Anwar Ibrahim

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពាវនាវឲ្យមានការអត់ធ្មត់ ជុំវិញការប៉ះទង្គិចគ្នាឡើងវិញរវាងកម្ពុជា-ថៃ
ប្រទេសម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយអាវុធឡើងវិញ រវាងកងកម្លាំងកម្ពុជា និងថៃ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងបានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកបាត់បង់ជិវីត ឬរបួស នៅក្នុងការជម្លោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយនៅលើបណ្តាញសង្គមថា ការប៉ះទង្គិចគ្នាឡើងវិញនេះ ប្រឈមមុខទៅនឹងហានិភ័យនៃការបំផ្លាញការងារដែលសម្រេចបានដោយប្រុងប្រយ័ត្នដើម្បីធ្វើឲ្យស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

មិនតែប៉ុណ្ណោះ លោក Anwar បានមានប្រសាសន៍ទៀតថា ក្នុងនាមជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងសមាជិកសំខាន់ៗនៃអាស៊ាន ប្រទេសថៃ និងកម្ពុជា ត្រូវបាជំរុញឲ្យមានការការអត់ធ្មត់ជាអតិបរមា រក្សាបណ្តាញទំនាក់ទំនងដោយបើកចំហ និងប្រើប្រាស់យន្តការដែលមានស្រាប់ឲ្យបានពេញលេញ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

លោក Anwar បានកត់សម្គាល់ទៀតថា ៖”តំបន់អាស៊ានរបស់យើងមិនអាចមានមើលឃើញជម្លោះយូរអង្វែងនេះ ធ្លាក់ចូលទៅដំណាក់កាលនៃការប្រឈមមុខដាក់គ្នារហូតនោះទេ។ អាទិភាពបន្ទាន់គឺការបញ្ឈប់ការប្រយុទ្ធ ការពារជនស៊ីវិល និងត្រឡប់ទៅរកមាគ៌ាការទូតដែលគាំទ្រដោយច្បាប់អន្តរជាតិ និងស្មារតីអ្នកជិតខាងដែលអាស៊ានពឹងផ្អែកលើ”។

លើសពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ ក៏បាននិយាយទៀតផងដែរថា ប្រទេសម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងជៀសវាងឧប្បត្តិហេតុបន្ថែមទៀត៕​

The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពាវនាវឲ្យមានការអត់ធ្មត់ ជុំវិញការប៉ះទង្គិចគ្នាឡើងវិញរវាងកម្ពុជា-ថៃ appeared first on .

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា លោក ត្រាំ សុខចិត្តខុសច្បាប់សន្តិសុខ ដោយហៅលោកឲ្យជិះឡានជាមួយ​
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបពិភាក្សាយ៉ាងសប្បាយរីករាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅមុនពេលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នារវាងកម្ពូជា និងថៃ នាពេលថ្មីៗនេះ។

យ៉ាងណាមិញ​ នៅក្នុងអំឡុងកិច្ចប្រជុំនោះផងដែរ លោក Anwar ហាក់បាននិយាយលេងសើចបន្តិច ដោយលោកស្ទើតែត្រូវជាប់គុកទៅហើយ នៅពេលដែល លោក ត្រាំ ហៅឲ្យជិះរថយន្តពិសេស ឬត្រូវបានគេហៅថា The Beast ជាមួយ។​

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា ៖”នៅពេលប្រធានាធិបតីអាមេរិកមកដល់ លោកបានអញ្ជើញខ្ញូំឲ្យជិះនៅក្នុងឡានជាមួយលោក។ ខ្ញុំបានប្រាប់គាត់ថា វានឹងផ្ទុយពីច្បាប់ និងពិធីសារសន្តិសុខ។ ប៉ុន្តែលោកបានបញ្ជាក់វិញថា លោករីករាយដែលបានបំពានច្បាប់ទាំងនោះ” ។

ជម្រាបជូនផងដែរថា លោក ត្រាំ ដែលបានមកដល់ទីក្រុងកូឡាឡាំពួរ កាលពីព្រឹកថ្ងៃទី២៦ បានចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខារួមគ្នាជាមួយលោក Anwar និងមដឹកនាំរបស់ប្រទេសកម្ពុជា ក៏ដូចជាថៃ​ កិច្ចព្រមព្រៀងសន្តិភាព នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ាន៕​

The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា លោក ត្រាំ សុខចិត្តខុសច្បាប់សន្តិសុខ ដោយហៅលោកឲ្យជិះឡានជាមួយ​ appeared first on .

នាយរដ្ឋមន្ត្រីម៉ាឡេស៊ី ជ្រើសតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាក្រៅផ្លូវការ ដើម្បីជួយដល់ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

នៅក្នុងសេចក្តីថ្លែងការរួមមួយកាលពីថ្ងៃទី១៦ ខែធ្នូ អំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra មកកាន់ទីក្រុងកូឡាឡាំពួរ លោក Anwar បាននិយាយថា ការតែងតាំងនេះត្រូវបានស្នើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់ និងទទួលបានការយល់ព្រមដោយភាគីប្រទេសថៃ។

ទន្ទឹមនឹងនេះ លោក Anwar បានថ្លែងអំណរគុណចំពោះលោកថាក់ស៊ីន ដែលបានទទួលយកការអញ្ជើញនេះ ខណ:លោក​បានបង្ហាញ​ការ​ជឿជាក់​ថា​បទពិសោធជាអ្នកនយោបាយជើងចាស់​របស់​លោក​ថាក់ស៊ីន​ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានបន្ថែមថា លោកនឹងបង្កើតក្រុមប្រឹក្សាក្រៅផ្លូវការមួយ ដែលមានការចូលរួមពីអ្នកតំណាងមកពីប្រទេសក្នុងអាស៊ានមួយចំនួនទៀត ផងដែរ។

ជម្រាបជូនផងដែរថា ការធ្វើជាប្រធានរបស់ប្រទេសម៉ាឡេស៊ីដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំក្រោយ ក្រោមប្រធានបទ “ការរួមបញ្ចូល និងនិរន្តរភាព” ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រទេសជាតិក្នុងតំបន់ឲ្យមានការរួបរួម និងប្រកបដោយវិបុលភាព។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ លោកថាក់ស៊ីន កន្លងមកបានដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងជម្លោះមីយ៉ាន់ម៉ា ដែលចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ប្រទេសដែលទទួលបានតំណែងជាប្រធានអាស៊ាន។ មន្ត្រីថៃបានបញ្ជាក់កាលពីខែឧសភាថា លោកថាក់ស៊ីន បានទាក់ទងដោយផ្ទាល់ជាមួយកងកម្លាំងប្រឆាំងមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្តល់តួនាទីជាអ្នកសម្របសម្រួលជាមួយភាគីនានា៕

The post នាយរដ្ឋមន្ត្រីម៉ាឡេស៊ី ជ្រើសតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន appeared first on .

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយមហាសេដ្ឋី Elon Musk នាថ្ងៃនេះ
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Anwar Ibrahim បានបញ្ជាក់ថា លោកនឹងជួប​ជជែក​ការងារជាមួយ​មហាសេដ្ឋីអាមេរិក Elon Musk ពី​លទ្ធភាព​បង្កើនការវិនិយោគនៅប្រទេស​ក្នុង​តំបន់អាស៊ានមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Paultan បានបង្ហាញថា កិច្ចប្រជុំ​រវាង​នាយករដ្ឋមន្ត្រី Ibrahim និង​ប្រធានក្រុមហ៊ុន Tesla គ្រោង​នឹង​ធ្វើឡើងនាថ្ងៃទី ១៤ ខែកក្កដា ដោយជំនួបមួយនោះ នឹងធ្វើឡើងតាមរយៈអនឡាញ។

គួររំលឹកដែរថា កាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tengku Zafrul Aziz បាននិយាយថា កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សក្ដានុពល​រវាង​ម៉ាឡេស៊ី និង​ក្រុមហ៊ុន Tesla នឹង​វិនិយោគ​លើសពី​វិស័យ​រថយន្តអគ្គិសនី។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Tesla គ្រោងនឹង​ហក់ចូលទីផ្សារ​ប្រទេសម៉ាឡេស៊ី​ជាផ្លូវការ​នា​សប្ដាហ៍ក្រោយ នាថ្ងៃទី ២០ខែកក្កដាខាងមុខ៕

The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងជួបពិភាក្សាជាមួយមហាសេដ្ឋី Elon Musk នាថ្ងៃនេះ appeared first on .

រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់ម៉ាឡេស៊ី
គម្រោងសាងសង់​រដ្ឋធានីថ្មី​នៃ​ប្រទេសឥណ្ឌូណេស៊ី Nusantara នៅភាគខាងកើតនៃកោះ Kalimantan នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន​ដល់​ទីក្រុងនៅ​ម្ដុំកោះ Borneo នៃប្រទេសម៉ាឡេស៊ី ដ្បិតប្រជុំកោះ Borneo គឺ​ជា​បន្ទាត់ព្រំដែន​នៃប្រទេស​ទាំង ២។ នេះ​បើតាម​ការ​អះអាងពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Anwar Ibrahim។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេស​ឥណ្ឌូណេស៊ី លោក Anwar បាន​អះអាងថា ម៉ាឡេស៊ីនឹងជួយពេញទំហឹង លើ​គម្រោងសាងសង់​រដ្ឋធានីថ្មី Nusantara។

សូមជម្រាបដែរថា ថ្នាក់ដឹកនាំទាំង ២ បានជួបពិភាក្សា និងធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ​ឯកសារ​ ១១ ច្បាប់ ស្ដីពីការធ្វើជំនួញ​រវាង​ប្រទេសទាំង ២ ដោយមាន​ក្រុមហ៊ុន​ម៉ាឡេស៊ី​ចំនួន ១០ បាន​ចូលរួម។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីបាន​អះអាងទៀតថា គម្រោងការណ៍ Nusantara នឹង​បង្កើន​ទំហំ​សេដ្ឋកិច្ច​សម្រាប់​ទីក្រុង ២ នៅប្រជុំកោះ Borneo គឺ Sabah និង Sarawak។

គួររំលឹកបន្ថែមថា ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ Nusantara ពាក់ព័ន្ធនឹងការសាងសង់វិមានប្រធានាធិបតី ក្រសួងរដ្ឋាភិបាលមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាផ្លូវថ្នល់ និងលំនៅដ្ឋាន។

ដំណាក់កាលនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ខណៈពេលដែលដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍របស់ Nusantara ត្រូវបានកំណត់គោលដៅថានឹងបញ្ចប់ក្នុងឆ្នាំ ២០៤៥៕

The post រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់ម៉ាឡេស៊ី appeared first on .

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ប្រកាសមិនយកប្រាក់ខែ ក្រោយឡើងកាន់តំណែង
លោក Anwar Ibrahim នៅទីបំផុត បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហហ៍មុន បន្ទាប់ពីលោកបានតស៊ូនៅលើឆាកនយោបាយអស់រយ:ពេល ៣ ទសវត្សរ៍ ក្នុងនាមជាមេដឹកនាំបក្សប្រឆាំង ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ក្រោយឡើងកាន់តំណែង លោក Anwar បានប្រកាសថា គណ:រដ្ឋមន្ត្រី ក្នុង​ជួរ​រដ្ឋាភិបាលរបស់លោក នឹងមានចំនួនតិចជាង បើធៀបទៅនឹងរដ្ឋាភិបាលមុនៗ ហើយលោកក៏នឹងស្នើសុំឱ្យមន្ត្រីរបស់ខ្លួនទាំងនោះ កាត់បន្ថយប្រាក់ខែទាបជាងមុខផងដែរ ។

ជាមួយគ្នានោះដែរ លោក Anwar បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា លោកនឹងមិនទទួលយកប្រាក់ខែ ដែលអាចទទួលបានប្រហែល ៨ ម៉ឺនរីងហ្គីត (១៧៧០០ ដុល្លារ) ក្នុងឋាន:ជានាយករដ្ឋមន្ត្រីនោះឡើយ នៅពេលដែលលោកបានអះអាងជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជួយដោះស្រាយបញ្ហានៃការចំណាយលើថ្លៃដើមរស់នៅ និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន TRT Word ។

ជាងនេះទៅទៀត នាយរដ្ឋមន្ត្រីថ្មីរូបនេះ ក៏បានប្រកាសថា លោកនឹងមិនប្រើប្រាស់រថយន្តស៊េរីទំនើប Mercedes-Benz S600 Limousine មានតម្លៃប្រហែល ១,៥៧ លានដុល្លារ ដែលនាយកដ្ឋាននាយករដ្ឋមន្ត្រីបានទិញជូនលោក សម្រាប់ប្រើប្រាស់នោះឡើយ ដោយហេតុផលថា មិនចង់ឱ្យរដ្ឋាភិបាលចំណាយលើរបស់មិនចាំបាច់ ហើយគួរងាកទៅដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលកំពុងតែកើតមាន នៅក្នុងប្រទេសជំនួសវិញ ៕

The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ប្រកាសមិនយកប្រាក់ខែ ក្រោយឡើងកាន់តំណែង appeared first on .

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បដិសេធមិនប្រើប្រាស់រថយន្តតម្លៃជាង ១,៥ លានដុល្លារ ជារថយន្តផ្លូវការ
កាលពី​ពេលថ្មីៗនេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី បានប្រកាសថា លោក​នឹង​មិនប្រើប្រាស់​រថយន្ត Mercedes-Benz S600 Limousine ដែល​នាយកដ្ឋាន​នាយករដ្ឋមន្ត្រី​បានទិញ​ជូន​លោក សម្រាប់​ការ​ប្រើប្រាស់​ជា​រថយន្ត​ផ្លូវការ​ឡើយ។

ជំនួសមក​វិញ លោកបាន​ទម្លាយថា លោក​នឹង​ប្រើប្រាស់​រថយន្ត​ណាដែលមាន​ស្រាប់​នៅ​នាយកដ្ឋាន​ជា​រថយន្ត​ផ្លូវការ ក្រោម​មូលហេតុ​មិនចង់​ឲ្យ​រដ្ឋាភិបាល​ចំណាយ​លើ​របស់​មិនចាំបាច់ សម្រាប់​ការ​កាន់តំណែង​របស់​លោកឡើយ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

“​ខ្ញុំ​ចង់​ជម្រាប​អ្នកទាំងអស់​គ្នា​ថា កាលពី​ម្សិលមិញ ខ្ញុំ​បាន​បដិសេធ​មិន​ប្រើប្រាស់​រថយន្ត Mercedes-Benz S600 ដែល​បាន​ទិញ​ដោយ​នាយកដ្ឋាន​នាយករដ្ឋមន្ត្រី មុនពេល​ដែល​ខ្ញុំ​ចូល​មក​ការិយាល័យ។ មូលហេតុ​គឺ​ដោយសារ​ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​សម្រាប់​ខ្ញុំ​ឡើយ”។ នេះបើតាម​ការ​បង្ហោះសារ​​នៅលើ​បណ្ដាញ​សង្គម Facebook ផ្លូវការ​ របស់​លោក។

សូមជម្រាបដែរថា រថយន្ត Mercedes-Benz S600 Limousine គឺ​មាន​តម្លៃ​ប្រហែល ១,៥៧ លាន​ដុល្លារ គិតលើទីផ្សារ​សហរដ្ឋអាមេរិក ហើយជាទូទៅ​រថយន្ត​ប្រភេទ​នេះ​តែងតែ​ត្រូវ​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើដំណើរ​របស់​បុគ្គល​សំខាន់ៗ៕

The post នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បដិសេធមិនប្រើប្រាស់រថយន្តតម្លៃជាង ១,៥ លានដុល្លារ ជារថយន្តផ្លូវការ appeared first on .