Anutin Charnvirakul

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណជាង ១២៤លានដុល្លារ
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Anutin Charnvirakul បានបង្ហាញឲ្យដឹងថា លោកកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបប្រមាណជាង ១២៤លានដុល្លារ រួមទាំងយន្តហោះឯកជនចំនួន ៣ គ្រឿង និងអចលនទ្រព្យមានតម្លៃផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

គណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ បានចេញផ្សាយឯកសារប្រកាសពីទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មី លោក Anutin ដែលជាកាតព្វកិច្ច សម្រាប់មន្ត្រីរដ្ឋាភិបាលគ្រប់រូប។

យ៉ាងណាមិញ ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានចុះបញ្ជីចំនួន ១២៤លានដុល្លារ លោក Anutin បាននិយាយថា លោកមានយន្តហោះឯកជនចំនួន ៣ គ្រឿង ទូកល្បឿនលឿនចំនួនពីរគ្រឿង និងទ្រព្យសម្បត្តិប្រណីតមួយ នៅទីក្រុងបាងកក។ បន្ថែមពីនេះ លោកក៏មានបញ្ជីសាច់ប្រាក់ និងប្រាក់បញ្ញើប្រហែល ៣៤លានដុល្លារ ផ្សេងទៀត នៅក្នុងធនាគារជាង ២០ ផងដែរ។

ទន្ទឹមនឹងនេះ​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ដែល​លោក Anutin ប្រកាសក្នុងឯកសារនោះ ​រួម​មាន កម្មសិទ្ធិ​ដីធ្លី​មួយ​ចំនួន រថយន្ត​ទំនើប​ ៤​ គ្រឿង នាឡិកា​ដៃ​ប្រណីត ២២ ​គ្រឿង និង​វត្ថុ​មាន​តម្លៃ​ជា​ច្រើនផ្សេងទៀត។

ជម្រាបជូនថា លោក Anutin ត្រូវបានសភាថៃបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេស កាលពីថ្ងៃទី៥ ខែកញ្ញា។ បន្ថែមពីលើតំណែងជាប្រមុខរដ្ឋាភិបាល លោក Anutin ក៏នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕​

The post នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កាន់កាប់ទ្រព្យសម្បត្តិសរុបប្រមាណជាង ១២៤លានដុល្លារ appeared first on .

សភាថៃ​ សម្រេចបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី
សភារបស់ប្រទេសថៃ នៅថ្ងៃទី៥ ខែកញ្ញានេះ បានសម្រេចបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការដកតំណែងចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Anutin ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងសភា ដោយបានផ្តួលលោក Chaikasem Nitisiri បេក្ខភាពរបស់គណបក្សភឿថៃ ក្នុងតំណែងជានាយករដ្ឋមន្ត្រីដំបូងដែលត្រូវប្រឈមមុខគ្នាក្នុងសភា គិតចាប់តាំងពីឆ្នាំ២០១៩ មក។

យ៉ាងណាមិញ លោក Anutin ហាក់ត្រូវបានគេគិតមុនរួចស្រេចទៅហើយ ថានឹងទទួលបានតំណែងនេះ បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រ ១៤៦ ពីគណបក្ស Bhumjaithai របស់លោក នឹងពីសម្ព័ន្ធមិត្ត ដូចជាបក្សប្រជាជនដែលបាននិយាយថា សមាជិកសភាចំនួន ១៤៣ រូបរបស់ខ្លួន ក៏នឹងគាំទ្រដល់លោក ផងដែរ។

ជម្រាបជូនផងដែរថា លោក Anutin វ័យ ៥៨ឆ្នាំ ពីមុនធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។ លោកគឺជាបុគ្គលដ៏ល្បីមួយរូប ដែលធ្លាប់ផ្តល់ភាពស្របច្បាប់ចំពោះការប្រើប្រាស់កញ្ឆានៅទាំងប្រទេស ក្នុងឆ្នាំ២០២២ កន្លងទៅ៕​

The post សភាថៃ​ សម្រេចបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី appeared first on .