ត្រឹមមួយឆ្នាំ ស្ត្រីមានបំផុតនៅលើពិភពលោក កើនទ្រព្យសម្បត្តិជាង ៣០ពាន់លានដុល្លារ

អន្តរជាតិ

Alice Walton ដែលជាស្ត្រីមានបំផុតនៅលើពិភពលោក មិនបានគ្រប់គ្រងក្រុមហ៊ុនអាជីវកម្មផ្ទាល់ខ្លួននោះឡើយ ប៉ុន្តែនៅតែអាចរកចំណូលបន្ថែមបានចំនួនប្រមាណ ៣៣ពាន់លានដុល្លារនៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថាទ្រព្យសម្បត្តិសរុបរបស់លោស្រី Alice បានកើនឡើងពី ១០១ពាន់លានដុល្លារកាលពីខែមីនាឆ្នាំមុន ដល់ ១៣៤ពាន់លានដុល្លារ គិតនៅត្រឹមខែមីនាឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា ស្ត្រីវ័យ ៧៦ឆ្នាំរូបនេះ គឺជាកូនពៅរបស់ស្ថាបនិកក្រុមហ៊ុន Walmart គឺលោក Sam Walton ដែលបានបន្សល់ទុកភាគហ៊ុនក្រុមហ៊ុនយ៉ាងច្រើនឱ្យលោកស្រី ខណៈភាគហ៊ុនទាំងនោះហើយជាប្រភពទ្រព្យសម្បត្តិភាគច្រើនរបស់លោកស្រីនាពេលបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកស្រី Alice Walton ភាគច្រើនមិនបានចូលរួមក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនលក់រាយខ្នាតយក្សនេះទេ ហើយក៏មិនបានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផងដែរ ពោលគឺខុសពីបងប្រុសទាំងពីររបស់លោកស្រីគឺលោក Rob Walton និង Jim Walton ៕​