FDI

ជប៉ុន ដាក់គោលដៅទាញវិនិយោគផ្ទាល់ពីបរទេសឲ្យបាន ១ទ្រីលានដុល្លារ នៅពាក់កណ្តាលឆ្នាំ២០៣០
រដ្ឋាភិបាលប្រទេសជប៉ុន គ្រោងនឹងបង្កើនគោលដៅទាក់ទាញវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួន ចំនួន ២០% ពោលគឺស្មើទៅនឹងទឹកប្រាក់រហូតដល់ទៅ ១៥០ទ្រីលានយ៉េន (១,០៥ទ្រីលានដុល្លារ) នៅត្រឹមពាក់កណ្តាលឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញគោលដៅចុងក្រោយនេះ គឺបានកើនឡើងស្ទើតែបីដងនៃកម្រិតនៃការវិនិយោគផ្ទាល់ពីបរទេស នាពេលបច្ចុប្បន្ន ដែលមានចំនួនប្រហែល ៥០ទ្រីលានយ៉េន។ ក្នុងនោះ រដ្ឋាភិបាលជប៉ុន បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅដ៏ធំនេះ ប្រទេសរបស់ខ្លួនចាំបាច់ត្រូវតែធ្វើឲ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ ដោយបន្តការទាក់ទាញក្រុមហ៊ុនបរទេសធំៗ ឲ្យចាក់បញ្ចូលលុយទៅក្នុងវិស័យកំណើនសំខាន់ៗ ជាច្រើន។

គួរឲ្យដឹងថា ចំពោះគោលដៅថ្មី ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងគោលការណ៍ណែនាំគោលនយោបាយសារពើពន្ធ និងសេដ្ឋកិច្ចនាពេលខាងមុខរបស់រដ្ឋាភិបាល ក្នុងខែមិថុនា តំណាងឲ្យការកើនឡើងយ៉ាងខ្លាំងពីគោលដៅមុន ដែលចង់ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឲ្យបាន ១០០ទ្រីលានយ៉េននៅឆ្នាំ២០៣០។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណាលើការប្រើប្រាស់ជំនួយថ្មី និងការពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីគាំទ្រដល់ការបង្កើតឱកាសវិនិយោគរបស់ក្រុមហ៊ុនបរទេស នៅក្នុងតំបន់ ផងដែរ៕

The post ជប៉ុន ដាក់គោលដៅទាញវិនិយោគផ្ទាល់ពីបរទេសឲ្យបាន ១ទ្រីលានដុល្លារ នៅពាក់កណ្តាលឆ្នាំ២០៣០ appeared first on .

៥ខែដំបូង វៀតណាម ទទួលបានការវិនិយោគក្នុងវិស័យអចលនទ្រព្យជិត ២ពាន់លានដុល្លារ
យោងតាមក្រសួងផែនការ និងវិនិយោគ បានបង្ហាញឲ្យដឹងថា វិនិយោគិនបរទេសបានចាក់លុយវិនិយោគចំនួន ១,៩៨ពាន់លានដុល្លារ ទៅក្នុងវិស័យអ​ចលនទ្រព្យរបស់វៀតណាម ក្នុងរយ:ពេល ៥ខែដំបូង ឆ្នាំ២០២៤ នេះ ពោលគឺកើនឡើង ៧០% បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការកើនឡើងនៃការវិនិយោគនេះ ត្រូវបានអ្នកវិភាគកត់សម្គាល់ឃើញថាដោយសារតែមានការងើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់វៀតណាម នៅឆ្នាំនេះ ជាមួយនឹងអត្រាអតិផរណាដែលនៅស្ថិតក្រោមការគ្រប់គ្រងបានល្អ និងអត្រាការប្រាក់ឥណទានធនាគារធ្លាក់ចុះ ក៏ដូចជាការកើនឡើងនៃការវិនិយោគសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។

ទន្ទឹមនឹងនេះ បើតាមក្រសួងផែនការ និងវិនិយោគ បានឲ្យដឹងទៀតថា ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបរទេសបានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនេះ គឺជាកម្រិតខ្ពស់បំផុតទីពីរ បន្ទាប់ពីវិស័យផលិតកម្មដែលទទួលបានការវិនិយោគសរុបចំនួន ៧,៤៣ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបក្នុងរយៈពេលប្រាំខែដំបូងឆ្នាំនេះ មានចំនួន ១១ពាន់លានដុល្លារ កើនឡើង ២%។ ក្នុងអំឡុងពេលនោះ ប្រទេស និងដែនដីចំនួន ៧៨ បានចូលមកវិនិយោគក្នុងប្រទេសវៀតណាម ខណ:សិង្ហបុរី នាំមុខគេ ជាមួយទុនវិនិយោគសរុប ៣,២៥ពាន់លានដុល្លារ កើនឡើង ២៨% និងតាមពីក្រោយដោយហុងកុង ជប៉ុន ចិន និងកូរ៉េខាងត្បូង៕

The post ៥ខែដំបូង វៀតណាម ទទួលបានការវិនិយោគក្នុងវិស័យអចលនទ្រព្យជិត ២ពាន់លានដុល្លារ appeared first on .

រយៈពេលជិតបីខែដំបូង វៀតណាមកើបទុនវិនិយោគពីបរទេសជាង ៦ពាន់លានដុល្លារ
សារព័ត៌មាន VNA បានចុះផ្សាយថា ដោយគិតត្រឹមដើមឆ្នាំ រហូតមកដល់ថ្ងៃទី២០ ខែមីនាឆ្នាំនេះ វៀតណាមបានទាក់ទាញការវិនិយោគពីបរទេស (FDI) បានសរុបចំនួន ៦,១៧ពាន់លានដុល្លារកើនឡើង១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគបានលើកឡើងថា សិង្ហបុរីគឺជាប្រទេសដែលមានការវិនិយោគច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ពោលមានទំហំទុនរហូតដល់ទៅចំនួន ២,៥៥ពាន់លានដុល្លារឬស្មើនឹង៤១,៣% ខណៈត្រឹមតែទីក្រុងហុងកុងរបស់ចិនមួយប៉ុណ្ណោះ បានឈរនៅលំដាប់លេខរៀងទីពីរ ដែលមានទុនវិនិយោគប្រមាណ ១,០៥ពាន់លានដុល្លារឬស្មើនឹង១៧,១% ។

ទន្ទឹមនឹងនោះ ចិនបានក្លាយជាប្រទេសដែលមានការវិនិយោគទៅលើគម្រោងបង្កើតថ្មីច្រើនជាងគេ ពោលមានចំនួនរហូតដល់ទៅ២៧,៨% ស្របពេលដែលកូរ៉េខាងត្បូងក៏នាំមុខគេផងដែរ ក្នុងនាមជាប្រទេសដែលវិនិយោគទៅលើគម្រោងបន្ថែមដើមទុនចំនួន២៣% ចំណែកឯការទិញភាគហ៊ុនរបស់ប្រទេសមួយនេះក៏មានចំនួនដល់ទៅ២៧,៨% ផងដែរ។

សូមជម្រាបបន្ថែមថា ទឹកប្រាក់សរុបចំនួន ៩៣៤,៦លានដុល្លាររបស់បណ្តាប្រទេសដ៏ទៃផ្សេងទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងដែលមានស្រាប់ចំនួន ២៤៨កន្លែង ចំណែកឯទឹកប្រាក់ចំនួន ៤៦៦,២លានដុល្លារឯទៀតក៏ត្រូវបានយកទៅបម្រុងទុកសម្រាប់ទិញភាគហ៊ុន និងបង្កើនដើមទុននៅក្នុងប្រទេសវៀតណាម៕

The post រយៈពេលជិតបីខែដំបូង វៀតណាមកើបទុនវិនិយោគពីបរទេសជាង ៦ពាន់លានដុល្លារ appeared first on .

វិស័យអចលនទ្រព្យទាក់ទាញវិនិយោគបរទេសធំបំផុតនៅវៀតណាម
យោងតាមស្ថិតិចុងក្រោយមួយ បានបង្ហាញឲ្យដឹងថាវិស័យអចលនទ្រព្យ​ បានរួមចំណែកធំបំផុត​ ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI នៅក្នុងខែមករា ឆ្នាំ២០២៤ នេះ​ ខណ:ពេលដែលជនបរទេសជាច្រើន កំពុងបង្ហាញតម្រូវការខ្លាំងសម្រាប់អចលនទ្រព្យ​ នៅក្នុងប្រទេសវៀតណាមផងដែរ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

យោងតាមទីភ្នាក់ងារវិនិយោគបរទេស (FIA) បានបង្ហាញឲ្យដឹងថាទឹកប្រាក់ចំនួន​ ១,២៧ពាន់លានដុល្លារ​ នៃ FDI ត្រូវបានចាក់បញ្ចូលទៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងខែមករា​ ពោលគឺស្មើទៅនឹង ៥៣,៩% នៃដើមទុនវិនិយោគសរុបដែលត្រូវបានចុះបញ្ជី។

ជាមួយលទ្ធផលដ៏គាប់ប្រសើនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ១​ ក្នុងការទាក់ទាញ FDI មកកាន់ប្រទេសវៀតណាមច្រើនជាងគេ​ ខណ:ពេលដែលវិស័យកែច្នៃ​ និងផលិកម្ម ជាប់នៅក្នុងចំណាត់ថ្នាក់លេខ២។

ទន្ទឹមនឹងនេះ យោងតាម FIA បានរាយការណ៍ឲ្យដឹងទៀតថា លំហូរ FDI ភាគច្រើនត្រូវបានចាក់បញ្ចូលទៅក្នុងទីក្រុងហាណូយ ដោយសារតែទីនោះមានគម្រោងលំនៅដ្ឋានធំៗជាច្រើន ដែលមានតម្លៃសរុបជាង ៦៦២លានដុល្លារ។

ជម្រាបជូនទៀតផងដែរថា​ បច្ចុប្បន្នកំពុងមានតម្រូវការអចលនទ្រព្យដ៏ច្រើន នៅក្នុងប្រទេសវៀតណាម ក្នុងចំណោាមជនបរទេស​ ដូចដែលត្រូវបានស្ទង់មតិដោយវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យវៀតណាម​ (VIRES) បានបង្ហាញថាអ្នកដែលមកវិនិយោគក្នុងវិស័យចលនទ្រព្យវៀតណាម មានដូចជាសហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ​ និងសិង្ហបុរី​ ជាដើម៕​

The post វិស័យអចលនទ្រព្យទាក់ទាញវិនិយោគបរទេសធំបំផុតនៅវៀតណាម appeared first on .

តើដឹងទេថា វិស័យអ្វីទាក់ទាញការវិនិយោគច្រើនជាងគេបង្អស់នៅមីយ៉ាន់ម៉ា?
យោងតាមអគ្គនាយកដ្ឋានវិនិយោគ និងរដ្ឋបាលក្រុមហ៊ុនបានបង្ហាញថា វិស័យថាមពលគឺជាវិស័យមួយដែលទទួលបានលំហូរវិនិយោគពីបរទេសច្រើនជាងគេ ដោយមានចំនួនដល់ទៅជាង ៣៧៤លានដុល្លារ ក្នុងរយៈពេល ៩ខែនៃឆ្នាំសារពើពន្ធ២០២៣-២០២៤ ។

សារព័ត៌មាន The Nation បានចុះផ្សាយថា ឆ្នាំសារពើពន្ធដែលរាប់ចាប់ពីខែមេសាដល់ខែធ្នូ ប្រទេសមីយ៉ាន់ម៉ាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជាង ៦០២លានដុល្លារ ខណៈចំនួននេះក៏រាប់បញ្ចូលទាំងការកើនឡើង នៃការវិនិយោគដែលមានស្រាប់ផងដែរ។

ក្នុងនោះ វិស័យផលិតកម្មបានទាក់ទាញការបណ្តាក់ទុនចំនួន ១១២,៣២០លានដុល្លារ វិស័យដឹកជញ្ជូន និងគមនាគមន៍ទទួលបាន ៧៧,៨២០លានដុល្លារ វិស័យបសុសត្វ និងនេសាទទទួលបាន ២៣,៤៦៩លានដុល្លារ វិស័យកសិកម្មទទួលបានការបណ្តាក់ទុនចំនួន ២,៧៥៨លានដុល្លារ ក៏ដូចជាវិស័យអចលនទ្រព្យទទួលបាន ១០,៥៣៣លានដុល្លារ និងវិស័យសេវាកម្មមានចំនួនត្រឹម ០,៨០៩លានដុល្លារប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ នៅឆ្នាំសារពើពន្ធដូចគ្នា វិនិយោគិនដែលមកពីប្រទេសសិង្ហបុរី បានធ្វើការបណ្តាក់ទុនច្រើនជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមានចំនួនរហូតដល់ទៅ ៣៤៤,៥១៦លានដុល្លារ ខណៈចិនតាមពីក្រោយដោយមានចំនួន ២១៥,៦១៨លានដុល្លារ ហុងកុងក៏បានបណ្តាក់ទុន ១៥,៩២៤លានដុល្លារ តៃប៉ិបណ្តាក់ទុន ៧,០៦៨លានដុល្លារ ឯថៃក៏រួមចំណែកបណ្តាក់ទុនប្រមាណ ៧លានដុល្លារ ជប៉ុនបណ្តាក់ទុនចំនួន ៣,២២៩លានដុល្លារ កូរ៉េខាងត្បូងមានចំនួន ២,១៦៩លានដុល្លារ ចក្រភពអង់គ្លេសមានចំនួន ១,៧១៧លានដុល្លារ សាធារណរដ្ឋកោះម៉ាស្សាល់មានចំនួន ១,៣លានដុល្លារ សហរដ្ឋអាមេរិកមានចំនួន ១,០៨៧លានដុល្លារ សាម័រមានចំនួន ១លានដុល្លារ ប្រ៊ុយណេមានចំនួន ០,៨៣៥លានដុល្លារ និងប្រទេសឥណ្ឌាវិញបណ្តាក់ទុនត្រឹម ០,៦០០លានដុល្លារប៉ុណ្ណោះ៕

The post តើដឹងទេថា វិស័យអ្វីទាក់ទាញការវិនិយោគច្រើនជាងគេបង្អស់នៅមីយ៉ាន់ម៉ា? appeared first on .

ត្រឹម ១១ខែដំបូងឆ្នាំនេះ ប្រទេសថៃទទួលបានការវិនិយោគពីបរទេសជាង ២ពាន់លានដុល្លារ
ក្រុមហ៊ុនបរទេសចំនួន ៦១២ ជាមួយនឹងទុនវិនិយោគសរុបជាង ៩៨,២៨ពាន់លានបាត (ប្រមាណជាង ២ពាន់លានដុល្លារ) ត្រូវបានផ្តល់អាជ្ញាប័ណ្ណដើម្បីធ្វើអាជីវកម្ម នៅប្រទេសថៃក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

លោក Oramon Sapthaweetham អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មរបស់ថៃ បានបង្ហាញឲ្យដឹងទៀតថា ចំពោះការវិនិយោគពីសំណាក់ក្រុមហ៊ុនបរទេសទាំងនេះ បានផ្តល់ការងារជូនដល់ប្រជាជនក្នុងតំបន់ជាង ៦ ពាន់នាក់ឯណោះ។

ប្រទេសជប៉ុន គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងប្រទេសថៃ ជាមួយនឹងអាជីវកម្មសរុបចំនួន ១២៩ ក្នុងតម្លៃប្រមាណ ៣០,១ពាន់លានបាត (៩២៦លានដុល្លារ) ដោយក្រុមហ៊ុនរបស់ជប៉ុនទាំងនោះ បានចូលមកបណ្តាក់ទុនក្នុងវិស័យផ្សេងៗ រួមទាំងសេវាកម្មរុករកប្រេងនៅក្នុងតំបន់ឈូងសមុទ្រថៃ ការផលិតគ្រឿងបន្លាស់រថយន្ត វិស្វកម្ម រួមទាំងសេវាកម្មបច្ចេកទេសផ្សេងៗ ដូចជាការវិភាគ និងដំណើរការទិន្នន័យឧស្ម័នផ្ទះកញ្ចក់ផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសសិង្ហបុរីឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងការដំណើរការអាជីវកម្មសរុបចំនួន ៩៥ ដែលមានទុនវិនិយោគ ២២,២ពាន់លានបាត ឈរនៅលើអាជីវកម្មធំៗមួយចំនួន​ដូចជា សេវាកម្មធានារ៉ាប់រងអាយុជីវិត និងអចលនទ្រព្យ ឧស្សាហកម្មសណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុអេឡិចត្រូនិក។

ចំណែកឯសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការបើកអាជីវកម្មសរុបចំនួន ៩៥ ដែលមានទំហំវិនិយោគ ៤,២ពាន់លានបាត ដោយផ្តោតលើសេវាកម្មទាក់ទងនឹងការប្រើប្រាស់ Software ការរចនា ការអភិវឌ្ឍ និងការដំឡើងប្រព័ន្ធនៃកម្មវិធីដែលយកទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការអាជីវកម្មផ្សេងៗ។

លោក Oramon បានកត់សម្គាល់ផងដែរថា ការចូលរួមរបស់​បណ្តា​ក្រុមហ៊ុនបរទេសក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសថៃនាពេលថ្មីៗនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្ទេរចំណេះដឹងផ្នែកបច្ចេកវិទ្យា ទៅកាន់ប្រជាជនក្នុងស្រុក៕

The post ត្រឹម ១១ខែដំបូងឆ្នាំនេះ ប្រទេសថៃទទួលបានការវិនិយោគពីបរទេសជាង ២ពាន់លានដុល្លារ appeared first on .

ម៉ាឡេស៊ី រំពឹងទាញ FDI ពីប្រទេសជប៉ុន បានជាង ៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ
នាយរដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន អាចនឹងលើសពី ៣០ពាន់លានរីងហ្គីត (៦,៣៣ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២៣ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

លោក Ibrahim បានលើកឡើងដូច្នេះ អំឡុងពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងកិច្ចប្រជុំមួយ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅ។

មេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ក៏ដូចជាផ្តោតសំខាន់បន្ថែមក្នុងវិស័យអប់រំ ការពារជាតិ សន្តិសុខ និងការផ្លាស់ប្តូរថាមពល ថែមទៀតផង។

ទន្ទឹមនឹងនេះ ប្រទេសទាំងពីរក៏បានធ្វើការសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានបន្ថែមទៀតផងដែរ ដើម្បីពអង្រឹងទំនាក់ទំនងអាស៊ាន-ជប៉ុន ចំពោះការឆ្ពោះទៅរកការប្រារព្ធខួបលើទី៥០ នៅក្នុងខែធ្នូខែមុខ។

ជម្រាបជូនផងដែរថា លោកនាយរដ្ឋមន្ត្រីជប៉ុន Fumio បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤ ដល់ទី៥ ខែវិច្ឆិកា ដោយនេះគឺជាដំណើរលើកដំបូងហើយ ដែលលោកបានទៅកាន់ប្រទេសអាស៊ានមួយនេះ ចាប់តាំងពីឡើងកាន់តំណែង នៅក្នុងខែតុលា ឆ្នាំ ២០២១ មក៕

The post ម៉ាឡេស៊ី រំពឹងទាញ FDI ពីប្រទេសជប៉ុន បានជាង ៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ នេះ appeared first on .

ការវិនិយោគផ្ទាល់ពីបរទេសរបស់ថៃ ធ្លាក់ចុះ ១៥% ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ
ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៥% ដោយអាចទាញចំនួនទឹកប្រាក់ត្រឹមតែ ៨៤ពាន់លានបាត ឬប្រមាណ ៣,២ពាន់លានដុល្លារ ប៉ុណ្ណោះ គិតត្រឹមរយ:ពេល ៩ខែដំបូងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Napintorn Srisangpang បាននិយាយថា គិតត្រឹមខែមករា ដល់ខែកញ្ញា ប្រទេសថៃទទួលបានគម្រោងវិនិយោគចំនួន ៤៩៣ គម្រោង ពោលគឺបានកើនឡើង ១៣% ប៉ុន្តែចំពោះទំហំទឹកប្រាក់នៃការវិនិយោគវិញ បានធ្លាក់ចុះ ១៥% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

លោក Napintorn បានបង្ហាញឱ្យដឹងទៀតថា ចំពោះប្រទេសដែលបានចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ ច្រើនជាងគេ មានដូចជា ជប៉ុន (១១១គម្រោង) សហរដ្ឋអាមេរិក (៨០គម្រោង) សិង្ហបុរី (៧៧គម្រោង) និងហុងកុង (២០គម្រោង) ។

យ៉ាងណាមិញ ទាក់ទងជាមួយនឹងទំហំទឹកប្រាក់នៃការវិនិយោគវិញ ប្រទេសជប៉ុននាំមុខគេ ក្នុងចំនួនសរុប ២២,៩ពាន់លានបាត និងបន្ទាប់មកគឺប្រទេសសិង្ហបុរី (២០,៥ពាន់លានបាត) ចិន (១៣,៣ពាន់លានបាត) ហុងកុង (៥,៣៦ពាន់លានបាត) និងសហរដ្ឋអាមេរិក (៣,៩៨ពាន់លានបាត) ។

ជម្រាបជូនផងដែរថា ក្នុងអំឡុងរយ:ពេល ៩ខែកន្លងមកនេះ វិនិយោគិនបរទេសភាគច្រើន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃ ​ដែលតំណាងឱ្យ ២០% នៃចំនួនវិនិយោគិនសរុប៕

The post ការវិនិយោគផ្ទាល់ពីបរទេសរបស់ថៃ ធ្លាក់ចុះ ១៥% ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ appeared first on .

វៀតណាមទាក់ទាញការវិនិយោគពីបរទេសជាង ១៦ពាន់លាន​ដុល្លារ ក្នុងរយៈពេល ៧ខែ
បើតាមទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគបានអោយដឹងថា វៀតណាមដែលជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ បានទាក់ទាញការវិនិយោគបានប្រមាណ ១៦,២៤លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

យ៉ាងណាមិញ បើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress បានអោយដឹងថាក្នុងរយៈពេល ៧ខែមកនេះ គម្រោងដែលបានចុះបញ្ជីរួចរាល់មាន ១ ២៩៣គម្រោង ជាមួយទំហំទឹកប្រាក់វិនិយោគសរុប ៧,៩៤ពាន់លានដុល្លារ ខណៈចំនួនគម្រោងកើនឡើង ៧៥,៥% ស្របពេលទំហំទឹកប្រាក់កើនប្រហែល ៣៨,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

ដោយឡែក គម្រោងដែលមានស្រាប់ចំនួន ៧៣៦គម្រោង ត្រូវបានវិនិយោគបន្ថែមសរុបចំនួនប្រមាណ ២,៩៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា ពីខែមករា មកដល់ខែកក្កដានៃឆ្នាំនេះ មានប្រទេសចំនួន ៩៤មកហើយ បានចូលមកចាក់ទុនក្នុងប្រទេសវៀតណាម រាប់ចាប់តាំងពីសិង្ហបុរីដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងទុនសរុបចំនួន ៣,៦៤ពាន់លានដុល្លារ ប៉ុន្តែធ្លាក់ចុះ ១៥,៥% បើធៀបនឹងឆ្នាំមុន៕

The post វៀតណាមទាក់ទាញការវិនិយោគពីបរទេសជាង ១៦ពាន់លាន​ដុល្លារ ក្នុងរយៈពេល ៧ខែ appeared first on .

ស្រីលង្ការំពឹងទទួលបានការវិនិយោគពីបរទេសផ្ទាល់ ១,៣ពាន់លានដុល្លារក្នុងឆ្នាំនេះ
ប្រទេសស្រីលង្កា រំពឹងទទួលបានការវិនិយោគពីបរទេសផ្ទាល់ (FDI) ប្រមាណ ១,៣ពាន់លាន​ដុល្លារនៅក្នុងឆ្នាំ ដោយប្រទេសឥណ្ឌា​អាចក្លាយជា​អ្នកវិនិយោគច្រើនជាងគេ នៅប្រទេស​កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​អាក្រក់បំផុតមួយ​នេះ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គិត​ត្រឹមត្រីមាសទីមួយនេះ ស្រីលង្កា​ទទួលបាន​ គម្រោង​ដែលមានតម្លៃប្រមាណ ៦០០ លានដុល្លារសរុប ដែលក្នុងនោះមានគម្រោងការថ្មី ២២ និងការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ ៦ គម្រោង។

គួររំលឹកដែរថា បើទោះបីជាកាលពីឆ្នាំមុន សេដ្ឋកិច្ចស្រីលង្កា​មានភាពរអាក់រអួល ដោយការដាច់ចរន្តអគ្គិសនី កង្វះខាតប្រេងឥន្ធនៈ និងអាហាររ៉ាំរ៉ៃ និងអតិផរណាកើនឡើងក៏ដោយ ក៏ប្រទេសស្រីលង្កាអាចបង្កើន FDI របស់ខ្លួនបាន ៣៨% ដល់ ១,០៨ ពាន់លានដុល្លារផងដែរ។

មួយភាគធំនៃទំហំទឹកប្រាក់ទាំងនោះ គឺបានមកពីប្រទេសឥណ្ឌា ដោយក្រុមហ៊ុនរបស់​មហាសេដ្ឋី Gautam Adani បានចាយលុយប្រមាណ ៤៤២លានដុល្លារ លើគម្រោងរោងចក្រថាមពលខ្យល់ ២។

សូមជម្រាបបន្ថែមថា ប្រទេស​ស្រីលង្កា​កំពុង​ធ្វើ​អូសទាញវិនិយោគិន លើ​បច្ចេកវិទ្យា​ព័ត៌មាន ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​ខ្យល់ ការ​រុក​រក​រ៉ែ និង​ការ​កែច្នៃ​រ៉ែ ខណៈពួកគេមានគម្រោងរៀបចំផែនការ ដើម្បីកំណត់អត្តសញ្ញាណកោះថ្មី សម្រាប់អ្នកវិនិយោគ ដើម្បីជួយស្តារឡើងវិញនូវឧស្សាហកម្មទេសចរណ៍តម្លៃ ៤ពាន់លានដុល្លារទៀតផង៕

The post ស្រីលង្ការំពឹងទទួលបានការវិនិយោគពីបរទេសផ្ទាល់ ១,៣ពាន់លានដុល្លារក្នុងឆ្នាំនេះ appeared first on .