ក្រុមហ៊ុនថាមពលខ្នាតយក្សអាមេរិក Exxon គ្រោងបោះទុនវិនិយោគ ១៥ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អាមេរិក Exxon Mobil គ្រោងវិនិយោគក្នុងចំនួនទឹកប្រាក់ដល់ទៅ ១៥ពាន់លានដុល្លារ លើគម្រោងគីមីឥន្ធន: កន្លែងស្តុកទុកប្រេង និងរោងចក្រចាប់យកកាបូន (CCS) នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានកើតឡើង នៅពេលដែលលោក វីដូដូ បានជួបជាមួយប្រធានក្រុមហ៊ុន Exxon ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។

គួរឱ្យដឹងផងដែរថា កាលពីដើមសប្តាហ៍នេះ ប្រទេសឥណ្ឌូនេស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងមួយ ជាមួយក្រុមហ៊ុន Exxon ដើម្បីស្វែងរកការវិនិយោគក្នុងគម្រោងគីមីឥន្ធនៈ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីផលិតសារធាតុប៉ូលីម៊ែរ ផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី Carole Gall ប្រធានក្រុមហ៊ុន Exxon Mobil ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ៖ “ឱកាសធំៗទាំងនេះ អាចជួយជំរុញកំណើនឧស្សាហកម្ម និងកាត់បន្ថយការបញ្ចេញកាបូនិកយ៉ាងច្រើន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល”៕