Alice Walton

ស្ត្រីមានដាច់គេលើពិភពលោក កើនទ្រព្យសម្បត្តិដល់ ១០០ពាន់លានដុល្លារ ជាលើកដំបូង
ទ្រព្យសម្បត្តិទាយាទស្នងមរតករបស់ក្រុមហ៊ុន Walmart គឺលោកស្រី Alice Walton ឈានដល់ចំនួន ១០០ពាន់លានដុល្លារ ជាលើកដំបូង បន្ទាប់ពីតម្លៃភាគហ៊ុនភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញរាយខ្នាតយក្សអាមេរិកនេះ កើនឡើងខ្លាំងដល់ជាង ៥៤%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

ការកើនឡើងទ្រព្យសម្បត្តិនាពេលថ្មីៗនេះ បានធ្វើឲ្យលោកស្រី Alice Walton ចូលរួមជាមួយបងប្អូនពីនាក់ផ្សេងទៀត គឺលោក Jim Walton និង Rob Walton ផងដែរ នៅក្នុងនាមជាបុគ្គលដែលមានទ្រព្យសម្បត្តិឡើងដល់ ១០០ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ក្នុងនាមជាមហាសេដ្ឋីលុយ ១០០ពាន់លានដុល្លារមួយរូប ពេលនេះ លោកស្រី Alice បានឡើងកាន់តំណែងជាស្ត្រីដែលមានជាងគេបំផុតនៅលើភពផែនដី និងឈរនៅលេខរៀងទី១៨ ក្នុងបញ្ជីមហាសេដ្ឋីរបស់ Bloomberg ផងដែរ។

ជម្រាបជូនផងដែរថា លោកស្រី Alice មិនមែនជាស្ត្រីដំបូងគេដែលចូលក្នុងបញ្ជីលុយ ១០០ពាន់លានដុល្លារនេះឡើយ ដោយអ្នកស្នងមរតករបស់ក្រុមហ៊ុន L’Oreal គឺលោកស្រី Francoise Bettencourt Meyers ក៏ធ្លាប់ចូលរួមក្នុងបញ្ជីនេះពីមុនមកផងដែរ ខណ:បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោកស្រី បានធ្លាក់មកនៅជិត ៩០ពាន់លានដុល្លារប៉ុណ្ណោះ៕

The post ស្ត្រីមានដាច់គេលើពិភពលោក កើនទ្រព្យសម្បត្តិដល់ ១០០ពាន់លានដុល្លារ ជាលើកដំបូង appeared first on .

កូនស្រីតែមួយគត់របស់ស្ថាបនិក Walmart ដណ្ដើមបានងារជាមហាសេដ្ឋីស្រីមានបំផុតលើលោក
កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Alice Walton បានដណ្ដើមងារជាស្ត្រីមានបំផុតលើលោក ពីមហាសេដ្ឋីបារាំង Francoise Bettencourt Meyers បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកស្រី កើនឡើងជាលំដាប់។

យោងតាមការចុះផ្សាយពីគេហទំព័រ Bloomberg បានបង្ហាញថា គម្លាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីស្រីទាំង២ រូបនេះ គឺខុសគ្នាប្រហែល ៤,៥ពាន់លានដុល្លារ ដោយមហាសេដ្ឋីស្រីសញ្ជាតិអាមេរិកមានទ្រព្យសម្បត្តិ ៩៥,៦ពាន់លានដុល្លារ ខណៈលោកស្រី Meyers មានទ្រព្យសម្បត្តិប្រហែល ៩១,១ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់លោកស្រី Alice កើនឡើងខ្លាំង បន្ទាប់ពីតម្លៃហ៊ុនក្នុងក្រុមហ៊ុន Walmart ឡើងថ្លៃសម្បើម ស្របពេលសារព័ត៌មាន Bloomberg ក៏បានព្យាករថា កូនស្រីតែមួយគត់របស់ស្ថាបនិកក្រុមហ៊ុន Walmart នឹងមានកំណើនទ្រព្យសម្បត្តិ រហូតដល់ ១០០ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខ៕

The post កូនស្រីតែមួយគត់របស់ស្ថាបនិក Walmart ដណ្ដើមបានងារជាមហាសេដ្ឋីស្រីមានបំផុតលើលោក appeared first on .

បងប្អូនត្រកូល Walton កើបលុយជាង ៩ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ម៉ោង
បងប្អូនមហាសេដ្ឋីត្រកូល Walton គឺអ្នកស្រី Alice និងលោក Jim កើបលុយបានជាង ៩ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ កាលពីសប្ដាហ៍មុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

អ្នកស្រី Alice កើនលុយប្រហែល ៤,៥ពាន់លានដុល្លារ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកស្រី មានសរុបរហូតដល់ជិត ៨៦ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីស្រីមានបំផុតលើលោកទី២។

ទន្ទឹមនឹងនោះ លោក Jim ដែលជាប្អូនប្រុសពៅនៃត្រកូល Walton កើបលុយបាន ៤,៦ពាន់លានដុល្លារ និងធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុបដល់ ៩២,៤ពាន់លានដុល្លារឯណោះ។

គួររំលឹកបន្តិចថា កំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ២រូបនេះ គឺកើនឡើងដោយសារតម្លៃភាគហ៊ុន នៃក្រុមហ៊ុន Walmart កើនឡើងរហូតដល់ ១៦% ស្របពេលបងប្អូនត្រកូល Walton ក្ដោបក្ដាប់ភាគហ៊ុនក្នុងក្រុមហ៊ុនប្រហែលពាក់កណ្ដាលឯណោះ៕

The post បងប្អូនត្រកូល Walton កើបលុយជាង ៩ពាន់លានដុល្លារ ត្រឹមរយៈពេល ២៤ម៉ោង appeared first on .