Cryptocurrency

នេះជាហេតុក្រោយវាំងននខ្មៅ ដែលពលរដ្ឋអាមេរិក ចាញ់បោកប្រាក់អស់ ៥,៦ពាន់លានដុល្លារ ក្នុងវិស័យគ្រីបតូ
របាយការណ៍ពីស្ថាប័ន FBI បានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញាថា ពលរដ្ឋអាមេរិកបានចាញ់បោកអស់ប្រាក់សរុបច្រើនជាង ៥,៦ពាន់លានដុល្លារកាលពីឆ្នាំមុន ចំពោះអំពើកន្លែងបន្លំនៅក្នុងវិស័យ Cryptocurrency ដែលចំនួននេះកើនឡើង៤៥% បើធៀបនឹងឆ្នាំ២០២២ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP ។

ចំពោះហេតុផលដែលនៅពីក្រោយវាំងននខ្មៅធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើន ជួបប្រទះបញ្ហាដូច្នេះ ស្ថាប័ន FBI បានលើកឡើងថា អ្នកបោកប្រាស់នឹងទាក់ទងម្តងហើយម្តងទៀត​ និងជាញឹកញាប់តាមរយៈកម្មវិធីណាត់ជួប ឬបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ រួចបញ្ចុះបញ្ចូលបង្កើនទំនុកចិត្តអស់រយៈពេលជាច្រើនសប្តាហ៍ ឬក៏អាចឈានដល់ច្រើនខែ តាមអ្វីដែលអាចធ្វើទៅបាន រួចក៏ផ្តល់យោបល់ឲ្យពួកគេវិនិយោគមកលើរូបិយប័ណ្ណគ្រីបតូ ដែលអាចមានឱកាសចំណេញច្រើន។ នៅពេលដែលមានការទុកចិត្ត ជនរងគ្រោះត្រូវបានគេបញ្ចុះបញ្ចូលឲ្យប្រើប្រាស់គេហទំព័រ ឬកម្មវិធីក្លែងក្លាយ ដើម្បីវិនិយោគ ហើយពេលខ្លះទៀតនោះ ដើម្បីឲ្យកាន់តែទុកចិត្ត អ្នកឆបោកបានដកប្រាក់មួយចំនួនតូច ទៅកាន់ជនរងគ្រោះ ដើម្បីឲ្យមើលឃើញថានេះជាសកម្មភាពលំហូរប្រាក់ចំណេញ។

មន្ត្រី FBI ក៏បានណែនាំផងដែរថា ជនជាតិអាមេរិកគ្រប់វ័យអាចជាគោលដៅនៃការបោកប្រាស់បែបនេះ ដូច្នេះហើយគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច នៅពេលចង់វិនិយោគទៅលើវិស័យ​ Cryptocurrency ដោយកុំសូវជឿទៅលើមនុស្សមិនដែលធ្លាប់បានជួបក្នុងជីវិតពិត និងមិនដឹងប្រវត្តិច្បាស់លាស់។

សូមជម្រាបថា ដោយគិតត្រឹមតែក្នុងឆ្នាំ២០២៣ ស្ថាប័ន FBI បានទទួលនូវពាក្យបណ្តឹងជិត ៧០ ០០០ករណី ដោយជនរងគ្រោះត្រូវបានគេក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹង Bitcoin, Ethereum និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ខណៈការបើកប្រាស់ដ៏រសើបបំផុត គឺជាការក្លែងបន្លំ ការវិនិយោគរបស់ពលរដ្ឋអាមេរិក អស់ទឹកប្រាក់ចំនួន ៣,៩៦ពាន់លានដុល្លារ៕

The post នេះជាហេតុក្រោយវាំងននខ្មៅ ដែលពលរដ្ឋអាមេរិក ចាញ់បោកប្រាក់អស់ ៥,៦ពាន់លានដុល្លារ ក្នុងវិស័យគ្រីបតូ appeared first on .

ឥណ្ឌូនេស៊ី ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់រូបិយប័ណ្ណគ្រីបតូ ដំបូងបំផុតក្នុងប្រទេស
ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ី និងទីភ្នាក់ងារនិយតកម្មជួញដូរនាពេលអនាគត (Bappebti) បានបើកដាក់ឱ្យដំណើរការ Crypto Assets Futures Exchange ដែលជាប្រព័ន្ធទូទាត់រូបិយប័ណ្ណគ្រីបតូដំបូងគេបំផុត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណ:នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ការធានាសុវត្ថិភាព ដល់អ្នកវិនិយោគ នៅក្នុងទ្រព្យសកសម្មគ្រីបតូ ក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នោះ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាននិយាយថា ការបង្កើតប្រព័ន្ធទូទាត់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការផ្តល់ជូននូវភាពប្រាកដប្រជាលើវិស័យអាជីវកម្ម និងការបង្កើតប្រព័ន្ធអេកូពាណិជ្ជកម្មទ្រព្យសកម្មគ្រីបតូ។

លោក Zulkifli បានបន្ថែមទៀតថា ប្រព័ន្ធទូទាត់ដែលទើបនឹងដាក់ឱ្យដំណើរការនេះ នឹងផ្តល់នូវបទប្បញ្ញត្តិច្បាស់លាស់ ដើម្បីការពារប្រជាជន ក្នុងនាមជាអ្នកប្រើប្រាស់ និងផ្តល់ឱ្យពួកគេនូវអារម្មណ៍សុវត្ថិភាព ក្នុងពេលធ្វើប្រតិបត្តិការជួញដូរគ្រីបតូ ដែលអាចរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេស។

ជម្រាបជូនផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ នេះ ចំនួនមនុស្សដែលវិនិយោគលើគ្រីបតូ ក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៧,៥៤ លាននាក់ ឬជាមធ្យមកើនឡើង ៤៩០ ០០០ នាក់ ក្នុងមួយខែ។ ហើយចំពោះការកើនឡើងនេះ ហាក់កំពុងតែធ្វើឱ្យមនុស្សកាន់តែច្រើនឡើង ចាប់អារម្មណ៍ក្នុងការវិនិយោគទៅលើគ្រីបតូ បន្ថែមទៀត៕

The post ឥណ្ឌូនេស៊ី ដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់រូបិយប័ណ្ណគ្រីបតូ ដំបូងបំផុតក្នុងប្រទេស appeared first on .

ទើបប្ដឹង Binance រួច គណៈកម្មការមូលបត្រអាមេរិកដាក់ពាក្យបណ្ដឹងក្រុមហ៊ុនយក្សមួយទៀត
កាលពីថ្ងៃទី ០៦ មិថុនាកន្លងទៅ គណៈកម្មការមូលបត្រអាមេរិក ហៅកាត់ SEC បានដាក់ពាក្យ​បណ្ដឹងទៅកាន់ក្រុមហ៊ុនជួញដូររូបិយវត្ថុឌីជីថល Coinbase ដោយចោទថា ពួកគេបើកប្រតិបត្តិការ​ក្រុមហ៊ុនដោយខុសច្បាប់ និងមិនបានចុះឈ្មោះជាមួយនិយតករជាមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ពាក្យបណ្ដឹងមួយនេះ​កើតមានឡើង​ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី SEC បានចោទប្រកាន់ក្រុមហ៊ុនជួញដូរ Cryptocurrency ធំបំផុត​លើលោក Binance។

នៅក្នុងពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធ Manhattan SEC បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៩ មក យ៉ាងហោចណាស់ Coinbase រកប្រាក់បានរាប់ពាន់លានដុល្លារ ដោយការគ្រប់គ្រងប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ ប៉ុន្តែគេចវែសមិនបង្ហាញទិន្នន័យទាំងនោះ ក្រោមហេតុផលថាដើម្បីការពារវិនិយោគិន។

បន្ថែមពីនោះ SEC បាននិយាយទៀតថា Coinbase “ដឹងច្បាស់ណាស់” ថាអាជីវកម្មរបស់ខ្លួន គឺស្ថិតនៅក្រោមច្បាប់សន្តិសុខសហព័ន្ធ ប៉ុន្តែមិនអើពើនឹងវា។

ទាក់ទងនឹងបញ្ហាខាងលើ Coinbase មិនបានឆ្លើយតបភ្លាមៗឡើយ ខណៈក្រោយចេញព័ត៌មាន​មួយនេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនមេ Coinbase Global បានធ្លាក់ចុះ​រហូតដល់ ១៧,១% នៅលើទីផ្សារហ៊ុន៕

The post ទើបប្ដឹង Binance រួច គណៈកម្មការមូលបត្រអាមេរិកដាក់ពាក្យបណ្ដឹងក្រុមហ៊ុនយក្សមួយទៀត appeared first on .

មហាសេដ្ឋី Crypto ខាតបង់ទឹកប្រាក់ ១១០ពាន់លានដុល្លារ កាលពីឆ្នាំទៅ
បច្ចុប្បន្ន មានមហាសេដ្ឋីដែលរកស៊ីលើវិស័យកាក់ឌីជីថល ឬហៅថា Cryptocurrency តែ ៩នាក់​ប៉ុណ្ណោះ ជាមួយទំហំទឹកប្រាក់សរុបមានមិនដល់ ៣០ពាន់លានដុល្លារផង ហើយបើធៀបនឹង​ឆ្នាំទៅគឺខុសគ្នាឆ្ងាយ ដ្បិតឆ្នាំមុនមានមហាសេដ្ឋី ១៩នាក់រកស៊ីលើវិស័យមួយនេះ ជាមួយទំហំ​ទ្រព្យសម្បត្តិ ១៤០ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ស្ថាបនិកក្រុមហ៊ុន Binance លោក Changpeng Zhao នៅតែជាអ្នកមានដាច់គេលើវិស័យមួយនេះ បើទោះជារបូតទ្រព្យសម្បត្តិប្រមាណជិត ៥៥ពាន់លានដុល្លារក្ដី ពោលកាលពីឆ្នាំទៅមាន ៦៥ពាន់លានដុល្លារ ខណៈឆ្នាំនេះមានតែ ១០,៥ពាន់លានដុល្លារប៉ុណ្ណោះ។

តំណែងលេង ២វិញ បានទៅលើសហស្ថាបនិកកាក់ Ripple មានឈ្មោះ Jed McCaleb ដែលមាន​ទ្រព្យសម្បត្តិប្រមាណ ២,៤ពាន់លានដុល្លារ បន្ទាប់ពីប្រកាសលក់កាក់ XRP របស់លោក ខណៈ​តំណែងលេខ៣ គឺ Brian Armstrong នាយកប្រតិបត្តិ Coinbase ដែលមានទ្រព្យសម្បត្តិ ២,២ពាន់លានដុល្លារ តិចជាងឆ្នាំទៅដែលធ្លាប់មាន ៦,៦ពាន់លានដុល្លារ។

សូមជម្រាបដែរថា រឿងអាស្រូវធំបំផុតក្នុងវិស័យមួយនេះដែលបណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរ គឺបន្ទាប់​ពី​ការ​ប្រកាសក្ស័យធន​របស់ក្រុមហ៊ុន FTX ដែលមាន Sam Bankman-Fried ជាស្ថាបនិក និងមានជាប់ពាក់ព័ន្ធនឹងករណីឆបោក ខណៈអតីតមហាសេដ្ឋីម្នាក់នេះ​ក៏​ប្រឈមនឹង​ការជាប់ពន្ធនាគារមួយជីវិត ដ្បិត​បច្ចុប្បន្ន​កំពុង​រង់ចាំការកាត់ក្ដីដែលនឹងធ្វើឡើងនៅខែតុលាខាងមុខ៕

The post មហាសេដ្ឋី Crypto ខាតបង់ទឹកប្រាក់ ១១០ពាន់លានដុល្លារ កាលពីឆ្នាំទៅ appeared first on .

ស្រីលង្កាបដិសេធសំណើមហាសេដ្ឋីម្នាក់ ឲ្យប្រើប្រាស់ Bitcoin ដើម្បីស្ដារសេដ្ឋកិច្ចក្នុងស្រុក
កាលពីឆ្នាំទៅ ប្រទេសស្រីលង្កាបាន​ប្រកាស​ក្ស័យធន​ បន្ទាប់ពី​បំណុលបរទេស​របស់​ខ្លួន​មាន​ចំនួន​ច្រើនលើសលុប និងបង្ក​ឲ្យកើតមាន​វិបត្តិ​សេដ្ឋកិច្ចអាក្រក់បំផុត​មិនធ្លាប់មាន​ក្នុងរយៈពេល ៧ ទសវត្សចុងក្រោយ។​

ដើម្បីអាចដោះស្រាយបញ្ហាដែល​កំពុងកើតមាន​ក្នុងប្រទេស ប្រធានាធិបតី Ranil Wickremesinghe បាន​រិះរក​គ្រប់មធ្យោបាយ ហើយទន្ទឹមនឹងនោះមហាសេដ្ឋីអាមេរិក Tim Draper បានផ្ដល់សំណើ​ថា ​ស្រីលង្កា​គួរងាក​មក​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​ដូចជា Bitcoin ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ។

យ៉ាងណា សំណើ​ខាងលើ​ត្រូវបាន​ច្រានចោល​ពី​សំណាក់​ប្រធានាធិបតី​ស្រីលង្កា ដោយលោក​ឆ្លើយតបថា អរគុណ​ចំពោះ​យោបល់​ខាងលើ​ ប៉ុន្តែ​លោក​មិនចង់​ឲ្យ​ស្ថានភាព​ក្នុង​ប្រទេស​កាន់តែ​វឹកវរ​ ដោយសារ​បញ្ហា Cryptocurrency ឡើយ។ នេះ​បើតាម​ការចុះផ្សាយពី SCMP។

សូមជម្រាបដែរថា មូលហេតុ​ដែល​មហាសេដ្ឋី​មាន​លុយជាង ១ ពាន់លានដុល្លារ បំផុស​យោបល់​នេះឡើង ដោយសារ​លោក​យល់ថា Bitcoin និង​ទីផ្សារ​រូបិយប័ណ្ណ​ឌីជីថល គឺ​ជា​ទីផ្សារ​ដែល​មិន​អាស្រ័យ​លើ​ធនាគារ​កណ្ដាល និង​មិនជាប់​ពាក់ព័ន្ធ​ជាមួយ​គោលនយោបាយ​អ្វីទាំងអស់ ដូច្នេះ​វា​មាន​ភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ ប៉ុន្តែ​បច្ចុប្បន្ន​ទីផ្សារ Cryptocurrency ក៏មិនសូវ​បង្ហាញ​ភាព​វិជ្ជមាន​ប៉ុន្មានឡើយ ដ្បិត​តម្លៃ Bitcoin ធ្លាក់​តាំងពី​ជាង ៦ ម៉ឺនដុល្លារ មក​នៅ​មិនដល់ ២ ម៉ឺន​ដុល្លារ​ផង នា​ពេលបច្ចុប្បន្ន៕

The post ស្រីលង្កាបដិសេធសំណើមហាសេដ្ឋីម្នាក់ ឲ្យប្រើប្រាស់ Bitcoin ដើម្បីស្ដារសេដ្ឋកិច្ចក្នុងស្រុក appeared first on .

៩ខែចុងក្រោយ វិនិយោគិនរបូតលុយជាង ១០០ ពាន់លានដុល្លារ ​ក្នុងវិស័យរូបិយប័ណ្ណឌីជីថល
​សេដ្ឋកិច្ច​សកល​ដែល​កំពុង​ប្រឈម​ហានិភ័យ​នៃ​ការ​កើតមាន​វិបត្តិសេដ្ឋកិច្ច បាន​ជះ​ឥទ្ធិពល​ជាខ្លាំង​ដល់​វិស័យ​នានា ជាពិសេស​គឺ​វិស័យ​ទើប​នឹង​រីកដុះដាល រូបិយប័ណ្ណ​ឌីជីថល ឬ Cryptocurrency។

យោងតាម​ការ​ចុះផ្សាយ​ពី Forbes បានទម្លាយថា ទឹកប្រាក់ប្រហែល ១១៦ ពាន់​លាន​ដុល្លារ ត្រូវបាន​បាត់បង់​ពី​ទីផ្សារ​គ្រីបតូ គិត​ចាប់តាំងពីខែមីនា រហូតដល់​ពេលបច្ចុប្បន្ន។

ទឹកប្រាក់​ដែល​បាត់បង់​នោះ គិត​ចំពោះ​តែ​បុគ្គល​មាន​ទ្រព្យច្រើន​បំផុត​ក្នុងវិស័យ​មួយ​នេះ​តែ ១៧ នាក់​ប៉ុណ្ណោះ ខណៈ ១៥ នាក់​គឺ​ខាតបង់​លុយ​អស់​ជាងពាក់កណ្ដាល ស្របពេល ១០ រូប​ត្រូវបាន​បាត់បង់​ងារ​ជា​មហាសេដ្ឋី​ថែមទៀត។

ក្នុងនោះផងដែរ បុគ្គលដែលរបូតលុយច្រើនបំផុត​គឺ ស្ថាបនិក Binance លោក Changpeng Zhao ដែល​ធ្លាប់​មាន​លុយជាង ៦៥ ពាន់​លាន​ដុល្លារ តែបច្ចុប្បន្ន​នៅសល់តែ ៤,៥ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ស្របពេល​សហស្ថាបនិក Sam Bankman-Fried ដែលធ្លាប់​ទទួល​ងារជា​មហាសេដ្ឋី​វ័យក្មេង ធ្លាក់ខ្លួន​ពី ២៤ ពាន់​លាន​ដុល្លារ រហូតដល់​គ្មាន​អ្វីសោះ​កាលពី​ពេលថ្មីៗនេះ៕

The post ៩ខែចុងក្រោយ វិនិយោគិនរបូតលុយជាង ១០០ ពាន់លានដុល្លារ ​ក្នុងវិស័យរូបិយប័ណ្ណឌីជីថល appeared first on .

ចាប់ខ្លួនអតីតមហាសេដ្ឋីគ្រីបតូម្នាក់ដោយគ្មានមូលហេតុច្បាស់លាស់ និងត្រៀមធ្វើបត្យាប័នទៅអាមេរិក
កាលពី​ពេលថ្មីៗនេះ អតីតមហាសេដ្ឋី​វ័យក្មេង Sam Bankman-Fried ត្រូវបាន​ចាប់ខ្លួននៅ​ដែនកោះ Bahamas ដែលធ្លាប់​ជា​ទីស្នាក់ការកណ្ដាល​នៃ​ក្រុមហ៊ុន FTX ផ្ដល់សេវាកម្មជួញដូរ​រូបិយប័ណ្ណ​ឌីជីថល Cryptocurrency ទើប​នឹង​ប្រកាស​ក្ស័យធន​ថ្មីៗ។

យោងតាម​របាយការណ៍​ផ្សាយ​ដោយ CNA បាន​ឲ្យដឹងថា ការចាប់ខ្លួន​បុរស​ម្នាក់នេះ​ធ្វើឡើង​តាម​ការ​បញ្ជា​ពី​ព្រះរាជអាជ្ញា​នៃ​សហរដ្ឋអាមេរិក និង​ត្រៀម​ធ្វើ​បត្យាប័ន Sam ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​កាត់​ទោស​ទៀតផង។

យ៉ាងណា ការិយាល័យមេធាវី​នៅ​ Bahamas បាន​ទម្លាយថា ពួកគេ​ធ្វើតាម​ការ​ណែនាំ​ពី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ហើយ​ក៏​មិនដឹងដែរ​ពីមូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ ដ្បិត​ខាងអាមេរិក​មិនបាន​បញ្ជាក់​ច្បាស់ៗ​ជុំវិញ​បញ្ហា​នេះឡើយ។

“កាលពីល្ងាចមិញនេះ អាជ្ញាធរ Bahamian បានចាប់ខ្លួន Samuel Bankman-Fried តាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយផ្អែកលើការចោទប្រកាន់ដែលបានបិទត្រាដោយការិយាល័យមេធាវីសហរដ្ឋអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក”។ នេះ​បើតាម​សម្ដី​របស់​ព្រះរាជអាជ្ញា Damian Williams បាន​និយាយ៕

The post ចាប់ខ្លួនអតីតមហាសេដ្ឋីគ្រីបតូម្នាក់ដោយគ្មានមូលហេតុច្បាស់លាស់ និងត្រៀមធ្វើបត្យាប័នទៅអាមេរិក appeared first on .

ពីមហាសេដ្ឋីវ័យក្មេងបំផុត Sam Bankman-Fried ធ្លាក់ខ្លួនដល់ចំណុចសូន្យត្រឹមមួយប៉ប្រិចភ្នែក
Sam Bankman-Fried ធ្លាប់​ត្រូវបាន​មហាជន​ឲ្យ​រហ័សនាម​ថា ជា​មនុស្សមាន​ប្រាជ្ញាខ្ពស់ និង​ជា​មហាសេដ្ឋី​ចិត្តបុណ្យ បន្ទាប់​ពី​មហាសេដ្ឋី​លុយ​ជាង ២០ ពាន់​លាន​ដុល្លារ​រូបនេះ​ធ្លាប់​ប្រកាស​បរិច្ចាគ​ទឹកប្រាក់​របស់​លោក​ទាំងអស់​​ ទៅកាន់​អង្គការ​សប្បុរសធម៌។

មិនទាន់​សម្រេច​ពាក្យ​សន្យា​ផង Sam ស្រាប់តែ​ជួប​រឿង​ស៊យ​បំផុត​មួយ គឺ​ទ្រព្យសម្បត្តិ​របស់​គេ​បាន​រលាយ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក ក្រោយ​ក្រុមហ៊ុន FTX ជាក្រុមហ៊ុន​ជួញដូរ​រូបិយវត្ថុ​ឌីជីថល​ធំ​បំផុត​មួយ ប្រកាស​ក្ស័យធន​កាលពីពេលថ្មីៗ។

យោងតាម​ការចុះផ្សាយពី Legit បាន​បង្ហាញ​ថា ត្រឹម​រយៈពេល ៨ ខែប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៣០ ឆ្នាំ របូត​ពីជាង ២៦ ពាន់​លាន​ដុល្លារ មកដល់​ចំណុចសូន្យ​គិត​ត្រឹម​ថ្ងៃទី ១១ ​វិច្ឆិកា ២០២២។

សូមជម្រាបដែរថា ការប្រកាសក្ស័យធន​របស់ FTX ធ្វើឡើង បន្ទាប់​ពី​ Sam ប្រកាស​ចុះចេញ​ពី​តំណែងជា CEO ហើយ​បច្ចុប្បន្ន​នេះ​ទាំង Forbes និង Bloomberg បានដក​ឈ្មោះ​របស់​គេ​ចេញ​ពី​បញ្ជី​មហាសេដ្ឋី​ពិភពលោក​ទៀតផង៕

The post ពីមហាសេដ្ឋីវ័យក្មេងបំផុត Sam Bankman-Fried ធ្លាក់ខ្លួនដល់ចំណុចសូន្យត្រឹមមួយប៉ប្រិចភ្នែក appeared first on .

ឈ្មោះ​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា តែ Bill Gates មិនខ្ចី​វិនិយោគ​លើ​កាក់​ឌីជីថល ឬ NFT ដាច់ខាត
​បច្ចុប្បន្ន វិស័យ​កាក់​ឌីជីថល Cryptocurrency គឺ​កំពុង​ស្ថិត​ក្នុង​សភាព​យ៉ាប់យ៉ឺន​ជា​ខ្លាំង ដោយ​តម្លៃ​ស្ទើរ​គ្រប់​កាក់ ជាពិសេស​គឺ Bitcoin បាន​បន្ត​ធ្លាក់ចុះ​ពី​ចំណុច​កំពូល​ប្រមាណ ៦៩ ០០០ ដុល្លារ​មកសល់​ត្រឹម​ប្រហែល ២១ ០០០ ដុល្លារ​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី ១៦ ​មិថុនា ២០២២។

ទន្ទឹម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​មួយ​នេះ ក៏​មាន​សំណួរ​មួយ​ចោទ​សួរ​ថា តើ​មហាសេដ្ឋី​បច្ចេកវិទ្យា​ដូចជា Bill Gates មាន​បាន​ធ្វើការ​វិនិយោគ​លើ​វិស័យ​ជួញដូរ​កាក់​ឌីជីថល ឬ​ក៏​គំនូរ​អេឡិចត្រូនិក NFT ដែរ​ទេ?

ចម្លើយ​គឺ ស្ថាបនិក Microsoft មិនបាន​ផុងខ្លួន​ក្នុង​វិស័យ​កាក់​ឌីជីថល ឬ​ក៏​ NFT ឡើយ ហើយ​លោក​ថែមទាំង​បាន​បង្ហើប​ទៀត​ថា កាក់​ឌីជីថល ឬ NFT នេះ​គឺ​ជា​ការ​វិនិយោគ​ឆ្កួតៗ (Greater Fool Theory)។ នេះ​បើ​តាម​សម្ដី​របស់​លោក​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ TechCrunch។

បញ្ជាក់​ដែរ​ថា Greater Fool Theory គឺ​ជា​ទ្រឹស្ដី​មួយ​ដែល​រៀបរាប់​ថា វត្ថុ​ខ្លះ​មាន​តម្លៃ​កាន់តែ​ថ្លៃ នៅ​ពេល​ដែល​បុគ្គល​មួយ​ចំនួន​ហ៊ាន​ចំណាយ​លុយ​លើ​វា ជាជាង​យល់​ដឹង​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​វត្ថ​មួយ​នោះ។

អាន​ដល់​ត្រឹម​នេះ អ្នក​អាច​សន្និដ្ឋាន​បាន​ថា Bill Gates មិនមែន​ជា​ Fan នៃ​ពពួក​កាក់​ឌីជីថល ឬ NTF ឡើយ ​ផ្ទុយ​ទៅ​វិញ​លោក​បាន​ទម្លាយ​ថា សុខចិត្ត​យក​លុយ​ទៅ​វិនិយោគ​ជាមួយ​ហ៊ុន​ ជាជាង​បណ្ដាក់​ទុន​លើ Cryptocurrency។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី Gufufocus។​

សូមជម្រាប​ដែរ​ថា ក្រៅពី Microsoft មហាសេដ្ឋី​ខាងលើ​ក៏​ជា​ម្ចាស់ភាគហ៊ុន​ដ៏​ធំ​មួយ​នៃ​ក្រុមហ៊ុន​យក្ស​មួយ​ចំនួន​ដូចជា Berkshire Hathaway, Waste Management, Canadian National Railway Co, Caterpillar និង Walmart ជាដើម៕

The post ឈ្មោះ​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា តែ Bill Gates មិនខ្ចី​វិនិយោគ​លើ​កាក់​ឌីជីថល ឬ NFT ដាច់ខាត appeared first on .

ផ្សារ​គ្រីបតូ​កំពុង​ក្រឡុក មហាសេដ្ឋី​របូត​លុយ​រាប់​សិប​ពាន់​លាន​ដុល្លារ
វិស័យ​កាក់​ឌីជីថល Cryptocurrency កំពុង​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង​ទូទាំង​សកលលោក ហើយ​សូម្បី​តែ​នៅ​ប្រទេស​កម្ពុជា​យើង​ក៏​សំបូរ​អ្នក​មាន​ចំណេះដឹង​លើ​វិស័យ​មួយ​នេះ​ច្រើន​ផង​ដែរ។

កន្លងមក Cryptocurrency បាន​ជួយ​ឲ្យ​បុគ្គល​ជាច្រើន​កើន​ទ្រព្យសម្បត្តិ​រហូត​ក្លាយ​ជា​មហាសេដ្ឋី ដូចជា ស្ថាបនិក Binance, Changpeng Zhao ស្ថាបនិក FTX, Sam Bankman-Fried សហស្ថាបនិក​ Gemini បងប្អូន​ត្រកូល Winklevoss សហស្ថាបនិក Coinbase Brian Armstrong និង Fred Ehrsam ហើយ​ចុងក្រោយ​គឺ Mike Novogratz អតីត​បុគ្គលិក​ធនាគារ វិវត្ត​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ទាក់ទង​នឹង​កាក់ឌីជីថល។

យ៉ាងណា វា​ហាក់​ដូចជា​សុបិន្ដ​ដ៏​អាក្រក់​មួយ​សម្រាប់​អ្នកជួញដូរ​លើ​វិស័យ​មួយ​នេះ ដ្បិត​បច្ចុប្បន្ន​ផ្សារ​គ្រីបតូ​កំពុង​ដាំក្បាល​ចុះ ឬ​អាច​ហៅ​ស្ថានការណ៍​មួយ​នេះ​បាន​ថា Bear Market ដែល​វា​បាន​បណ្ដាល​ឲ្យ​បុគ្គល​ខាងលើ​ទាំងអស់​របូត​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ។

ក្នុង​ចំណោម​បុគ្គល​មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ​បំផុត​លើ​វិស័យ​មួយ​នេះ​គឺ ​មេធំ Binance ពោល​ក្នុង​រយៈពេល ៨ ខែ​ ទ្រព្យសម្បត្តិ​របស់​លោក​ថយ​ពី ៩៥,៨ ពាន់​លាន​ដុល្លារ​ មក​សល់​ត្រឹម ១០,២ ពាន់​លាន​ដុល្លារ ដែល​មាន​ន័យ​ថា​ លោក​បាន​បាត់បង់​ទ្រព្យសម្បត្តិ​ប្រមាណ ៨៥,៦ ពាន់​លាន​ដុល្លារ​។ នេះ​បើរាម​ការ​ចុះផ្សាយ​ពី Bloomberg Billionaires Index។

ក្រៅពី​លោក Zhao ទ្រព្យសម្បត្តិ​របស់ Armstrong ថយ​ពី ១៣,៧ ពាន់​លាន​ដុល្លារ​កាលពី​ខែ​វិច្ឆិកា មក​សល់​ត្រឹម ២,១ ពាន់​លាន​ដុល្លារ ស្របពេល​មេធំ FTX របូត​អស់​ជិត ៩ ពាន់​លាន​ដុល្លារ ពោល​ទ្រព្យសម្បត្តិ​ថយ​ពី ១៥,១ ពាន់​លាន​ដុល្លារ មក​នៅ​ត្រឹម ៦,២ ពាន់​លាន​ដុល្លារ។

យ៉ាងណា ដ្បិត​តែ​បុគ្គល​ដែល​បាន​រៀបរាប់​ខាងលើ​របូត​លុយ​ច្រើន​សន្ធឹក​ក៏​ពិតមែន ប៉ុន្តែ​មាន​តែ​បងប្អូន​ត្រកូល Winklevoss ទេ ដែល​របូត​ដោយ​ទាំង​ងារ​ជា​មហាសេដ្ឋី​ទៀត ពោល​ទ្រព្យសម្បត្តិ​របស់​អ្នកទាំងពីរ​ថយ​ពី​ខ្ទង់ ៣ ពាន់​លាន​ដុល្លារ មក​សល់​ត្រឹម ៨០០ ​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Thestreet៕

The post ផ្សារ​គ្រីបតូ​កំពុង​ក្រឡុក មហាសេដ្ឋី​របូត​លុយ​រាប់​សិប​ពាន់​លាន​ដុល្លារ appeared first on .