GSP

កម្ពុជាស្នើឱ្យអាមេរិកបន្តផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP
រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅតែចង់រក្សាទីផ្សារមួយចំនួននៅលើពិភពលោក ដែលជាផ្នែកមួយនៃសេដ្ឋកិច្ចការទូតកម្ពុជា។ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការបរទេស ឯកឧត្តម ប្រាក់ សុខុន ក៏បានស្នើអាមេរិកឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកផងដែរ។

ការស្នើនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងឯកឧត្តម ប្រាក់ សុខុន និង
ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបនោះបានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវទៅឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ចផងដែរ។

យ៉ាងណា ទោះបីជាមិនទាន់បានឆ្លើយតបច្បាស់ចំពោះការស្នើអាមេរិកឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ឯកឧត្តម ប្រាក់ សុខុនក្តី។ប៉ុន្តែឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។

ជាមួយគ្នានេះ នៅក្នុងក្របខណ្ឌអាស៊ាន ឯកឧត្ដម Daniel Kritenbrink ក៏បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។

សូមរម្លឹកដែរថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យកម្ពុជានាំទំនិញជាង

៥ ០០០មុខចេញទៅកាន់ទីផ្សារអាមេរិកដោយមិនបង់ពន្ធគយ។ ប៉ុន្តែប្រព័ន្ធអនុគ្រោះពន្ធនេះបានផុតសុពលភាពកាលពីឆ្នាំ២០២០ ហើយមិនទាន់បានផ្តល់សុពលភាពឡើងវិញទេចាប់តាំងពីឆ្នាំ២០២១មក។

យ៉ាងណា តាមរយៈជំនួបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink ក៏បាន ប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។ជាងនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបការីរដ្ឋមន្ត្រី Daniel Kritenbrink ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ៕

អត្ថបទ៖រង្សី

The post កម្ពុជាស្នើឱ្យអាមេរិកបន្តផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP appeared first on .

អាមេរិក​នឹង​ពិចារណា​ឡើងវិញ​ ផ្តល់​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP មក​ឱ្យ​កម្ពុជា​សារជាថ្មី​
សហរដ្ឋអាមេរិក តាមរយៈតំណាងពាណិជ្ជកម្មរបស់ខ្លួន នឹងធ្វើការវាយតម្លៃនូវសិទ្ធទទួលបានសារជាថ្មីនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP មកឱ្យកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ការវាយតម្លៃពីសិទ្ធទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក អនុញ្ញាតឱ្យមានការអនុវត្តនូវកម្មវិធីមួយឈ្មោះថា ផលប្រយោជន៍ និងលក្ខណៈវិនិឆ្ឆ័យសិទ្ធទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ការលើកឡើងរបស់សហរដ្ឋអាមេរិកនៅពេលនេះ អាចជាសញ្ញាល្អសម្រាប់កម្ពុជា ខណៈសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញផលិតផលធំមួយរបស់កម្ពុជា។

គួររម្លឹកឡើងវិញថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ខណៈការហួសសុពលភាពនេះបានប៉ះពាល់​ទៅ​លើ​អ្នក​បញ្ជា​ទិញដែលតម្រូវឱ្យ​បង់​ពន្ធ​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​។

ជាក់ស្តែង ក្រោមកម្មវិធីអនុគ្រោះពន្ធទូទៅកម្ពុជា មិនត្រូវបានគិតពន្ធការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកប្រមាណ១ពាន់លានដុល្លារផងដែរ។

បន្ថែមលើនេះ លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា​ កម្ពុជានឹងរំពឹងថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នឹងអាចផ្តល់មកឱ្យកម្ពុជាឡើងវិញ។ ការរំពឹងនេះត្រូវបានអ្នកនាំពាក្យរូបនេះ លើកហេតុផលថា ទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានភាពល្អប្រសើរបូករួមនឹងទំហំពាណិជ្ជកម្មមានកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកសម្អាងថា កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវចំពោះការប្រើប្រាស់កម្លាំងពលកម្មរបស់នយោជិកដូចជា ការមិនកេងកម្លាំងពលកម្មហួសប្រមាណ ដែលផ្ទុយពីកតិកាសញ្ញារបស់កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP៕

The post អាមេរិក​នឹង​ពិចារណា​ឡើងវិញ​ ផ្តល់​នូវ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSP មក​ឱ្យ​កម្ពុជា​សារជាថ្មី​ appeared first on .

កម្ពុជា បានផុតរលត់នៃកម្មវិធីអនុគ្រោះ​ពន្ធទូទៅរបស់​សហរដ្ឋអា​មេរិក GSP
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ បានប្រកាសថា កម្ពុជាបានផុតរលត់នៃកម្មវិធីអនុគ្រោះ​ពន្ធទូទៅរបស់​សហរដ្ឋអា​មេរិក ឬហៅកាត់ថាGSP ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារ​ការយឺតយ៉ាវ ក្នុងការអនុម័ត ច្បាប់ដើម្បីផ្តល់សុពលភាពដល់កម្មវិធីនេះ​ឡើងវិញដោយ​សភាអា​មេរិក។

GMAC បញ្ជាក់ថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក​ត្រូវបានផ្តល់ឲ្យដំបូងរយៈពេល​១០ឆ្នាំប៉ុន្តែកម្ពុជាបានបន្តសុពលភាព ឲ្យអនុវត្តជាបន្តបន្ទាប់ចំនួន ១៤ ដងដែលជាទូទៅកាផ្តល់​ទាំងនោះមានសុពល​ភាពរយៈពេល២ទៅ៣ឆ្នាំ។

សូមអានសេចក្តីជូនដំណឹងរបស់ GMAC៖

The post កម្ពុជា បានផុតរលត់នៃកម្មវិធីអនុគ្រោះ​ពន្ធទូទៅរបស់​សហរដ្ឋអា​មេរិក GSP appeared first on .