន ១០១រូប ផ្សេងទៀត ដែលសព្វថ្ងៃកំពុងត្រៀមទទួលការបណ្តុះបណ្តាលនៅឡើយនោះទេ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ លោក កើត រិទ្ធ  បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ក្នុងការខិតខំផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីទៅបម្រើសេវាផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។

លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ក្រឡាបញ្ជីនៅគ្រប់កិច្ចនៃនីតិវិធីដែលមិនអាចខ្វះបាន ព្រោះក្រឡាបញ្ជី គឺជាជំនួយដល់អង្គតុលាការ និងអង្គអយ្យការ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់ អតីតសិស្សក្រឡាបញ្ជីទាំងអស់ ដែលជាយុវជនទើបចាប់ផ្កើមវិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ត្រូវតែការពារសន្តិភាពជាដាច់ខាត ដើម្បីវិបុលភាពកម្ពុជា រួមទាំងបានធ្វើការផ្ដាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕

The post រដ្ឋមន្ត្រី កើត រិទ្ធ កោតសរសើររាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ដែលផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ appeared first on .

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ទទួលបានការតែងតាំងតំណែងថ្មីមួយបន្ថែម
រាជរដ្ឋាភិបាលកម្ពុជា បន្ថែមសមាសសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយសម្រេចតែងតាំងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងកូវីដ-១៩។

The post លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ទទួលបានការតែងតាំងតំណែងថ្មីមួយបន្ថែម appeared first on .

លោក កើត រិទ្ធ ពីសាស្រ្តាចារ្យក្លាយជារដ្ឋមន្រ្តីវ័យក្មេងពេញដោយសមត្ថភាពផ្នែកច្បាប់
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វ័យក្មេង ដែលតែងតាំងកាលពីថ្ងៃទី៣០ ខែមីនា ២០២០កន្លងទៅ។ លោកត្រូវបានប្រជាជនចាត់ថា ជារដ្ឋមន្រ្តីវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពផ្នែកច្បាប់។

រូបភាពអិនធើណេត

គេហទំព័រឧកញ៉ាញូស៍សូមណែនាំលោកអ្នកមកស្គាល់ដំណើរជីវិត និងការសិក្សាមុនក្លាយជារដ្ឋមន្រ្តីវ័យក្មេងល្បីឈ្មោះមួយរូបនៅកម្ពុជា៖

លោក កើត រិទ្ធ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ ​ស្ថិតនៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់​ចាម។ លោកជានិស្សិតដែលតស៊ូ​ព្យាយាម​សិក្សា បើទោះបីជាជីវភាពគ្រួសារ​មិនធូរធាក្តី ក៏លោកនៅតែខិតខំជួយរបរគ្រួសារផង និង​ខំរៀនផង រហូតទទួលបានអាហាររូបករណ៍សិក្សា​ផ្នែក​ច្បាប់​នៅប្រទេសបារាំងនៅឆ្នាំ​១៩៩៩។

ក្នុងឆ្នាំ ២០០០ លោកទទួលបានបរិញ្ញាបត្រ​នីតិឯក​ជន​ពីសាកលវិទ្យាល័យ លីយ៉ុង២ ​ប្រទេសបារាំង។ ឆ្នាំ ២០០១ ទទួល​បានសញ្ញាបត្រ Maîtrise ផ្នែកច្បាប់ពី​សាកលវិទ្យាល័យលីយ៉ុង២ ជាមួយនឹងនិទ្ទេសល្អ​ណាស់។ ឆ្នាំ២០០២ ទទួលបានបរិញ្ញាបត្រ​ជាន់ខ្ពស់ផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្ត​នៃបទឧក្រិដ្ឋ នៅសាកលវិទ្យាល័យ លីយ៉ុង៣ ​ប្រទេសបារាំង។

រូបភាពអិនធើណេត

នៅឆ្នាំបន្ទាប់លោកបានសម្រេចចិត្តត្រឡប់មកប្រទេសកម្ពុជាវិញ។ លោក កើត រិទ្ធិ ធ្វើជាសាស្រ្តាចារ្យផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា​សាស្រ្តសេដ្ឋកិច្ច ទាំងថ្នាក់ភាសាបារាំង និងភាសាខ្មែរ ចាប់តាំងពីឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៦ ដើម្បីចែករំលែកចំណេះដឹងដល់និស្សិតខ្មែរ និងមន្រ្តីរាជការ។

លោក កើត រឹទ្ធ ជាស្ថាបនិកក្នុងការបង្កើតនូវក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌមួយរូបក្នុងចំណោម​ថ្នាក់ដឹកនាំផ្សេងទៀតផងដែរនៃក្រសួងយុត្តិធម៌។ ជាមួយគ្នានោះលោក កើត រិទ្ធ ក៏ជាបុគ្គលដែលបានចុះផ្សព្វផ្សាយច្បាប់ទាក់ទងនឹងក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី​ព្រហ្មទណ្ឌទៅដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីអនុវត្តន៍ច្បាប់ តាមបណ្តាខេត្តផងដែរ។

ក្នុងអាជីពផ្នែកច្បាប់ លោកជាសហនិពន្ធសៀវភៅ សេចក្តីផ្តើមនៃ​ច្បាប់កម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៣ និង ២០០៥  ដែលជាសហនិពន្ធសៀវភៅ កំណត់​ពន្យល់លើសេចក្តីព្រាងក្រមព្រហ្មទណ្ឌទាក់ទងលើវិភាគទានលើការសិក្សាច្បាប់ព្រហ្មទណ្ឌ កម្ពុជា បោះពុម្ពឆ្នាំ ២០០៥។ និពន្ធអត្ថបទស្តីពីធាតុផ្សំនៃបទល្មើសរំលោភ និងការវិវត្តរបស់វា​នៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជា បោះពុម្ពឆ្នាំ ២០០៦ ក្នុងព្រឹត្តិបត្រនៃសាកលវិទ្យាល័យ​ភូមិន្ទនីតិ​សាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច និងក៏ជាសហនិពន្ធសៀវភៅ នីតិកម្ពុជា បោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៦។

រូបភាពទីស្តីការគណៈរដ្ឋមន្រ្តី

ភាពជោគជ័យក្នុងការសិក្សា និងអាជីពបណ្តាឲ្យកាន់នួទានីសំខាន់ៗរួមមាន៖ ឆ្នាំ២០០៣-២០០៥ មន្រ្តីរាជការស៊ីវិលក្រសួងអប់រំយុវជន និងកីឡា, ឆ្នាំ២០០៥-២០១២ មន្រ្តីរាជការស៊ីវិលក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, ឆ្នាំ២០០៧-២០១៣ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឆ្នាំ២០០៨ ដល់បច្ចុបន្ន ជាសមាជិកគណៈ​កម្មការមូលបត្រកម្ពុជា, ឆ្នាំ២០១២ ដល់បច្ចុប្បន្ន ជាសមាជិក ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច​ជាតិ, ឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិ​ធម៌, ឆ្នាំ២០១៣ ដល់ ២០១៨ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឆ្នាំ២០១៨ ដល់ ២០២០ ជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងនៅថ្ងៃទី ៣០ ខែមីនា ២០២០ ជារដ្ឋមន្រ្តីក្រសួង​យុត្តិធម៌៕

The post លោក កើត រិទ្ធ ពីសាស្រ្តាចារ្យក្លាយជារដ្ឋមន្រ្តីវ័យក្មេងពេញដោយសមត្ថភាពផ្នែកច្បាប់ appeared first on .