Ibrahim Sultan Iskandar

ស្ដេចម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋទៅចិន រយៈពេល ៤ថ្ងៃ
ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី Sultan Ibrahim បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិនរយៈពេល ៤ថ្ងៃ ដើម្បីអបអរគម្រប់ខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ រវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

ក្នុងដំណើរទស្សនកិច្ចមួយនោះ មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នឹងរៀបចំពិធីស្វាគមន៍ និងរាក់ទាក់ស្ដេចម៉ាឡេស៊ីយ៉ាងកក់ក្ដៅជាទីបំផុត មុននឹងជួបជជែកការងារផ្សេងៗ។

ជំនួបរវាងថ្នាក់ដឹកនាំប្រទេសទាំង២ ត្រូវបានគេរំពឹងទុកថា នឹងជជែកពីកិច្ចសហប្រតិបត្តិការ លើវិស័យរថភ្លើងល្បឿនលឿន បានបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីដើមឆ្នាំនេះ ខណៈកិច្ចសហប្រតិបត្តិការថ្មីៗ ទំនងមិនកើតមានឡើយ។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់ស្ដេចម៉ាឡេស៊ី ទៅកាន់ប្រទេសចិន ត្រូវបានសង្ឃឹមថា នឹងជួយឲ្យទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែមានភាពរឹងមាំ ក៏ដូចជាទទួលបានជំនួយលើផ្នែកនយោបាយផ្សេងៗជាដើម៕

The post ស្ដេចម៉ាឡេស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋទៅចិន រយៈពេល ៤ថ្ងៃ appeared first on .

ព្រះមហាក្សត្រម៉ាឡេស៊ី គ្រោងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅបរទេសលើកដំបូង
ព្រះមហាក្សត្រម៉ាឡេស៊ី​ Sultan Ibrahim Sultan Iskandar គ្រោងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅបរទេសជាលើកដំបូង តាំងពីទ្រង់ឡើងសោយរាជ្យ ដោយយាងទៅកាន់ប្រទេសសិង្ហបុរី តាមការអញ្ជើញពីប្រធានាធិបតី Tharman Shanmugaratnam។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ទ្រង់ នឹងអមដំណើរដោយម្ចាស់ក្សត្រី Raja Zarith Sofia រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Anthony Loke និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ក្នុងដំណើរទស្សនកិច្ចនោះទៀតសោត ព្រះមហាក្សត្រម៉ាឡេស៊ី នឹងជួបជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលជិតផុតអាណត្តិដឹកនាំ និងឧបនាយករដ្ឋមន្ត្រី Lawrence Wong ផងដែរ។

គួររំលឹកបន្តិចថា ព្រះអង្គម្ចាស់ Iskandar ធ្លាប់បានបំពេញទស្សនកិច្ចទៅប្រទេសសិង្ហបុរីម្ដង កាលពីឆ្នាំ២០២២ ដោយកាលនោះទ្រង់នៅមិនទាន់ឡើងសោយរាជ្យជាស្ដេចម៉ាឡេស៊ី ទី១៧ នៅឡើយនោះទេ៕

The post ព្រះមហាក្សត្រម៉ាឡេស៊ី គ្រោងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅបរទេសលើកដំបូង appeared first on .

ស្ដេចស៊ុលតង់ម៉ាឡេស៊ីចាយលុយជាង ៣សែនដុល្លារ ទិញស្លាកលេខរថយន្តមួយសន្លឹក
ស្ដេចស៊ុលតង់ម៉ាឡេស៊ី Ibrahim Iskandar បានទិញស្លាកលេខរថយន្តដ៏ពិសេសមួយគឺ GOLD 1 ក្នុងតម្លៃប្រមាណ ១,៥លានរីងហ្គីត ឬប្រហែល ៣១៤ ៧០០ដុល្លារ ដែលជាតម្លៃថ្លៃបំផុតមិនធ្លាប់មាននៅក្នុងប្រទេសម៉ាឡេស៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ស្លាកលេខរថយន្ត GOLD គឺត្រូវបានបង្កើតឡើង ដើម្បីអបអរសាទរខួបទី៥០ នៃសហព័ន្ធម៉ាឡេស៊ី ហើយវាត្រូវបានដាក់ឲ្យដេញថ្លៃតាំងពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ក្នុងតម្លៃចប់ពី ២០ ០០០រីងហ្គីត ឬប្រហែល ៤ ១៧២ដុល្លារ។

កន្លងមកមហាសេដ្ឋីម៉ាឡេស៊ីរូបនេះ ក៏ធ្លាប់ដេញថ្លៃឈ្នះស្លាកលេខរថយន្តពិសេសមួយទៀតគឺ FF1 ក្នុងតម្លៃប្រមាណ ២៥០ ៣០០ដុល្លារ កាលពីខែមិថុនា ឆ្នាំ២០២៣ ផងដែរ។

សូមជម្រាបដែរថា ស្ដេចស៊ុលតង់អង្គនេះ គឺជាអ្នកស្រលាញ់រថយន្តប្រណីតៗ ហើយទ្រង់តែប្រមូលរថយន្តកម្រៗ យន្តហោះឯកជន ក៏ដូចជាសត្វកម្រៗជាច្រើនផងដែរ ខណៈបច្ចុប្បន្នទ្រង់ជាស្ដេច ដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយអង្គប្រចាំតំបន់អាស៊ាន ជាមួយទំហំទ្រព្យសម្បត្តិសរុបប្រមាណ ៥,៧ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Business Insider៕

The post ស្ដេចស៊ុលតង់ម៉ាឡេស៊ីចាយលុយជាង ៣សែនដុល្លារ ទិញស្លាកលេខរថយន្តមួយសន្លឹក appeared first on .

ព្រះចៅ Sultan Ibrahim ជាព្រះមហាក្សត្រមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ
ព្រះចៅ Sultan Ibrahim Iskandar ដែលទើបតែឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីថ្មី ជាស្តេចចូលចិត្តប្រើជីវិតផ្ទាល់ខ្លួនបែបហ៊ឺហារ និងមានទ្រព្យសម្បត្តិប្រមាណជាខ្ទង់ ៥,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ព្រះចៅ Sultan Ibrahim បច្ចុបន្នមានព្រះជន្មាយុ ៦៥ព្រះវស្សា។ ព្រះមហាក្សត្រម៉ាឡេស៊ីអង្គនេះ បានវិនិយោគប្រាក់ខ្ទង់ ១,១ពាន់លានដុល្លារទៅលើផ្សារហ៊ុន ក៏ដូចជាវិស័យអចលនទ្រព្យ ហើយទ្រង់ក៏មានភាគហ៊ុនចំនួន ៤៨៣លានដុល្លារនៅក្រុមហ៊ុន U Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំបំផុតមួយនៅប្រទេសម៉ាឡេស៊ី និងជាម្ចាស់ភាគហ៊ុនចំនួន ១០៥លានដុល្លារនៅក្នុងក្រុមហ៊ុនសាធារណៈ។ លើសពីនេះទៅទៀត ព្រះអង្គមានដីមួយកន្លែងតម្លៃខ្ទង់ ៤ពាន់លានដុល្លារនៅឯឧទ្យាន Tyersall ក្នុងប្រទេសសិង្ហបុរី ក៏ប៉ុន្តែដីនេះស្ថិតក្រោមកម្មសិទ្ធចុះបញ្ជីជាឈ្មោះព្រះរាជបុត្ររបស់ទ្រង់។

មិនត្រឹមតែប៉ុណ្ណោះ រឿងដែលគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតនោះ គឺថាជីវិតផ្ទាល់ខ្លួនរបស់ព្រះចៅ Sultan Ibrahim ចូលចិត្តប្រមូលទិញរថយន្តប្រណីតៗ ដោយសរុបទៅទ្រង់មានរថយន្តស៊េរីទំនើបប្រមាណ ៣០០គ្រឿងឯណោះ និងមានយន្តហោះផ្ទាល់ខ្លួនចំនួន ៤គ្រឿង ហើយក្នុងចំណោមយន្តហោះទាំងអស់នោះ ក៏មានប្រភេទយន្តហោះ Boeing 737 ចំនួនមួយគ្រឿងផងដែរ។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏ជាបុគ្គលដែលមានអ្នកតាមដាននៅក្នុងបណ្តាញសង្គមជាច្រើនម៉ឺននាក់ ដោយក្នុងនោះអ្នកតាមដានលើបណ្តាញសង្គម Facebook មានចំនួនដល់ទៅ ១លាននាក់ និងមានចំនួន ៩០០ ០០០នាក់លើបណ្តាញសង្គម Instagram ។

គួរជម្រាបថា ព្រះអង្គម្ចាស់ Sultan Ibrahim ធ្លាប់ត្រូវបានតែងតាំងជាអ្នកស្នងមរតក និងក៏ជាព្រះអង្គម្ចាស់នៃទីក្រុង Johor នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៨១ ហើយរហូតមកដល់ឆ្នាំ២០២៤នេះ ទ្រង់ត្រូវបានប្រកាសឲ្យឡើងសោយរាជ្យជាស្តេចទី១៧ នៃប្រទេសម៉ាឡេស៊ី តាមច្បាប់នៃការផ្លាស់ប្តូរវេនគ្នាឡើងសោយរាជក្នុងសែរាជវង្ស៕

The post ព្រះចៅ Sultan Ibrahim ជាព្រះមហាក្សត្រមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ appeared first on .

ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar ឆ្លងកាត់វិស័យយោធា​ជោគ​ជាំ​ មុនឡើងសោយរាជ្យជាស្តេចម៉ាឡេស៊ី
ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar នាថ្ងៃទី៣១ ខែមករានេះ បានស្បថចូលកាន់តំណែងជាផ្លូវការ ក្នុងនាមជាស្តេចនៃប្រទេសម៉ាឡេស៊ីទី១៧ សម្រាប់រយ:ពេល ៥ឆ្នាំ។

ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានជ្រើសរើសជាស្ដេចម៉ាឡេស៊ីថ្មី កាលពីខែតុលា ឆ្នាំ២០២៣ បន្តពីព្រះចៅ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដែលបានផុតអាណត្តិដឹកនាំប្រទេស កាលពីថ្ងៃទី៣០ ខែមករាថ្មីៗនេះ។

យ៉ាងណាមិញ ចំពោះការឡើងសោយរាជ្យនេះ តើព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar មានជីវប្រវត្តិបែបណាខ្លះ?

ព្រះចៅស៊ុលតង់ Ibrahim បានប្រសូតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៥៨ នៅមន្ទីរពេទ្យ Sultanah Aminah នាទីក្រុង Johor Bahru ហើយត្រូវជាបុត្រច្បងរបស់ព្រះចៅ Almarhum Sultan Iskandar Sultan Ismail និងព្រះមាតា​ Almarhumah Enche’ Besar Khalsom Abdullah ។

ព្រះអង្គម្ចាស់ Ibrahim បានទទួលការអប់រំដំបូងនៅសាលាមត្តេយ្យ Tunku Ampuan Mariam ក្នុងទីក្រុង Johor Bahru មុនពេលព្រះអង្គបានចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សា Sekolah Temenggong Abdul Rahman ។

បន្ទាប់មកទៀត ព្រះអង្គម្ចាស់ Ibrahimត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលា Trinity Grammar School ក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី ពីឆ្នាំ ១៩៦៨-១៩៧០ មុនពេលត្រឡប់មកកាន់ទីក្រុង Johor Bahru វិញ សម្រាប់ការសិក្សានៅមហាវិទ្យាល័យភាសាអង់គ្លេស Maktab Sultan Abu Bakar ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៥ ។

ព្រះអង្គម្ចាស់ Ibrahimបានទៅបន្តការសិក្សានៅសាលាច្បាប់ និងផ្នែកការទូត Fletcher នៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ជាកន្លែងដែលព្រះអង្គបានបញ្ចប់វគ្គសិក្សាចំនួនពីរគឺ យុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍ និង ច្បាប់អន្តរជាតិនៃដែនសមុទ្រ ។

ក្រោយពីបញ្ចប់ការសិក្សា​សព្វ​គ្រប់ហើយ ព្រះអង្គម្ចាស់ Ibrahimបាន​ចាប់​ផ្តើមចូល​ហ្វឹកហ្វឺន​ក្នុង​វគ្គ​បណ្តុះបណ្តាល​យុទ្ធសាស្ត្រ​មន្ត្រី​វ័យក្មេង​ នៅ​សាលា​ហ្វឹកហ្វឺន​កងទ័ព​ម៉ាឡេស៊ី (PULADA) ក្នុង​ទីក្រុង Kota Tinggi ដែល​ពេលនោះទ្រង់​ត្រូវបាន​តែងតាំង​ជា​មេបញ្ជាការ​កងអនុសេនាតូច។

ក្រោយមកទៀតព្រះអង្គម្ចាស់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមន្ត្រីវ័យក្មេងនៅ Fort Benning រដ្ឋ Georgia ក្នុងសហរដ្ឋអាមេរិក ដែលជាកន្លែងទ្រង់បានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលកងទ័ពអាកាស និងអនុរក្សសម្រាប់មន្រ្តីថ្មើរជើង។

ទន្ទឹមនឹងនោះ ព្រះអង្គម្ចាស់ ក៏បានចូលរួមវគ្គបណ្តុះបណ្តាល Green Beret and Pathfinder របស់កងកម្លាំងពិសេសអាមេរិក សម្រាប់ជំនាញលោតឆ័ត្រយោង ខណ:ពេលដែលព្រះអង្គម្ចាស់ Ibrahim ក៏ជាសមាជិកនៃកងកម្លាំង SEAL របស់សហរដ្ឋអាមេរិក និងជាសមាជិកកិត្តិយសនៃកងទ័ពអាកាស KOPASSUS របស់ឥណ្ឌូនេស៊ី ផងដែរ។

នៅពេលត្រឡប់មកកាន់ទីក្រុង Johor ប្រទេសម៉ាឡេស៊ីវិញ ព្រះអង្គម្ចាស់ Ibrahim បានឆ្លងកាត់ការបណ្តុះបណ្តាលជាអ្នកបើកឧទ្ធម្ភាគចក្រ ជាមួយ Royal Malaysian Air Force និងបន្តចូលរៀនជាមន្ត្រីកងទ័ពជើងទឹក Royal Malaysian អស់រយៈពេល ៣ខែ នៅឯមូលដ្ឋាន RMN ក្នុងទីក្រុង Lumut រដ្ឋ Perak ដែលធ្វើឲ្យព្រះអង្គក្លាយជាទាហាន កងទ័ពជើងទឹក និងកងទ័ពអាកាសពេញលេញ។

ក្រៅពីនោះ ព្រះអង្គម្ចាស់ Ibrahim ក៏បានបម្រើការនៅក្នុងជួររដ្ឋាភិបាលរដ្ឋ Johor នៅក្នុងការិយាល័យជាច្រើន ដោយក្នុងនោះមានដូចជាការគ្រប់គ្រង និងក្នុងនាមជាប្រមុខមេដឹកនាំនៅក្នុងកិច្ចការជាច្រើនទៀត។

ព្រះអង្គម្ចាស់ Ibrahim ត្រូវបានតែងតាំង​ជា​អ្នក​ស្នង​មរតក និង​ត្រូវបាន​ប្រកាស​ជា​ព្រះអង្គម្ចាស់​នៃ​ក្រុង Johor នៅ​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ១៩៨១ ហើយរហូតដល់ឆ្នាំ២០២៤ នេះ ត្រូវបានប្រកាសឡើងសោយរាជ្យជាស្តេចទី១៧ នៃប្រទេសម៉ាឡេស៊ី តាមការផ្លាស់ប្តូរវេនគ្នា​ ក្នុងចំណោមខ្សែ​រាជវង្ស​។

គួរបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់គ្រួសារព្រះអង្គម្ចាស់ Ibrahim ត្រូវបានវាយតម្លៃឲ្យដឹងថាមានយ៉ាងតិច ៥,៧ពាន់លានដុល្លារ ។ នេះបើយោងតាមការប៉ាន់ស្មានដោយសារព័ត៌មាន Bloomberg៕

The post ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar ឆ្លងកាត់វិស័យយោធា​ជោគ​ជាំ​ មុនឡើងសោយរាជ្យជាស្តេចម៉ាឡេស៊ី appeared first on .

ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar ស្បថចូលកាន់តំណែងជាស្ដេចម៉ាឡេស៊ីទី១៧
នាថ្ងៃទី៣១ ខែមករានេះ ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar បានស្បថចូលកាន់តំណែង ជាស្ដេចនៃប្រទេសម៉ាឡេស៊ីទី១៧ ខណៈនេះគឺជាលើកដំបូង ដែលទ្រង់បានឡើងសោយរាជ្យ បន្ទាប់ពីព្រះបិតារបស់ទ្រង់បានដាក់រាជ្យ តាំងពី៣៤ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅចំពោះមុខភ្ញៀវរាប់រយនាក់ រួមទាំងនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ព្រះចៅស៊ុលតង់អង្គនេះ បានចុះហត្ថលេខាលើលិខិតតែងតាំងមួយ មុនពេលទ្រង់ត្រូវឡើងសោយរាជ្យជា ស្ដេចនៃប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

រំលឹកបន្តិចថា ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានជ្រើសរើសជាស្ដេចម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៣ បន្តពីព្រះចៅ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដែលបានផុតអាណត្តិដឹកនាំប្រទេស កាលពីថ្ងៃទី៣០ ខែមករាថ្មីៗនេះ។

ប្រទេសម៉ាឡេស៊ី មានវិធីសាស្ត្រក្នុងការជ្រើសរើសស្ដេចគ្រប់គ្រង ស្រដៀងគ្នានឹងការបោះឆ្នោត​ជ្រើសរើសនាយករដ្ឋមន្ត្រីដែរ ពោលមេដឹកនាំកំពូល ៩រូប នៃប្រទេសម៉ាឡេស៊ី ត្រូវផ្លាស់ប្ដូរវេនគ្នា ឡើងសោយរាជ្យ រៀងរាល់ ៥ឆ្នាំម្ដង។

ជម្រាបបន្ថែមថា ជាមួយនឹងការឡើងសោយរាជ្យរបស់ស្ដេចស៊ុលតង់ថ្មី ប្រជាជនម៉ាឡេស៊ីមានក្ដី​រំពឹងខ្ពស់ថា ទ្រង់នឹងអាចកែប្រែស្ថានភាពសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន បង្រួបបង្រួមជាតិ និងពង្រឹងទំនាក់ទំនងការទូតឲ្យកាន់តែប្រសើជាងមុនថែមទៀត៕

The post ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar ស្បថចូលកាន់តំណែងជាស្ដេចម៉ាឡេស៊ីទី១៧ appeared first on .