តម្លៃរថយន្ត Cybertruck ខ្ពស់ជាងការផ្សព្វផ្សាយ ច្រើនជាង ៥០%

អន្តរជាតិ

រថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla ដែលធ្លាប់បានប្រកាសកាលពីឆ្នាំ២០១៩ ឥឡូវនេះកំពុង​ចាប់ផ្ដើមមានវត្តមានលើទីផ្សារជាបណ្ដើរៗ ប៉ុន្តែបើក្រឡេកទៅមើលពីតម្លៃវិញ គឺថ្លៃជាងការផ្សព្វផ្សាយច្រើនជាង ៥០%ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Retuers បានរាយការណ៍ថា តម្លៃរបស់រថយន្ត Cybertruck គឺមានចាប់ពី ៦០ ៩៩០ដុល្លារ រហូតដល់ ៩៩ ៩៩០ដុល្លារឯណោះ ខណៈមហាសេដ្ឋីអាមេរិក លោក Elon Musk អះអាងថា Cybertruck មានសមត្ថភាពខ្ពស់ជារថយន្តធន់ធ្ងន់ទូទៅ និងមានល្បឿនលឿនជាងរថយន្តស្ព័រទៅទៀត។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១៩ មេធំក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បង្ហើបថា Cybertruck នឹងដាក់លក់លើទីផ្សារ ជាមួយតម្លៃត្រឹម ៤០ ០០០ដុល្លារប៉ុណ្ណោះ ដែលកាលនោះ Tesla ទទួលបានការកក់រថយន្តទុក ពីអតិថិជនរហូតដល់រាប់លាននាក់។

ប៉ុន្តែបច្ចុប្បន្ននេះ Tesla បានកំណត់តម្លៃរថយន្តថ្មី ដែលធ្វើឲ្យអតិថិជនភ្ញាក់ផ្អើលខ្លាំង ពោល រថយន្ត Cybertruck ដែលគ្រោងដាក់លក់មាន ២ប្រភេទ គឺប្រភេទ Cyberbeast ដាក់លក់នាឆ្នាំក្រោយ​ក្នុងតម្លៃចាប់ពី ៨០ ០០០ដុល្លារ ខណៈប្រភេទធម្មតា នឹងដាក់លក់នាឆ្នាំ២០២៥ ក្នុងតម្លៃ ៦១ ០០០ដុល្លារ៕