លោក Rajapaksa ​ភៀសខ្លួន​ទៅ​ប្រទេស​ទី ៣​ ស្របពេល​ការ​លាលែង​តំណែង​មិន​ទាន់​ប្រកាស​ផ្លូវការ​

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa បាន​ជម្លៀស​ខ្លួន​ទៅ​កាន់​ប្រជុំកោះ Maldives បន្ទាប់​ពី​ក្រុម​បាតុករ​ធ្វើ​ការ​ឡោមព័ទ្ធ​ភូមិគ្រឹះ​របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា យោង​តាម​ការ​ចុះផ្សាយ​ពី Republicworld បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ខាងលើ​គឺ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី តាម​រយៈ​យន្តហោះ​ឯកជន​មួយ​ដែល​ទើប​នឹង​ចុះចត​នៅ​ Maldives។

ក្រឡេក​ទៅ​មើល​ស្ថានការណ៍​នៅ​ប្រទេស​ស្រីលង្កា​វិញ គឺ​កំពុង​មាន​សភាព​រញ៉េរញ៉ៃ​នៅ​ឡើយ ដោយ​ក្រុម​បាតុករ​នៅ​ប្រកាន់​ជំហរ​មិន​បញ្ឈប់​បាតុកម្ម​ លុះ​ត្រា​តែ​ប្រធានាធិបតី​ប្រកាស​លាលែង​ពី​តំណែង។

យោង​តាម​របាយការណ៍​អាប់ដែត​ចុងក្រោយ​ពី​អ្នកនាំពាក្យ​លោក Gotabaya បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​រូបនេះ​គឺ​កំពុង​រង​សំពាធ​ខ្លាំង ហើយ​ការ​លាលែង​ពី​តំណែង​​ជាផ្លូវការ​នឹង​ធ្វើ​ឡើង​ឲ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕​

96 Shares