GM

ក្រុមហ៊ុនយក្សអាមេរិក GM គ្រោងបោះលុយវិនិយោគ ៦០០លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង
ក្រុមហ៊ុន General Motors បាននិយាយប្រកាសនៅថ្ងៃទី២៥ ខែមីនាថា ខ្លួនមានគម្រោងវិនិយោគទឹកប្រាក់ ៦០០លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើឲ្យប្រសើរឡើងនូវរោងចក្រផលិត និងផលិតផល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិកនេះ កំពុងបន្ថែមការវិនិយោគ ៣០០លានដុល្លារ ទៅក្នុងផែនការចំណាយ ៣០០លានដុល្លារផ្សេងទៀតដែលបានប្រកាសនៅក្នុងខែធ្នូ។

ក្រុមហ៊ុន GM បាននិយាយទៀតផងដែរថា ការវិនិយោគនេះ នឹងឆ្ពោះទៅរកការធ្វើទំនើបកម្មរោងចក្រចំនួនពីររបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រើប្រាស់ម៉ូដែលម៉ាស៊ីនជំនាន់ចុងក្រោយបំផុត។ មូលនិធិនេះក៏នឹងត្រូវចំណាយលើការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផលិតកម្ម ការកែលម្អគុណភាពផលិតផល និងជំរុញការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសម្រាប់រថយន្តស្ព័រខ្នាតតូច នៅរោងចក្ររបស់ខ្លួន ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន GM នៅកូរ៉េ បានលក់រថយន្តចំនួន ៤៦២ ៣១០ គ្រឿង ក្នុងឆ្នាំ ២០២៥ ដែលភាគច្រើនតាមរយៈការនាំចេញទៅកាន់សហរដ្ឋអាមេរិក ពោលគឺបានធ្លាក់ចុះ ៧,៥ភាគរយពីឆ្នាំ២០២៤ ដោយសារតែពន្ធរបស់សហរដ្ឋអាមេរិកលើរថយន្តនាំចូល៕​

The post ក្រុមហ៊ុនយក្សអាមេរិក GM គ្រោងបោះលុយវិនិយោគ ៦០០លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង appeared first on .

ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM រងការខាតបង់ ៦ពាន់លានដុល្លារ ដោយសារការវិនិយោគលើរថយន្ត EV
ក្រុមហ៊ុនផលិតខ្នាតយក្សរបស់អាមេរិក General Motors (GM) បានទទួលរងការខាតបង់រាប់ពាន់លានដុល្លារ បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយយានយន្តអគ្គិសនីក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន GM កាលពីថ្ងៃទី៨ ខែមករា បានប្រកាសថា ការខាតបង់សរុបរបស់ខ្លួនអាចនឹងមានចំនួនរហូតដល់ ៧,១ពាន់លានដុល្លារ គិតនៅត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២៥ របស់ខ្លួន។ ក្នុងចំណោមនោះ ក្រុមហ៊ុនទទួលរងការខាតបង់អស់ ៦ពាន់លានដុល្លារ ដោយសារការថយចុះទាក់ទងការវិនិយោគលើរថយន្តអគ្គិសនី ខណៈ ១,១ពាន់លានដុល្លារផ្សេងទៀត គឺជាការចំណាយទៅលើការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC General Motors នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថា នៅត្រីមាសទី៣ នៃឆ្នាំ២០២៥ ក្រុមហ៊ុន GM ក៏ទទួលរងនូវការខាតបង់ទឹកប្រាក់អស់ប្រមាណ ១,៦ពាន់លានដុល្លារ ផងដែរ ដោយសារតែការកែសម្រួលយុទ្ធសាស្ត្រ ខណៈពេលដែលគោលនយោបាយយានយន្តអគ្គិសនីបានផ្លាស់ប្តូរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ មុនពេលលោក ត្រាំ ចូលកាន់តំណែង ក្រុមហ៊ុន GM បានវិនិយោគទឹកប្រាក់យ៉ាងច្រើនទៅលើសមត្ថភាពផលិតយានយន្តអគ្គិសនី។

ជម្រាបជូនថា ចាប់តាំងពីលោក ត្រាំ​ ចូលកាន់តំណែងមក សហរដ្ឋអាមេរិក បានបញ្ចប់គំនិតផ្តួចផ្តើមលើវិស័យរថយន្តអគ្គិសនីសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដោយអតីតប្រធានាធិបតី លោក ចូ បៃដិន។ ហើយដោយបន្ថែមពីលើការលុបចោលការលើកទឹកចិត្តពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនី រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការបំភាយឧស្ម័នកាបូនផងដែរ៕​

The post ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM រងការខាតបង់ ៦ពាន់លានដុល្លារ ដោយសារការវិនិយោគលើរថយន្ត EV appeared first on .

ក្រុមហ៊ុនខ្នាតយក្ស GM ខាតបង់អស់ ១,៦ពាន់លានដុល្លារ ដោយសារបន្ថយការវិនិយោគលើរថយន្ត EV
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ពិភពលោក GM ថ្មីៗនេះ បានប្រកាសពីការខាតបង់រហូតដល់ ១,៦ពាន់លានដុល្លារ ដោយសារតែការការកាត់បន្ថយសមត្ថភាពផលិត ក៏ដូចជាការលុបចោលម៉ូដែលរថយន្តអគ្គិសនី និងការបន្ថយការវិនិយោគ នៅក្នុងវិស័យនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ជុំវិញរបាយការណ៍នេះ ត្រូវបានប្រកាសដោយក្រុមហ៊ុន General Motors កាលពីថ្ងៃទី១៤ ខែតុលា ដោយចំនួនទឹកប្រាក់ខាតបង់ខាងលើត្រូវបានគណនាពីការធ្លាក់ចុះនៃទ្រព្យសកម្មមិនមែនសាច់ប្រាក់ ចំនួន ១,២ពាន់លានដុល្លារ ដោយសារតែការថយចុះនៃសមត្ថភាពផលិតរថយន្ត EV និងទឹកប្រាក់ ៤០០លានដុល្លារផ្សេងទៀត ក្នុងថ្លៃលុបចោលកិច្ចសន្យា និងការទូទាត់ពាណិជ្ជកម្ម។

យ៉ាងណាមិញ ជុំវិញបញ្ហានេះ ក្រុមហ៊ុន GM កំពុងទទួលរងនូវការខាតបង់សរុប ១,៦ពាន់លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវយុទ្ធសាស្រ្តរថយន្តអគ្គិសនីរបស់ខ្លួន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលុបចោលឥណទានពន្ធរហូតដល់ ៧ ៥០០ដុល្លារ សម្រាប់រថយន្ត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនប៉ះពាល់ដល់ម៉ូដែលរថយន្តអគ្គិសនីដែលមានស្រាប់ដូចជា Chevrolet, GMC និង Cadillac នោះទេ ប៉ុន្តែពួកគេបានព្រមានថា ការត្រួតពិនិត្យដែលកំពុងដំណើរការលើសមត្ថភាពផលិតអាចបង្កើនការគិតថ្លៃលើប្រភេទរថយន្តទាំងនោះ។

ជម្រាបជូនថា ក្រុមហ៊ុន GM គឺជាក្រុមហ៊ុនដំបូងគេបំផុតមួយដែលបានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងទីផ្សាររថយន្តអគ្គិសនី ប៉ុន្តែវាមិនបានជោគជ័យឡើយ។ កាលពី​ ៤ឆ្នាំមុន ក្រុមហ៊ុននេះ គ្រោងនឹងវិនិយោគ ៣០ពាន់លានដុល្លារលើរថយន្តនៅឆ្នាំ២០២៥ រួមទាំងការដាក់ចេញនូវម៉ូដែលថ្មីៗជាច្រើន និងការបង្កើនសមត្ថភាពផលិតថ្ម ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ផែនទីបង្ហាញផ្លូវរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ត្រូវបានធ្លាក់ចុះដោយសារតម្រូវការទាបជាងការរំពឹងទុក និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ត្រាំ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី៕​

The post ក្រុមហ៊ុនខ្នាតយក្ស GM ខាតបង់អស់ ១,៦ពាន់លានដុល្លារ ដោយសារបន្ថយការវិនិយោគលើរថយន្ត EV appeared first on .

ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM ប្រកាសបិទរោងចក្រធំមួយនៅចិន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់សហរដ្ឋអាមេរិក General Motors (GM) កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ខ្លួនកំពុងបិទរោងចក្រធំមួយ នៅទីក្រុង Shenyang ភាគឦសាននៃប្រទេសចិន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួរឲ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន GM ដែលនឹងត្រូវបិទឈប់ដំណើរនេះ កំពុងផលិតរថយន្តខ្នាតតូច ដូចជា Buick GL8 និងរថយន្ត Chevrolet Tracker SUV សម្រាប់ទីផ្សារប្រទេសចិន។

ក្រុមហ៊ុន GM កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីក្រុមហ៊ុនគូប្រជែងក្នុងស្រុកសុទ្ធសឹងតែទទួលបានការគាំទ្រជាពិសេស ដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដើម្បីកាន់កាប់ទីផ្សារ។

នៅក្នុងត្រីមាសទី៤ ក្រុមហ៊ុន GM បានរាយការណ៍ថា អាចនឹងត្រូវចំណាយទឹកប្រាក់ដល់ទៅ ៤ពាន់លានដុល្លារ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ នៅក្នុងប្រទេសចិន ដែលក្នុងនោះក៏រាប់បញ្ចូលទាំងការបិទរោងចក្រ ផងដែរ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងចូលរួមសន្និសិទរថយន្តនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន GM លោកស្រី Mary Barra បាននិយាយថា ចាប់ពីពេលនេះទៅក្រុមហ៊ុន GM នៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក នឹងងាកមកផ្តោតតែលើការលក់រថយន្ត Cadillac​ និងBuick ដែលផលិតនៅទីនោះ និងម៉ូដែលនាំចូលមួយចំនួនទៀត។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន GM បច្ចុប្បន្ន កំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុក SAIC Motors ដើម្បីផលិតរថយន្តសម្រាប់ម៉ូដែលពេញនិយមដូចជា Buick, Chevrolet និង Cadillac នៅក្នុងប្រទេសចិន៕​

The post ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM ប្រកាសបិទរោងចក្រធំមួយនៅចិន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ appeared first on .

ក្រុមហ៊ុន Ford និង GM ប្រកាសបរិច្ចាគម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford និង General Motors (GM) កាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងម្នាក់ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនាខែមករាខាងមុខ។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការបរិច្ចាគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគោលនយោបាយស្តីពីពន្ធគយថ្មី និងរថយន្តអគ្គិសនីដែលកំពុងស្ថិតនៅក្រោមការពិចារណាដោយរដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅទីក្រុង Detroit រួមទាំង Ford ផងដែរ ដែលកំពុងជួបការលំបាកក្នុងការបង្កើន និងលក់ម៉ូដែលដែលប្រើថាមពលអគ្គិសនីរបស់ខ្លួន។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានប្រាប់អ្នកសារព័ត៌មាន ដោយមានសុទិដ្ឋិនិយមថា លោក ត្រាំ នឹងបើកចំហរក្នុងការស្តាប់ទស្សនៈរបស់ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកទាំងអស់ លើសកម្មភាពពន្ធថ្មីទាំងនេះ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន GM ក៏បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ហើយនឹងផ្តល់រថយន្តរបស់ខ្លួនមួយចំនួន ទៅឲ្យរដ្ឋបាលរបស់លោក ត្រាំ នៅក្នុងពិធីស្បថចូលកាន់តំណែងនាខែក្រោយនេះផងដែរ។

ជម្រាបជូនផងដែរថា កន្លងមកក្រុមហ៊ុនធំៗផ្សេងទៀត រួមទាំង Amazon និង Meta Platforms ក៏បានបរិច្ចាគដល់មូលនិធិរបស់លោកត្រាំនេះផងដែរ ស្របពេលថ្នាក់នាំកំពូលៗ និងមហាសេដ្ឋីជាច្រើន បាននាំគ្នាទៅជួបពិភាក្សាផ្ទាល់ជាមួយលោក ត្រាំ នៅឯលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida នៅរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

The post ក្រុមហ៊ុន Ford និង GM ប្រកាសបរិច្ចាគម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ appeared first on .

GM ថាខ្លួនជាក្រុមហ៊ុនលំដាប់ទីពីរ ដែលលក់រថយន្តអគ្គិសនីដាច់ជាងគេបំផុតនៅអាមេរិក
ក្រុមហ៊ុន General Motor (GM) កំពុងតែដណ្តើមបានចំណាត់ថ្នាក់លេខ២​ ក្នុងការលក់រថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិកដាច់ច្រើនជាងគេ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ ពោលលក់បានដល់ទៅចំនួន ៣២ ០០០គ្រឿង។​

នៅក្នុងអ៊ីមែលមួយជាមួយ The Verge លោក James Cain នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងទំនាក់ទំនងផ្នែកលក់របស់ GM បានសរសេរថា ការលក់បានកើនឡើងដូច្នេះ គឺកើតឡើងចាប់តាំងពីពេលដែលក្រុមហ៊ុនបានបង្កើតវេទិកា EV ( ពីមុនត្រូវបានគេស្គាល់ថា Ultium ) ហើយបានចាប់ផ្តើមផលិតកោសិកាថ្ម តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន LG និងក្រុមហ៊ុន Samsung SDI ។ ការលក់រថយន្ត EV នៅត្រីមាសទីបីរបស់ GM បានយកឈ្នះគូប្រកួតប្រជែង Ford ប្រហែល ៨ ៦០០គ្រឿង នេះបើយោងតាម Kelley Blue Book ដូចដែលបានរាយការណ៍ដោយកាសែត The New York Times ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន GM បានលើកឡើងថា ខ្លួនបានលក់រថយន្ត EV សរុបបានចំនួន ៣៧០ ០០០គ្រឿងនៅអាមេរិកខាងជើង ចាប់តាំងពីឆ្នាំ២០១៦ រួមទាំង ៣០០ ០០០គ្រឿងផ្សេងទៀតនៅសហរដ្ឋអាមេរិក។ ដោយឡែក ក្រុមហ៊ុន Tesla នៅតែជាអ្នកលក់រថយន្ត EV ដាច់ជាងគេ ពោលមានរថយន្តជាង ៥លានគ្រឿងត្រូវបានលក់ចាប់តាំងពីឆ្នាំ២០០៨ ៕

The post GM ថាខ្លួនជាក្រុមហ៊ុនលំដាប់ទីពីរ ដែលលក់រថយន្តអគ្គិសនីដាច់ជាងគេបំផុតនៅអាមេរិក appeared first on .

ក្រុមហ៊ុន Ford និង​ GM អាចនឹងត្រូវបញ្ឈប់ពីការនាំចូលរថយន្តដែលផលិតនៅចិន មកលក់ក្នុងទីផ្សារអាមេរិក
យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយថា ក្រុមហ៊ុន General Motors (GM) និង Ford អាចនឹងត្រូវបញ្ឈប់ពីការនាំចូលរថយន្តរបស់ខ្លួនដែលផលិតនៅក្នុងប្រទេសចិន មកទៅកាន់សហរដ្ឋអាមេរិក ក្រោមច្បាប់ថ្មីមួយដែលបានស្នើឡើង ដើម្បីបង្ក្រាបលើផ្នែក Software និង Hardware របស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលបាននិយាយទៀតថា ចំពោះច្បាប់ថ្មី​នេះ ​ក៏​នឹង​ប៉ះ​ពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ដែល​លក់ ​ឬ​ផលិត​រថយន្ត​នៅ​អាមេរិក​ដូច​ជា Volvo និងក្រុមហ៊ុនរថយន្តអគ្គិសនី BYD របស់ចិនផងដែរ។

គួរឲ្យដឹងថាក្រុមហ៊ុន GM កំពុងលក់រថយន្តម៉ូដែល Buick Envision ខណ:ក្រុមហ៊ុន Ford លក់រថយន្តម៉ូដែល Lincoln Nautilus ដែលដំឡើងក្នុងប្រទេសចិន នៅទីផ្សារសហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលទាំងពីរមិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេ ខណ:រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤ នេះ ក្រុមហ៊ុន GM បានលក់រថយន្តម៉ូដែល Envisions ប្រហែល ២ ២០០០ គ្រឿង ស្របពេល Ford បានលក់រថយន្ត Nautilus SUV របស់ខ្លួន ចំនួន ១ ៧៥០០ គ្រឿង​ នៅទឹកដីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ លោកស្រី Liz Cannon ដែលជាប្រធានការិយាល័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្ម បាននិយាយថា ក្រោមច្បាប់ថ្មីនេះ រថយន្តណាដែលផលិតនៅក្នុងប្រទេសចិន ហើយយកមកលក់នៅសហរដ្ឋអាមេរិក អាចប្រឈមមុខនឹងការហាមឃាត់។ លោកស្រីបន្ថែមទៀតថាទាំង GM និង Ford ត្រូវត្រៀមខ្លួនទុកមុន ព្រោះថាការផលិតរថយន្តនៅក្នុងប្រទេសចិន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក គួរតែត្រូវបិទ ហើយផ្លាស់ប្តូរទៅផលិតនៅកន្លែងផ្សេងទៀត៕

The post ក្រុមហ៊ុន Ford និង​ GM អាចនឹងត្រូវបញ្ឈប់ពីការនាំចូលរថយន្តដែលផលិតនៅចិន មកលក់ក្នុងទីផ្សារអាមេរិក appeared first on .

Samsung ចាប់ដៃគ្នាជាមួយ GM សាងសង់រោងចក្រផលិតអាគុយរថយន្ត EV តម្លៃជាង ៣ពាន់លានដុល្លារ នៅអាមេរិក
ក្រុមហ៊ុន Samsung SDI ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនមេ Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី២៨ ខែសីហានេះថា ខ្លួនបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន General Motors (GM) ដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីរួមគ្នា នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Samsung SDI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយ:កិច្ចព្រមព្រៀងខាងលើក្រុមហ៊ុនទាំងពីរនឹងបោះទុនវិនិយោគទឹកប្រាក់ប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្ត EV ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ២៧ ជីហ្គាវ៉ាត់ម៉ោង (Gwh) ។

គួរឲ្យដឹងថា ផែនការនេះត្រូវបានប្រកាសជាលើកដំបូង នៅក្នុងខែមេសា ឆ្នាំ២០២៣ មកម្លេះ នៅពេលដែលក្រុមហ៊ុន GM និង Samsung SDI បាននិយាយថាការបណ្តាក់ទុនរួមគ្នានឹងត្រូវចំណាយសរុបជាង ៣ពាន់លានដុល្លារ ជាមួយនឹងសមត្ថភាពផលិត ៣០ GWh ដែលបានគ្រោងទុក ហើយប្រតិបត្តិការនឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៦។

ជម្រាបជូនទៀតផងដែរថា បើតាមក្រុមហ៊ុនផលិតអាគុយខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung SDI បាននិយាយនៅថ្ងៃពុធនេះថារោងចក្ររួមគ្នានេះ មានគោលបំណងផលិតអាគុយទ្រង់ទ្រាយធំ នៅឆ្នាំ២០២៧ ហើយសមត្ថភាពប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៦ GWh ក្រោមផែនការពង្រីកចុងក្រោយបង្អស់៕

The post Samsung ចាប់ដៃគ្នាជាមួយ GM សាងសង់រោងចក្រផលិតអាគុយរថយន្ត EV តម្លៃជាង ៣ពាន់លានដុល្លារ នៅអាមេរិក appeared first on .

Xiaomi ផ្តួលក្រុមហ៊ុន GM និង Ford ក្រោយតម្លៃទីផ្សារកើនឡើងដល់ជាង ៥៥ពាន់លានដុល្លារ
ភាគហ៊ុនរបស់ Xiaomi បានកើនឡើងដល់ ១៦% គិតនៅត្រឹមថ្ងៃទី២ ខែមេសានេះ បន្ទាប់ពី ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន បានចាប់ផ្តើមដាក់លក់រថយន្តអគ្គិសនី ដំបូងបំផុតរបស់ខ្លួន ទៅក្នុងទីផ្សារកាលពីសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

​ជុំវិញការកើនឡើងភាគហ៊ុនដ៏ច្រើននេះ បានធ្វើឲ្យ Xiaomi បន្ថែមទឹកប្រាក់ប្រហែល ៧,៦ពាន់លានដុល្លារ ទៅក្នុងតម្លៃ​មូលធន​ទីផ្សាររបស់ខ្លួន ដែលជាចំនួនកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក បន្ទាប់ពីពួកគេបានចាប់ផ្តើម​បញ្ជា​លក់រថយន្ត EV ដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនចិនដែលធ្លាប់តែកើបប្រាក់ចំណូលពីការលក់ស្មាតហ្វូនមួយនេះ ឥឡូវបានកើនឡើងតម្លៃទីផ្សាររហូតដល់ទៅ ៥៥,២ពាន់លានដុល្លារ ពោលគឺបានវ៉ាដាច់ទៅលើក្រុមហ៊ុនផលិតរថយន្តកំពូលរបស់អាមេរិក General Motors (GM) ដែលមានតម្លៃទីផ្សារ ៥២,៤ពាន់លានដុល្លារ និងក្រុមហ៊ុន Ford ដែលមានតម្លៃទីផ្សារ ៥៣,១ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា Xiaomi បានដាក់លក់រថយន្តអគ្គិសនីដំបូង ម៉ូដែល SU7 ទៅក្នុងទីផ្សាររថយន្ត EV របស់ប្រទេសចិន នៅក្រោមតម្លៃ ៣០ ០០០ដុល្លារ សម្រាប់ប្រភេទធម្មតា ខណ:ក្រុមហ៊ុនក៏បាននិយាយកាលពីថ្ងៃទី២៩ ខែមីនាកន្លងទៅថា រថយន្តរបស់ពួកគេទទួលបានការបញ្ជាទិញក្នុងចំនួន ៨៨ ៨៩៨ គ្រឿងរួចទៅហើយ ក្នុងរយ:ពេលត្រឹម ២៤ម៉ោងដំបូងនៃការលក់៕

The post Xiaomi ផ្តួលក្រុមហ៊ុន GM និង Ford ក្រោយតម្លៃទីផ្សារកើនឡើងដល់ជាង ៥៥ពាន់លានដុល្លារ appeared first on .

មេធំ Ford និង GM គ្រោងចាប់ដៃគ្នា ប្រកួតជាមួយក្រុមហ៊ុនរថយន្តចិន
នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford និង General Motors បានប្រកាសថា ពួកគេកំពុងពិចារណាលើការបង្កើតភាពជាដៃគូសហការ ដើម្បីកាត់បន្ថយថ្លៃដើមផលិតរថយន្ត ក៏ដូចជាប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តចិនជាដើម។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានរាយការណ៍ថា លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានប្រកាសស្វែងរកដៃគូសហការនានា មិនមែនតែជាមួយក្រុមហ៊ុន GM ឡើយ ដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ក្រុមហ៊ុនរថយន្តចិន ចូលមកក្នុងទីផ្សាររថយន្តនៅអឺរ៉ុប និងលោកខាងលិច។

គួររំលឹកបន្តិចថា ក្រុមហ៊ុនលំដាប់កំពូលៗនៅអឺរ៉ុប និងលោកខាងលិច កំពុងរងផលរំខានជាខ្លាំង ពីសំណាក់ក្រុមហ៊ុនរថយន្តចិនដូចជា BYD ជាដើម កំពុងតែជ្រៀតចូលទីផ្សាររថយន្តអន្តរជាតិ ជាមួយតម្លៃទាប ហើយបច្ចេកវិទ្យាក៏ខ្ពស់ថែមទៀត។

ដើម្បីត្រៀមទប់ទល់ជាមួយការពង្រីកខ្លួនរបស់ក្រុមហ៊ុនចិន មេធំរបស់ក្រុមហ៊ុន Ford បានរៀបចំយុទ្ធសាស្ត្រថ្មីៗដូចជា ស្វែងរកការសហការពីក្រុមហ៊ុនរថយន្តដទៃ និងព្យាយាមផលិត​រថយន្តដែលមានតម្លៃសមរម្យជាងមុនជាដើម៕

The post មេធំ Ford និង GM គ្រោងចាប់ដៃគ្នា ប្រកួតជាមួយក្រុមហ៊ុនរថយន្តចិន appeared first on .