Ferrari

Ferrari គ្រោង​បញ្ចេញរថយន្ត​អគ្គិសនី​​ដំបូងរបស់ខ្លួន ​ក្នុង​ប្រទេស​អ៊ីតាលី​ នា​ខែ​តុលា​ខាងមុខ
ក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូល Ferrari បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងរៀបចំការដាក់សម្ពោធរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន នាខែតុលាខាងមុខ ខណ:ពួកគេក៏បានកំណត់គោលដៅបង្កើនប្រាក់ចំណូលឲ្យបានយ៉ាងហោចណាស់ ៥% នៅឆ្នាំ២០២៥ នេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Benedetto Vigna បាននិយាយថា Ferrari ដែលធ្លាប់តែជាក្រុមហ៊ុនផលិតរថយន្តបែបស្ព័រមានកម្លាំងម៉ាស៊ីនខ្លាំង ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងក្នុងទីផ្សាររថយន្ត EV ដែលកំពុងមានភាពរីកចម្រើនខ្លាំង ជាមួយនឹងការដាក់បង្ហាញរថយន្តអគ្គិសនីដំបូងបំផុតរបស់ខ្លួន នាថ្ងៃទី៩ ខែតុលា នៅទីស្នាក់ការកណ្តាល Maranello របស់ក្រុមហ៊ុន នៅក្នុងប្រទេសអ៊ីតាលីផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ លោក Vigna បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមទៀតអំពីម៉ូដែលរថយន្តអគ្គិសនីថ្មីនេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបត្រួសៗថា រថយន្ត EV របស់ខ្លួននឹងចេញមកតាមរបៀបប្លែក និងច្នៃប្រឌិតបំផុត ខុសពីរថយន្ត EV ដទៃទៀត។

លោក Vigna បានបន្តទៀតថា រថយន្តអគ្គិសនី Ferrari នឹងក្លាយជាម៉ូដែលថ្មីមួយក្នុងចំណោមម៉ូដែលថ្មីៗចំនួនប្រាំមួយផ្សេងទៀត ដែលក្រុមហ៊ុនគ្រោងនឹងដាក់ចេញលក់ នៅឆ្នាំនេះ ដោយបន្ថែមថាផែនការរបស់ខ្លួននឹងមិនរងផលប៉ះពាល់ដោយសារគោលនយោបាយពន្ធគយរបស់លោក ត្រាំ នៅសហរដ្ឋអាមេរិក ឬដោយសារហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម នោះឡើយ។

ជម្រាបជូនផងដែរថា Ferrari បានចាប់ផ្តើមផ្តល់ជូននូវម៉ូដែលកូនកាត់ ដល់អតិថិជនសុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួនរួចទៅហើយ កាលពីក្នុងឆ្នាំ២០១៩ ដោយក្នុងនោះការលក់រថយន្តប្រភេទកូនកាត់ Hybrids មានចំនួនដល់ទៅ ៥១% នៃការលក់រថយន្តសរុបរបស់ខ្លួន នៅក្នុងឆ្នាំ២០២៤។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អ៊ីតាលី កាលពីថ្ងៃអង្គារ បានព្យាករថាប្រាក់ចំណូលរបស់ខ្លួនមុនពេលបង់ពន្ធ អាចនឹងកើនឡើងដល់យ៉ាងហោចណាស់ ២,៦៨ពាន់លានអឺរ៉ូ (២,៧៧ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥ នេះ ពោលគឺកើនឡើងពី ២,៥៦ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៤៕

The post Ferrari គ្រោង​បញ្ចេញរថយន្ត​អគ្គិសនី​​ដំបូងរបស់ខ្លួន ​ក្នុង​ប្រទេស​អ៊ីតាលី​ នា​ខែ​តុលា​ខាងមុខ appeared first on .

ក្រុមហ៊ុនរថយន្តកំពូល Ferrari គ្រោងចេញលក់រថយន្តអគ្គិសនីដំបូង តម្លៃជាងកន្លះលានដុល្លារ
នាថ្ងៃទី១៩ ខែមិថុនានេះ ក្រុមហ៊ុនរថយន្តកំពូល Ferrari បានប្រកាសថា ពួកគេកំពុងផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ហើយនឹងអាចដាក់លក់ក្នុងតម្លៃយ៉ាងតិច ៥០០ ០០០អឺរ៉ូ ឬប្រហែល ៥៣៥ ០០០ដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនរថយន្តអ៊ីតាលីមួយនេះ បានបន្ថែមទៀតថា រថយន្តអគ្គិសនីដំបូងរបស់ពួកគេ នឹងលេចវត្តមានលើទីផ្សារនៅក្នុងឆ្នាំក្រោយ ខណៈតម្លៃជាងកន្លះលានដុល្លារនេះ គឺមិនថ្លៃឡើយ ដោយសារអតិថិជនគោលដៅរបស់ Ferrari សុទ្ធតែជាអភិជន លុយរាប់រយលានដុល្លារ។

ទោះជាតម្លៃថ្លៃដល់ទៅជាងកន្លះលានដុល្លារមែន តែតម្លៃរថយន្តអគ្គិសនីរបស់ Ferrari នេះ មិនបានរាប់បញ្ចូលពីគ្រឿងតុបតែងបន្ថែមទៀត ដែលជាទូទៅអតិថិជនរបស់ Ferrari អាចមានសិទ្ធឲ្យក្រុមហ៊ុនរចនាផ្ទៃខាងក្នុង ពណ៌ ក៏ដូចជាយ៉ាន់រថយន្ត ឲ្យមានលក្ខណៈខុសប្លែកពីរថយន្តធម្មតា ដោយតម្រូវឲ្យបង់ប្រាក់បន្ថែមចន្លោះពី ១៥ ទៅ ២០% នៃថ្លៃដើមរថយន្ត។

សូមជម្រាបដែរថា Ferrari បានប្រកាសថា គម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួន អាចនឹងបង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនបន្ថែមមួយកម្រិតទៀត ដោយសារវិស័យរថយន្តអគ្គិសនី កំពុងមានតម្រូវការខ្លាំង ដ្បិតគូប្រជែងធំៗដូចជា Porsche ជាដើម សុទ្ធតែបានងាកមកផលិតរថយន្តអគ្គិសនីជាបណ្ដើរៗហើយ៕

The post ក្រុមហ៊ុនរថយន្តកំពូល Ferrari គ្រោងចេញលក់រថយន្តអគ្គិសនីដំបូង តម្លៃជាងកន្លះលានដុល្លារ appeared first on .

ក្រុមហ៊ុនរថយន្តស្ព័រ Ferrari ត្រូវប៉ាន់ខ្លាំងលើទីផ្សារចិន ជាមួយអតិថិជនជាមនុស្សស្រី
បច្ចុប្បន្ន ចិនកំពុងក្លាយជាប្រទេសទីមួយ ដែលក្រុមហ៊ុនរថយន្តស្ព័រ Ferrari NV មានអត្រាលក់​រថយន្តបានច្រើនបំផុត ខណៈប្រហែល ១/៤ នៃការលក់របស់ពួកគេ គឺប្រគល់ជូនអតិថិជន​ដែលជាមនុស្សស្រី។

ចំនួនអតិថិជនដែលជាមនុស្សស្រីនៅប្រទេសចិន របស់ក្រុមហ៊ុន Ferrari គឺមានរហូតដល់ ២៦% ក្នុងរយៈពេល ២៦ឆ្នាំចុងក្រោយ ខណៈតួលេខមួយនេះមិនរាប់បញ្ចូលពីទិន្នន័យនៅទីក្រុង​ហុងកុង និងកោះតៃវ៉ាន់ឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

តួលេខនៃការលក់រថយន្តសរុបរបស់ក្រុមហ៊ុន Ferrari នៅប្រទេសចិន ទីក្រុងកុងហុង និង​កោះតៃវ៉ាន់ កើនឡើងជិត ១ ៦០០គ្រឿង ដែលច្រើនជាងទ្វេដង បើធៀបនឹងរយៈពេល ៥ឆ្នាំមុន ខណៈអ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនរថយន្តអ៊ីតាលី សុំមិនបញ្ចេញតួលេខជាក់លាក់ ពីការទិញរថយន្តរបស់អតិថិជនស្រីៗឡើយ។

សូមជម្រាបបន្ថែមថា ទីផ្សារសម្ភារៈនិយមនៅប្រទេសចិន​ហាក់មានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីមានការលុបចោលនូវវិធានការរឹតបន្តឹងកូវីដ ១៩ កាលពីដើមឆ្នាំនេះ ខណៈវិនិយោគិន​បរទេសធំៗជាច្រើនរូប ចាប់ផ្ដើមបោះទុនជាបន្តបន្ទាប់នៅប្រទេសចិនឡើងវិញ៕

The post ក្រុមហ៊ុនរថយន្តស្ព័រ Ferrari ត្រូវប៉ាន់ខ្លាំងលើទីផ្សារចិន ជាមួយអតិថិជនជាមនុស្សស្រី appeared first on .

ឡាន​​ Mercedes-Benz ផលិត​តែ ២ គ្រឿង​លើ​លោក ជាប់​ជា​ឡាន​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ
រថយន្ត Ferrari 250 GTO ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ដុល្លារ លែង​ជា​រថយន្ត​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ហើយ ដោយសារ​ថ្មីៗនេះ ​រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ត្រូវបាន​ដាក់​ដេញថ្លៃ និង​លក់​ចេញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​នោះ​ទ្វេដង​ឯណោះ។

យោង​តាម​ការ​ចុះផ្សាយ​ពី Bleedingedgedigital បាន​ឲ្យ​ដឹងថា Mercedes-Benz 300 SLR Uhlenhaut Coupe គឺ​ផលិត​ឡើង​តែ ២ គ្រឿង​គត់​នៅ​ឆ្នាំ ១៩៥៥ ដោយ​បាន​ដាក់​ឈ្មោះ​តាម​អ្នក​ផលិត និង​ប្រធាន​វិស្វករ Rudolf Uhlenhaut។

រថយន្ត​ដ៏​ប្រណីត​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ ដោយសារ​តែ​វា​ជា​វត្ថុ​កម្រ មាន​ល្បឿនលឿន និង​គុណភាព​នៃ​រថយន្ត ស្របពេល​រថយន្ត​ដែល​ដាក់​ដេញថ្លៃ​នេះ​គឺជា​កម្មសិទ្ធិ​របស់​បុគ្គល​ដែល​ចូលចិត្ត​ប្រមូល​រថយន្ត​ទុក ខណៈ​មួយ​គ្រឿង​ទៀត​គឺ​កំពុង​ដាក់​តាំងនៅ​សារមន្ទីរ Mercedes Museum នៅ​ទីក្រុង Stuttgart។

រថយន្ត​ដ៏​ប្រណីត​មួយ​នេះ​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន ៣ លីត្រ ស៊ីឡាំង ៨ វា​អាច​ផលិត​កម្លាំង​ដល់ ៣១០ Hp ឬ​អាច​បើកបរ​ដល់​ល្បឿន ៣០០ គម/ម៉ោង និង​មាន​ចង្កឹះ​លេខ​ដៃ ៥ វគ្គ​ផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Supercar។

សូម​ជម្រាប​ដែរ​ថា រថយន្ត​ដ៏​កម្រ​មួយ​នេះ​ត្រូវបាន​ដាក់​ដេញថ្លៃ​កាលពី​ថ្ងៃទី ២២ ឧសភា ហើយ​ត្រូវបាន​លក់ចេញ​ក្នុង​តម្លៃ​ប្រមាណ ១៤៣ លាន​ដុល្លារ ជាប់ជា​រថយន្ត​ដេញថ្លៃ​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំប្រវត្តិ​សាស្ត្រ ស៊ីដាច់​រថយន្ត Ferrari 250 GTO ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ​ប្រហែល ៧០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨៕

The post ឡាន​​ Mercedes-Benz ផលិត​តែ ២ គ្រឿង​លើ​លោក ជាប់​ជា​ឡាន​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ appeared first on .

អស់​ពី JB ក្រុមហ៊ុន Ferrari ដាក់​ឈ្មោះមហាសេដ្ឋី​ម្នាក់​ទៀត​​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ការ​ទិញ​រថយន្ត
កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Ferrari បាន​ប្រកាស​ដាក់​ឈ្មោះ​តារា​ចម្រៀង Justin Bieber ដែល​អ្នកគាំទ្រ​និយម​ហៅ JB ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ការ​ទិញ​រថយន្ត​បែប Limited Edition និង Exclusive ដោយសារ​តារា​ចម្រៀង​ម្នាក់​នេះ​មិន​អាច​ធ្វើ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​របស់​ក្រុមហ៊ុន។

ទើប​នឹង​ដាក់​ឈ្មោះ JB ចូល​ក្នុង​ Black List មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ថ្មីៗ​នេះ​លឺ​ល្ហៀងៗ​មក​ទៀត​ថា ក្រុមហ៊ុន​អ៊ីតាលី​បាន​កំណត់​មុខ​សញ្ញា​ថ្មី​គឺ តារា​សម្ដែង Kim Kardashian ដែល​មាន​ទ្រព្យសម្បត្តិ​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​ការ​ហាម​ឃាត់​សម្រាប់​ការ​ទិញ​រថយន្ត​មួយ​ចំនួន​ផង​ដែរ។​

យោង​តាម​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រុមហ៊ុន Ferrari បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​មិន​បាន​ហាម​បុគ្គល​ទាំងនោះ​ក្នុង​ការ​ទិញ​រថយន្ត Ferrari គ្រប់​ប្រភេទ​ឡើយ ពោល​គ្រាន់តែ​ពួកគេ​គ្មាន​សិទ្ធ​ក្នុង​ការ​ទិញ​រថយន្ត​ប្រភេទ Limited Edition ឬ​ប្រភេទ Exclusive ឡើយ ដោយសារ​បាន​ល្មើស​នឹង​លក្ខខណ្ឌ​ក្រុមហ៊ុន​មួយ​ចំនួន។

បញ្ជាក់​ដែរ​ថា Ferrari អាច​និយាយ​បាន​ថា មិនមែន​ត្រឹម​ជា​ក្រុមហ៊ុន​លក់​តែ​ផលិតផល​ឡើយ ពោល​គឺ​ពួកគេ​តែងតែ​បារម្ភ និង​យកចិត្ត​ទុកដាក់​ចំពោះ​កិត្តិយស​នៃ​ក្រុមហ៊ុន​ណាស់ ដ្បិត​រាល់ពេល​លក់​រថយន្ត​បែប Limited Edition ម្ដងៗ ពួកគេ​មាន​សិទ្ធ​ជ្រើសរើស​ភ្ញៀវ​ មិនមែន​មាន​លុយ​ចេះ​តែ​អាច​ទិញ​បាន​ឡើយ៕

ប្រភព: Marca

The post អស់​ពី JB ក្រុមហ៊ុន Ferrari ដាក់​ឈ្មោះមហាសេដ្ឋី​ម្នាក់​ទៀត​​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ការ​ទិញ​រថយន្ត appeared first on .

Aston Martin ចាត់តាំង​អតីត​មេធំ Ferrari មក​បន្ត​តំណែង CEO ប្រចាំ​ក្រុមហ៊ុន
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស Aston Martin បាន​ប្រកាស​ពី​ការ​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី​ ដែល​ត្រូវជា​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុមហ៊ុន Ferrari គឺ​លោក​Amedeo Felisa។

លោក Felisa ធ្លាប់​ដឹកនាំ​ក្រុមហ៊ុន Ferrari ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់ ២០១៦ ខណៈ​ដែល​ក្រុមហ៊ុន​រថយន្ត​ទំនើប​មួយ​នេះ​នៅ​ជា​ចំណែក​មួយ​នៃ​ក្រុមហ៊ុន Fiat Group នៅ​ឡើយ ហើយ​មូលហេតុ​ដែល Aston Martin សម្រេច​យក​រូប​លោក​មក​កាន់​តំណែង CEO ដោយសារ ចង់​ផ្ដោត​សំខាន់​លើ​ចក្ខុវិស័យ​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​នៅ​ឆ្នាំ ២០២៥។

ទន្ទឹម​នឹង​នោះ ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស គឺ​មហាសេដ្ឋី Lawrence Stroll បាន​បង្ហើប​ឲ្យ​ដឹង​ថា គោលបំណង​បន្ទាប់​របស់ Aston Martin គឺ​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​កែច្នៃ​រថយន្ត​តាម​ចំណង់ចំណូលចិត្ត​របស់​អតិថិជន ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន Ferrari។

ក្រៅពី​ចុច​ឈ្មោះ​លោក Felisa ជា CEO ថ្មី​ប្រចាំ​ក្រុមហ៊ុន​ Aston Martin ក៏​បាន​ចាត់តាំង​លោក Roberto Fedeli ដែលជា​អតីត​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Ferrari និង BMW មក​កាន់កាប់​តំណែង​ប្រធានផ្នែកបច្ចេកទេស​នៃ​ក្រុមហ៊ុន​ផង​ដែរ៕

ប្រភព: RT

The post Aston Martin ចាត់តាំង​អតីត​មេធំ Ferrari មក​បន្ត​តំណែង CEO ប្រចាំ​ក្រុមហ៊ុន appeared first on .

ទោះ​មាន​លុយ​រយ​លាន​ដុល្លារ​ក៏​ទិញ​លែង​បាន Ferrari ដាក់​ឈ្មោះ​តារា​ចម្រៀង​ល្បី​ម្នាក់​ចូល​បញ្ជី​ខ្មៅ
បើ​និយាយ​ដល់​ឡាន​ទំនើប និង​ពេញ​និយម​បំផុត​លើ​លោក Ferrari គឺ​ជា​ម៉ាក​យីហោ​មួយ​ដែល​គ្រប់គ្នា​មិន​អាច​រំលង​បាន​ឡើយ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​ផលិត​តែ​ឡាន​ស្ព័រ​ដែល​មាន​រូបរាង​ស្អាត​ប្រណីត និង​បច្ចេកវិទ្យា​ទំនើប​បំផុត​ប៉ុណ្ណោះ។

ឡាន​ Ferrari ដែល​មាន​តម្លៃ​ទាប​បំផុត​គឺ​ប្រហែល​ជាង ២០ ម៉ឺន​ដុល្លារ​ផ្អែក​តាម​ទីផ្សារ​ក្រៅ​ប្រទេស ខណៈ​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​ក៏​មាន​វិន័យ​តឹងរ៉ឹង​មួយ​ផង​ដែរ គឺ​មិនមែន​មាន​លុយ​ចេះតែ​អាច​ទិញ​ផលិតផល​របស់​ពួកគេ​បាន​នោះ​ទេ។

ជាក់ស្ដែង កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​អ៊ីតាលី​ខាងលើ​បាន​ដាក់​ឈ្មោះ​តារា​ចម្រៀង​កាណាដា Justin Bieber ចូល​ក្នុង​បញ្ជី​ខ្មៅ ហាម​លក់​រថយន្ត​ឲ្យ​បុគ្គល​ម្នាក់​នេះ​តទៀត បន្ទាប់​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាងលើ​ធ្វើ​ខុស​វិន័យ​ក្រុមហ៊ុន​។

ក្រុមហ៊ុន Ferrari បាន​ចេញ​វិន័យ​ទៅ​កាន់​អតិថិជន​របស់​ពួកគេ ក្នុង​ការ​ព្យាយាម​ថែរក្សា​សភាព​ដើម​នៃ​រថយន្ត និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ក៏​ប៉ុន្តែ​ Justin Bieber បាន​ល្មើស​នឹង​វិន័យ​ខាងលើ ពោល​គឺ​បាន​ចត​រថយន្ត Ferrari របស់​គេ​ដល់​ទៅ ២​ សប្ដាហ៍ ទាំង​មិន​ចាំ​កន្លែង​ចត​យានយន្ត ហើយ​ត្រូវបាន​ភ្នាក់ងារ​ក្រុមហ៊ុន​ទៅ​យក​ឡាន​នោះ​មក​វិញ។

មិន​តែប៉ុណ្ណោះ តារា​ចម្រៀង​ខាងលើ​ធ្លាប់​បាន​តុបតែង​រថយន្ត Ferrari របស់​គេ​ដោយ​ប្ដូរ​ពណ៌​រថយន្ត​ទាំងស្រុង និង​បាន​ដាក់​ដេញ​ថ្លៃ​លក់​ថែម​ទៀត ដែល​នេះ​គឺ​ល្មើស​ពី​វិន័យ​ដែល​ក្រុមហ៊ុន​បាន​ដាក់​ទាំងស្រុង ហើយ​ចាប់​តាំងពី​មាន​ហេតុការណ៍​នោះ​មក Ferrari បាន​សម្រេច​ចិត្ត​ឈប់​លក់​រថយន្ត​ពួកគេ​ទៅ​ឲ្យ Justin Bieber ត​ទៀត​ហើយ៕

ប្រភព: Marca

The post ទោះ​មាន​លុយ​រយ​លាន​ដុល្លារ​ក៏​ទិញ​លែង​បាន Ferrari ដាក់​ឈ្មោះ​តារា​ចម្រៀង​ល្បី​ម្នាក់​ចូល​បញ្ជី​ខ្មៅ appeared first on .