Evergrande

ភូមិគ្រឹះមេធំ Evergrande តម្លៃជាង ១០០លានដុល្លារ ដែលត្រូវបានរឹបអូស មិនទាន់រកម្ចាស់ថ្មីឃើញ
ភូមិគ្រឹះនៅទីក្រុងហុងកុងចំនួនពីរ ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោក Hui Ka Yan ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande Group នៅមិនទាន់លក់ចេញនៅឡើយទេ ក្នុងរយ:ពេល ១១ខែកន្លងមកនេះ បន្ទាប់ពីត្រូវបានរឹបអូសដោយម្ចាស់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ដោយមានទីតាំងនៅតំបន់ពិសេស 10 Black’s Link ភូមិគ្រឹះមានទំហំសរុប ៤៦៥ ម៉ែត្រការ៉េនេះ ត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១១៦លានដុល្លារ និងជា​អចលនទ្រព្យដ៏មានតម្លៃបំផុតមួយ ក្នុងចំណោមអចលនទ្រព្យធំៗ ៣ ផ្សេងទៀតរបស់លោក Hui ដែលត្រូវបានដាក់​ជាវត្ថុបញ្ចាំ ទៅកាន់ធនាគារចិន។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Evergrande ដែលជាផ្នែកដ៏សំខាន់នៃវិបត្តិអចលនទ្រព្យដែលកំពុងអូសបន្លាយក្នុងប្រទេសចិន បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងទូទាត់បំណុលដ៏ធំបំផុតមួយរបស់ប្រទេស។

នៅក្នុងខែសីហា ក្រុមហ៊ុន Evergrande បានប្រកាសពីកិច្ចខិតខំប្រើប្រែងរបស់ពួកគេ ដើម្បីទាមទារយកមកវិញនូវភាគលាភ និងការទូទាត់ទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារ ពីចុងចោទចំនួន ៧នាក់ ដោយក្នុងនោះរួមមានទាំងលោក Hui ផងដែរ។ ស្របពេលមហាសេដ្ឋីចិនរូបនេះ ​ក៏​ប្រឈមមុខ​នឹង​បណ្តឹង​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ ថែមទៀតផង៕

The post ភូមិគ្រឹះមេធំ Evergrande តម្លៃជាង ១០០លានដុល្លារ ដែលត្រូវបានរឹបអូស មិនទាន់រកម្ចាស់ថ្មីឃើញ appeared first on .

ផ្ទះសរុបតម្លៃជិត ៣០០លានដុល្លារ របស់អតីតភរិយាស្ថាបនិកក្រុមហ៊ុន Evergrande ប្រឈមមុខនឹងការរឹបអូស
លោកស្រី Ding Yumei អតីតភរិយារបស់លោក Hui Ka-yan ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande កំពុងប្រឈមុខទៅនឹងការរឹបអូសផ្ទះជាច្រើនកន្លែងនៅជុំវិញពិភពលោក ដើម្បីធ្វើជាផលប្រយោជន៍ដល់ម្ចាស់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្នុងចំណោមផ្ទះដ៏មានតម្លៃបំផុតដែលលោកស្រី Ding កំពុងកាន់កាប់ រួមមានខុនដូដ៏ប្រណីតមួយស្ថិតនៅចំកណ្តាលទីក្រុង Vancouver ប្រទេសកាណាដា ​និងផ្ទះជាច្រើនខ្នងទៀតនៅចក្រភព​អង់គ្លេស​ មានតម្លៃសរុបប្រមាណ ២៨៥លានដុល្លារ។

យ៉ាងណាមិញ Evergrande ដែលជាក្រុមហ៊ុនជំពាក់បំណុលច្រើនបំផុតលើពិភពលោក នៅតែបន្តព្យាយាមទាញយកទ្រព្យសកម្មរបស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីដោះស្រាយបំណុល ដូច្នេះមានន័យថាទ្រព្យសម្បត្តិរបស់លោកស្រី Ding ដែលធ្លាប់ជាប់ទាក់ទងជាមួយក្រុមហ៊ុនទាំងប៉ុន្មាន ក៏កំពុងប្រឈមមុខនឹងការរឹបអូស ឬលក់ដើម្បីសងម្ចាស់បំណុលវិញ ផងដែរ។

មិនតែប៉ុណ្ណោះ តុលាការនៅទីក្រុងហុងកុង និងទីក្រុងឡុងដ៍ ក៏បានផ្តល់ដីកាបង្កកទ្រព្យសម្បត្តិនៅទូទាំងពិភពលោក របស់លោកស្រី Ding កាលពីខែកក្កដា ផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការទាញយកទឹកប្រាក់ចំនួន ៦ពាន់លានដុល្លារពីលោកស្រី រួមទាំងលោក Hui និងអតីតថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Evergrande ផ្សេងទៀត។

ទន្ទឹមនឹងនេះ លោក Daniel Margulies តំណាងក្រុមហ៊ុនច្បាប់ Dechert ប្រចាំនៅទីក្រុងហុងកុង ដែលមានជំនាញក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ និងការក្ស័យធនឆ្លងប្រទេស បាននិយាយថា៖ “វាអាចបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពផ្សេងទៀត នាពេលអនាគត ដែលក្រុមហ៊ុនជាប់បំណុល អាចនាំយកមកវិញនូវទ្រព្យសម្បត្តិជាប់ទាក់ទងរបស់ខ្លួន សម្រាប់ធ្វើជាប្រយោជន៍ដល់ម្ចាស់បំណុលបាន” ៕

The post ផ្ទះសរុបតម្លៃជិត ៣០០លានដុល្លារ របស់អតីតភរិយាស្ថាបនិកក្រុមហ៊ុន Evergrande ប្រឈមមុខនឹងការរឹបអូស appeared first on .

មេធំ Evergrande ត្រូវបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំងពិសេសនៅទីក្រុង Shenzhen ក្រោយបាត់ដំណឹងអស់ ១ឆ្នាំ
លោក Hui Ka Yan ប្រធានក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលគេច្រើនបំផុតរបស់ប្រទេសចិន ត្រូវបានគេផ្លាស់ប្តូរទៅកាន់មណ្ឌលឃុំឃាំងពិសេសមួយ ក្នុងទីក្រុង Shenzhen បន្ទាប់ពីបាត់ដំណឹងអស់ពេលជាយូរ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNA។

លោក Hui វ័យ ៦៥ឆ្នាំ មិនត្រូវបានគេប្រទះឃើញជាសាធារណ:នោះឡើយ ចាប់តាំងពីត្រូវបានអាជ្ញាធរចិន ចាប់ឃាត់ខ្លួនកាលពីមួយឆ្នាំមុន និងមិនត្រូវបានគេទម្លាយឲ្យដឹងពីកន្លែងលាក់ខ្លួនរបស់លោកនោះឡើយ។

គួរឲ្យដឹងការចាប់ឃាត់ខ្លួននេះ ត្រូវបានកើតឡើង បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បានរកឃើញក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Evergrande បានបំប៉ោងប្រាក់ចំណូល និងបានក្លែងបន្លំមូលបត្រ ដោយការចោទប្រកាន់នេះ ធ្វើឲ្យលោក Hui ត្រូវរងពិន័យជាប្រាក់ចំនួន ៦,៦លានដុល្លារ កាលពីក្នុងខែមីនា និងត្រូវបានរារាំងពីទីផ្សារហិរញ្ញវត្ថុចិនអស់មួយជីវិត ស្របពេលក្រុមហ៊ុន Evergrande ក៏ត្រូវ​បាន​បញ្ជាឲ្យរំលាយចោល ​ផងដែរ។

មហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់បំផុត បន្ទាប់ពីមានការចាប់ខ្លួន។ ហើយក្នុងពេលថ្មីៗនេះ វាត្រូវបានគេរាយការណ៍ថា លោក Hui ត្រូវបានផ្ទេរទៅកាន់ទីក្រុង Shenzhen កាលពីប៉ុន្មានខែមុន ដើម្បីអនុញ្ញាតឲ្យលោកមានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Evergrande ផ្សេងទៀត ក្នុងការដោះស្រាយបំណុលឲ្យបានកាន់តែចាប់តាមដែលអាចធ្វើបាន។

ជម្រាបជូនថា លោក Hui បានបង្កើតក្រុមហ៊ុន Evergrande ដំបូងក្នុងឆ្នាំ១៩៩៦ ដោយបានប្រែក្លាយវាទៅជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិនទាក់ទងនឹងការលក់។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២១ ក្រុមហ៊ុននេះ បានផុងខ្លួនចូលក្នុងវិបត្តិបំណុលដល់ ៣០០ពាន់លានដុល្លារ ដែលជាហេតុធ្វើឲ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិនទាំងមូល ធ្លាក់ចុះខ្លាំងផងដែរ៕

The post មេធំ Evergrande ត្រូវបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំងពិសេសនៅទីក្រុង Shenzhen ក្រោយបាត់ដំណឹងអស់ ១ឆ្នាំ appeared first on .

ក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក កំពុងទាមទារសំណង ៦ពាន់លានដុល្លារវិញ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក Evergrande បានប្រកាសកាលពីថ្ងៃទី០៧ ខែសីហាថា ពួកគេកំពុងទាមទារប្រាក់សំណងចំនួន ៦ពាន់លានដុល្លារ ពីអង្គភាពចំនួន ៧ក្រុមហ៊ុន ដើម្បីយកមកទូទាត់បំណុលរបស់ខ្លួន។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញថា ប្រាក់សំណងទាំងនោះ ត្រូវបានក្រុមហ៊ុន Evergrande អះអាងថា ជាការទាមទារសំណង លើថ្លៃខូចខាតបង្កដែលបណ្តាលមកពីការចោទប្រកាន់មិនត្រឹមត្រូវ ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ក៏ប៉ុន្តែសំណុំរឿងមួយនេះមានសង្ឃឹមតិចណាស់ ក្នុងការតវ៉ាទទួលបានសំណង ៦ពាន់លានដុល្លារ ស្របពេលសព្វថ្ងៃនេះ Evergrande កំពុងប្រឈមមុខកាន់តែខ្លាំង ជាមួយនឹងដីការបញ្ជាឲ្យមានការរំលាយក្រុមហ៊ុនពីតុលាការ បើសិនជាពួកគេនៅតែមិនមានលទ្ធភាពទូទាត់បំណុលជាង ៣០០ពាន់លានដុល្លារបាន៕

The post ក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក កំពុងទាមទារសំណង ៦ពាន់លានដុល្លារវិញ appeared first on .

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Evergrande សម្រេចដាក់ពាក្យក្ស័យធន ក្រោមការបញ្ជារបស់តុលាការ
ក្រុមហ៊ុនរថយន្តអគ្គិសនីចំនួនពីរ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ Evergrande ត្រូវបានបញ្ជាឲ្យចូលទៅក្នុងដំណើរការនីតិវិធីក្ស័យធន ដោយតុលាការនៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

Evergrande បានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ ទី៥ ខែសីហាកន្លងទៅថា តុលាការបានចេញសេចក្តីសម្រេចឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរថយន្តអគ្គិសនីទាំងពីររបស់ខ្លួន គឺ Evergrande New Energy Vehicle និង Evergrande Smart Automotive ដែលមានមូលដ្ឋាននៅខេត្ត Guangdong គួរតែដាក់ពាក្យក្ស័យធន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីមានការស្នើសុំពីម្ចាស់បំណុល។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Evergrande បានធ្លាក់ចុះ ៧% កាលពីថ្ងៃទី២៩ ខែកក្កដា នៅទីផ្សារភាគហ៊ុនរបស់ហុងកុង ខណ:ចាប់តាំងពីដើមឆ្នាំនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាង ៤០% រួចមកហើយ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Evergrande New Energy Vehicle ត្រូវបានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ២០២១ ប៉ុន្តែការលក់របស់ពួកគេ ត្រូវបានរំខានដោយក្រុមហ៊ុនមេ China Evergrande ដែលបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យជំពាក់បំណុលគេបំផុតរបស់ពិភពលោក ជាង ៣០០ពាន់លានដុល្លារ ហើយពួកគេត្រូវបានបញ្ជាឲ្យរំលាយចោល បន្ទាប់ពីក្រុមហ៊ុនមិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញជាក់ស្តែងបាន៕

The post ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Evergrande សម្រេចដាក់ពាក្យក្ស័យធន ក្រោមការបញ្ជារបស់តុលាការ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការផាកពិន័យជិត ៦០០លានដុល្លារ ពាក់ព័ន្ធរឿងក្លែងបន្លំ
ស្ថាប័ននិយតកម្មហិរញ្ញវត្ថុរបស់ទីក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande នឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ចំនួន ៤,១៨ពាន់លានយ៉ន់ (៥៧៧លានដុល្លារ) ពាក់ព័ន្ធទៅនឹងការអនុវត្តអាជីវកម្មក្លែងបន្លំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

គណៈកម្មការនិយតកម្មមូលបត្រចិន ក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នៅរវាងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រុមហ៊ុន Evergrande Real Estate បានបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញក្លែងក្លាយ ជាមួយនឹងការប្រកាសអំពីប្រាក់ចំណូលមុនកាលកំណត់ ដែលនេះបានបណ្តាលឲ្យមានការក្លែងបន្លំនៃការចេញមូលបត្របំណុល ដែលត្រូវស្នើឲ្យមានការបោះផ្សាយជាសាធារណៈ នៅលើទីផ្សារប្តូរប្រាក់។

ទន្ទឹមនឹងនេះ និយតកម្មមូលបត្រចិន ក៏បានធ្វើការពិន័យទៅលើស្ថាបនិករបស់ក្រុមហ៊ុន Evergrande លោក Hui Ka Yan នៅក្នុងចំនួនទឹកប្រាក់ ៤៧លានយ៉ន់ ផងដែរជុំវិញករណីក្លែងបន្លំនេះ ដោយថែមទាំងបានហាមឃាត់រូបលោកពីការចូលទៅក្នុងទីផ្សារមូលបត្រឡើងវិញ អស់មួយជីវិតផងដែរ។

គួរឲ្យដឹងផងដែរថា Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលជំពាក់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបំណុលសរុបជាង ៣០០ពាន់លានដុល្លារ។ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនត្រូវបានបញ្ជាឲ្យរំលាយចោល ដោយតុលាការហុងកុង សម្រាប់ការមិនអាចផ្តល់ផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ លើសពី ២ឆ្នាំ ក្រោយខកខានការទូទាត់សងបំណុលក្រៅប្រទេសជាបន្តបន្ទាប់៕

The post ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande រងការផាកពិន័យជិត ៦០០លានដុល្លារ ពាក់ព័ន្ធរឿងក្លែងបន្លំ appeared first on .

អតីតភូមិគ្រឹះមេធំ Evergrande ប្រកាសរកម្ចាស់ថ្មី ក្នុងតម្លៃជាង ៦០លានដុល្លារ
យោងតាមភ្នាក់ងារអចលនទ្រព្យ Savills បានរាយការណ៍មកថា មួយក្នុងចំណោមភូមិគ្រឹះដ៏ស្កឹមស្កៃក្នុងទីក្រុងហុងកុងដែលធ្លាប់ជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group លោក Hui Ka Yan កំពុងត្រូវបានប្រកាសដាក់លក់ នៅក្នុងតម្លៃរាប់សិបលានដុល្លារ។

លោក Hui ដែលធ្លាប់ជាអ្នកកាន់កាប់ភូមិគ្រឹះធំៗចំនួនបី និងមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍទីក្រុងហុងកុង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក HK01 រាយការណ៍ថា មួយត្រូវបានដាក់លក់នៅលើទីផ្សារកាលពីមួយឆ្នាំមុន ខណ:មួយទៀតត្រូវបានរឹបអូសដោយម្ចាស់បំណុលរបស់ Hui កាលពីចុងឆ្នាំមុន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារអចលនទ្រព្យ Savills បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភ:កន្លងទៅថា ការប្រកាសដាក់លក់ភូមិគ្រឹះចុងក្រោយរបស់លោក Hui នេះ ត្រូវបានដាក់ដេញថ្លៃនៅក្នុងតម្លៃប្រមាណ ៥០០លានដុល្លារហុងកុង ឬស្មើ ៦៣,៩លានដុល្លារអាមេរិក។

គួរឲ្យដឹងថាភូមិគ្រឹះកម្ពស់ ​៣ ជាន់ ដែលត្រូវបានប្រកាសដាក់លក់នេះ មានទីតាំងស្ថិតនៅលើជំរាលភ្នំ ដែលអាចមើលឃើញទេសភាពអគារខ្ពស់ៗទាំងមូលក្នុងទីក្រុង និងមានសួនច្បារលក្ខណ:ឯកជន រួមទាំងបំពាក់ដោយជណ្តើរយន្តនៅខាងក្នុង និងមានផ្ទៃដីសរុប ៤ ៩៣៣ ម៉ែត្រការ៉េ។

ជម្រាបជូនផងដែរថា Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនបំផុតរបស់ពិភពលោក ត្រូវបានប្រកាសរំលាយចោលដោយតុលាការហុងកុង កាលពីក្នុងខែមករា។ ហើយដោយសារតែការខកខានក្នុងការសងបំណុល បានធ្វើឲ្យទ្រព្យសកម្មផ្សេងទៀតរបស់ Evergrande នៅទីក្រុងហុងកុង ត្រូវបានរឹបអូស ឬដាក់លក់លើទីផ្សារទាំងអស់៕

The post អតីតភូមិគ្រឹះមេធំ Evergrande ប្រកាសរកម្ចាស់ថ្មី ក្នុងតម្លៃជាង ៦០លានដុល្លារ appeared first on .

អតីតភរិយាប្រធានក្រុមហ៊ុនChina Evergrande ប្ដឹងកូនប្រុសបង្កើត ទារប្រាក់ជាង ១០០លានដុល្លារ
អតីតភរិយារបស់ប្រធានក្រុមហ៊ុន China Evergrande លោក Hui Ka Yan គឺអ្នកស្រី Ding Yu Mei បានដាក់ពាក្យបណ្ដឹង ប្ដឹងកូនប្រុសបង្កើតរបស់ខ្លួន ដោយទាមទារប្រាក់ប្រមាណ ១ពាន់លានដុល្លារហុងកុង ឬប្រហែល ១២៧,៨លានដុល្លារអាមេរិក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ពាក្យបណ្ដឹងដែលត្រូវបានដាក់​ទៅកាន់តុលាការបានបង្ហាញថា លោកស្រី Ding Yu Mei ទាមទារឲ្យលោក Peter Xu សងប្រាក់កម្ចីហួសកាលកំណត់ចំនួន ២លើក ដែលបានខ្ចីកាលពីខែមិថុនា ឆ្នាំ២០២០ រួមទាំងការប្រាក់ផង។

គួសរំលឹកដែរថា គ្រួសាររបស់អតីតមហាសេដ្ឋីចិនមួយនេះ ហាក់កំពុងមានបញ្ហាផ្ទួនៗ ពោលម្ដាយប្ដឹងកូនបង្កើតទារលុយ ខណៈឪពុកវិញកំពុងស្ថិតក្រោមការស៊ើបអង្កេតពីរដ្ឋាភិបាល ជុំវិញករណីឧក្រិដ្ឋកម្មថែមទៀត។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Evergrande បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុល​ច្រើនជាងគេលើពិភពលោក កាលពីចុងឆ្នាំ២០២១ ហើយកាលពីខែមុននេះ តុលាការកំពូលហុងកុង បានបញ្ជាឲ្យមានការរំលាយក្រុមហ៊ុន ដើម្បីទូទាត់សងបំណុលទាំងនោះ៕

The post អតីតភរិយាប្រធានក្រុមហ៊ុនChina Evergrande ប្ដឹងកូនប្រុសបង្កើត ទារប្រាក់ជាង ១០០លានដុល្លារ appeared first on .

BREAKING NEWS: ក្រុមហ៊ុនChina Evergrande ត្រូវបានបញ្ជាឲ្យរំលាយក្រុមហ៊ុន ក្រោយដោះបំណុលមិនរួច
នាព្រឹកថ្ងៃទី២៩ ខែមករា តុលាការក្រុងហុងកុង​បានសម្រេចបញ្ជាឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande ត្រូវតែរំលាយក្រុមហ៊ុនចោល បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពឆ្អែតឆ្អន់​ជាមួយនឹងក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក ពោលបើទោះជាទុកពេលឲ្យ China Evergrande រយៈពេលច្រើនជាង ១៨ខែ ដើម្បីរកដំណោះស្រាយជាមួយម្ចាស់បំណុល ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបានដដែល។

រំលឹកបន្តិចថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុល ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេស ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនដែរ។

គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល ២៤០ពាន់លានដុល្លារ ដូច្នេះបើសិនជាលក់ក្រុមហ៊ុនទាំងមូល ក៏មិនមានលទ្ធភាពសងបំណុលនេះរួចដែរ ដូច្នេះហើយទើបតុលាការសម្រេចឲ្យមានការ​រំលាយក្រុមហ៊ុន លក់ចេញជាបន្ទាន់ដើម្បីទូទាត់សាច់ប្រាក់ដល់ម្ចាស់បំណុលនានាតែម្ដង។

សូមជម្រាបបន្ថែមថា ការបញ្ជាឲ្យរំលាយក្រុមហ៊ុន China Evergrande គឺជាសញ្ញាមិនល្អឡើយ សម្រាប់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុនៅប្រទេសចិន ដ្បិតបច្ចុប្បន្នបើទោះជារដ្ឋាភិបាល​កំពុងព្យាយាមរកវិធានការស្ដារវិស័យអចលនទ្រព្យបែបណា ក៏ពួកគេនៅតែជួបជាមួយវិបត្តិ​ជាច្រើន តួយ៉ាងមុនសេចក្ដីប្រកាសរំលាយក្រុមហ៊ុន China Evergrande មានក្រុមហ៊ុនអចលនទ្រព្យយ៉ាងហោចណាស់ចំនួន៣ ក៏ត្រូវបានតុលាការហុងកុង​បញ្ជាឲ្យរំលាយក្រុមហ៊ុន ក្រោមហេតុផលគ្មានលទ្ធភាពសងបំណុលដូចគ្នា៕

The post BREAKING NEWS: ក្រុមហ៊ុនChina Evergrande ត្រូវបានបញ្ជាឲ្យរំលាយក្រុមហ៊ុន ក្រោយដោះបំណុលមិនរួច appeared first on .

China Evergrande ប្រកាសលក់ភាគហ៊ុន ១៩លានដុល្លារ ទូទាត់បំណុល
ក្រុមហ៊ុនខ្នាតយក្ស China Evergrande បានប្រកាសកាលពីថ្ងៃទី២៥ ខែមករាថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ពួកគេគឺ Hengda Real Estate Group Yuedong នឹងលក់ភាគហ៊ុនទាំងស្រុងនៅក្នុងក្រុមហ៊ុន Shantou Hengmeng Property Development ក្នុងតម្លៃប្រហែល ១៣៧,៦លានយ៉ន់ ឬប្រមាណ ១៩,២លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Evergrande មួយនេះ មានភាគហ៊ុនប្រមាណ ៦៥% នៅក្នុងក្រុមហ៊ុន Shantou Hengmeng។

ជាមួយគ្នាគេហទំព័រ SCMP ក៏បានរាយការណ៍ដែរថា ក្រុមហ៊ុន Evergrande រំពឹងទទួលបានប្រាក់រហូតដល់ ៣០៤លានយ៉ន់ ពីការលក់មួយនេះ ដើម្បីយកទៅទូទាត់បំណុល​ប្រមាណ ៣៧៦លានយ៉ន់ ដែលជំពាក់ក្រុមហ៊ុន Shantou Hengyao Property Development។

រំលឹកបន្តិចថា ក្រុមហ៊ុន China Evergrande ដែលបានប្រកាសពីបំណុលដ៏ច្រើនមហាសាល​កាលពីឆ្នាំ២០២១ កំពុងប្រឈមនឹងការបញ្ជាពីតុលាការឲ្យរំលាយក្រុមហ៊ុន បើសិនជាមិនមានលទ្ធភាពសងបំណុល ស្របពេលសេចក្ដីសម្រេចនឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ៕

The post China Evergrande ប្រកាសលក់ភាគហ៊ុន ១៩លានដុល្លារ ទូទាត់បំណុល appeared first on .