GDP

សម្តេចធិបតី ៖ GDP សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ បានកើនឡើងជិត៩ ដង គិតត្រឹមឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ (GDP) បានកើនឡើងជិត៩ដង។នេះបើយោងតាមប្រសាសន៍របស់សម្តេច ថ្លែងក្នុងឱកាសអញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» កាលព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (GDP) បានកើនឡើងជិត៩ដង ពោលពីប្រមាណ ៣១០ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ ២,៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ​២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។

សម្តេចបានសង្កត់ធ្ងន់ទៀតថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ច គឺកើតចេញពីសុខសន្តិ​ភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់​មិនអាចខ្វះ​បាន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

ដោយឈរលើមូលដ្ឋានការរីកចម្រើនក្នុង ឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៥ ក៏ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ជារួម រដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ឆ្លងតាមការវិវឌ្ឍនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ៕ អត្ថបទ៖ ហ្សាលីន

The post សម្តេចធិបតី ៖ GDP សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ បានកើនឡើងជិត៩ ដង គិតត្រឹមឆ្នាំ២០២៤ appeared first on .

GDP សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ បានកើនដល់ជិត ៣ពាន់ដុល្លារ ក្នុងឆ្នាំ២០២៤
ផលិតផល​ក្នុង​ស្រុក​ (GDP) សម្រាប់​មនុស្ស​ម្នាក់នៅ​កម្ពុជា​ បានកើនឡើងដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤ ខណៈនៅឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាកំណើន ៦.៣%។នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្សាយចេញកាលថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៥។

សេចក្តីជូនដំណឹងខាងលើ បានឱ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០%, អតិផរណាមានអត្រាទាប ០,៨%, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាម៉េរិក ដែលអាចធានាការនាំចូលបានប្រមាណ ៧ខែ ក្នុងឆ្នាំ ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។

ប្រភពដដែលបន្តថា លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ដែលបានឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ ២០២៤។

គួរបញ្ជាក់ដែរថា បើតាមសេចក្តីជូនដំណឹងខាងលើ រាជរដ្ឋាភិបាល ក៏បានអះអាងទៀតថា ដោយឈរលើមូលដ្ឋានការរីកចម្រើនក្នុង ឆ្នាំ ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៥ ក៏ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦,៣%។ ជារួម រដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ឆ្លងតាមការវិវឌ្ឍនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ៕ អត្ថបទ៖ ហ្សាលីន

The post GDP សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ បានកើនដល់ជិត ៣ពាន់ដុល្លារ ក្នុងឆ្នាំ២០២៤ appeared first on .

តាមការព្យាករពី ADB កម្ពុជាឈរលេខបី ដែលសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥
តាមរយៈការព្យាករពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងឈរនៅលេខរៀងទី៣ ដែលសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ នាឆ្នាំ២០២៥នេះ ដោយខ្ពស់ជាងប្រទេសថៃ ខ្ពស់ជាងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសជឿនលឿនផ្នែកសេដ្ឋកិច្ចទៅទៀត។

<object class='tableauViz'  style='display:none;'><param name='host_url' value='https%3A%2F%2Fpublic.tableau.com%2F' /> <param name='embed_code_version' value='3' /> <param name='path' value='shared/2N76G9JRF' /> <param name='toolbar' value='yes' /><param name='static_image' value='https://public.tableau.com/static/images/2N/2N76G9JRF/1.png' /> <param name='animate_transition' value='yes' /><param name='display_static_image' value='yes' /><param name='display_spinner' value='yes' /><param name='display_overlay' value='yes' /><param name='display_count' value='yes' /><param name='filter' value=';embed=true' /><param name='filter' value='publish=yes' /></object>

ទិន្នន័យដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ធនាគារ ADB បានបង្ហាញថា ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម នឹងសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅឆ្នាំនេះ ពោលមានកំណើន៦,២% ដូចគ្នា ស្របពេលកម្ពុជាមានកំណើន៦% ឥណ្ឌូនេស៊ី៥% ទីម័រលេស្ត៣,៩% ឡាវ៣,៧% ថៃ២,៧% និងប្រទេសមីយ៉ាន់ម៉ា១,៧% ។

ការដែលកម្ពុជាឆ្នាំមុនសម្រេចបាន៥,៨% ខណៈឆ្នាំនេះ ADP សម្រេចព្យាករណ៍ថានឹងកើន  GDP មកដល់ចំនួន៦% ដូច្នេះ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការព្យាករនេះដោយផ្អែកទៅលើការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើនរឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

គួរឲ្យដឹងដែរថា ក្រៅតែពី ADP ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើការព្យាករ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ ដោយនៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបាននៅរង្វង់៦,៣% ៕

The post តាមការព្យាករពី ADB កម្ពុជាឈរលេខបី ដែលសម្រេចបានកំណើន GDP ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ appeared first on .

ត្រីមាសទីមួយ GDP របស់ទីក្រុងហុងកុងរំពឹងនឹងមានកំណើនចន្លោះ២,៥% ទៅ៣,៥%
នៅត្រីមាសដំបូងឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងហុងកុង ត្រូវបានគេរំពឹងថានឹងកើនឡើងចន្លោះពី២,៥% ទៅ៣,៥% ខណៈដែលវានឹងនៅតែរក្សាបាននូវកំណើនកម្រិតមធ្យមរយៈពេល ៥ត្រីមាសជាប់ៗគ្នា។

សារព័ត៌មាន Reuters បានចុះផ្សាយថា កាលពីថ្ងៃទី២៨ ខែមេសា លេខាធិការហិរញ្ញវត្ថុលោក Paul Chan បាននិយាយថា GDP សម្រាប់ខែមករាដល់ខែមីនា ដែលនឹងត្រូវប្រកាសឲ្យសាធារណៈជនដឹងជាផ្លូវការនាថ្ងៃព្រហស្បតិ៍ខាងមុខ រំពឹងថានឹងស្ថិតនៅចន្លោះនៃការព្យាករណ៍កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ។

ការលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោក Chan កាលពីខែកុម្ភៈធ្លាប់បានព្យាករណ៍ពីកំណើនពេញមួយឆ្នាំ របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះពីចំនួន២,៥% ទៅចំនួន៣,៥% បន្ទាប់ពីមើលឃើញនូវកំណើន៣,២% កាលពីក្នុងឆ្នាំ២០២៣ ។

លេខាធិការហិរញ្ញវត្ថុលោក Chan បានលើកឡើងដែរថា នៅពេលទីក្រុងហុងកុងស្វែងរកទិសដៅថ្មីដើម្បីបង្កើនកំណើន GDP បន្ថែមទៀត ព្រឹត្តិការណ៍ធំៗមួយចំនួនដូចជាការបាញ់កាំជ្រួច ដើម្បីទាក់ទាញភ្ញៀវទេសចរជាដើមនឹងត្រូវធ្វើឡើង ខណៈពេលដែលលោកបានដាក់ក្តីរំពឹងទៀតថា ភ្ញៀវទេសចរប្រមាណ ៨០០ ០០០នាក់នឹងមកកម្សាន្តចំថ្ងៃទិវាពលកម្ម ដែលជាថ្ងៃឈប់សម្រាករបស់ប្រជាជនចិន៕

The post ត្រីមាសទីមួយ GDP របស់ទីក្រុងហុងកុងរំពឹងនឹងមានកំណើនចន្លោះ២,៥% ទៅ៣,៥% appeared first on .

ADB៖ ឆ្នាំនេះប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានកំណើន GDP ជាមធ្យម៤,៩%
យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងមានកំណើន GDP ជាមធ្យម៤,៩% នៅឆ្នាំនេះ ដោយសារតែតម្រូវការក្នុងស្រុកមានភាពរឹងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ជាមួយគ្នា អតិផរណារបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកក៏ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម៣,២% នៅឆ្នាំ២០២៤ និងធ្លាក់ចុះបន្ថែមទៀតមកដល់ចំនួន៣% នៅឆ្នាំក្រោយ។

ក្នុងនោះ GDP របស់ប្រទេសកម្ពុជានៅឆ្នាំនេះនឹងមានកំណើន៥,៨% ចំណែកឯនៅឆ្នាំក្រោយក៏នឹងមានកំណើនរហូតដល់ទៅ៦% ស្របពេលប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងនៅតែជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដ្បិត GDP របស់ប្រទេសនេះអាចនឹងមានការកើនឡើងរហូតដល់ទៅ៧% នៅឆ្នាំ២០២៤ និង៧,២% នៅឆ្នាំក្រោយ។​ ប៉ុន្តែមហាអំណាចសេដ្ឋកិច្ចចិនបែរជាត្រូវបានគេរំពឹងថា នឹងមានការថមថយចុះទៅវិញ ពោលពីចំនួន៥,២% កាលពីឆ្នាំមុនមកនៅត្រឹម៤,៨% ប៉ុណ្ណោះនៅឆ្នាំ២០២៤ និងបន្តធ្លាក់ទៀតដល់ចំំនួន៤,៥% នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៦៦ និងមានសមាជិករហូតដល់ ៦៨ប្រទេស ខណៈធនាគារមួយនេះបានប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវភាពរីកចម្រើន ភាពធន់ និងរក្សានិរន្តរភាពលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់ភាពក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

The post ADB៖ ឆ្នាំនេះប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកមានកំណើន GDP ជាមធ្យម៤,៩% appeared first on .

នៅត្រីមាសដំបូង ឥណ្ឌារំពឹងទទួលបានកំណើនសេដ្ឋកិច្ចលើសពី៨%
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោកស្រី នីម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) បាននិយាយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌានឹងកើនឡើងជាង៨% នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោកស្រី ស៊ីថារ៉ាម៉ាន បានលើកឡើងនៅក្នុងព្រឹត្តិការណ៍មួយនៅឯទីក្រុងបុមបៃថា ប្រទេសឥណ្ឌានឹងមានការកើនឡើង GDP ជាង៨% ឬអាចនឹងច្រើនជាងនេះ នៅអំឡុងត្រីមាសខែមករាដល់ខែមីនាឆ្នាំ២០២៤ ។ ម្យ៉ាងវិញទៀត ឥណ្ឌាបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥ របស់ពិភពលោករួចរាល់ទៅហើយ ខណៈដែលរដ្ឋាភិបាលឥណ្ឌាបានសន្យាហើយថា នឹងធ្វើយ៉ាងណាឲ្យប្រទេសឥណ្ឌារំកឹលខ្លួន ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣ នៅត្រឹមឆ្នាំ២០២៧ ខាងមុខ។

គួរជម្រាបផងដែរថា កាលពីត្រីមាសទី៣ ឆ្នាំ២០២៣ ឥណ្ឌាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៦% ហើយបន្តកើនឡើងដល់ ៨,៤% នាត្រីមាសចុងក្រោយនៃឆ្នាំមុនថែមទៀត៕

The post នៅត្រីមាសដំបូង ឥណ្ឌារំពឹងទទួលបានកំណើនសេដ្ឋកិច្ចលើសពី៨% appeared first on .

សេដ្ឋកិច្ចថៃរំពឹងថានឹងមានកំណើនចន្លោះពី២,៨% ទៅ៣,៣% នៅឆ្នាំនេះ
គណកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានរក្សាការព្យាករណ៍ថា  កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងមានការកើនឡើងក្នុងកម្រិតចន្លោះពី២,៨% ទៅ៣,៣% នៅឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ The Nation ។

នៅក្នុងកិច្ចប្រជុំ JSCCIB កាលពីថ្ងៃទី៦ ខែមីនា ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បាននិយាយថា សេដ្ឋកិច្ចថៃនៅតែងាយរងគ្រោះដោយសារកត្តាអវិជ្ជមានមួយចំនួន ដូចជាការធ្លាក់ចុះនៃការនាំចេញ និងវិស័យទេសចរណ៍មានការងើបឡើងវិញយឺតជាងការរំពឹងទុក ហើយកំណើនបំណុលគ្រួសារក៏កំពុងមានឥទ្ធិពលលើការទិញទំនិញរបស់របស់ប្រជាជនផងដែរ។

លោកបន្តថា បើទោះបីជាការនាំចេញទំនងជានឹងកើនឡើងជាងនេះក៏ដោយ តែវាក៏នៅតែមានចំនួនតិចដដែលនៅឆ្នាំនេះ ហើយឧស្សាហកម្មដែលពឹងផ្អែកលើការនាំចេញ នឹងត្រូវរក្សាផលិតកម្មរបស់ខ្លួននៅក្នុងកម្រិតទាបដូចគ្នា។ ម្យ៉ាងវិញទៀត បើទោះបីជាវិស័យទេសចរណ៍មានការកែតម្រូវឲ្យមានភាពទាក់ទាញជាងមុនក៏ដោយចុះ ប៉ុន្តែចំនួនភ្ញៀវទេសចរចិន នឹងនៅតែទាបជាងកម្រិតមុនមានការរាតត្បាតដល់ទៅ៥០% ដ្បិតពួកគេភាគច្រើនចូលចិត្តធ្វើដំណើរកម្សាន្តក្នុងស្រុកជាង។

ប្រធាន FTI រូបនេះបានបន្ថែមទៀតថា ការទិញទំនិញនៅក្នុងស្រុកនឹងបន្តរងសម្ពាធដោយសារបំណុលគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយលោកលើកឡើងថា JSCCIB រំពឹងថាការចំណាយរបស់រដ្ឋាភិបាល នឹងមានភាពប្រសើរឡើងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ ដោយសារតែការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងការបែងចែកមូលនិធិពីថវិកាជាតិ ខណៈដែលវាក៏នឹងជួយឲ្យសេដ្ឋកិច្ចមានការកើនឡើងជាងមុន ព្រមទាំងគាំទ្រដល់ការវិនិយោគរបស់រដ្ឋាភិបាល និងឯកជននាពេលអនាគតថែមទៀតផង៕

The post សេដ្ឋកិច្ចថៃរំពឹងថានឹងមានកំណើនចន្លោះពី២,៨% ទៅ៣,៣% នៅឆ្នាំនេះ appeared first on .

កំណើនសេដ្ឋកិច្ចតៃវ៉ាន់ នឹងមានល្បឿនលឿនបំផុតមួយនៅឆ្នាំនេះ
សារព័ត៌មាន CNA បានចុះផ្សាយថា សេដ្ឋកិច្ចតៃវ៉ាន់ដែលពឹងផ្អែកតាមរយៈការធ្វើពាណិជ្ជកម្មនោះ ត្រូវបានគេរំពឹងថានឹងមានការកើនឡើងក្នុងល្បឿនដ៏លឿនមួយនៅឆ្នាំ២០២៤នេះ ដោយសារតែតម្រូវការនៃការនាំចេញផលិតផលបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ហាក់មានកើនឡើងគួរឲ្យកត់សំគាល់។

អគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិរបស់តៃវ៉ាន់បាននិយាយនៅថ្ងៃទី២៩ ខែកុម្ភៈថា ផលិតផលក្នុងស្រុកសរុបរបស់តៃរ៉ាន់សម្រាប់ឆ្នាំ២០២៤​នេះ អាចនឹងមានការកើនឡើងខ្ពស់ដល់ទៅចំនួន៣,៤៣% ខណៈបើធៀបនឹងឆ្នាំ២០២៣វិញ កោះតៃវ៉ាន់អាចកត់ត្រាអំពីផលិតផលក្នុងស្រុកសរុបរបស់ខ្លួនបានត្រឹមចំនួន១,៣១% ប៉ុណ្ណោះ។

ជាមួយគ្នានោះ ទីភ្នាក់ងារស្ថិតិបានដាក់ក្តីរំពឹងទៀតថា ការនាំចេញសម្រាប់ឆ្នាំ២០២៤ អាចនឹងមានការកើនឡើង៦,១៤% បើធៀបនឹងទិន្នន័យកាលពីឆ្នាំមុន។

គួរជម្រាបថា តៃវ៉ាន់គឺជាតំណភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលដ៏សំខាន់មួយ ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple Inc និង Nvidia ជាដើមហើយវាក៏ជាប្រភពនៃអ្នកផលិតបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោកគឺក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ផងដែរ៕

The post កំណើនសេដ្ឋកិច្ចតៃវ៉ាន់ នឹងមានល្បឿនលឿនបំផុតមួយនៅឆ្នាំនេះ appeared first on .

ឆ្នាំ២០២៤ បារាំងទំលាក់កំណើនសេដ្ឋកិច្ចមកនៅត្រឹម ១%ប៉ុណ្ណោះ
កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ រដ្ឋាភិបាលបានទំលាក់ចក្ខុវិស័យចំពោះកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបារាំង ពីចំនួន១,៤% មកនៅត្រឹម១% ប៉ុណ្ណោះ ដោយសារការធ្វើពាណិជ្ជកម្មរវាងដៃគូកំពូលៗដូចជា អាល្លឺម៉ង់ និងចិន ជួបភាពរាំងស្ទះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 លោក  Le Maire បានលើកថា ទោះបីជាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន តំបន់មជ្ឈឹមបូព៌ា បញ្ហាដឹកជញ្ជូននៅសមុទ្រក្រហម ព្រមទាំងពាណិជ្ជកម្មជាមួយភាគីអាល្លឺម៉ង់ និងចិនមានការធ្លាក់ចុះក៏ដោយ កំណើនសេដ្ឋកិច្ចបារាំងត្រូវបានព្យាករណ៍ថានៅតែមានសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែយើងត្រូវគិតគូពីបរិបទភូមិសាស្ត្រនយោបាយថ្មី។

បន្ថែមពីនោះ លោកបាននិយាយទៀតថា នឹងមិនមានការដំឡើងពន្ធ ហើយក៏មិនមានការកាត់បន្ថយការបង់ថ្លៃរបបសន្តិសុខសង្គមដល់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាល នឹងរួមចំណែកកាត់បន្ថយការចំណាយ។ មួយវិញទៀត ការចំណាយរបស់រដ្ឋនឹងត្រូវកាត់បន្ថយ ១០ពាន់លានអឺរ៉ូ (១០,៨ ពាន់លានដុល្លារ) នៅទូទាំងនាយកដ្ឋាន និងទីភ្នាក់ងារទាំងអស់។

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលនឹងកាត់បន្ថយការចំណាយប្រតិបត្តិការចំនួន ៥ពាន់លានអឺរ៉ូនៅគ្រប់ក្រសួង ជាមួយនឹង ៥ពាន់លានអឺរ៉ូទៀតនៅក្នុងគោលនយោបាយសាធារណៈជាពិសេសជំនួយសាធារណៈ ព្រមទាំងកាត់បន្ថយ ១ពាន់លានអឺរ៉ូសម្រាប់ការអភិវឌ្ឍន៍ និង ១ពាន់លានអឺរ៉ូបន្ថែមទៀតចំពោះការឧបត្ថម្ភធនសម្រាប់ការជួសជុលអាគារលំនៅដ្ឋាន ខណៈឯមួយពាន់លានអឺរ៉ូទៀតផងដែរ នឹងត្រូវកាត់ចេញពីថវិការបស់ប្រតិបត្តិកររដ្ឋដូចជាទីភ្នាក់ងារនាំចេញ Business France និងទីភ្នាក់ងារ ANCT ។

ម្យ៉ាងវិញទៀត រដ្ឋមន្ត្រីរូបនេះក៏បានលើកឡើងទៀតថា រដ្ឋាភិបាលនឹងធ្វើឲ្យប្រាកដថា បារាំងនៅតែដើរលើផ្លូវដើម្បីគោរពគោលដៅក្នុងការកាត់បន្ថយឱនភាពរដ្ឋឆ្នាំ២០២៤ របស់ខ្លួន​មកនៅត្រឹម ៤,៤% នៃ GDP ។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ គណៈកម្មការអឺរ៉ុបក៏បានទម្លាក់ការព្យាករណ៍កំណើន GDP របស់ប្រទេសបារាំងសម្រាប់ឆ្នាំ២០២៤ ផងដែរ ពីចំនួន១,២% ដែលធ្លាប់បានព្យាករណ៍នៅខែវិច្ឆិកាឆ្នាំមុន មកនៅត្រឹម០,៩% ប៉ុណ្ណោះ ចំណែកឯអាល្លឺម៉ង់វិញ ក៏ទម្លាក់ការរំពឹងទុកសេដ្ឋកិច្ចពី០,៨% មកត្រឹម០,៣% ៕

The post ឆ្នាំ២០២៤ បារាំងទំលាក់កំណើនសេដ្ឋកិច្ចមកនៅត្រឹម ១%ប៉ុណ្ណោះ appeared first on .

ក្នុងត្រីមាសទីបីនៅឆ្នាំនេះ កំណើន GDP របស់ប្រទេសថៃ នៅតែបន្តកើនឡើងសន្សឹមៗ
ទីភ្នាក់ងារផែនការរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងយឺតជាងការរំពឹងទុក នៅក្នុងត្រីមាសទី ៣ ដោយសារការចំណាយរបស់រដ្ឋាភិបាល និងការនាំចេញមានការធ្លាក់ចុះ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន CNA ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បាននិយាយថា នៅក្នុងត្រីមាសទី ៣ ដែលរាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ បានកើនឡើងប្រមាណ ១,៥% បើធៀបនឹងឆ្នាំមុន។

ក្នុងនោះ ប្រធានទីភ្នាក់ងារផែនការ លោក Danucha Pichayanan បានប្រាប់សន្និសីទសារព័ត៌មានថា និយាយជារួមទៅ សេដ្ឋកិច្ចថៃកំពុងតែបន្តកើនឡើងសន្សឹមៗ ក៏ប៉ុន្តែប្រសិនបើចង់ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនជាងនេះ យើងត្រូវតែរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម។ ម្យ៉ាងវិញទៀត នៅក្នុងត្រីមាសទី ៤ សន្ទុះនៃការនាំចេញបានចាប់ផ្តើមប្រសើរឡើង​ ហើយវាគួរតែធ្វើឱ្យផលិតកម្មឧស្សាហកម្មកាន់តែប្រសើរឡើងវិញផងដែរ។

ជាមួយគ្នានេះដែរ ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលធននៃធនាគារ Kasikornbank លោក Kobsidthi Silpachai ក៏បាននិយាយផងដែរថា ទិន្នន័យនៃការកើនឡើង GDP យឺតបែបនេះ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីផ្តោតលើកំណើន ជាជាងអតិផរណា។

គួររម្លឹកថា កាលពីត្រីមាសទី ២  ដែលមានរយៈពេលចាប់ពីខែមេសា ដល់ខែមិថុនានោះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ មានការកើនឡើង ១,៨% បើធៀបនឹងឆ្នាំ ២០២២ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានចុះផ្សាយកាលពីពេលកន្លងទៅ៕

The post ក្នុងត្រីមាសទីបីនៅឆ្នាំនេះ កំណើន GDP របស់ប្រទេសថៃ នៅតែបន្តកើនឡើងសន្សឹមៗ appeared first on .