សភាថៃ​ សម្រេចបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី

អន្តរជាតិ

សភារបស់ប្រទេសថៃ នៅថ្ងៃទី៥ ខែកញ្ញានេះ បានសម្រេចបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការដកតំណែងចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Anutin ទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងសភា ដោយបានផ្តួលលោក Chaikasem Nitisiri បេក្ខភាពរបស់គណបក្សភឿថៃ ក្នុងតំណែងជានាយករដ្ឋមន្ត្រីដំបូងដែលត្រូវប្រឈមមុខគ្នាក្នុងសភា គិតចាប់តាំងពីឆ្នាំ២០១៩ មក។

យ៉ាងណាមិញ លោក Anutin ហាក់ត្រូវបានគេគិតមុនរួចស្រេចទៅហើយ ថានឹងទទួលបានតំណែងនេះ បន្ទាប់ពីលោកទទួលបានសំឡេងគាំទ្រ ១៤៦ ពីគណបក្ស Bhumjaithai របស់លោក នឹងពីសម្ព័ន្ធមិត្ត ដូចជាបក្សប្រជាជនដែលបាននិយាយថា សមាជិកសភាចំនួន ១៤៣ រូបរបស់ខ្លួន ក៏នឹងគាំទ្រដល់លោក ផងដែរ។

ជម្រាបជូនផងដែរថា លោក Anutin វ័យ ៥៨ឆ្នាំ ពីមុនធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។ លោកគឺជាបុគ្គលដ៏ល្បីមួយរូប ដែលធ្លាប់ផ្តល់ភាពស្របច្បាប់ចំពោះការប្រើប្រាស់កញ្ឆានៅទាំងប្រទេស ក្នុងឆ្នាំ២០២២ កន្លងទៅ៕​