Anant Ambani

កូនប្រុសមហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រកាសចង់ជួយសង្គ្រោះជីវិតសត្វដំរីទឹករបស់ស្តេចគ្រឿងញៀនកូឡុំប៊ី
លោក Anant Ambani កូនប្រុសរបស់មហាសេដ្ឋីមានដាច់គេនៅឥណ្ឌា Mukesh Ambani បានស្នើយកសត្វដំរីទឹកចំនួន ៨០ ក្បាលដែលជាកម្មសិទ្ធិរបស់មេគ្រឿងញៀន Pablo Escobar ដើម្បីការពារពួកវាពីការតាមសម្លាប់ដោយអាជ្ញាធរកូឡុំប៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Anant Ambani បានបង្ហោះសារមួយនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ មិនអាចជ្រើសរើសកន្លែងដែលពួកគេកើតបានទេ ដូច្នេះហើយពួកគេគួរតែត្រូវបានសង្គ្រោះទៅកាន់កន្លែងថ្មី។

គួរឲ្យដឹងថា សត្វដំរីទឹកទាំង ៨០ ក្បាលនោះ គឺជាកូនចៅរបស់មេបាដំរីទឹក ៤ក្បាលដែលធ្លាប់ជាកម្មសិទ្ធរបស់ស្តេចគ្រឿងញៀនកូឡុំប៊ី Pablo Escobar អំឡុងពេលលោកសាង់សួនសត្វឯកជនមួយនៅក្នុងកសិដ្ឋាន Hacienda Napoles ក្នុងទសវត្សឆ្នាំ១៩៨០។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Escobar ត្រូវបានក្រុមប៉ូលីសតាមសម្លាប់ នៅក្នុងឆ្នាំ១៩៩៣ ដោយបន្សល់ទុកសត្វដំរីទឹកទាំងនោះ កើតកូនចៅតរាប់សិបក្បាល។

យ៉ាងណាមិញ​ លោក Anant អាយុ ៣១ឆ្នាំបាននិយាយថាដំរីទឹកទាំងនេះជាសត្វមានជីវិតដែលចេះមានអារម្មណ៍ ដូច្នេះប្រសិនបើអាចធ្វើទៅបាន ពួកវាគួរតែត្រូវបានជួយសង្គ្រោះតាមរបៀបដែលមានសុវត្ថិភាព និងមនុស្សធម៌។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលកូឡុំប៊ីពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការតាមសម្លាប់សត្វដំរីទឹកទាំងនេះ ហើយជំនួសមកវិញ ដោយបញ្ជូនពួកវាទៅមជ្ឈមណ្ឌលជួយសង្គ្រោះរបស់លោក។

ជម្រាបជូនថា លោក Anant បានបង្កើតមជ្ឈមណ្ឌលអភិរក្សសត្វព្រៃមួយឈ្មោះថា Vantara ក្នុងទីក្រុង Jamnagar រដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលជាជម្រកសត្វជាង ១៥០ ០០០ ក្បាល ដែលសុទ្ធសឹងតែជាប្រភេទសត្វព្រៃសរុបជាង ២ ០០០ ប្រភេទ៕​

The post កូនប្រុសមហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រកាសចង់ជួយសង្គ្រោះជីវិតសត្វដំរីទឹករបស់ស្តេចគ្រឿងញៀនកូឡុំប៊ី appeared first on .

ឥណ្ឌា បើកការស៊ើបអង្កេតលើសួនសត្វ របស់កូនប្រុសមហាសេដ្ឋីមានដាច់គេនៅអាស៊ី
តុលាការកំពូលរបស់ប្រទេសឥណ្ឌា បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទនាំចូលសត្វព្រៃដោយខុសច្បាប់ និងការប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុ នៅឯសួនសត្វឯកជនដ៏ធំមួយ ដែលបង្កើតឡើងដោយកូនប្រុសមហាសេដ្ឋីមានដាច់គេ នៅអាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The National។

Vantara ត្រូវបានស្គាល់ថាជាសួនសត្វឯកជន និងជា “មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃដ៏ធំបំផុតរបស់ពិភពលោក” គ្រប់គ្រងដោយ​ លោក Anant Ambani ដែលត្រូវជាកូនប្រុសរបស់ លោក Mukesh Ambani មហាសេដ្ឋីមានបំផុតរបស់ប្រទេស និងជាប្រធានក្រុមហ៊ុន Reliance Industries ។

យោងតាមអាជ្ញាធរសួនសត្វកណ្តាលរបស់ប្រទេសឥណ្ឌា បាននិយាយថា Vantara ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃរដ្ឋ Gujarat គឺជាជម្រកសត្វដំរីជាង ២០០ ក្បាល ព្រមទាំងសត្វខ្លាឃុំ ៥០ ក្បាល ខ្លា ១៦០ ក្បាល តោ ២០០ ក្បាល ខ្លារខិន ២៥០ ក្បាល និងក្រពើ ៩០០ ក្បាល ក្នុងចំណោមសត្វព្រៃជាច្រើនផ្សេងទៀត។

កាលពីដើមសប្តាហ៍នេះ តុលាការកំពូលឥណ្ឌា បាននិយាយថា ខ្លួនបានបញ្ជាឲ្យក្រុមមន្ត្រីរបស់ខ្លួន បើកការស៊ើបអង្កេតលើសួនសត្វ Vantara បន្ទាប់ពីទទួលបានពាក្យបណ្តឹងថា សួនសត្វនេះ បានទិញយកសត្វព្រៃមកដោយខុសច្បាប់ ជាពិសេសសត្វដំរី រួមទាំងការរំលោភបំពានលើច្បាប់សត្វព្រៃផ្សេងទៀត និងការលាងលុយកខ្វក់ ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញពាក្យបណ្តឹងនេះ ខាងសួនសត្វ Vantara បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងនៅតែប្តេជ្ញាចិត្តចំពោះតម្លាភាព ក្តីមេត្តា និងការអនុលោមតាមច្បាប់ពេញលេញ ហើយនឹងបន្តចូលរួមដល់ដំណើរការស៊ើបអង្កេតនេះ ៕​

The post ឥណ្ឌា បើកការស៊ើបអង្កេតលើសួនសត្វ របស់កូនប្រុសមហាសេដ្ឋីមានដាច់គេនៅអាស៊ី appeared first on .

កូនកំដរកូនប្រុសពៅអ្នកមានដាច់គេនៅអាស៊ី ទទួលបាននាឡិកាដៃតម្លៃ ៣សែនដុល្លារ
ពិធីមង្គលការរបស់លោក Anant Ambani ដែលជាកូនប្រុសពៅមហាសេដ្ឋីមានដាច់គេនៅអាស៊ី Mukesh Ambani បានបញ្ចប់ ក្រោមការចូលរួមពីបុគ្គលល្បីៗជាច្រើនរូប កាលពីថ្ងៃទី១៤ ខែកក្កដា ហើយវាត្រូវបានគេចាត់ទុកថាជាពិធីមង្គលការធំជាងគេប្រចាំប្រវត្តិសាស្ត្រឥណ្ឌាថែមទៀត។

យោងតាមការចុះផ្សាយពីគេហទំព័រ Indianwatch បានបង្ហាញថា ពិធីមង្គលការដែលចំណាយលុយរាប់រយលានដុល្លារនេះ ក៏មានកាដូដល់កូនកំដរខាងកូនកម្លោះផងដែរ ដោយក្នុងនោះគឺជានាឡិកាដៃតម្លៃប្រហែល ៣សែនដុល្លារក្នុងមួយគ្រឿង។

នាឡិកានោះគឺជាប្រភេទ Royal Oak Limited Edition របស់ក្រុមហ៊ុន Audemars Piguet មានទំហំមុខ ៤១ម.ម ស្រោបដោយមាស 18K និងទ្រនិចនាឡិកាពណ៌មាសផ្កាឈូក។

សូមជម្រាបដែរថា តាមរយៈវីដេអូដែលបានចែកចាយលើបណ្ដាញសង្គម បានបង្ហាញថា លោក Anant Ambani ចំណាយលុយប្រហែល ៣លានដុល្លារ ទៅលើការទិញនាឡិកា ជូនដល់កូនកំដរ ក៏ដូចជាមិត្តជិតស្និទ្ធរបស់លោកប្រហែល ១០នាក់ នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន៕

<svg width="50px" height="50px" viewBox="0 0 60 60" version="1.1" xmlns="https://www.w3.org/2000/svg" xmlns:xlink="https://www.w3.org/1999/xlink"><g stroke="none" stroke-width="1" fill="none" fill-rule="evenodd"><g transform="translate(-511.000000, -20.000000)" fill="#000000"><g><path d="M556.869,30.41 C554.814,30.41 553.148,32.076 553.148,34.131 C553.148,36.186 554.814,37.852 556.869,37.852 C558.924,37.852 560.59,36.186 560.59,34.131 C560.59,32.076 558.924,30.41 556.869,30.41 M541,60.657 C535.114,60.657 530.342,55.887 530.342,50 C530.342,44.114 535.114,39.342 541,39.342 C546.887,39.342 551.658,44.114 551.658,50 C551.658,55.887 546.887,60.657 541,60.657 M541,33.886 C532.1,33.886 524.886,41.1 524.886,50 C524.886,58.899 532.1,66.113 541,66.113 C549.9,66.113 557.115,58.899 557.115,50 C557.115,41.1 549.9,33.886 541,33.886 M565.378,62.101 C565.244,65.022 564.756,66.606 564.346,67.663 C563.803,69.06 563.154,70.057 562.106,71.106 C561.058,72.155 560.06,72.803 558.662,73.347 C557.607,73.757 556.021,74.244 553.102,74.378 C549.944,74.521 548.997,74.552 541,74.552 C533.003,74.552 532.056,74.521 528.898,74.378 C525.979,74.244 524.393,73.757 523.338,73.347 C521.94,72.803 520.942,72.155 519.894,71.106 C518.846,70.057 518.197,69.06 517.654,67.663 C517.244,66.606 516.755,65.022 516.623,62.101 C516.479,58.943 516.448,57.996 516.448,50 C516.448,42.003 516.479,41.056 516.623,37.899 C516.755,34.978 517.244,33.391 517.654,32.338 C518.197,30.938 518.846,29.942 519.894,28.894 C520.942,27.846 521.94,27.196 523.338,26.654 C524.393,26.244 525.979,25.756 528.898,25.623 C532.057,25.479 533.004,25.448 541,25.448 C548.997,25.448 549.943,25.479 553.102,25.623 C556.021,25.756 557.607,26.244 558.662,26.654 C560.06,27.196 561.058,27.846 562.106,28.894 C563.154,29.942 563.803,30.938 564.346,32.338 C564.756,33.391 565.244,34.978 565.378,37.899 C565.522,41.056 565.552,42.003 565.552,50 C565.552,57.996 565.522,58.943 565.378,62.101 M570.82,37.631 C570.674,34.438 570.167,32.258 569.425,30.349 C568.659,28.377 567.633,26.702 565.965,25.035 C564.297,23.368 562.623,22.342 560.652,21.575 C558.743,20.834 556.562,20.326 553.369,20.18 C550.169,20.033 549.148,20 541,20 C532.853,20 531.831,20.033 528.631,20.18 C525.438,20.326 523.257,20.834 521.349,21.575 C519.376,22.342 517.703,23.368 516.035,25.035 C514.368,26.702 513.342,28.377 512.574,30.349 C511.834,32.258 511.326,34.438 511.181,37.631 C511.035,40.831 511,41.851 511,50 C511,58.147 511.035,59.17 511.181,62.369 C511.326,65.562 511.834,67.743 512.574,69.651 C513.342,71.625 514.368,73.296 516.035,74.965 C517.703,76.634 519.376,77.658 521.349,78.425 C523.257,79.167 525.438,79.673 528.631,79.82 C531.831,79.965 532.853,80.001 541,80.001 C549.148,80.001 550.169,79.965 553.369,79.82 C556.562,79.673 558.743,79.167 560.652,78.425 C562.623,77.658 564.297,76.634 565.965,74.965 C567.633,73.296 568.659,71.625 569.425,69.651 C570.167,67.743 570.674,65.562 570.82,62.369 C570.966,59.17 571,58.147 571,50 C571,41.851 570.966,40.831 570.82,37.631"></path></g></g></g></svg>

View this post on Instagram

A post shared by Indian Watch Connoisseur (@indianwatchconnoiseur)

The post កូនកំដរកូនប្រុសពៅអ្នកមានដាច់គេនៅអាស៊ី ទទួលបាននាឡិកាដៃតម្លៃ ៣សែនដុល្លារ appeared first on .

ភ្ញៀវលំដាប់កំពូលៗ VIP ណាខ្លះ នឹងមកចូលរួមពិធីមង្គលការកូនប្រុសពៅមហាសេដ្ឋីឥណ្ឌា Mukesh Ambani?
នៅចុងសប្តាហ៍នេះ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋីកំពូលឥណ្ឌា លោក Mukesha Ambani នឹងត្រូវរៀប​អាពាហ៍ពិពាហ៍​ ជាមួយគូស្នេហ៍ Radhika Merchant ដែលជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនឱសថធំបំផុតរបស់ឥណ្ឌា លោក Viren Merchant និងលោកស្រី Shaila Merchant។

ពិធី​អាពាហ៍ពិពាហ៍​ដ៏ធំសម្បើមនេះ នឹងត្រូវធ្វើឡើងរយ:ពេល ៤ថ្ងៃ ដោយរាប់គិតពីថ្ងៃទី១២ ដល់ទី១៥ ខែកក្កដានេះ នាមជ្ឈមណ្ឌល Jio World Convention Center ក្នុង​ទីក្រុង Mumbai។ ជាមួយគ្នានេះ អាជ្ញាធរក្នុងទីក្រុង Mumbai ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការបិទផ្លូវមួយចំនួនក្បែរកន្លែងប្រារព្ធពិធីនោះ ដោយសារតែនឹងមានភ្ញៀវលំដាប់កំពូលៗ VIP មិនថាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលនឹងត្រូវមកចូលរួម។

ទន្ទឹមនឹងនេះ បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសពីររូប គឺលោក Boris Johnson និងលោក Tony Blair រួមជាមួយតារាកំពូលរបស់អាមេរិក អ្នកនាង Kim Kardashian និង Khloe Kardashian ក៏ដូចជាប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Lee ត្រូវបានគេរំពឹងថានឹងមកចូលរួមក្នុងពិធីមង្គលការកូនប្រុសពៅរបស់ លោក Mukesh Ambani ។

ក្រៅពីនោះ ក៏នៅមានភ្ញៀវកិត្តិយសពិសេសៗមួយចំនួនទៀត ដូចជាអ្នកប្រដាល់កំពូលអាមេរិក លោក Mike Tyson ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino អគ្គនាយកក្រុមហ៊ុនប្រេង Saudi Aramco លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុនប្រេង BP លោក Murray Auchincloss ក៏ដូចជា CEO ក្រុមហ៊ុនឱសថ GSK លោកស្រី Emma Walmsley និងនាយកក្រុមហ៊ុនអាកាសចរណ៍ Lockheed Martin លោក Jim Taiclet ផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញពិធីមង្គលការដ៏ធំជាងគេបំផុតប្រចាំប្រទេសឥណ្ឌានេះ ត្រូវបានគេរំពឹងថានឹងមានភ្ញៀវចូលរួមសរុបប្រមាណ ១ ២០០ នាក់។

ជម្រាបជូនទៀតថា អ្វីដែលកាន់តែពិសេសនោះ បើតាមការបញ្ជាក់ពីលោក Rajan Mehra នាយកប្រតិបត្តិក្រុមហ៊ុនជួលយន្តហោះឥណ្ឌា Club One Air បានបង្ហើបឲ្យដឹងថា មហាសេដ្ឋីលោក Mukesh Ambani បានជួលយន្តហោះប្រភេទ Falcon-2000 ចំនួន ៣ គ្រឿង​ទុកសម្រាប់ដឹកជញ្ជូនភ្ញៀវមកកាន់ពិធីមង្គលការ ហើយយន្តហោះឯកជនប្រមាណជាង ១០០ គ្រឿងផ្សេងទៀត ក៏ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់កម្មវិធីដ៏ធំនេះផងដែរ៕

The post ភ្ញៀវលំដាប់កំពូលៗ VIP ណាខ្លះ នឹងមកចូលរួមពិធីមង្គលការកូនប្រុសពៅមហាសេដ្ឋីឥណ្ឌា Mukesh Ambani? appeared first on .

អ្នកមានបំផុតនៅអាស៊ី ចាយលុយ ១០លានដុល្លារ ជួល Justin Bieber មកច្រៀងអបអរ មុនពិធីមង្គលការកូនប្រុសពៅរបស់ខ្លួន
មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani ត្រូវបានគេរាយការណ៍ថា បានចំណាយលុយរហូតដល់ទៅ ១០លានដុល្លារ ជួលកំពូលតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber មកច្រៀងក្នុងការប្រគុំតន្រ្តីលក្ខណ:ឯកជនមួយ ដើម្បីអបអរមុនពិធីមង្គលការកូនប្រុសពៅ Anant Ambani។ ​នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការប្រគុំតន្ត្រីឯកជននេះ ត្រូវបានធ្វើឡើងនៅទីក្រុង Mumbai កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា សម្រាប់ជាការជប់លៀងអបអរដល់ Anant Ambani និងគូដណ្តឹង Radhika ព្រមទាំងមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសាររបស់ពួកគេ ផងដែរ។

បើយោងតាមសារព័ត៌មាន Straits Times បានបង្ហាញឲ្យដឹងថា Justin Bieber បានលើកយកបទចម្រៀងល្បីៗរបស់ខ្លួនជាច្រើន មកសម្តែងទៅកាន់ភ្ញៀវ VIP រាប់រយនាក់ នៅក្នុងការប្រគុំតន្ត្រីលក្ខណ:ឯកជនដ៏ធំនេះ។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌា បានរាយការណ៍ផងដែរថា Justin Bieber បានចំណាយពេលខ្លីប៉ុណ្ណោះក្នុងដំណើរមកកាន់ប្រទេសឥណ្ឌានេះ ដោយក្រោយពីសម្តែងរួច រូបគេបានវិលត្រលប់ទៅកាន់ផ្ទះនៅអាមេរិកវិញភ្លាមៗ ដើម្បីបានជួបជាមួយភរិយា Hailey Bieber ដែលកំពុងពពោះកូនដំបូង។

នេះមិនមែនជារឿងថ្មីនោះឡើយ ដែលមហាសេដ្ឋីកំពូលឥណ្ឌា បានចំណាយលុយច្រើនសន្ធឹកសន្ធាប់ ដើម្បីប្រារព្ធពិធីធំៗជាច្រើន ដោយគូស្នេហ៍មួយគូនេះ បានរៀបចំពិធី Pre-Wedding យ៉ាងប្រណីតបំផុតចំនួនពីរលើករួចមកហើយ ដោយមួយនៅក្នុងប្រទេសឥណ្ឌា កាលក្នុងខែមីនា និងមួយទៀតនៅលើនាវាទេសចរណ៍ដែលធ្វើដំណើរពីប្រទេសអ៊ីតាលី ទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំង កាលនៅចុងខែឧសភា។

ជម្រាបជូនផងដែរថា ពិធីមង្គលការដ៏ធំរវាង Anant Ambani និង Radhika Merchant ត្រូវបានកំណត់រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ៕

The post អ្នកមានបំផុតនៅអាស៊ី ចាយលុយ ១០លានដុល្លារ ជួល Justin Bieber មកច្រៀងអបអរ មុនពិធីមង្គលការកូនប្រុសពៅរបស់ខ្លួន appeared first on .

អ្នកមានបំផុតនៅអាស៊ី ជូនគ្រឿង​អលង្ការ​មាសជាអំណោយដល់គូស្នេហ៍ក្រីក្រជាង ៥០គ្រួសារ
មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani បានផ្តល់អំណោយជាចិញ្ចៀនមាស ខ្សែកមាស និងមូលប្បទានប័ត្រ ដល់គូស្នេហ៍ក្រីក្រចំនួន ៥២គ្រួសារ នៅក្នុងប្រទេសឥណ្ឌា ដើម្បីជាការអបអរដល់ពិធីមង្គលការកូនប្រុសពៅរបស់ខ្លួន គឺ Anant Ambani ដែលនឹងត្រូវធ្វើឡើងនាពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ពិធីផ្តល់អំណោយនេះ ត្រូវបានរៀបចំធ្វើឡើង នៅឧទ្យាន Reliance Corporate Park ក្នុងទីក្រុង Thane ខណ:គូស្វាមីភរិយានីមួយៗ ទទួលបានគ្រឿងអលង្ការធ្វើពីមាស រួមមានខ្សែក ចិញ្ចៀនអាពាហ៍ពិពាហ៍ និងចិញ្ចៀនពាក់លើច្រមុះជាដើម។

លោក Mukesh ក៏បានផ្តល់ជូននូវមូលប្បទានប័ត្រចំនួន ១លានរូពី ឬស្មើនឹង ១ ៥០០ដុល្លារ ជាថ្លៃបណ្ណាការដល់កូនក្រមុំ។ ក្រៅពីនោះ គូស្វាមីភរិយានីមួយៗ ក៏ទទួលបានជាគ្រឿងទេស និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលគ្រប់គ្រាន់សម្រាប់រយ:ពេលមួយឆ្នាំពេញ ផងដែរ។

ជម្រាបជូនផងដែរថា​ Mukesh Ambani នៅមួយរយ:ពេលចុងក្រោយនេះ តែងតែធ្វើរឿង​សប្បុរស​ធម៌​ជាច្រើន ដើម្បីជាការអបអរដល់ពិធីមង្គលការកូនប្រុសពៅរបស់លោក ឈ្មោះ Anant Ambani ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១២ ដល់ទី១៤ ខែកក្កដា ខាងមុខ៕

The post អ្នកមានបំផុតនៅអាស៊ី ជូនគ្រឿង​អលង្ការ​មាសជាអំណោយដល់គូស្នេហ៍ក្រីក្រជាង ៥០គ្រួសារ appeared first on .

ប្រជាជនអ៊ីតាលីរិះគន់កូនពៅមហាសេដ្ឋីមានជាងគេនៅអាស៊ី បន្ទាប់ពីបង្កការរំខានអំឡុងប្រារព្ធពីធី Pre-Wedding
កម្មវិធី Pre-Wedding លើកប៉ាល់ទេសចរណ៍របស់កូនប្រុសមហាសេដ្ឋីឥណ្ឌា Mukesh Ambani គឺលោក Anant Ambani និងអនាគតកូនប្រសារស្រី Radhika Merchant បានបង្កជាការខឹងសម្បារយ៉ាងខ្លាំងដល់អ្នកទេសចរ និងប្រជាជនអ៊ីតាលីដែលរស់នៅតំបន់ក្បែរកប៉ាល់របស់លោកចត ក៏ព្រោះតែសម្លេងបាសបានបើករំខាន ហើយមានការរឹតបន្តឹងមិនឲ្យមានគេចូលទៅកាន់តំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមនោះថែមទៀត។

យោងតាមសារព័ត៌មាន The Independent បានចុះផ្សាយថា អ្នកភូមិនៅក្នុងសង្កាត់ Portofino បានរាយការណ៍មកថា ដោយសារកម្មវិធីរបស់អ្នកទាំងពីរ ឆកសមុទ្រទាំងមូលបានហាមប្រាមមិនឲ្យមានគេចូលទៅដល់បាន។ ការត្អូញត្អែរកាន់តែខ្លាំងដូច្នេះ គឺបន្ទាប់ពីមានការប្រៀបធៀបថា ពីមុនក៏មានរៀបចំពិធីអាពាហ៍ពិពាហ៍របស់តារាល្បីៗជាច្រើនដួងផងដែរ តួយ៉ាងតារាចម្រៀងអូស្ត្រាលី Sia ក៏ដូចជា Kourtney Kardashian ជាដើមសុទ្ធសឹងតែប្រារព្ធធ្វើនៅទីនោះ តែដូចជាមិនមែនបិទតំបន់ទាំងស្រុង មិនឲ្យគេទៅកម្សាន្តដូចកម្មវិធីមួយនេះនោះទេ។

លើសពីនោះ នៅទីក្រុង Genoa អ្នកស្រុកបានរាយការណ៍មកថា ពួកគេគេងមិនលក់ទាល់តែសោះ ដោយសារសម្លេងតន្ត្រីបានចាក់លាន់សន្ធាប់ចេញពីកប៉ាល់របស់លោក Anant ។ អ្នកពន្លត់អគ្គីភ័យក្នុងតំបន់ម្នាក់ក៏បានរាយការណ៍ផងដែរថា ឆ្មាំឆ្នេរមិនបានចេញមកអន្តរាគមន៍អីបន្តិចសោះ បើទោះជាអ្នកភូមិបានរិះគន់ និងសុំជំនួយតាំងពីម៉ោង៤ និង៣០នាទីទៀបភ្លឺ សម្រាប់ដោះស្រាយបញ្ហាមួយនេះក៏ដោយ។

គួរបញ្ជាក់ថា កម្មវិធី Pre-Wedding ដ៏អធិកអធមនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅលើកប៉ាល់ទេសចរណ៍ Celebrity Ascent ដែលធ្វើដំណើរក្នុងរយៈចម្ងាយ ៤ ៣៨០គីឡូម៉ែត្រពីទីក្រុង Palermo របស់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៩ ឧសភា ឆ្ពោះទៅកាន់គោលដៅនៅភាគខាងត្បូងនៃប្រទេសបារាំង។

កាសែត The Times of India ក៏បានឲ្យដឹងដែរថា កម្មវិធី Pre-Wedding លើកទីពីរនេះនឹងចំណាយទឹកប្រាក់អស់ប្រមាណ ១៤៤លានដុល្លារអាមេរិក ខណៈកាលពីលើកទីមួយ ពួកគេបានចំណាយទឹកប្រាក់អស់ខ្ទង់ប្រមាណ ១៥៣,៦លានដុល្លារនៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។

សូមជម្រាបដែរថា លោក Anant បច្ចុប្បន្នមានវ័យ ២៨ឆ្នាំជាកូនប្រុសពៅរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី លោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិជាង ១១៥ពាន់លានដុល្លារ ខណៈអនាគតភរិយាអ្នកនាង Radhika មានអាយុ ២៩ឆ្នាំជាកូនស្រីរបស់លោក Shri Viren Merchant ដែលជា CEO នៃក្រុមហ៊ុនថែទាំសុខភាពឈានមុខគេនៅឥណ្ឌា Encore Healthcare៕

The post ប្រជាជនអ៊ីតាលីរិះគន់កូនពៅមហាសេដ្ឋីមានជាងគេនៅអាស៊ី បន្ទាប់ពីបង្កការរំខានអំឡុងប្រារព្ធពីធី Pre-Wedding appeared first on .

កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី រៀបចំកម្មវិធី Pre-Wedding ជិះនាវាឆ្លងប្រទេស
ទើបតែ Pre-Wedding មិនទាន់បានបីខែស្រួលបួលផង លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani និងគូដណ្តឹងកញ្ញា Radhika Merchant កំពុងរៀបចំពិធី Pre-Wedding លើកទីពីររបស់ពួកគេនៅលើនាវាដ៏ប្រណិត ដែលនឹងចេញដំណើរពីប្រទេសអ៊ីតាលី ទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំង។

គេហទំព័រ Business Insider India បានឲ្យដឹងថា កម្មវិធី Pre-Wedding នេះនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា។ ក្នុងឱកាសនោះ នាវាទេសចរណ៍នឹងទទួលភ្ញៀវកិត្តិយសដល់ទៅចំនួន ៨០០នាក់រួមជាមួយការធ្វើបដិសណ្ឋារកិច្ចពីបុគ្គលិកប្រមាណ ៦០០នាក់ដើម្បីធានាបាននូវបទពិសោធន៍ប្រកបដោយភាពរលូន និងភាពរីករាយក្នុងការធ្វើដំណើរដែលមានចម្ងាយរហូតដល់ទៅ ៤ ៣៨០គីឡូម៉ែត្រ។

លោក Anant Ambani បច្ចុប្បន្នមានវ័យ ២៨ឆ្នាំជាកូនប្រុសពៅរបស់លោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិប្រមាណ ១១៧,១ពាន់លានដុល្លារ និងក៏ជាម្ចាស់ក្រុមហ៊ុន Reliance Industries រីឯកញ្ញា Radhika Merchant បច្ចុប្បន្នមានវ័យ ២៩ឆ្នាំជាកូនស្រីរបស់លោក Shri Viren Merchant ម្ចាស់ក្រុមហ៊ុនថែទាំសុខភាពឥណ្ឌា Encore Healthcare ។ ម្យ៉ាងវិញទៀត ទាំង Anant Ambani និង Radhika Merchant គឺសុទ្ធសឹងតែជានិស្សិតដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកដូចគ្នា។

សូមជម្រាបជូនថា គូស្នេហ៍មួយគូនេះធ្លាប់បានរៀបចំពិធី Pre-Wedding ម្តងរួចមកហើយកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា នៅទីក្រុង Jamnagar ប្រទេសឥណ្ឌា ខណៈកាលនោះការចំណាយសរុបសម្រាប់រៀបចំកម្មវិធីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនដល់ទៅ ១៥០លានដុល្លារ។ មួយវិញទៀត បើយោងតាមកាសែត Daily Mail ក៏ធ្លាប់បានបង្ហើបដែរថា កម្មវិធីដ៏ឱឡារឹកនោះ ក៏មានការអញ្ជើញចូលរួមពីអ្នកមុខអ្នកការក្នុងជួររដ្ឋាភិបាល តារាល្បីៗ ហើយក៏មានវត្តមានផងដែរនូវនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg, ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺលោកស្រី Ivanka Trump ទៀតផង៕

The post កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី រៀបចំកម្មវិធី Pre-Wedding ជិះនាវាឆ្លងប្រទេស appeared first on .

មេធំ Facebook ចំហរមាត់ធ្លុង ក្រោយឃើញនាឡិកាកូនប្រុសពៅកំពូលអ្នកមានដាច់គេនៅអាស៊ី
មហាសេដ្ឋីអាមេរិក Mark Zuckerberg មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញនូវនាឡិកាដៃមួយគ្រឿង របស់លោក Anant Ambani កូនប្រុសពៅមហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani អំឡុងពេលមេធំ Facebook ចូលរួមកម្មវិធី Pre-Wedding របស់លោក Anant កាលពីចុងសប្ដាហ៍មុន។

យោងតាមការចុះផ្សាយពីគេហទំព័រ People បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Meta និងភរិយា បានបង្ហាញការចាប់អារម្មណ៍ នៅពេលឃើញនាឡិកា Richard Mille របស់លោក Anant ដោយអ្នកទាំង២ បានលាន់មាត់ថា វាពិតជាស្រស់ស្អាតខ្លាំងណាស់ ហើយលោក Mark ថែមទាំងបាននិយាយថា លោកជាមនុស្សមិនចូលចិត្តនាឡិកាទេ តែក្រោយឃើញមួយគ្រឿងនេះហើយ លោកកំពុងពិចារណាចង់បានមួយដែរ។

នាឡិកាដៃមួយគ្រឿង ដែលធ្វើឲ្យកំពូលអ្នកមាននៅអាមេរិកមួយរូបនេះ ចាប់អារម្មណ៍ជាខ្លាំងនោះគឺ នាឡិកា Richard Mille ប្រភេទ RMS-10 Tourbillon Koi Fish ស្រោបដោយមាស Rose Gold 18K និងលំអដោយពេជ្រ ហើយវាមានតម្លៃប្រហែល ១លានដុល្លារ។

គួសរំលឹកដែរថា ដ្បិតនាឡិកាមួយគ្រឿងនេះមានតម្លៃដល់ទៅ ១លានដុល្លារ តែវាគ្រាន់តែជាកាកលុយរបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani ប៉ុណ្ណោះ ដ្បិតអាចនិយាយថា វាជាកាដូតិចតួចសម្រាប់កូនប្រុសពៅ ព្រោះថាថ្មីៗនេះលោកក៏ទើបចាយលុយជាង ១៥០លានដុល្លារ រៀបចំកម្មវិធី Pre-Wedding ឲ្យកូនពៅម្នាក់នេះផងដែរ៕

The post មេធំ Facebook ចំហរមាត់ធ្លុង ក្រោយឃើញនាឡិកាកូនប្រុសពៅកំពូលអ្នកមានដាច់គេនៅអាស៊ី appeared first on .

តារាចម្រៀង Rihanna ច្រៀង ១៩បទ កើបលុយជាង ៦លានដុល្លារ ពីកម្មវិធីកំពូលមហាសេដ្ឋីម្នាក់
តារាចម្រៀងស្រី Rihanna បានលេចវត្តមាននៅក្នុងកម្មវិធី Pre-Wedding របស់កូនប្រុសមហាសេដ្ឋី​មានបំផុតនៅតំបន់អាស៊ី គឺលោក Mukesh Ambani ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនាកន្លងទៅ។

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា តារាចម្រៀង Rihanna ត្រូវបាន​ម្ចាស់ក្រុមហ៊ុន Reliance Industries អញ្ជើញទៅសម្ដែងនៅក្នុងកម្មវិធីមួយនោះ ដោយអ្នកនាង​បានច្រៀងចម្រៀងប្រមាណ ១៩បទ និងត្រូវបានគេរាយការណ៍ថា ទទួលបានថ្លៃឈ្នួលប្រហែល ៦,៣លានដុល្លារ។

សូមជម្រាបដែរថា ក្រៅពីកំពូលតារាចម្រៀង Rihanna ក៏នៅមានវត្តមានតារាសម្ដែងកំពូលៗ និងអ្នកនយោបាយមានមុខមាត់ ក៏ដូចជាមហាសេដ្ឋីលំដាប់កំពូលដូចជា មេធំ Facebook លោក Mark Zuckerberg មហាសេដ្ឋីចិត្តបុណ្យ Bill Gates ជាដើម ក៏បានចូលរួមកម្មវិធី ដែលចំណាយអស់លុយជាង ១៥០លានដុល្លារនេះផងដែរ៕

The post តារាចម្រៀង Rihanna ច្រៀង ១៩បទ កើបលុយជាង ៦លានដុល្លារ ពីកម្មវិធីកំពូលមហាសេដ្ឋីម្នាក់ appeared first on .