Cybertruck

Tesla ប្រកាសប្រមូលរថយន្ត Cybertruck ប្រមាណ ២៧ ០០០គ្រឿងមកជួសជុលនៅរោងចក្រវិញ
ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk កំពុងធ្វើការប្រមូលនូវរថយន្ត Cybertruck ប្រមាណ ២៧ ០០០គ្រឿងចូលមកកាន់រោងចក្រដើម្បីជួសជុលវិញ ក្រោយកាំមេរ៉ាក្រោយរបស់រថយន្តឃើញមានបញ្ហាបញ្ជូនរូបភាពមិនត្រឹមត្រូវ ដោយអាចបង្កជាហានិភ័យនៃការប៉ះទង្គិច។ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន CNN ។

ផ្អែកតាមឯកសាររបស់រដ្ឋាភិបាលសុវត្ថិភាពចរាចណ៍ផ្លូវជាតិ (NHTSA) បានឲ្យដឹងថា នៅពេលដាក់លេខបើកថយក្រោយ អេក្រង់របស់រថយន្តមិនបានបង្ហាញរូបភាពអស់រយៈពេលដល់ទៅ ៨វិនាទី ដែលនេះគឺលើសពី ២វិនាទីតាមច្បាប់របស់សហព័ន្ធសហរដ្ឋអាមេរិក។

សូមជម្រាបជូនថា នេះគឺជាការប្រមូលរថយន្តអគ្គិសនីម៉ូឌែល Cybertruck លើកទីប្រាំហើយ ចាប់តាំងពីចេញលក់កាលពីឆ្នាំមុន តួយ៉ាងបញ្ហាការជូតកញ្ចក់រថយន្ត បំណែកគ្រឿងផ្លាស្ទិកនៅគែមៗត្រង់ថ្នេររថយន្តមានសភាពរលុង ដែលអាចជ្រុះរបូតពេលកំពុងបើកបរ ក៏ដូចជាឈ្នាន់បង្កើនល្បឿនជារឿយៗតែងតែគាំង ពេលដែលជាន់ឈ្នាន់នោះចុះក្រោម។

គួរឲ្យដឹងថា ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តគ្រប់ម៉ូឌែលរបស់ខ្លួនបានចំនួនជិត ៤៦៣ ០០០គ្រឿងនៅទូទាំងពិភពលោក កើនឡើងបាន៦% ពីតួលេខដែលលក់បានកាលពីឆ្នាំមុន និងកើនឡើង៤% ពីចំនួនដែលចែកចាយរថយន្តបានកាលពីក្នុងត្រីមាសទីពីរ៕

The post Tesla ប្រកាសប្រមូលរថយន្ត Cybertruck ប្រមាណ ២៧ ០០០គ្រឿងមកជួសជុលនៅរោងចក្រវិញ appeared first on .

Tesla ប្រមូលរថយន្តភីកអាប់ Cybertruck ចូលរោងចក្រវិញ ព្រោះបញ្ហាសុវត្ថិភាព
នៅថ្ងៃទី២៥ មិថុនា ក្រុមហ៊ុន Tesla របស់កំពូលមហាសេដ្ឋី Elon Musk បាននិយាយថា ខ្លួនកំពុងប្រមូលរថយន្តម៉ូឌែល Cybertruck ភាគច្រើននៅក្នុងទឹកដីសហរដ្ឋអាមេរិក មកចូលរោងចក្រវិញ ដោយសារតែមានបញ្ហានៃដងជូតកញ្ចក់រថយន្តមិនដំណើរការ និងគ្រឿងលម្អខាងក្រៅរថយន្តរលុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានឲ្យដឹងថា ខ្លួនកំពុងតែប្រមូលរថយន្តម៉ូឌែល Cybertruck ស៊េរីឆ្នាំ២០២៤ ដែលផលិតមកដល់ថ្ងៃទី៦ មិថុនា ចំនួន ១១ ៦៨៨គ្រឿង ដោយសារតែឧបករណ៍បញ្ជាម៉ូទ័រជូតកញ្ចក់រថយន្តខាងមុខមិនដំណើរការ ក៏ព្រោះថាចរន្តអគ្គិសនីបានផ្គត់ផ្គង់ហួសកម្រិត ខណៈដែលវាអាចបង្កជាហានិភ័យខ្ពស់ អំឡុងពេលបើកបរនៅក្នុងអាកាសធាតុសើម។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏នឹងប្រមូលរថយន្តម៉ូឌែល Cybertruck ដូចគ្នានេះចំនួន ១១ ៣៨៣គ្រឿងបន្ថែមទៀតផងដែរ ក៏ព្រោះតែគ្រឿងលម្អខាងក្រៅរថយន្តត្រូវបានគេបំពាក់មិនត្រឹមត្រូវ ជាហេតុនាំឲ្យរលុង និងអាចបង្កទៅជាគ្រោះថ្នាក់ចរាចរណ៍ជាយៈថាហេតុទៀតផង។

គួរបញ្ជាក់ថា រថយន្តភីកអាប់ Cybertruck ទើបតែត្រូវបានក្រុមហ៊ុន Tesla ចេញលក់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ទាក់ទិនទៅនឹងបញ្ហាវិស្វកម្មមេកានិករថយន្ត ខណៈក្រោយពីចេញលក់រួចមក ក្រុមហ៊ុនបានប្រមូលរថយន្តមកជួសជុលវិញជាបន្តបន្ទាប់ ដោយលើកចុងគឺមានបញ្ហាគាំងឈ្នាន់បង្កើនល្បឿន៕

The post Tesla ប្រមូលរថយន្តភីកអាប់ Cybertruck ចូលរោងចក្រវិញ ព្រោះបញ្ហាសុវត្ថិភាព appeared first on .

តម្លៃរថយន្ត Cybertruck ខ្ពស់ជាងការផ្សព្វផ្សាយ ច្រើនជាង ៥០%
រថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla ដែលធ្លាប់បានប្រកាសកាលពីឆ្នាំ២០១៩ ឥឡូវនេះកំពុង​ចាប់ផ្ដើមមានវត្តមានលើទីផ្សារជាបណ្ដើរៗ ប៉ុន្តែបើក្រឡេកទៅមើលពីតម្លៃវិញ គឺថ្លៃជាងការផ្សព្វផ្សាយច្រើនជាង ៥០%ឯណោះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Retuers បានរាយការណ៍ថា តម្លៃរបស់រថយន្ត Cybertruck គឺមានចាប់ពី ៦០ ៩៩០ដុល្លារ រហូតដល់ ៩៩ ៩៩០ដុល្លារឯណោះ ខណៈមហាសេដ្ឋីអាមេរិក លោក Elon Musk អះអាងថា Cybertruck មានសមត្ថភាពខ្ពស់ជារថយន្តធន់ធ្ងន់ទូទៅ និងមានល្បឿនលឿនជាងរថយន្តស្ព័រទៅទៀត។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១៩ មេធំក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បង្ហើបថា Cybertruck នឹងដាក់លក់លើទីផ្សារ ជាមួយតម្លៃត្រឹម ៤០ ០០០ដុល្លារប៉ុណ្ណោះ ដែលកាលនោះ Tesla ទទួលបានការកក់រថយន្តទុក ពីអតិថិជនរហូតដល់រាប់លាននាក់។

ប៉ុន្តែបច្ចុប្បន្ននេះ Tesla បានកំណត់តម្លៃរថយន្តថ្មី ដែលធ្វើឲ្យអតិថិជនភ្ញាក់ផ្អើលខ្លាំង ពោល រថយន្ត Cybertruck ដែលគ្រោងដាក់លក់មាន ២ប្រភេទ គឺប្រភេទ Cyberbeast ដាក់លក់នាឆ្នាំក្រោយ​ក្នុងតម្លៃចាប់ពី ៨០ ០០០ដុល្លារ ខណៈប្រភេទធម្មតា នឹងដាក់លក់នាឆ្នាំ២០២៥ ក្នុងតម្លៃ ៦១ ០០០ដុល្លារ៕

The post តម្លៃរថយន្ត Cybertruck ខ្ពស់ជាងការផ្សព្វផ្សាយ ច្រើនជាង ៥០% appeared first on .