Benjamin Netanyahu

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បង្ហើបថា លោកធ្លាប់មានជំងឺមហារីក
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែបានព្យាបាលជាសះស្បើយហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Netanyahu បាននិយាយថា លោកបានទទួលការវះកាត់ដោយជោគជ័យ ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត កាលពីមួយឆ្នាំកន្លះមុន។ ក្នុងអំឡុងពេលពិនិត្យសុខភាពចុងក្រោយ លោកគ្រូពេទ្យបានរកឃើញដុំពកតូចមួយដែលមានទំហំតិចជាង ១ សង់ទីម៉ែត្រនៅក្នុងក្រពេញប្រូស្តាតរបស់លោក។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បាននិយាយទៀតថា វាជាដុំសាចកាច នៅដំណាក់កាលដំបូងប៉ុន្តែមិនរងផលប៉ះពាល់ទាំងស្រុង និងមិនរីករាលដាលនោះឡើយ ដោយលោកទទយលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ដើម្បីលុបបំបាត់បញ្ហា ហើយឥឡូវនេះមិនបង្ហាញសញ្ញានៃជំងឺនេះទេ។

ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺកាចសាហាវ កើតឡើងទូទៅចំពោះបុរស ជាពិសេសអ្នកដែលមានអាយុលើសពី ៥០ឆ្នាំ។ ប៉ុន្តែប្រសិនបើត្រូវបានរកឃើញទាន់ពេលវេលា វាអាចត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាពជាមួយនឹងការវះកាត់អង់ដូស្កុប ការវះកាត់ដោយមនុស្សយន្ត និងការព្យាបាលដោយអរម៉ូន។

ជម្រាបជូនថា អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាតនៅក្នុងខែឧសភា ឆ្នាំ២០២៥ ដែលបានរាលដាលដល់ឆ្អឹងរបស់លោក។ ក្រោយមកលោកបានបញ្ជាក់ថា លោកបានសម្រេចចិត្តលើផែនការព្យាបាល ហើយសង្ឃឹមថានឹងយកឈ្នះជំងឺមហារីកនេះ៕​

The post នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បង្ហើបថា លោកធ្លាប់មានជំងឺមហារីក appeared first on .

ព្រះរាជអាជ្ញា ICC សុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស
ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បាននិយាយកាលពីថ្ងៃទី២០ ឧសភាថា លោកបានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រួមជាមួយរដ្ឋមន្ត្រីការពារជាតិ និងមេដឹកនាំក្រុមហាម៉ាសចំនួនបីនាក់ ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោក Karim Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានហេតុផលដ៏ត្រឹមត្រូវអាចបញ្ជាក់បានថា បុរសទាំងប្រាំនាក់នេះ ជាអ្នកទទួលខុសត្រូវបទព្រហ្មទណ្ឌ ចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្ត ក្នុងសង្គ្រាមដែលបានកើតឡើងជាងប្រាំពីរខែ លើទឹកដីហ្គហ្សា។

ព្រះរាជអាជ្ញារូបនេះបាននិយាយថា ខ្លួនបានដាក់ពាក្យសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu ព្រមទាំងរដ្ឋមន្ត្រីការពារជាតិលោក Yoav Sinwar ព្រោះតែអ្នកទាំងពីរជាអ្នកបញ្ជាលើប្រតិបត្តិការលុកលុយ ប្រឆាំងនឹងក្រុមហាម៉ាសឯតំបន់ហ្គាហ្សា។ លើសពីនោះ លោកក៏បានសុំដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសចំនួនបីរូបរួមមានលោក Yahya Sinwar, លោក Mohammed AL-Masri និងលោក Ismail Haniyeh ផងដែរ។

យ៉ាងណា មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន បានច្រានចោលការចោទប្រកាន់ពួកគេទាំងស្រុងពីបទឧក្រិដ្ឋកម្មសង្គ្រាម ដោយតំណាងភាគីទាំងពីរបានរិះគន់ ចំពោះការសម្រេចចិត្តរបស់លោក Khan ថាជាការបំភ្លៃការពិតទាំងស្រុង។

គួរជម្រាបផងដែរថា សង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Netanyahu បញ្ជាទ័ពចូលប្រតិបត្តិការសងសឹកទៅនឹងការវាយឆ្មក់ដ៏សាហាវរបស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន មកលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕

The post ព្រះរាជអាជ្ញា ICC សុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំក្រុមហាម៉ាស appeared first on .

ប្រធានាធិបតីតួកគី៖ លោក Netanyahu នឹងក្លាយជាឧក្រិដ្ឋជននៃសង្គ្រាមជាមិនខាន
កាលពីថ្ងសទី០៤ ខែធ្នូ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវកាត់ទោសជាឧក្រិដ្ឋជននៃសង្គ្រាម ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សា។

យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ថា កន្លងមកតួកគី តែងតែបង្ហាញការគាំទ្រ ដល់ការដោះស្រាយគ្នាបែបសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែក្រោយផ្ទុះសង្គ្រាម តួកគីបានរិះគន់យ៉ាងខ្លាំង ចំពោះអ៊ីស្រាអែល ជុំវិញការវាយបក ដែលសម្លាប់មនុស្សច្រើនជាង ១៥ ៥០០នាក់។

“លើសពីឧក្រិដ្ឋជនសង្គ្រាម លោក Netanyahu ដែលកំពុងក្លាយជាឃាតករនៅតំបន់កាហ្សា នឹងទទួលការកាត់ទោស ដូចជាលោក Milosevic អញ្ចឹង”។ លោក Erdogan ចង់សំដៅទៅ​អតីតប្រធានាធិបតីប្រទេសយូហ្គោស្លាវី លោក ​Slobodan Milosevic ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅសាលាក្តីនៃទីក្រុងឡាអេ។

បន្ថែមពីនោះ ប្រធានាធិបតីនៃប្រទេសតួកគី ក៏បានថ្កោលទោសចំពោះការគាំទ្ររបស់លោកខាងលិច សម្រាប់ប្រទេសអ៊ីស្រាអែល ដោយលោកអះអាងថា ជាការគាំទ្រអំពើឃោរឃៅ និងជាការគាំទ្រគ្មានការគិតពិចារណាល្អិតល្អន់ឡើយ៕

The post ប្រធានាធិបតីតួកគី៖ លោក Netanyahu នឹងក្លាយជាឧក្រិដ្ឋជននៃសង្គ្រាមជាមិនខាន appeared first on .

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Elon Musk ឯកភាពលុបបំបាត់ក្រុមហាម៉ាស
អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល មហាសេដ្ឋី Elon Musk បានជួបជជែកគ្នា​​ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយអ្នកទាំង២ បានឯកភាពគ្នា​លើការលើកឡើងថា ក្រុមហាម៉ាសត្រូវតែកម្ទេចចោល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទៅកាន់មហាសេដ្ឋីអាមេរិកថា ពួកគេគ្មានជម្រើសអ្វីឡើយ ក្រៅពីសម្រេចកំទេច​ក្រុមហាម៉ាស ដែលជាអ្នកផ្ដើមនូវសង្គ្រាមមួយនេះ។

ជាមួយគ្នា មេធំ Tesla ក៏បានបង្ហាញការយល់ស្របថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល គឺពិតជាត្រឹមត្រូវ ហើយអ៊ីស្រាអែល ពិតជាគ្មានជម្រើសពិតមែន។

សូមជម្រាបដែរថា អំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល មហាសេដ្ឋីអាមេរិក​ក៏ទទួលបាន​ការអញ្ជើញពីមន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស ទៅទស្សនកិច្ចនៅតំបន់កាហ្សា​ផងដែរ ដើម្បីឲ្យបានឃើញជាក់ស្ដែងពី​ស្ថានការណ៍នៅទីនោះ ប៉ុន្តែលោក Elon Musk បានច្រានចោល​សំណើមួយនោះ ក្រោមហេតុផលព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៕

The post ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Elon Musk ឯកភាពលុបបំបាត់ក្រុមហាម៉ាស appeared first on .

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសគ្មានថ្ងៃទម្លាក់អាវុធចុះ សម្រាប់សង្គ្រាមជាមួយក្រុមហាម៉ាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃទី៣០ ខែតុលាថា ការឈប់បាញ់បោះជាមួយក្រុមហាម៉ាស គឺមិនអាចកើតឡើងបានឡើយ បើទោះជាអង្គការសហប្រជាជាតិ ព្រមានពីការផ្គត់ផ្គង់ជំនួយ អាចមិនមានគ្រប់គ្រាន់សម្រាប់​អ៊ីស្រាអែល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំអ៊ីស្រាអែល ប្រដូចការទម្លាក់អាវុធចុះ ប្រៀបទៅនឹងការសុំចុះចាញ់សង្គ្រាម និងមិនបង្ហាញការគោរព​ជូនប្រជាជនរបស់ខ្លួន។

“ការអំពាវនាវឲ្យឈប់បាញ់បោះ គឺដូចជាទទូចឲ្យអ៊ីស្រាអែល សុំចុះចាញ់សង្គ្រាមជាមួយ​ក្រុមហាម៉ាស ហើយការសុំចុះចាញ់ជាមួយក្រុមភារវកម្ម គឺមិនអាចទៅរួចហើយ”។ នេះបើតាមសម្ដីរបស់លោក Netanyahu បានលើកឡើង។

សូមជម្រាបដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ហើយមកទល់ពេលនេះ ​វាបានធ្វើឲ្យស្ថិតិនៃការស្លាប់​របស់ប្រជាជន​ទាំងសងខាង កើនឡើងដល់ជាង ៨ ៣០០នាក់ហើយ៕

The post នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសគ្មានថ្ងៃទម្លាក់អាវុធចុះ សម្រាប់សង្គ្រាមជាមួយក្រុមហាម៉ាស appeared first on .