BMW

ក្រុមហ៊ុន BMW ប្រមូលរថយន្តជិត ២ សែនគ្រឿងនៅចិន ជុំវិញបញ្ហាឆាបឆេះ
អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​ប្រទេសចិន ​បាន​និយាយ​កាលពីថ្ងៃទី២៤ ខែមីនាថា សាខា​ចិន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាតយក្សអាល្លឺម៉ង់ BMW នឹង​ប្រមូល​រថយន្ត​ជិត ១៨០ ០០០ គ្រឿង​ត្រលប់មកវិញ ដោយសារតែ​បញ្ហា​ខ្សែភ្លើង​ក្នុង​ម៉ាស៊ីនត្រជាក់​ដែល​អាច​បង្ក​ហានិភ័យ​អគ្គីភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋបាល​រដ្ឋ​សម្រាប់​បទប្បញ្ញត្តិ​ទីផ្សារ (SAMR) បាន​និយាយ​ថា ការប្រមូល​រថយន្ត​ឡើងវិញដែល​មាន​ប្រសិទ្ធភាព​ភ្លាមៗ នឹងត្រូវអនុវត្ត​ចំពោះ​រថយន្ត​ BMW ស៊េរី 5 ចំនួន ១៣៣ ៨៤៩ គ្រឿង​ដែល​ផលិត​ក្នុង​ស្រុក​ ចន្លោះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដល់​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

មិនតែប៉ុណ្ណោះ ការប្រូមូលរបស់ក្រុមហ៊ុន BMW មកវិញសារនេះ ក៏​រួមបញ្ចូល​ទាំង​រថយន្ត​ស៊េរី 5, ស៊េរី 7 និង M5 ចំនួន ៤៥ ៦៧៨ គ្រឿង​ផងដែរ ដែល​ផលិត​ចន្លោះខែមិថុនា ឆ្នាំ២០២២ ដល់​ខែមេសា ឆ្នាំ២០២៥។

SAMR បាន​និយាយ​ថា ៖”រថយន្ត​ដែល​ស្ថិត​ក្នុង​វិសាលភាព​នៃ​ការប្រមូល​នេះ​មាន​បញ្ហាលើខ្សែភ្លើង​ម៉ាស៊ីនត្រជាក់​កាប៊ីន​ខាងមុខ ហើយក្នុងករណី​ធ្ងន់ធ្ងរ វា​អាច​បង្ក​ឲ្យ​មាន​អគ្គីភ័យឆាបឆេះឡើង”។

ជម្រាបជូនផងដែរថា BMW នឹង​ត្រួតពិនិត្យ និង​ធានា​ប្តូរខ្សែភ្លើង​ម៉ាស៊ីនត្រជាក់​ឡើងវិញ​សម្រាប់​រថយន្ត​ដែល​ត្រូវបាន​ប្រមូល​មក ដោយ​មិន​គិតថ្លៃឡើយ៕​

The post ក្រុមហ៊ុន BMW ប្រមូលរថយន្តជិត ២ សែនគ្រឿងនៅចិន ជុំវិញបញ្ហាឆាបឆេះ appeared first on .

BMW ប្រកាសអូសរថយន្តរាប់ពាន់គ្រឿងចូលឃ្លាំងជួសជុលវិញ ជុំវិញហានិភ័យឆាបឆេះ
ក្រុមហ៊ុនរថយន្តខ្នាតយក្សអាល្លឺម៉ង់ BMW កំពុងប្រកាសប្រមូលរថយន្តរាប់ពាន់គ្រឿងត្រលប់មកជួសជុលវិញ ដោយសារតែគ្រោះថ្នាក់ឆាបឆេះដែលអាចកើតមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថា ការប្រមូលមកវិញនេះ ប៉ះពាល់ដល់រថយន្តម៉ូដែលផ្សេងៗជាច្រើន ដែលមានចំនួនសរុបរហូតដល់ ៥៧៥ ០០០ គ្រឿងឯណោះ។

របាយការណ៍បានឲ្យដឹងទៀតថា ដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធម៉ូទ័របញ្ឆេះម៉ាស៊ីន ដែលធ្វើឲ្យវាពិបាក ឬមិនអាចដំណើរការរថយន្តបាន ហើយអាចបណ្តាលឲ្យមានភ្លើងឆាបឆេះនៅក្នុងករណីដ៏អាក្រក់បំផុត។

ជម្រាបជូនថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន BMW បានកត់ត្រាការខាតបង់ទឹកប្រាក់អស់រាប់រយលានអឺរ៉ូ ខណៈពេលដែលក្រុមហ៊ុនបានប្រមូលរថយន្តសរុបចំនួន ១,៥លានគ្រឿងមកជួសជុលវិញ ដោយសារបញ្ហាហ្វ្រាំងដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Continental៕​

The post BMW ប្រកាសអូសរថយន្តរាប់ពាន់គ្រឿងចូលឃ្លាំងជួសជុលវិញ ជុំវិញហានិភ័យឆាបឆេះ appeared first on .

ក្រុមហ៊ុន BMW ប្រមូលរថយន្តជាង ១លានគ្រឿងនៅចិន ក្រោយរកឃើញបញ្ហាពោងខ្យល់
កាលពីថ្ងៃទី១៦ ខែសីហា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW រួមជាមួយដៃគូសហការ នៅក្នុងប្រទេសចិនបានប្រមូលរថយន្តប្រមាណ ១,៣៦លានគ្រឿង ចូលរោងចក្រដើម្បីជួសជុល ក្រោយរកឃើញមានបញ្ហាពោងខ្យល់សុវត្ថិភាព មានលក្ខណៈមិនប្រក្រតី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រថយន្តដែលត្រូវប្រមូលចូលឃ្លាំងវិញនោះ គឺជារថយន្តដែលផលិតចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ២០១៧ និងបំពាក់ពោងខ្យល់សុវត្ថិភាពម៉ាក Takata ខណៈរថយន្តដែលផលិតនៅចិនមានប្រហែល ៦០០ ០០០គ្រឿង និងរថយន្តនាំចូលមានប្រមាណ ៧៦០ ០០០គ្រឿង។

ចំពោះដំណោះស្រាយបញ្ហាមួយនេះ ក្រុមហ៊ុន BMW នឹងផ្លាស់ប្ដូរពោងខ្យល់សុវត្ថិភាព និងចង្កូតរថយន្តថ្មី ជូនអតិថិជនដោយឥតគិតថ្លៃ ក៏ដូចជាពិនិត្យលើបញ្ហាផ្សេងៗទៀត មុនបញ្ជូនត្រឡប់ទៅកាន់អ្នកប្រើប្រាស់វិញផងដែរ។

សូមជម្រាបដែរថា សម្រាប់បញ្ហាពោងខ្យល់សុវត្ថិភាពនេះ មិនមែនកើតមានឡើងតែលើរថយន្ត BMW នៅប្រទេសចិនឡើយ ពោលក្រុមហ៊ុនអាល្លឺម៉ង់នេះ ក៏ធ្លាប់បានប្រមូលរថយន្តជិត ៤០០ ០០០គ្រឿង នៅអាមេរិកមកជួសជុលវិញ ក្រោមបញ្ហាដូចគ្នានៅសហរដ្ឋអាមេរិកផងដែរ៕

The post ក្រុមហ៊ុន BMW ប្រមូលរថយន្តជាង ១លានគ្រឿងនៅចិន ក្រោយរកឃើញបញ្ហាពោងខ្យល់ appeared first on .

ក្រុមហ៊ុនខ្នាតយក្សអាល្លឺម៉ង់ BMW គ្រោងសាងសង់រោងចក្រផលិតអាគុយ ក្នុងប្រទេសថៃនៅឆ្នាំនេះ
ក្រុមហ៊ុន BMW Group Thailand ថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូង នៅប្រទេសថៃក្នុងឆ្នាំនេះ ក្នុងគោលបំណងគាំទ្រដល់ការលក់អាគុយរថយន្ត EV និងរថយន្ត plug-in hybrid EV របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់ EV របស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

លោក Alexander Baraka ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Group Thailand បាននិយាយថា ៖ “យើងបានសម្រេចចិត្តហើយថានឹងវិនិយោគលើការផលិតអាគុយរថយន្តអគ្គិសនីនៅទីនេះ ដោយសារប្រទេសចិនបាននិងកំពុងពង្រីកការវិនិយោគ EV ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសថៃ” ។

ទន្ទឹមនឹងនេះ លោក​ Baraka បាន​បន្ត​ទៀតថា ​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​រោងចក្រ​ផលិត​អាគុយ​រថយន្តអគ្គិសនីរបស់ BMW បន្ទាប់​ពី​រោងចក្រ​នៅ​ប្រទេស​ចិន និង​ប្រទេស​ហុងគ្រី។

លោក Baraka ក៏បាននិយាយផងដែរថា ក្រុមហ៊ុន BMW ក៏មានគម្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ នៅខេត្ត Rayong ផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវអាស្រ័យទៅលើការសិក្សាចំពោះកក្តាសំខាន់ៗមួយចំនួនជាមុនសិន រួមទាំងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់បន្ទះឈីប semiconductors ជាដើម។

ជម្រាបជូនផងដែរថា ទីផ្សាររថយន្ត EV របស់ប្រទេសថៃ កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧស្សាហកម្មនេះ ក្នុងគោលបំណងធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់៕

The post ក្រុមហ៊ុនខ្នាតយក្សអាល្លឺម៉ង់ BMW គ្រោងសាងសង់រោងចក្រផលិតអាគុយ ក្នុងប្រទេសថៃនៅឆ្នាំនេះ appeared first on .

ក្រុមហ៊ុនខ្នាតយក្ស BMW គ្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនី នៅឥណ្ឌូណេស៊ី
យោងតាមរដ្ឋមន្ត្រី​សម្របសម្រួល​សេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់អាល្លឺម៉ង់ BMW បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការមកបោះទុនវិនិយោគលើការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Jakarta Post។

ក្នុងអំឡុងកម្មវិធីពិព័រណ៍រថយន្តអន្តរជាតិឥណ្ឌូណេស៊ីឆ្នាំ២០២៤ ដែលធ្វើឡើងនៅសង្កាត់ Kemayoran ទីក្រុងហ្សាកាតា លោក Airlangga បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភ:កន្លងទៅថា ក្រុមហ៊ុន BMW ទំនងជាអាចប្រើប្រាស់រោងចក្រដែលខ្លួនមានស្រាប់ ក្នុងការចាប់ផ្តើមធ្វើប្រតិបត្តិការផលិតរថយន្ត EV របស់ខ្លួន នៅក្នុងប្រទេស។

លើសពីនេះ លោក Airlangga បានបញ្ជាក់ទៀតថាក្រុមហ៊ុន BMW មានរោងចក្រផលិតនៅឥណ្ឌូណេស៊ីរួចរាល់ហើយ ខណ:ពេលដែលលោកហាក់មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយបន្ថែមទៀតនោះឡើយជុំវិញផែនការវិនិយោគថ្មីនេះ ដោយបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យទៅសួរតំណាងក្រុមហ៊ុន BMW ផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ នាយកផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន BMW Group ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី លោកស្រី Jodie O’Tania បានប្រាប់កាសែត The Jakarta Post ថាការផលិតរថយន្ត EV ក្នុងស្រុកនឹងអាចធ្វើទៅបាន ប៉ុន្តែអ្នកក៏បានបន្ថែមទៀតផងដែរថា ផែនការនេះថ្មីនេះ ហាក់ទាន់អាចដំណើរការទៅបានក្នុងពេលបច្ចុប្បន្ននេះនោះឡើយ ដោយសារតែរោងចក្ររបស់ក្រុមហ៊ុនបច្ចុប្បន្ន នៅតែខ្វះគ្រឿងបន្លាស់គ្រប់គ្រាន់ក្នុងការផលិតរថយន្តអគ្គិសនី ដោយសារតែការដាក់កំហិតចំពោះការនាំចូលពីសំណាក់រដ្ឋាភិបាលឥណ្ឌូណេស៊ី។

ជម្រាបជូនផងដែរថា BMW បាននិងកំពុងដំឡើងរថយន្តដើរដោយឥន្ធន: នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ PT Gaya Motor Production ប៉ុន្តែក្រុមហ៊ុននៅតែនាំចូលរថយន្ត EV របស់ខ្លួន ដែលបានផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ៕

The post ក្រុមហ៊ុនខ្នាតយក្ស BMW គ្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនី នៅឥណ្ឌូណេស៊ី appeared first on .

អត្រាលក់រថយន្តរបស់ក្រុមហ៊ុន BMW នៅប្រទេសចិន មានសន្ទុះខ្លាំងក្នុងឆ្នាំ២០២៣
គេហទំព័រសារព័ត៌មាន China Daily បានធ្វើការចុះផ្សាយថា ក្រុមហ៊ុន BMW Group បានចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនសរុបចំនួន ៩៩ ៩៧២គ្រឿងនៅក្នុងទីផ្សារប្រទេសចិនកាលពីក្នុងឆ្នាំ២០២៣ ពោល​​ចំនួននេះគឺកើនឡើងជាង១៣៨% ពីមួយឆ្នាំទៅមួយឆ្នាំ។

កំណើនយ៉ាងឆាប់រហ័សនៃការលក់រថយន្តថាមពលអគ្គិសនីនៅក្នុងប្រទេសចិន បានជំរុញឱ្យមានតម្រូវការឧបករណ៍សាកថ្ម និងឧបករណ៍បន្ថែមថាមពល។ ដោយកាលពីខែសីហា ក្រុមហ៊ុន BMW បានចាប់ផ្តើមដាក់ដំណើរការស្ថានីយ៍សាកថ្ម ដែលមានកម្រិតថាមពលខ្ពស់ អាចមានសមត្ថភាពបញ្ចូលថាមពលបានរហូតដល់ទៅ ៦០០គីឡូវ៉ាត់។

មិនត្រឹមតែប៉ុណ្ណោះ នៅចុងឆ្នាំ២០២៣ បណ្តាញសាកថ្មសាធារណៈរបស់ BMW មានកន្លែងសាកថ្មសាធារណៈជាង ៥៨០ ០០០ទីតាំងនៅទូទាំងប្រទេស ដែលគ្របដណ្តប់លើទីក្រុងជាង៣២០ ។

គួរជម្រាបបន្ថែមថានៅឆ្នាំ២០២៣ ក្រុមហ៊ុន BMW Group បានចែកចាយរថយន្ត BMW និង MINI សរុបជាង ៨២០ ​០០០គ្រឿងនៅក្នុងទីផ្សារប្រទេសចិន៕

The post អត្រាលក់រថយន្តរបស់ក្រុមហ៊ុន BMW នៅប្រទេសចិន មានសន្ទុះខ្លាំងក្នុងឆ្នាំ២០២៣ appeared first on .

ក្រុមហ៊ុន Mercedes និង BMW បណ្តាក់ទុនរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន
ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes-Benz បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BMW ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា លើប្រតិបត្តិការបណ្តាញសាកថាមពលកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។​

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ស្ថានីយ៍សាកថាមពលកម្រិតខ្ពស់ចំនួនន ១ពាន់ ដែលមានទូម៉ាស៊ីនសាកថ្មប្រហែល ៧ពាន់នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងដំឡើងនៅចុងឆ្នាំ ២០២៦ ខណៈក្រុមហ៊ុនបានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។

ម្យ៉ាងវិញទៀត ស្ថានីយ៍ដំបូងគេគឺគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ នៅក្នុងតំបន់ដែលសម្បូរទៅដោយការលក់រថយន្តអគ្គិសនី។

ដោយឡែក ក្រុមហ៊ុន Mercedez-Benz ក៏បានប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតបណ្តាញសាកថ្មល្បឿនលឿនផ្ទាល់ខ្លួនចំនួន ១ម៉ឺនស្ថានីយ នៅអាមេរិកខាងជើង អឺរ៉ុប និងចិននៅឆ្នាំ ២០៣០ ៕

The post ក្រុមហ៊ុន Mercedes និង BMW បណ្តាក់ទុនរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន  appeared first on .

ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២
ក្រុមហ៊ុន Tesla គឺជា​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេលើលោក បើ​ផ្អែក​តាម​មូលធន​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​រកប្រាក់ចំណូល​ប្រចាំឆ្នាំ​វិញ Tesla មិនមែន​ជា​អ្នករក​ប្រាក់​បាន​ច្រើនជាង​គេឡើយ។

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Testndrive បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​រកចំណូល​បាន​ច្រើន​បំផុត​ គិត​ត្រឹម​ខែឧសភា ២០២២ គឺ​ក្រុមហ៊ុន​ជប៉ុន Toyota ឯណោះ​ទេ ខណៈ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ Elon Musk ស្ថិតនៅលេខរៀង​ទី ៦។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​គិត​ត្រឹម​ខែឧសភា​ ២០២២ ផ្អែក​តាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Testndrive៖

1/ Toyota រកចំណូល​បាន​ប្រហែល ៥៩,៤៧ ពាន់​លាន​ដុល្លារ

2/ Mercedes Benz រកចំណូល​បាន​ប្រហែល ៥៨,២ ពាន់​លាន​ដុល្លារ

3/ Volkswagen រកចំណូល​បាន​ប្រហែល ៤៧,០២ ពាន់​លាន​ដុល្លារ

4/ BMW រកចំណូល​បាន​ប្រហែល ៤០,៤៤ ពាន់​លាន​ដុល្លារ

5/ Porche រកចំណូល​បាន​ប្រហែល ៣៤,៣២ ពាន់​លាន​ដុល្លារ

6/ Tesla រកចំណូល​បាន​ប្រហែល ៣១,៩៨ ពាន់​លាន​ដុល្លារ

7/ Honda រកចំណូល​បាន​ប្រហែល ៣១,៣៦ ពាន់​លាន​ដុល្លារ

8/ Ford រកចំណូល​បាន​ប្រហែល ២២,៦៧ ពាន់​លាន​ដុល្លារ

9/ Volvo រកចំណូល​បាន​ប្រហែល ១៧,៧៥ ពាន់​លាន​ដុល្លារ

10/ Audi រកចំណូល​បាន​ប្រហែល ១៧,១៨ ពាន់​លាន​ដុល្លារ៕

The post ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២ appeared first on .

BMW របស់អាល្លឺម៉ង់បង្ហាញរថយន្តដើរដោយអគ្គិសនី និងhybrid
ក្រុមហ៊ុន BMW បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបង្កើនផលិតកម្មរថយន្តអគ្គិសនី នៅតំបន់ Dingolfing នៅឯ Bavaria ហើយកំពុងតែបង្កើនចំនួនបុគ្គលិកពី៦០០នាក់ ទៅ១,៤០០នាក់។

ឆ្លើយតបទៅនឹងបទបញ្ញត្តិការផ្សាយយ៉ាងតឹងរឹងដែលអាចពិន័យរាប់លានអ៊ឺរ៉ូ

ក្រុមហ៊ុនផលិតរថយន្តនេះកំពុងតែបោះជំហានឡើងមួយកំរិតទៀតប្រកបដោយការព្យាយាមក្នុងការលក់រថយន្តដើរដោយអេឡិចត្រូនិក ជាប្រភេទhybrid ។

BMW មានគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនី និងរថយន្ត hybrid ក្នុងឆ្នាំ២០២១ខាងមុខនេះ។ ម្យ៉ាងទៀតចំនួនបុគ្គលិកដែលធ្វើការងារផ្នែកតម្លើងរថយន្តអគ្គិសនី នៅក្នុងតំបន់ Dingolfing នឹងកើនឡើងដល់១,៤០០នាក់នៅមុនដំណាច់ឆ្នាំ២០២០ ហើយអាចនឹងបន្តកើនឡើងរហូតដល់២,០០០នាក់ក្នុងពាក់កណ្តាលឆមាសបន្ទាប់។

មនុស្សប្រមាណ១៨,០០០នាក់ ធ្វើការនៅតំបន់ Dingolfing ដែលមានចម្ងាយ៨៥គីឡូ នៅភាគឥសាននៃទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ជាកន្លែងដែលក្រុមហ៊ុនយក្សមួយនេះផលិតនិងតំឡើងរថយន្តប្រភេទ 3-series, 4-series, 7-series និង 8-series សុទ្ធតែជាប្រភេទរថយន្តប្រណីត មានតម្លៃថ្លៃកប់ពពកផងដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

The post BMW របស់អាល្លឺម៉ង់បង្ហាញរថយន្តដើរដោយអគ្គិសនី និងhybrid appeared first on .