តុលាការចិននៅទីក្រុងក្វាងចូវ ទទួលយកសំណើសុំក្ស័យធនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Evergrande

អន្តរជាតិ

យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការមួយនៅទីក្រុងក្វាងចូវ ប្រទេសចិន បានទទួលយកសំណុំរឿងសុំក្ស័យធនរបស់ក្រុមហ៊ុន Hengda Real Estate Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស China Evergrande Group។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តុលាការប្រជាជនកម្រិតមធ្យមក្វាងចូវ បាននិយាយថា ពាក្យសុំក្ស័យធនដែលដាក់ដោយធនាគារពាណិជ្ជកម្មជនបទក្វាងចូវ គឺផ្អែកលើហេតុផលថាក្រុមហ៊ុន Hengda Real Estate មិនអាចមានលទ្ធភាពសងបំណុលបាន ហើយទ្រព្យសម្បត្តិរបស់ខ្លួនមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលទាំងអស់របស់ខ្លួននោះឡើយ។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានកើតឡើង បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី២០ ខែសីហា ពោលគឺប្រាំឆ្នាំបន្ទាប់ពីការដួលរលំរបស់ក្រុមហ៊ុនដែលបានធ្វើឱ្យទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសចិន មានការរង្គោះរង្គើយ៉ាងខ្លាំង។ ​

គួរជម្រាបជូនថា ក្រុមហ៊ុន Evergrande ធ្លាប់ជាមុខមាត់នៃវិស័យអចលនទ្រព្យចិន ដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនទសវត្ស។ ប៉ុន្តែទោះជាយ៉ាងណាការទទួលបានឥណទានរបស់ក្រុមហ៊ុននេះ បានថយចុះយ៉ាងខ្លាំង នៅពេលដែលរដ្ឋាភិបាលចិន បានចេញការណែនាំទប់ស្កាត់ការខ្ចីប្រាក់ និងការរំពឹងទុកហួសហេតុ។ នៅចុងបញ្ចប់ ក្រុមហ៊ុនខ្នាតយក្សនេះ បានខកខានសង់បំណុលដ៏ច្រើនលើសលប់របស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០២១ មក៕