ExxonMobil

ក្រុមហ៊ុនប្រេងខ្នាតយក្សអាមេរិកមួយ ពិចារណាលក់ស្ថានីយប្រេងឥន្ធន:នៅសិង្ហបុរី ក្នុងតម្លៃ ១ពាន់លានដុល្លារ
ក្រុមហ៊ុនប្រេង ExxonMobil ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងពិចារណាលើការលក់ស្ថានីយប្រេងឥន្ធនៈទាំងអស់របស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ដោយរំពឹងទុកថានឹងអាចប្រមូលទឹកប្រាក់បានប្រហែល ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ក្រុមហ៊ុន Exxon ដែលបានដំណើរការនៅក្នុងប្រទេសសិង្ហបុរីអស់រយៈពេលជាង ១៣០ឆ្នាំមកហើយនោះ បច្ចុប្បន្នកំពុងមានបណ្តាញស្ថានីយចាក់បំពេញប្រេងសរុបចំនួន ៥៩ ដោយស្ថិតក្រោមម៉ាកយីហោ Esso ។

យ៉ាងណាមិញ ជុំវិញការ​លក់​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុញ្ញាត​ឲ្យក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក ​ប្រមូល​ទឹកប្រាក់បន្ថែមដើម្បី​បែងចែក​នៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដែល​មាន​សក្ដានុពល​កំណើន​ខ្ពស់​ជាង​នេះ។

ជម្រាបជូនថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះ នឹងក្លាយទៅជាការដកខ្លួនលើកទីពីររបស់ក្រុមហ៊ុនប្រេងដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ដោយកាលពីខែកក្កដា ក្រុមហ៊ុន Exxon ក៏បានយល់ព្រមលក់ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ទៅឲ្យក្រុមហ៊ុនថាមពលរដ្ឋ Petronas គ្រប់គ្រងជំនួសវិញផងដែរ៕

The post ក្រុមហ៊ុនប្រេងខ្នាតយក្សអាមេរិកមួយ ពិចារណាលក់ស្ថានីយប្រេងឥន្ធន:នៅសិង្ហបុរី ក្នុងតម្លៃ ១ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្សអាមេរិក Exxon គ្រោងបោះទុនវិនិយោគ ១៥ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អាមេរិក Exxon Mobil គ្រោងវិនិយោគក្នុងចំនួនទឹកប្រាក់ដល់ទៅ ១៥ពាន់លានដុល្លារ លើគម្រោងគីមីឥន្ធន: កន្លែងស្តុកទុកប្រេង និងរោងចក្រចាប់យកកាបូន (CCS) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការប្រកាសនេះ ត្រូវបានកើតឡើង នៅពេលដែលលោក វីដូដូ បានជួបជាមួយប្រធានក្រុមហ៊ុន Exxon ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

គួរឱ្យដឹងផងដែរថា កាលពីដើមសប្តាហ៍នេះ ប្រទេសឥណ្ឌូនេស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយ ជាមួយក្រុមហ៊ុន Exxon ដើម្បីស្វែងរកការវិនិយោគក្នុងគម្រោងគីមីឥន្ធនៈ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីផលិតសារធាតុប៉ូលីម៊ែរ ផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី Carole Gall ប្រធានក្រុមហ៊ុន Exxon Mobil ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ៖ “ឱកាសធំៗទាំងនេះ អាចជួយជំរុញកំណើនឧស្សាហកម្ម និងកាត់បន្ថយការបញ្ចេញកាបូនិកយ៉ាងច្រើន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល”៕

The post ក្រុមហ៊ុនថាមពលខ្នាតយក្សអាមេរិក Exxon គ្រោងបោះទុនវិនិយោគ ១៥ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី appeared first on .

ក្រុមហ៊ុនប្រេងអាមេរិក Exxon រំពឹងកើបលុយ ១៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៧
ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ន Exxon Mobil Corp រំពឹងថា ប្រាក់ចំណូលបានពីការលក់ប្រេង និងឧស្ម័នរបស់ខ្លួន អាចឈានដល់ ១៦ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៧ កើនឡើងប្រហែល ៤ពាន់លានដុល្លារ ពីចំណូលដែលទទួលបានសព្វថ្ងៃ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនប្រេងធំបំផុតរបស់​អាមេរិក កំពុងសម្រុកចម្រាញ់ប្រេងយ៉ាងច្រើននៅក្នុងឆ្នាំនេះ ដើម្បីបង្ហាញពីមហិច្ឆតា ក្នុងការពង្រីកខ្លួន។

គួររំលឹកដែរថា រោងចក្រ Exxon នៅទីក្រុង Beaumont រដ្ឋតិចសាស់ បានពង្រីកវិសាលភាពកាន់តែធំកាលពីខែមករា ដោយបង្កើនសមត្ថភាពផលិតបាន ២៥០ ០០០បារ៉ែល ក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នរោងចក្រ Exxon នៅរដ្ឋតិចសាស់ គឺមានសមត្ថភាព​ផលិតបានរហូតដល់ ៦១៩ ០២៤បារ៉ែលក្នុងមួយថ្ងៃ៕

The post ក្រុមហ៊ុនប្រេងអាមេរិក Exxon រំពឹងកើបលុយ ១៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៧ appeared first on .

ក្រុមហ៊ុនឥន្ធនៈធំៗទូទាំងពិភពលោក សំងំកើបលុយរាប់ពាន់លានដុល្លារនៅត្រីមាសទី ២
ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មកហើយ​ថា សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ តួយ៉ាង​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​យ៉ាង​តក់​ក្រហល់ បណ្ដាល​ឲ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចូល​រណ្ដៅ​សេដ្ឋកិច្ច​តែ​មួយ​ប៉ប្រិចភ្នែក។

ក្នុង​ចំណោម​ទំនិញ​ដែល​ឡើង​ថ្លៃ​ទាំងអស់ ​ប្រេង​ឥន្ធនៈ​មាន​ការ​កើនឡើង​ខ្ពស់​បំផុត ស្របពេល​តម្រូវការ​ក៏​មាន​ច្រើន​ផង បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដែល​ជួញដូរ​លើ​វិស័យ​មួយ​នេះ សំងំ​កើបលុយ​បាន​ច្រើន​សន្ធឹក​ពី​ឱកាស​ដ៏​កម្រ​បែបនេះ។

ខាងក្រោម​នេះ​គឺ​ជា​របាយការណ៍​ត្រួសៗ​រៀបរាប់​ពី​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ របស់​ក្រុមហ៊ុន​ប្រេង​ធំៗ​ទូទាំង​ពិភពលោក​ផ្ដល់​ឲ្យ​ដោយ​សារព័ត៌មាន Capital៖

1/ ក្រុមហ៊ុន Exxon Mobil ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង ៥០ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២។

2/ ក្រុមហ៊ុន Chevron ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ក្រោម​ស្លាក​យីហោ CALTEX ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១,៦ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្នាំ​ទៅ​ជិត ៤ ដង ពោល​កាលពី​ឆ្នាំ ២០២១ ក្រុមហ៊ុន​ខាងលើ​ទទួល​បាន​ប្រាក់​ចំណេញ​ត្រឹម ៣,១ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេលដូចគ្នា។

3/ ក្រុមហ៊ុន Royal Dutch Shell PLC សម្រាប់​ត្រីមាស​ទី ២ នេះ​វិញ​ Shell ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ ១១,៥ ពាន់​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំទៅ​ទ្វេដង​ និង​កើនឡើង​ពី​ ៩,១ ពាន់លានដុល្លារ​នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ​ ២០២២។

4/ ក្រុមហ៊ុន TotalEnergies វិញ គឺ​រក​ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ បាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ តិច​ជាង​ក្រុមហ៊ុន​គូប្រជែង​ដទៃ​បន្តិច។

ដោយឡែក សម្រាប់​ក្រុមហ៊ុន​ប្រេង​ជួរ​មុខ​ប្រទេស​ថៃ PTT វិញ​ក៏​បាន​ទម្លាយ​ពី​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​របស់​ពួកគេ​ផង​ដែរ ប៉ុន្តែ​មាន​ត្រឹម​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ ប៉ុណ្ណោះ ពោល​រកបាន​ប្រាក់​ចំណេញ​ប្រមាណ ៣ ៨៤៥ លាន​បាត ឬ​ជាង ១០៨ លាន​ដុល្លារ​អាមេរិក៕

The post ក្រុមហ៊ុនឥន្ធនៈធំៗទូទាំងពិភពលោក សំងំកើបលុយរាប់ពាន់លានដុល្លារនៅត្រីមាសទី ២ appeared first on .

ExxonMobil សម្រេច​បន្ត​គម្រោង​សាងសង់​រោងចក្រ​ឧស្ម័ន​នៅវៀតណាម
កាលពីខែមុន ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ExxonMobil បានធ្វើការប្រជុំនិងពិភាក្សាគ្នាអំពីផែនការធំៗជាច្រើន ដែលក្នុងនោះក៏មានការជជែកវែកញែកសម្រាប់ការបន្តសាងសង់រោងចក្រចម្រាញ់ប្រេង និងរោងចក្រឧស្ម័ននៅវៀតណាមទៀត ឬគួរបញ្ឈប់ ខណពេលបច្ចុប្បន្នក្រុមវិនិយោគិនផ្សេងៗកំពុងចង់ដកខ្លួនចេញពីក្រុមហ៊ុន​ប្រើ​ថាមពលប្រេងឥន្ធនៈ និងងាកមកបណ្ដាក់ទុនជាមួយក្រុមហ៊ុនប្រើប្រាស់ថាមពលកកើតឡើងវិញ។

យ៉ាងណា​ ឆ្លងកាត់ការសិក្សា និងពិភាក្សាជាមួយគ្នាអស់រយៈពេល ១ ខែ ពេលនេះក្រុមហ៊ុន ExxonMobil បានសម្រេចចិត្តបន្តរៀបចំផែនការ Ca Voi Xanh ដែលជាគ្រោងការរោងចក្រឧស្ម័ននៅប្រទេសវៀតណាមបន្តទៀត ស្របពេលការសម្រេចចិត្តចុងក្រោយគឺស៊ីសងទៅលើការយល់ព្រមពីអាជ្ញាធរ និងស្ថិតិនៃការលក់ឧស្ម័ននាពេលបច្ចុប្បន្ន។

“ពួកយើងបានសម្រេចការសាងសង់ផ្នែកវិស្វកម្មខាងមុខ និងការរចនាសម្រាប់គម្រោងការណ៍មួយនេះតាំងពីខែឧសភា ២០២០ ហើយបច្ចុប្បន្នកំពុងបន្តធ្វើការទៅលើគម្រោងអភិវឌ្ឍន៍ចុងក្រោយ”។ នេះបើតាមសម្ដីរបស់អ្នកនាំពាក្យនៃក្រុមហ៊ុនបាននិយាយទៅកាន់បណ្ដាញសារព័ត៌មាន។

បញ្ជាក់ដែរថា ដោយសារមានទីតាំងស្ថិតនៅលើឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម Ca Voi Xanh មានសក្ដានុពលក្លាយជារោងចក្រឧស្ម័នធំបំផុតនៃប្រទេស ជាមួយនឹងសមត្ថភាពអាចផ្ទុករហូតដល់ប្រមាណ ១៥០ ពាន់លានម៉ែត្រគីប។

បើតាមគម្រោងដែលបានឲ្យដឹង ឧស្ម័នដែលផលិតចេញពីរោងចក្រមួយនេះ នឹងរត់តាមបំពង់ប្រវែង ៨០ គីឡូម៉ែត្រដែលមានទីតាំងនៅក្បែរទីក្រុង Danang និងអាចផ្គត់ផ្គង់ទៅកាន់រោងចក្រថាមពលចំនួន ៤ ផ្សេងទៀតនៅភាគកណ្ដាលនៃប្រទេស​វៀតណាម៕

ប្រភព: CNA

The post ExxonMobil សម្រេច​បន្ត​គម្រោង​សាងសង់​រោងចក្រ​ឧស្ម័ន​នៅវៀតណាម appeared first on .