នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបពិភាក្សាយ៉ាងសប្បាយរីករាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅមុនពេលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នារវាងកម្ពូជា និងថៃ នាពេលថ្មីៗនេះ។

យ៉ាងណាមិញ នៅក្នុងអំឡុងកិច្ចប្រជុំនោះផងដែរ លោក Anwar ហាក់បាននិយាយលេងសើចបន្តិច ដោយលោកស្ទើតែត្រូវជាប់គុកទៅហើយ នៅពេលដែល លោក ត្រាំ ហៅឲ្យជិះរថយន្តពិសេស ឬត្រូវបានគេហៅថា The Beast ជាមួយ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា ៖”នៅពេលប្រធានាធិបតីអាមេរិកមកដល់ លោកបានអញ្ជើញខ្ញូំឲ្យជិះនៅក្នុងឡានជាមួយលោក។ ខ្ញុំបានប្រាប់គាត់ថា វានឹងផ្ទុយពីច្បាប់ និងពិធីសារសន្តិសុខ។ ប៉ុន្តែលោកបានបញ្ជាក់វិញថា លោករីករាយដែលបានបំពានច្បាប់ទាំងនោះ” ។
ជម្រាបជូនផងដែរថា លោក ត្រាំ ដែលបានមកដល់ទីក្រុងកូឡាឡាំពួរ កាលពីព្រឹកថ្ងៃទី២៦ បានចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខារួមគ្នាជាមួយលោក Anwar និងមដឹកនាំរបស់ប្រទេសកម្ពុជា ក៏ដូចជាថៃ កិច្ចព្រមព្រៀងសន្តិភាព នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ាន៕

