Gotabaya Rajapaksa

ស្ងាត់ៗ! អតីតប្រធានាធិបតីស្រីលង្កា វិលត្រឡប់ចូលស្រុកដល់គេហដ្ឋានទាំងព្រឹកថ្ងៃសៅរ៍នេះ
សប្ដាហ៍បន្ទាប់ពីរត់ភៀសខ្លួនចេញពីប្រទេស ៧សប្តាហ៍កន្លងទៅដោយសារចិបត្តិសេដ្ឋកិច្ច និងផ្ទុះបាតុកម្មទ្រង់ទ្រាយធំក្នុងប្រទេសស្រីលង្កា ឥឡូវនេះ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា បាននិវត្តន៍ចូលមកប្រទេសវិញហើយទាំងព្រឹកព្រលឹមនាថ្ងៃសៅរ៍នេះ។

សារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី៣នេះ ចុះផ្សាយថា លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់គេហដា្ឋនរបស់លោកក្នុងរដ្ឋធានីកូឡុំបូ។

យ៉ាងណា មកទល់នឹងពេលនេះ លោក រ៉ាចាប៉ាកសា មិនទាន់បកស្រាយដោយផ្ទាល់មាត់នៅឡើយជុំវិញ ថាតើហេតុអ្វីបានជាលោកភៀសខ្លួន ចេញពីប្រទេសកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងទៅនេះនោះទេ និងតើហេតុអ្វីបានជាសម្រេចចិត្តត្រឡប់ចូលស្រុកវិញនាពេលនេះដែរ។

គួររំលឹកថា បន្ទាប់ពីកើតមានវិបត្តិសេដ្ឋកិច្ច-សង្គមក្នុងប្រទេស លោក រ៉ាចាប៉ាកសា បានចាក់ចេញពីប្រទេសស្រីលង្កា នាពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២នេះ ដោយទៅកាន់ប្រទេសម៉ាល់ឌីវ និងសិង្ហបុរី ក្រោយក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក រ៉ាចាបាក់សា។

នៅពេលរត់ភៀសខ្លួនខ្លួន នៅសិង្ហបុរី លោកបានសម្រេចចិត្តលាលែងចេញពីតំណែង ហើយបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ជាទីដែលលោកបានដាក់ញត្តិទៅកាន់ប្រធានាធិបតីស្រីលង្កាសព្វថ្ងៃ គឺលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ដើម្បីជួយសម្រួលឱ្យលោកបានត្រឡប់ចូលស្រុកវិញ។

ខណៈដែលនៅថ្ងៃសៅរ៍ ទី៣ កញ្ញានេះ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា បាននិវត្តន៍ចូលមកប្រទេសវិញហើយ៕

The post ស្ងាត់ៗ! អតីតប្រធានាធិបតីស្រីលង្កា វិលត្រឡប់ចូលស្រុកដល់គេហដ្ឋានទាំងព្រឹកថ្ងៃសៅរ៍នេះ appeared first on .

អតីតប្រធានាធិបតីស្រីលង្កា អាចវិលចូលស្រុកវិញនៅចុងសប្ដាហ៍នេះ
លោក Gotabaya Rajapaksa អតីតប្រធានាធិបតី​ស្រីលង្កា អាច​នឹង​វិលចូល​ស្រុក​កំណើត​វិញ បន្ទាប់​ពី​ធ្វើការ​រត់ភៀសខ្លួន​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ ខណៈ​ប្រទេស​ថៃ​អាច​នឹង​ជា​គោលដៅ​ចុងក្រោយ បើសិន​អតីតមេដឹកនាំ​ម្នាក់​នេះ​សម្រេច​វិល​ចូល​ស្រុក​វិញ​នៅ​ចុងសប្ដាហ៍​នេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

ប្រភព​ដដែល​បន្ថែម​ថា បុរស​វ័យ ៧៣ ឆ្នាំ​ទំនង​នឹង​បញ្ចប់​ការ​ស្នាក់នៅ​ប្រទេស​ថៃ និង​វិល​ត្រឡប់​ទៅ​ស្រីលង្កា​វិញ​នៅ​ថ្ងៃសៅរ៍​ ទី ៣ កញ្ញា​ខាងមុខ បន្ទាប់​ពី​ការ​ចំណាយ​នៅ​ប្រទេស​អាស៊ាន​មាន​តម្លៃ​ថ្លៃ​ពេក។

“​គាត់ (Gotabaya) គឺ​បាន​រស់នៅ​សណ្ឋាគារ​នៅ​ប្រទេស​ថៃ ប្រៀបដូចជា​អ្នកទោស ហើយ​បាន​ស្នើ​សុំ​វិលចូល​ស្រុក​វិញ ហើយ​ពួកយើង​ត្រូវបាន​គេ​ផ្ដល់​ដំណឹង​ថា គាត់​នឹង​វិល​មក​វិញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃសៅរ៍​នេះ”។ នេះ​បើតាម​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ម្នាក់​បាន​ប្រាប់ AFP។

សូមជម្រាប​ដែរ​ថា ទាក់ទង​នឹង​ដំណឹង​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​ប្រធានាធិបតី​ខាងលើ​ រដ្ឋាភិបាល​ស្រីលង្កា​ក៏​បាន​ត្រៀម​កម្លាំង​ដើម្បី​ការពារ​សុវត្ថិភាព​របស់​អតីត​មេដឹកនាំ​ខាងលើ​ផងដែរ ពោល​មាន​ទាំង​កងការពារ និង​រថយន្ត​ត្រៀមចាំ​ទទួល​ស្រេច។ នេះបើតាម​ការ​ចុះផ្សាយ​ពី CNA៕

The post អតីតប្រធានាធិបតីស្រីលង្កា អាចវិលចូលស្រុកវិញនៅចុងសប្ដាហ៍នេះ appeared first on .

លឺល្ហៀងៗ អតីតប្រធានាធិបតីស្រីលង្កា អាចវិលចូលស្រុកវិញនាដើមខែក្រោយ
អតីតប្រធានាធិបតី Gotabaya Rajapaksa អាច​នឹង​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ​ក្នុង​រយៈពេល ២ សប្ដាហ៍​ទៀត បន្ទាប់​ពី​រត់គេចខ្លួន​កាលពី​ខែកក្កដា។ នេះ​បើតាម​ប្រភព​ជិតស្និទ្ធ ២ បាន​ទម្លាយ​ប្រាប់ Reuters កាលពី​ថ្ងៃទី ២៣ សីហា។

ប្រភព​មួយ​ក្នុង​ចំណោម ២ នោះ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា មូលហេតុ​ចំបង​មួយ​ដែល​អតីត​ថ្នាក់ដឹកនាំ​ខាងលើ​សម្រេចចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយសារ​តម្លៃ​ស្នាក់នៅ​ប្រទេសថៃ មាន​តម្លៃ​ថ្លៃ​ខ្លាំងពេក។

“​គាត់​ពិត​ជា​ចង់​ត្រឡប់​មក​វិញ ប៉ុន្តែ​ផ្នែក​សន្តិសុខ​គឺ​នៅ​តែ​ជា​បញ្ហា​សំខាន់ ហើយ​ក្រុម​ស៊ើបការណ៍​ឲ្យ​ដំបូន្មាន​លោក​ថា គួរ​តែ​ពន្យារពេល​ត្រឡប់ចូលស្រុក​វិញ​សិន។ គាត់​អាច​នឹង​មកវិញ​ក្នុង​រយៈពេល ២ សប្ដាហ៍ ឬ​លឿន​ជាងនេះ​ បើសិន​ជា​មាន​ការ​រឹត​បន្តឹង​ផ្នែក​សុវត្ថិភាព”។ នេះ​បើតាម​សម្ដី​របស់​មន្ត្រី​ស្រីលង្កា​បាន​ប្រាប់​ Reuters។

យ៉ាងណា ប្រធានាធិបតី​ថ្មី Wickremesinghe បាន​ប្រាប់​ប្រភពខាងលើ​កាលពី​សប្ដាហ៍​មុន​ថា មិន​បាន​ទទួល​ដំណឹង​អ្វី​ពី​ការ​ចង់​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ​របស់​អតីត​ថ្នាក់ដឹកនាំ​ឡើយ ហើយ​បើសិន​ជា​លោក Rajapaksa វិល​មក​ពិតមែន នោះ​លោក​នឹង​ត្រូវ​ទទួល​ទោសទណ្ឌ​តាម​ច្បាប់​របស់​ប្រទេស​ស្រីលង្កា៕

The post លឺល្ហៀងៗ អតីតប្រធានាធិបតីស្រីលង្កា អាចវិលចូលស្រុកវិញនាដើមខែក្រោយ appeared first on .

នាយករដ្ឋមន្ត្រីថៃ អនុញ្ញាតឲ្យអតីតប្រធានាធិបតីស្រីលង្កាចូលប្រទេសបណ្ដោះអាសន្នប៉ុណ្ណោះ
កាលពី​ថ្មីៗនេះ មាន​លេចលឺ​ដំណឹង​មក​ថា​ អតីត​ប្រធានាធិបតី​ស្រីលង្កា​បាន​ភៀសខ្លួន​មក​ប្រទេស​ថៃ ហើយ​នេះ​គឺជា​ប្រទេស​ទី ២ នៅ​អាស៊ីអាគ្នេយ៍​ដែល​លោក Gotabaya Rajapaksa បាន​រត់គេច​ ក្រោយ​ជម្លៀសខ្លួន​ពី​ប្រទេស​ស្រីលង្កា។

ពាក់ព័ន្ធ​នឹង​ការ​មកដល់​ប្រទេស​ថៃ​របស់​អតីត​មេដឹកនាំ​រត់គេចខ្លួន​ម្នាក់​នេះ នាយករដ្ឋមន្ត្រី​ថៃ Prayut Chan-o-cha បាន​និយាយ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា លោក​នឹង​អនុញ្ញាត​ឲ្យ​លោក Gotabaya ស្នាក់នៅ​ទីនេះ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ចាត់ទុក​ជា​អំពើ​មនុស្សធម៌ ទម្រាំ​អតីត​ប្រធានាធិបតី​ស្រីលង្កា​រក​បាន​ទ្រនំ​ថ្មី។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី Newsfirst។

“​នេះ​គឺ​ជា​បញ្ហា​មនុស្សធម៌ ហើយ​ពួកយើង​បាន​និយាយ​គ្នា​រួចរាល់​ហើយ​ថា វា​នឹង​មិនពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​នយោបាយ​អ្វី​ទាំងអស់ ហើយ​គាត់​នឹង​នៅ​ទីនេះ​បណ្ដោះអាសន្ន ទម្រាំ​អាច​រក​បាន​ប្រទេស​ដែល​ទទួល​ជន​ភៀសខ្លួន”។ នេះ​បើតាម​សម្ដី​របស់​លោក Prayut ប្រាប់​ទៅ​កាន់ Thailand Media។

ដោយឡែក មន្ត្រីការបរទេស Don Pramudwinai ក៏​បាន​និយាយ​បន្ថែម​ថា លោក Gotabaya អាច​ស្នាក់នៅ​ប្រទេស​ថៃ បានរយៈពេល ៩០ ថ្ងៃ ដោយសារ​លោក​នៅ​កាន់​លិខិតឆ្លងដែន​ការទូត។

ទន្ទឹម​នឹង​នោះ នាយករដ្ឋមន្ត្រី​ថៃ​បាន​ដាក់លក្ខខណ្ឌ​មួយ​ជាមួយ​អតីតប្រធានាធិបតី​ស្រីលង្កា​ថា អាច​ស្នាក់នៅ​ប្រទេស​ថៃ​បណ្ដោះអាសន្ន​បាន កុំឲ្យ​តែ​បង្ក​ភាព​វឹកវរ​នៅ​ទីនោះ ហើយ​ថ្នាក់ដឹកនាំថៃ​បាន​ទម្លាយថា លោកមិនមាន​គម្រោង​នឹង​ជួប​ជាមួយ​ Gotabaya ឡើយ៕

The post នាយករដ្ឋមន្ត្រីថៃ អនុញ្ញាតឲ្យអតីតប្រធានាធិបតីស្រីលង្កាចូលប្រទេសបណ្ដោះអាសន្នប៉ុណ្ណោះ appeared first on .

លឺតម្រុយថា អតីតប្រធានាធិបតីស្រីលង្កាកំពុងភៀសខ្លួន មកប្រទេសជិតខាងកម្ពុជា
កាលពី​ជិត​មួយ​ខែមុន អតីតប្រធានាធិបតី Gotabaya Rajapaksa បាន​ភៀសខ្លួនមក​ប្រទេស​សិង្ហបុរី ក្រោយ​ក្រុម​បាតុករ​សម្រុក​ចូល​ភូមិគ្រឹះ​របស់​លោក​ ទាមទារ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​រូប​នេះ​ចុះចេញ​ពី​ប្រមុខដឹកនាំ​ប្រទេស។

ជាលទ្ធផល លោកបាន​ប្រកាស​ចុះចេញ​ពី​តំណែង​តាម​រយៈការផ្ញើ E-Mail ទៅកាន់​រដ្ឋាភិបាល អំឡុងពេលលោក​នៅ​ទីក្រុង​សាំងហ្គាពួរ​ ហើយ​ប្រធានាធិបតី​ថ្មី​ដែល​បាន​ចូលកាន់តំណែង​ជំនួស​លោក​គឺ Ranil Wickremesinghe។

យ៉ាងណា ថ្មីៗនេះ Reuters បាន​រាយការណ៍​មក​ថា លោក Gotabaya កំពុង​ត្រៀម​ភៀសខ្លួន​ជា​បន្ត ខណៈ​គោលដៅ​បន្ទាប់​គឺ​ជា ប្រទេស​ថៃ និង​ជា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ទី ២ នៃ​ការ​គេច​ខ្លួន​របស់​អតីត​មេដឹកនាំ​រូបនេះ។​

សូម​ជម្រាប​ដែរ​ថា លោក Gotabaya Rajapaksa គឺជា​ប្រធានាធិបតី​តំបូង​បំផុត​ប្រចាំ​ប្រទេស​ស្រីលង្កា ដែល​បាន​លាលែង​តំណែង​នៅ​ពាក់កណ្ដាល​អាណត្តិ៕

The post លឺតម្រុយថា អតីតប្រធានាធិបតីស្រីលង្កាកំពុងភៀសខ្លួន មកប្រទេសជិតខាងកម្ពុជា appeared first on .

ដល់​សិង្ហបុរី​ភ្លាម លោក Rajapaksa ផ្ញើលិខិត​លាលែង​តំណែង​តាម E-mail ភ្លែត
ប្រធានាធិបតី Gotabaya Rajapaksa បាន​ជម្លៀសខ្លួន​ពី​ប្រទេស​ស្រីលង្កា បន្ទាប់​ពី​ក្រុម​បាតុករ​ធ្វើការ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​លោក​ និង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ម្នាក់​នេះ​លាលែងពី​តំណែង​ជា​ក្បាល​ម៉ាស៊ីន​នៃ​ប្រទេស​ស្រីលង្កា។

លោក Rajapaksa បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រជុំកោះ Maldives ហើយ​កាលពី​ថ្ងៃទី ១៤ ​កក្កដា​ម្សិលមិញ លោក​បាន​មក​ដល់​ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ទី ៣ នៃ​ការ​គេច​ខ្លួន​របស់​លោក ស្របពេល​លឺ​ល្ហៀងៗ​ថា គោលដៅ​បន្ទាប់​អាច​ជា​អារ៉ាប៊ីសាអូឌីត។

យ៉ាងណា គ្រាន់តែ​មកដល់​សិង្ហបុរី​មិន​បាន​ប៉ុន្មាន​ផង ប្រធានាធិបតី​រូប​នេះ​បាន​ផ្ញើ​លិខិត​លាលែង​តំណែង​ទៅ​កាន់​រាជរដ្ឋាភិបាល​ស្រីលង្កា​ តាម​រយៈ E-mail ភ្លាមៗ​តែម្ដង។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ការិយាល័យ​ប្រធានសភា។

ទោះ​ជា​យ៉ាងណា លិខិត​លាលែង​តំណែង​មួយ​នោះ​គឺ​មិន​ទាន់​អាច​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ ដោយ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​ម្ដង​ទៀត​សិន មុន​ពេល​សម្រេច​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​នេះ៕

The post ដល់​សិង្ហបុរី​ភ្លាម លោក Rajapaksa ផ្ញើលិខិត​លាលែង​តំណែង​តាម E-mail ភ្លែត appeared first on .

លោក Rajapaksa ​ភៀសខ្លួន​ទៅ​ប្រទេស​ទី ៣​ ស្របពេល​ការ​លាលែង​តំណែង​មិន​ទាន់​ប្រកាស​ផ្លូវការ​
កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ប្រជុំកោះ Maldives បន្ទាប់​ពី​ក្រុម​បាតុករ​ធ្វើ​ការ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​លោក។

យ៉ាងណា យោង​តាម​ការ​ចុះផ្សាយ​ពី Republicworld បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ខាងលើ​គឺ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី តាម​រយៈ​យន្តហោះ​ឯកជន​មួយ​ដែល​ទើប​នឹង​ចុះចត​នៅ​ Maldives។

ក្រឡេក​ទៅ​មើល​ស្ថានការណ៍​នៅ​ប្រទេស​ស្រីលង្កា​វិញ គឺ​កំពុង​មាន​សភាព​រញ៉េរញ៉ៃ​នៅ​ឡើយ ដោយ​ក្រុម​បាតុករ​នៅ​ប្រកាន់​ជំហរ​មិន​បញ្ឈប់​បាតុកម្ម​ លុះ​ត្រា​តែ​ប្រធានាធិបតី​ប្រកាស​លាលែង​ពី​តំណែង។

យោង​តាម​របាយការណ៍​អាប់ដែត​ចុងក្រោយ​ពី​អ្នកនាំពាក្យ​លោក Gotabaya បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រូបនេះ​គឺ​កំពុង​រង​សំពាធ​ខ្លាំង ហើយ​ការ​លាលែង​ពី​តំណែង​​ជាផ្លូវការ​នឹង​ធ្វើ​ឡើង​ឲ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕​

The post លោក Rajapaksa ​ភៀសខ្លួន​ទៅ​ប្រទេស​ទី ៣​ ស្របពេល​ការ​លាលែង​តំណែង​មិន​ទាន់​ប្រកាស​ផ្លូវការ​ appeared first on .

ស្រីលង្កា​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ស្របពេល​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នឹង​ធ្វើ​ឡើង​នា​សប្ដាហ៍​ក្រោយ
នៅ​ថ្ងៃទី ១៣ ​កក្កដា ២០២២ នេះ ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​តាម​រយៈ​ការ​ជិះ​យន្តហោះ​យោធា ទៅ​កាន់​ប្រជុំ​កោះ Maldives ក្រោយ​មាន​ការ​បាតុកម្ម​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​រូបនេះ​ចុះចេញ​ពី​តំណែង​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស។

ការ​ភៀសខ្លួន​របស់​ថ្នាក់ដឹកនាំ​រូបនេះ កើតមាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ប្រកាស​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ការិយាល័យ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ក្រៅស្រុក​ធំៗ​ជាច្រើន។

ទន្ទឹម​នឹង​នោះ ប្រធាន​សភា​ Mahinda yapa Abeywardena បាន​ទម្លាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សភា​នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃសុក្រ​សប្ដាហ៍​នេះ ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នឹង​ធ្វើ​ឡើង ៥ ថ្ងៃ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រជុំ​មួយ​នោះ។

សូមជម្រាប​ដែរ​ថា ការ​ជម្លៀសខ្លួន​ចេញ​ពី​ប្រទេស​ស្រីលង្កា​របស់​លោក Gotabaya ប្រៀប​ដូចជា​កិច្ច​បញ្ចប់​ការ​គ្រប់គ្រង​ឆាកនយោបាយនៃ​​ប្រទេស​ស្រីលង្កា​របស់​ត្រកូល Rajapaksa ក្នុង​រយៈពេល ២ ទសវត្ស​ចុងក្រោយ​អញ្ចឹង៕

The post ស្រីលង្កា​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ស្របពេល​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​នឹង​ធ្វើ​ឡើង​នា​សប្ដាហ៍​ក្រោយ appeared first on .

ប្រធានាធិបតី​ស្រីលង្កា ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដោយ​ជិះ​យន្តហោះ​យោធា
យោង​តាម​ការ​ចុះផ្សាយ​ពី BBC បាន​ឲ្យ​ដឹង​ថា លោក Gotabaya Rajapaksa បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ស្រីលង្កា​តាម​រយៈ​ការ​ជិះ​យន្តហោះ​យោធា ទៅ​កាន់​ប្រជុំ​កោះ Maldives ជាមួយ​ភរិយា និង​កងការពារ ២ រូប​ផ្សេងទៀត។

យ៉ាងណា ប្រភព​ជិតស្និទ្ធ​មួយ​បាន​ទម្លាយ​ប្រាប់ BBC បន្ថែម​ថា ប្រធានាធិបតី​រូបនេះ​នឹង​មិន​នៅ​ប្រជុំកោះ Maldives តែ​មួយ​កន្លែង​ឡើយ ពោល​គឺ​មាន​បំណង​ហោះ​ទៅ​កាន់​ប្រទេស​ទី ៣ នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។

ដោយឡែក បងប្រុស​របស់​លោក អតីត​មន្ត្រី​ហិរញ្ញវត្ថុ Basil Rajapaksa ក៏​បាន​ជម្លៀស​ខ្លួន​ពី​ប្រទេស​ផង​ដែរ និង​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក។

សូមជម្រាប​ដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ ក្រុម​បាតុករ​បាន​ធ្វើការ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​ថ្នាក់ដឹកនាំ​រូបនេះ បន្ទាប់​ពី​ចោទ​ប្រកាន់​ថា នយោបាយ​ដឹកនាំ​ប្រទេស​របស់​ត្រកូល Rajapaksa បាន​ធ្វើ​ឲ្យ​ស្រីលង្កា​ធ្លាក់​ក្នុង​រណ្ដៅ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ៕

The post ប្រធានាធិបតី​ស្រីលង្កា ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដោយ​ជិះ​យន្តហោះ​យោធា appeared first on .

ក្តៅ! ប្រធានាធិបតីស្រីលង្កា ត្រូវបានហាមឃាត់ នៅឯព្រលានយន្តហោះ ខណ:ព្យាយាមរត់គេចខ្លួន
យោងតាមប្រភពច្បាស់ការមួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរបស់ប្រទេសស្រីលង្កា លោក Gotabaya Rajapaksa ត្រូវបានបុគ្គលិកអន្តោប្រវេស៍ នៅឯព្រលានយន្តហោះហាមឃាត់ អំឡុងពេលដែលលោកព្យាយាមរត់គេចខ្លួន នៅចំពេលស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស កាន់តែអាក្រក់ទៅៗ ។

ជាការពិតណាស់ លោក Rajapaksa បានសន្យាថា នឹងលាលែងចេញពីតំណែង រួមទាំងព្រមទទួលការផ្លាស់ប្តូរអំណាចដោយសន្តិភាពផងដែរ បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំង ប្រឆាំងទៅនឹងការដឹកនាំរបស់លោក ជុំវិញការដែលធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ពីមុនមក ។

យ៉ាងណា បើយោងតាមមន្ត្រីស្រីលង្កា បាននិយាយថា មេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះ បានរត់ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់លោក ក្នុងទីក្រុង Colombo ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឌុយបៃ មុនពេលដែលក្រុមបាតុកររាប់ម៉ឺននាក់ បានសម្រុកចូលទៅកាន់ផ្ទះរបស់លោក កាលពីថ្ងៃសៅរ៍ ។

គួរឱ្យដឹងថា នៅក្នុងនាមជាប្រធានាធិបតី លោក Rajapaksa ទទួលបានអភ័យឯកសិទ្ធិពីការចាប់ខ្លួន ហើយគាត់ត្រូវបានគេជឿជាក់ថា មានបំណងចង់ចេញទៅខាងក្រៅប្រទេស មុនពេលចុះចេញពីតំណែង ដើម្បីគេចវេសពីលទ្ធភាព ដែលអាចឈានទៅដល់ការឃុំខ្លួន ។

ប៉ុន្តែ អំឡុងពេលព្យាយាមឡើងយន្តហោះ ប្រធានាធិបតីរូបនេះ​ ត្រូវបានក្រុមមន្ត្រីអន្តោប្រវេសន៍ បដិសេធមិនព្រមផ្តល់ជូនសេវាកម្ម VIP សម្រាប់លិខិតឆ្លងដែនរបស់លោកនោះឡើយ ខណ:ពេលដែលលោក Rajapaksa ទទូចថានឹងមិនប្រើប្រាស់សេវាកម្ម នៅកន្លែងសារធាណ:នោះឡើយ ដោយ​សារ​តែខ្លាច រងការវាយប្រហារ ដោយអ្នកដំណើរស្រីលង្កាផ្សេងទៀត ។

បញ្ជាក់ផងដែរថា Rajapaksa និងភរិយារបស់លោក បានចំណាយពេលមួយយប់នៅឯមូលដ្ឋានយោធាមួយ ក្បែរអាកាសយានដ្ឋានអន្តរជាតិ បន្ទាប់ពីបានខកខានជើងហោះហើរចំនួនបួន សម្រាប់នាំយកលោកទៅកាន់ប្រទេសអារ៉ាប់រួម ៕

The post ក្តៅ! ប្រធានាធិបតីស្រីលង្កា ត្រូវបានហាមឃាត់ នៅឯព្រលានយន្តហោះ ខណ:ព្យាយាមរត់គេចខ្លួន appeared first on .