Apple Inc

ក្រុមហ៊ុនខ្នាតយក្សអាមេរិកទាំង ៧ ខាតបង់លុយសរុបជាង ៨០០ពាន់លានដុល្លារក្នុងមួយថ្ងៃ
ក្រុមហ៊ុនអាមេរិកធំៗទាំង៧ ដែលមានតម្លៃថ្លៃបំផុតលើលោក មានការខាតបង់ជាខ្លាំងកាលពីថ្ងៃទី០៥ ខែសីហា ដោយសារស្ថានភាពផ្សារហ៊ុនដាំក្បាលចុះ និងបណ្ដាលឲ្យក្រុមហ៊ុនទាំងនោះខាតលុយច្រើនជាង ៨០០ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា តម្លៃភាគហ៊ុននៃក្រុមហ៊ុន Apple, Alphabet, Amazon និងក្រុមហ៊ុន Tesla សុទ្ធតែបានថយចុះច្រើនជាង ៤% ស្របពេលតម្លៃហ៊ុនក្រុមហ៊ុន Nvidia ថយចុះ ៧% ខណៈក្រុមហ៊ុន Microsoft និង Meta Platforms ធ្លាក់ចុះច្រើនជាង ៣%។

ការខាតបង់ដ៏សំបើមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រផ្សារហ៊ុនអាមេរិកនេះ បានធ្វើឲ្យក្រុមវិនិយោគិនបង្ហាញក្ដីបារម្ភកាន់តែខ្លាំង ពីហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកលលោក ចំពេលសង្គ្រាមកំពុងផ្ទុះរីករាលដាលថែមទៀត៕

The post ក្រុមហ៊ុនខ្នាតយក្សអាមេរិកទាំង ៧ ខាតបង់លុយសរុបជាង ៨០០ពាន់លានដុល្លារក្នុងមួយថ្ងៃ appeared first on .

Apple របូតតំណែងជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង
ក្រុមហ៊ុនកំពូលរបស់អាមេរិក Apple បានធ្លាក់ចេញពីបញ្ជីឈ្មោះក្រុមហ៊ុនផលិតស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង គិតត្រឹមត្រីមាសទីពីរ ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បច្ចុប្បន្នក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី៦ ជាមួយនឹងចំណែកទីផ្សារសរុប ១៤% នៅក្នុងប្រទេសចិន ពោលគឺបានធ្លាក់ចុះ ២% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យទទួលបានពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ។

ប្រភពដដែលនេះ បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Vivo នៅតែបន្តកាន់កាប់តំណែងកំពូល ជាមួយនឹងចំណែកទីផ្សារសរុប ១៩% និងតាមពីក្រោយដោយក្រុមហ៊ុន Oppo , Honor , Huawei និង Xiaomi។

ទន្ទឹមនឹងនេះ លោក Lucas Zhong អ្នកវិភាគស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន Canalys បាននិយាយថា ៖”វាគឺជាត្រីមាសដំបូងហើយនៅក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុនស្មាតហ្វូនក្នុងស្រុក គ្រប់គ្រងលើមុខតំណែងកំពូលទាំងប្រាំ”។

ជម្រាបជូនថា បើតាមទិន្នន័យរបស់ Canalys បានបង្ហាញឲ្យថាទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន បានកើនឡើង ១០% ធៀបទៅនឹងឆ្នាំមុន ជាមួយនឹងចំនួននៃការលក់ឡើងដល់ ៧០ លានគ្រឿង នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៤នេះ៕

The post Apple របូតតំណែងជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់បំផុតទាំង៥ នៅក្នុងប្រទេសចិន ជាលើកដំបូង appeared first on .

ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ជិត ៨ពាន់លានដុល្លារ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ឲ្យដឹងក្នុងពេលថ្មីៗនេះថា ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៣៣% ក្នុងរយ:ពេលពេញមួយឆ្នាំ គិតនៅត្រឹមខែមីនាកន្លងទៅ។

ប្រភពដដែលនេះ បានបង្ហើបឲ្យដឹងទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា បានឈានដល់ចំនួនកណត់ត្រាជិត ៨ពាន់លានដុល្លារ បើធៀបទៅនឹងចំនួន ៦ពាន់លានដុល្លារ ក្នុងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Apple ក្នុងរយ:ពេលចុងក្រោយនេះ បានព្យាយាមជំរុញយ៉ាងខ្លាំងទៅលើការផលិតទូរស័ព្ទ iPhone របស់ខ្លួន នៅឥណ្ឌា។ កាលពីឆ្នាំសារពើពន្ធមុន ក្រុមហ៊ុនបានផលិត iPhone ដែលមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ឬស្មើទៅនឹង ១៤% នៃផលិតកម្ម iPhone សរុបរបស់ខ្លួន។

ជម្រាបជូនផងដែរថា ទូរស័ព្ទ iPhone ភាគច្រើនរបស់ក្រុមហ៊ុន Apple គឺត្រូវបានផលិត នៅក្នុងរោងចក្រ Sriperumbudur ដែលមានចម្ងាយប្រហែលជាង ៤០ គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុង Chennai នៃរដ្ឋ Tamil Nadu ៕

The post ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា កើនឡើងដល់ជិត ៨ពាន់លានដុល្លារ appeared first on .

EU ផាកពិន័យក្រុមហ៊ុន Apple ជិត ២ពាន់លានដុល្លារក្នុងសំណុំរឿងមួយ
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា កាលពីថ្ងៃទី៤ ខែមីនា សហភាពអឺរ៉ុប (EU) បានធ្វើការផាកពិន័យជាទឹកប្រាក់ប្រហែល ១,៩៥ពាន់លានដុល្លារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ពាក់ព័ន្ធនឹងការរំលោភបំពានទំនុកចិត្ត។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមហ៊ុន Apple បានធ្វើការរឹតបន្តឹងទៅលើអ្នកបង្កើតកម្មវិធី ដោយរារាំងពួកគេមិនឱ្យជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS អំពីសេវាកម្មបទចម្រៀងដែលមានតម្លៃធូរថ្លៃជាងពពួកកម្មវិធីនៅលើ App Store ខណៈវាអាចចាត់ទុកបានថាជាទង្វើខុសនឹងច្បាប់ ក្រោមបទប្បញ្ញត្តិប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុប។

ការស៊ើបអង្កេតរបស់គណៈកម្មាការបានបង្ហាញថា ការប្រព្រឹត្តរបស់ Apple នៅតែបន្តកើតមានឡើងជិតមួយទសវត្សរ៍កន្លងមកនេះ ដែលនាំឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ IOS ចំណាយប្រាក់កាន់តែច្រើនសម្រាប់ការជាវតន្ត្រី ពោលថ្លៃកម្រៃជើងសារមានការកើនខ្ពស់ ដ្បិតវាឆ្លងកាត់ច្រើនដំណាក់កាល ទម្រាំតែត្រូវបានបញ្ជូនទៅដល់ដៃអ្នកប្រើប្រាស់។

ជាមួយគ្នានោះ គណកម្មាការបានសង្កត់ធ្ងន់ថា ការផាកពិន័យខ្លាំងៗយ៉ាងដូច្នេះគឺចាំបាច់ណាស់ដើម្បីរារាំងក្រុមហ៊ុន Apple ពីការរំលោភបំពានស្រដៀងគ្នាបែបនឹងម្តងទៀត ម្យ៉ាងការធ្វើដូច្នេះក៏ដើម្បីព្រមានរារាំងក្រុមហ៊ុនដ៏ទៃផ្សេងៗទៀត ដែលប្រពឹត្តស្រដៀងគ្នាដូចទៅនឹងក្រុមហ៊ុន Apple ដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មាការសហភាពអឺរ៉ុបដូច្នេះ Apple ក៏បានធ្វើការចេញមុខអះអាងថា EU គ្មានភស្តុតាងដែលអាចទុកចិត្តបាន អំពីការធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ ព្រមទាំងបានចោទប្រកាន់ទៅវិញថា EU មិនអើពើចំពោះការពិតនៃទីផ្សារដែលកំពុងរីកចម្រើន ប្រកួតប្រជែង និងទីផ្សារដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននឹងធ្វើការប្តឹងឧទ្ធរណ៍ចំពោះសំណុំរឿងនេះវិញ៕

The post EU ផាកពិន័យក្រុមហ៊ុន Apple ជិត ២ពាន់លានដុល្លារក្នុងសំណុំរឿងមួយ appeared first on .

Apple បញ្ចប់តំណែងរយ:ពេល ១២ឆ្នាំរបស់ Samsung ក្នុងនាមជាក្រុមហ៊ុនលក់ទូរស័ព្ទដាច់បំផុតលើលោក
យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ឥឡូវនេះ Apple បានក្លាយជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនដាច់ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយផ្តួលក្រុមហ៊ុនគូប្រជែង Samsung ជាលើកដំបូង ក្រោយពួកគេបានកាន់កាប់តំណែងនេះអស់រយ:ពេល ១២ឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

បើតាមប្រភពទិន្នន័យពីសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែមករាកន្លងទៅ បានបង្ហាញថាក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានដណ្តើមតំណែងរបស់ក្រុមហ៊ុន Samsung នៅក្នុងការលក់សម្រាប់ឆ្នាំ២០២៣ ជាមួយនឹងចំនួនសរុប ២៣៤,៦ លានគ្រឿង បើធៀបទៅនឹងការលក់របស់ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូងដែលមានចំនួនត្រឹម ២២៦,៦ លានគ្រឿង។

ជាមួយគ្នានេះផងដែរ IDC បាននិយាយទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក បានគ្រប់គ្រងចំណែកទីផ្សារស្មាតហ្វូនពិភពលោករហូតដល់ទៅ ២០,១% ដោយធ្វើការនាំមុខទៅលើក្រុមហ៊ុន Samsung ដែលមានចំណែកទីផ្សារត្រឹម ១៩,៤% នៅក្នុងឆ្នាំ ២០២៣។

ជុំវិញ​លទ្ធផល​ដ៏គួរឲ្យកត់សម្គាល់នេះ អ្នកវិភាគមកពីស្ថាប័នដានទីផ្សារ បាននិយាយថា ការកើនឡើងរបស់ក្រុមហ៊ុន Apple គឺដោយសារតែភាពជោគជ័យនៃឧបករណ៍ទំនើបៗរបស់ពួកគេ ដូចជាទូរស័ព្ទ iPhone ជាដើម។

ជម្រាបជូនផងដែរថា ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះ ៣,២% មកនៅត្រឹមចំនួន ១,១៧ ពាន់លានគ្រឿង ក្នុងឆ្នាំ២០២៣ កន្លងទៅ ខណ:ពេល IDC បានព្យាករទុកថាឧស្សាហកម្មនេះ កំពុងមានការងើបឡើងវិញហើយ ដូចអ្វីដែលបានរំពឹងទុកសម្រាប់ឆ្នាំ ២០២៤ នេះ៕

The post Apple បញ្ចប់តំណែងរយ:ពេល ១២ឆ្នាំរបស់ Samsung ក្នុងនាមជាក្រុមហ៊ុនលក់ទូរស័ព្ទដាច់បំផុតលើលោក appeared first on .

Apple ដាក់ផែនការធំ គ្រោងផលិត iPhone ច្រើនជាង ៥០លានគ្រឿងនៅឥណ្ឌា
កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple Inc មានគម្រោងការខ្នាតយក្ស នៅរោងចក្រនៃប្រទេសឥណ្ឌា ពោលគឺចង់ផលិតទូរស័ព្ទ iPhone ច្រើនជាង ៥០លានគ្រឿងក្នុងមួយឆ្នាំនៅទីនោះ។

បើទោះជាបច្ចុប្បន្នរោងចក្ររបស់ Apple នៅឥណ្ឌា កំពុងស្ថិតក្រោមការសាងសង់មែន ប៉ុន្តែវាគ្រោងនឹងដំណើរការនាខែមេសាឆ្នាំក្រោយ ខណៈផែនការដ៏ធំរបស់ក្រុមហ៊ុនអាមេរិក​មួយនេះ ដាក់ក្ដីរំពឹងខ្ពស់នៅឥណ្ឌា ដោយសារទីនោះគឺជាទីផ្សារទូរស័ព្ទធំបំផុតទី២លើលោក។

ផែនការផលិតទូរស័ព្ទ iPhone ច្រើនជាង ៥០លានគ្រឿងនៅឥណ្ឌា គឺស្មើនឹង ១/៤ នៃការផលិត iPhone ទាំងអស់របស់ Apple ទូទាំងសកលលោក ហើយពួកគេរំពឹងថា នឹងអាចសម្រេចគោលដៅមួយនេះ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ។

សូមជម្រាបបន្ថែមថា ការពង្រីកខ្លួនរបស់ Apple នៅក្នុងទីផ្សារឥណ្ឌា គឺជាផ្នែកមួយនៃផែនការ​របស់ពួកគេ ដើម្បីផ្ដាច់ខ្លួនចេញខ្លះពីចិន ដែលកំពុងគ្រប់គ្រងស្ទើរទាំងស្រុង​នៃសង្វាក់ផលិតកម្ម ក៏ដូចជាមិនចង់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលអាចនាំផល​ប៉ះពាល់ដល់ក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើលោកមួយនេះ៕

The post Apple ដាក់ផែនការធំ គ្រោងផលិត iPhone ច្រើនជាង ៥០លានគ្រឿងនៅឥណ្ឌា appeared first on .

កូនប្រុស Steve Jobs បង្កើតក្រុមហ៊ុនស្រាវជ្រាវវិធីសាស្ត្រ ព្យាបាលជំងឺមហារីក
កូនប្រុសអតីតស្ថាបនិកក្រុមហ៊ុន Apple Inc លោក Reed Jobs ដែលមានវ័យ ៣១ឆ្នាំបានកំពុងចាប់ផ្តើមវិនិយោគបង្កើតក្រុមហ៊ុនមួយ ដោយផ្តោតលើការព្យាបាលជំងឺមហារីក ដែលជំងឺនេះធ្លាប់វាយប្រហារដល់ឪពុករបស់ខ្លួនគឺលោក Steve Jobs។ នេះបើតាមការចុះផ្សាយពីកាសែត The New York Time ។

មិនត្រឹមតែប៉ុណ្ណោះ អតីតភរិយាលោក Steve Jobs លោកស្រី Laurene Powell Jobs ក៏បាននឹងកំពុងដាក់ទុនជាមួយកូនប្រុស លើការសិក្សាស្រាវជ្រាវដើម្បីព្យាបាលជំងឺមហារីកមួយនេះផងដែរ។

ជាមួយគ្នានោះ ក្រុមហ៊ុននេះត្រូវបានប្រមូលទុនបានចំនួនប្រមាណ ២០០លានដុល្លារអាមេរិកពីវិនិយោគិន និងស្ថានប័ននានា រួមទាំងអ្នកបណ្តាក់ទុនវិនិយោគ John Doerr មជ្ឈមណ្ឌលជំងឺមហារីក Memorial Sloan Kettering រួមទាំងសកលវិទ្យាល័យ Rockefeller និង MITផងដែរ។

លោក Jobsបាននិយាយថា “ឪពុករបស់ខ្ញុំត្រូវបានវិជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថាលោកមានជំងឺមហារីក នៅពេលដែលខ្ញុំមានអាយុ ១២ឆ្នាំ រឿងនេះហើយដែលនាំអោយខ្ញុំចងចិត្តចាប់ផ្តើមផ្តោតនិងសិក្សាលើជំងឺមួយនេះយ៉ាងសំខាន់”។

សូមជំរាបផងដែរថា​ លោក Steve Jobs ត្រូវបានវិជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យថា លោកមានជំងឺមហារីកលំពែងកាលពីឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ ២០១១លោកបានទទួលមរណៈភាពនៅជន្មាយុ ៥៦ឆ្នាំ៕

The post កូនប្រុស Steve Jobs បង្កើតក្រុមហ៊ុនស្រាវជ្រាវវិធីសាស្ត្រ ព្យាបាលជំងឺមហារីក appeared first on .

Apple និង Microsoft នៅតែជាជើងខ្លាំង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និង Microsoft នៅតែបង្ហាញពីចំណុចខ្លាំង ក្នុងនាមជា​ក្រុមហ៊ុន​មាន​តម្លៃថ្លៃបំផុតលើលោក ដោយគិតត្រឹមការបិទបញ្ជីផ្សារហ៊ុននាចុងខែកក្កដានេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា Apple គឺជាក្រុមហ៊ុនដំបូងបំផុត​លើ​លោក ដែលមានតម្លៃមូលធន​ទីផ្សារកើនដល់ ៣ទ្រីលានដុល្លារ កាលពីចុងខែមិថុនា ស្របពេល​គិតត្រឹមថ្ងៃទី ០១ ខែសីហានេះ តម្លៃក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បន្តកើនដល់ ៣,០៩ទ្រីលានដុល្លារ។

ដោយឡែក គិតត្រឹមថ្ងៃទី ០១ ខែសីហានេះ ក្រុមហ៊ុន Microsoft មានតម្លៃមូលធនទីផ្សារ​រហូតដល់ ២,៤៩ទ្រីលានដុល្លារ។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Apple ក៏មានគម្រោងប្រកាសពីប្រាក់ចំណូល​ប្រចាំត្រីមាសទី ២ នាថ្ងៃព្រហស្បតិ៍ខាងមុខផងដែរ ខណៈប្រាក់ចំណូលប្រចាំត្រីមាសទី ២ របស់ Microsoft ទទួលបាន ៥៦,១៩ពាន់លានដុល្លារ៕

The post Apple និង Microsoft នៅតែជាជើងខ្លាំង ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក appeared first on .

មកស្គាល់ក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទាំង ១០ ខណៈអាមេរិកម៉ៅផ្ដាច់សឹងទាំងអស់
កាលពីខែមុន ក្រុមហ៊ុន​ផលិតទូរស័ព្ទ iPhone គឺ Apple Inc បាន​ឈានដល់​ចំណុចខ្ពស់​បំផុតមួយគឺ មានមូលធនទីផ្សាររហូតដល់ ៣ទ្រីលាន​ដុល្លារ ប៉ុន្តែ​គិត​ត្រឹមថ្ងៃទី ១៤ ខែកក្កដានេះ តម្លៃក្រុមហ៊ុនមួយនេះ​បាន​ធ្លាក់មកនៅត្រឹម ២,៩៩៦ទ្រីលានដុល្លារវិញ។

បើទោះជា​មានការធ្លាក់ចុះបន្តិចមែន ប៉ុន្តែ​ Apple នៅតែជា​ក្រុមហ៊ុន​ដែល​មានតម្លៃ​ថ្លៃ​បំផុត​លើលោក​ដដែល ពោលគឺ​ស៊ីដាច់​ក្រុមហ៊ុនធំៗដទៃតែម្ដង។ នេះបើតាមការរបាយការណ៍​ផ្ដល់​ឲ្យ​ដោយគេហទំព័រ CompaniesMarketcap។​

ប្រភពដដែលក៏បាន​បង្ហាញ​ក្រុមហ៊ុន​ទាំង ១០ ដែលមានតម្លៃមូលធន​ទីផ្សារ​ច្រើន​បំផុតលើលោក​ផងដែរ ដោយក្នុងនោះ​មាន​ក្រុមហ៊ុនអាមេរិក​រហូតដល់ទៅ ៨ ឯណោះ។

ខាងក្រោមនេះគឺជា​បញ្ជីឈ្មោះ​ក្រុមហ៊ុនទាំង ១០ ដែលមានតម្លៃថ្លៃបំផុតលើលោក គិតត្រឹម​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣៖

១/ក្រុមហ៊ុនអាមេរិក Apple មានតម្លៃមូលធនទីផ្សារ ២,៩៩៦ទ្រីលានដុល្លារ

២/ក្រុមហ៊ុនអាមេរិក Microsoft មានតម្លៃមូលធនទីផ្សារ ២,៥៤៧ទ្រីលានដុល្លារ

៣/ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Saudi Aramco មានតម្លៃមូលធនទីផ្សារ ២,០៧៧ទ្រីលានដុល្លារ

៤/ក្រុមហ៊ុនអាមេរិក Google មានតម្លៃមូលធនទីផ្សារ ១,៥១៤ទ្រីលានដុល្លារ

៥/ក្រុមហ៊ុនអាមេរិក Amazon មានតម្លៃមូលធនទីផ្សារ ១,៣៧៧ទ្រីលានដុល្លារ

៦/ក្រុមហ៊ុនអាមេរិក NVIDIA មានតម្លៃមូលធនទីផ្សារ ១,១៣៥ទ្រីលានដុល្លារ

៧/ក្រុមហ៊ុនអាមេរិក Tesla មានតម្លៃមូលធនទីផ្សារ ៨៨០,៨ពាន់លានដុល្លារ

៨/ក្រុមហ៊ុនអាមេរិក Meta Platforms មានតម្លៃមូលធនទីផ្សារ ៨០៣,១៨ពាន់លានដុល្លារ

៩/ក្រុមហ៊ុនអាមេរិក Berkshire Hathaway មានតម្លៃមូលធនទីផ្សារ ៧៥០,៨៧ពាន់លានដុល្លារ

១០/ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC មានតម្លៃមូលធនទីផ្សារ ៥៤៧,៥២ពាន់លានដុល្លារ

សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុនសរុបទូទាំងពិភពលោក​មាន​ប្រមាណ ៧ ៦៦៧ក្រុមហ៊ុន ហើយ​មូលធនទីផ្សារ​សរុបគឺ​មាន​រហូតដល់ ៩៣,៣០៨ទ្រីលានដុល្លារអាមេរិក៕

The post មកស្គាល់ក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទាំង ១០ ខណៈអាមេរិកម៉ៅផ្ដាច់សឹងទាំងអស់ appeared first on .

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple ហក់ឡើងលើសពី ៣ទ្រីលានដុល្លារជាថ្មីម្តងទៀត
តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងលើសពី ៣ទ្រីលានដុល្លារ សារជាថ្មីម្តងទៀត បន្ទាប់ពីបិទការជួញដូរចុងក្រោយ កាលពីថ្ងៃសុក្រ នៅពេលដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ បន្តកើបប្រាក់ចំណេញបានយ៉ាងច្រើនសម្បើមពីការលក់ផលិតផលរបស់ខ្លួន។​

តាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ជាងមុន ២,៣% នៅក្នុងតម្លៃ ១៩៣,៩៧ដុល្លារ ក្នុងមួយហ៊ុន នៅពេលបិទទីផ្សារជួញដូរចុងក្រោយកាលពីថ្ងៃសុក្រ ដែលនាំឱ្យតម្លៃទីផ្សាររបស់ខ្លួន ឡើងដល់ ៣,០៤ទ្រីលានដុល្លារ។

គួរឱ្យដឹងផងដែរថា តម្លៃទីផ្សាររបស់ Apple ធ្លាប់បានហក់ឡើងដល់កម្រិតកំពូល លើសពី ៣ទ្រីលានដុល្លារ​ ត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ ប៉ុន្តែមិនអាចរក្សាបាននូវតួលេខនេះឡើយ នៅពេលបិទទីផ្សារជួញដូរចុងក្រោយ ។

បច្ចុប្បន្ននេះ ក្រៅតែពីក្រុមហ៊ុន Apple មានតែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកចំនួន ៤ ផ្សេងទៀតប៉ុណ្ណោះ ដូចជា Google របស់ Alphabet, Microsoft, Amazon និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia Corp ដែលមានតម្លៃទីផ្សារលើសពី ១ទ្រីលានដុល្លារ ។

ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ Apple បានកើនឡើងជិត ៤៨% នៅឆ្នាំនេះ នៅពេលដែលពួកគេបានដាក់បង្ហាញនូវផលិតផលធំថ្មីរបស់ខ្លួន គឺ Vision Pro។ ខណ:ពេលជាមួយគ្នានោះ ក្រុមហ៊ុន Telsa និង Meta Platforms ឯណោះវិញ ក៏បានមើលឃើញតម្លៃទីផ្សាររបស់ខ្លួន កើនឡើងជាងទ្វេដងផងដែរ នៅឆ្នាំនេះ៕

The post តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple ហក់ឡើងលើសពី ៣ទ្រីលានដុល្លារជាថ្មីម្តងទៀត appeared first on .