រុស្ស៊ីចាត់ទុកសមាជិកអាស៊ានមួយ ជាភ្ញៀវសំខាន់បំផុត ក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨

អន្តរជាតិ

កាលពីថ្ងៃសៅរ៍ ទី០៩ ខែកញ្ញាសប្ដាហ៍មុន ប្រទេសរុស្ស៊ីបាននិយាយថា ភ្ញៀវកិត្តិយសកំពូល​នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ ដែលចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី១០ ដល់ទី១៣ ខែកញ្ញា នៅទីក្រុង Vladivostok គឺជា​អនុប្រធានាធិបតីនៃប្រទេសឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា អ្នកនាំពាក្យរុស្ស៊ី លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងបើកកិច្ចប្រជុំទ្វេភាគីជាមួយ អនុប្រធានាធិបតីឡាវ លោកស្រី Pany Yathotou ខណៈឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing ក៏នឹងមានវត្តមាននៅក្នុងវេទិកាសេដ្ឋកិច្ចនោះផងដែរ។

ជាមួយគ្នានោះ រុស្ស៊ីមិនបាននិយាយអ្វីទាក់ទងនឹងព័ត៌មាននៃដំណើរទស្សនកិច្ចរបស់​មេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលកន្លងមកលេចលឺថា លោកនឹងទៅជួបជាមួយ ពូទីន ចរចារឿងការផ្គត់ផ្គង់អាវុធ សម្រាប់ការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនឡើយ។

សូមជម្រាបបន្ថែមថា វេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំដែលធ្វើឡើងនៅរុស្ស៊ី គឺមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការវិនិយោគបរទេស៕