ICC

រដ្ឋាភិបាលរុស្ស៊ីច្រានចោលដីកាចាប់ខ្លួនមេបញ្ជាការ ២រូប ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលនូវដីកាចាប់ខ្លួមេបញ្ជាការ ២រូប ពី​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អ្នកនាំពាក្យរដ្ឋាវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនមែនជាផ្នែកនៃសន្ធិសញ្ញា Rome Statute ដែលបង្កើតនូវស្ថាប័ន ICC ដូច្នេះរដ្ឋាភិបាលក្រុងមូស្គូ មិនទទួលស្គាល់នូវដីកាចាប់ខ្លួនមួយនេះឡើយ។

រំលឹកបន្តិចថា កាលពីដើមសប្ដាហ៍នេះ ICC បានចេញនូដីកាចាប់ខ្លួនមេបញ្ជាការកងទ័ពរុស្ស៊ី ២រូប គឺលោក Sergei Kobylash និងលោក Viktor Sokolov ដោយចោទប្រកាន់ថា អ្នកទាំង២ បានបញ្ជាឲ្យមានការបាញ់មីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីអ៊ុយក្រែន។

សូមជម្រាបបន្ថែមថា នេះមិនមែនជាលើកទីមួយឡើយ ដែល ICC ចេញបញ្ជាចាប់ខ្លួន​បុគ្គលសំខាន់ៗនៅក្នុងជួរកងទ័ពរុស្ស៊ី ពោលកាលពីខែមីនាឆ្នាំទៅ ពួកគេក៏បានចេញដីកាតាមចាប់ខ្លួនប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីនផងដែរ ដោយចោទមេដឹកនាំរុស្ស៊ីថា ជាអ្នកបង្កាត់ភ្លើងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែវិមានក្រឹមឡាំងមិនរវីរវល់ជាមួយដីកាចាប់ខ្លួននេះឡើយ៕

The post រដ្ឋាភិបាលរុស្ស៊ីច្រានចោលដីកាចាប់ខ្លួនមេបញ្ជាការ ២រូប ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ appeared first on .

ប្រធានាធិបតីប្រេស៊ីលអញ្ជេីញលោកពូទីន​ ឲ្យចូលរួមវេទិកា​ G20 នៅឆ្នាំក្រោយ
យោងតាមទីភ្នាក់ងារសារព័ត៌មាន​ RT បានរាយកាណ៍ថា​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលបានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីលនាឆ្នាំក្រោយ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ។

មេដឹកនាំប្រទេសប្រេស៊ីលរូបនេះបានបន្ថែមទៀតថា​ លោកមិនមានឥទ្ធិពលលើប្រព័ន្ធតុលាការប្រេស៊ីលទាក់ទងនឹងការអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទាក់ទងនឹងមេដឹកនាំរុស្ស៊ីនោះទេ។

​ថ្លែង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​អង្គារ​ លោក Lula បាន​បញ្ជាក់​ថា ទោះបីជាលោក Putin ទៅ ឬ​មិន​ទៅក៏ដោយ​ លោក​ត្រូវតែអញ្ជេីញគាត់​ ដើម្បី​ឲ្យចូល​រួម​កិច្ច​ប្រជុំ​កំពូល G20 ដែល​គ្រោង​នឹង​ធ្វើ​ឡេីងនៅ​ទីក្រុង Rio de Janeiro ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៤​ ខាងមុខ។

មួយវិញទៀត​ បេីរំលឹកកាល​ពី​ខែ​កញ្ញាកន្លងទៅ​ ប្រធានាធិបតី​ប្រេស៊ីល​រូបនេះបាន​និយាយ​ថា លោកពូទីន អាច​ទៅ​ប្រេស៊ីល​បាន​យ៉ាង​ងាយ​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិផ្សេងៗ។ គាត់បាននិយាយនៅពេលនោះថា ប្រសិនបើខ្ញុំនៅតែកាន់តួនាទីជាប្រធានាធិបតី​ ហើយគាត់មកទីនេះ វាគ្មានផ្លូវដែលគាត់នឹងត្រូវចាប់ខ្លួននោះទេ។

យ៉ាងណាមិញ​ ប្រេស៊ីលគឺជាសមាជិកដើមដំបូងនៃ ICC ខណៈកាលពីខែមីនាបានចោទប្រកាន់ទាំងលោកពូទីន និងលោកស្រី Maria Lvova-Belova ដែលជាស្នងការរបស់ប្រទេសទទួលបន្ទុកសិទ្ធិកុមារ ទាក់ទិនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដែលពាក់ព័ន្ធនឹងការនិរទេសដោយខុសច្បាប់របស់កុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។

មន្ត្រីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ការសម្រេចចិត្តជម្លៀសកុមារអ៊ុយក្រែនចេញពីតំបន់ជម្លោះគឺផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាព ដោយបានរំលឹកឡើងវិញថា អនីតិជននឹងត្រូវប្រគល់ជូនឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់វិញភ្លាមៗតាមការស្នើសុំ៕

The post ប្រធានាធិបតីប្រេស៊ីលអញ្ជេីញលោកពូទីន​ ឲ្យចូលរួមវេទិកា​ G20 នៅឆ្នាំក្រោយ appeared first on .

ព្រះរាជអាជ្ញា ICC ទទូចឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពច្បាប់អន្តរជាតិ
ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC លោក Karim Khan បានអំពាវនាវឲ្យ​ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពតាមច្បាប់អន្តរជាតិ និងអនុញ្ញាត​ឲ្យមានការបញ្ជូន​ជំនួយមនុស្សធម៌ទៅកាន់ប្រជាជននៅតំបន់កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Retuers។

លោក Khan បានបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ ទៅកាន់ទីតាំងសង្គ្រាមផ្ទាល់ និងបានទទូច​ឲ្យភាគីទាំងសងខាង ត្រូវតែបង្កើតនូវច្រករបៀង សម្រាប់ផ្ដល់ជំនួយមនុស្សធម៌ ដែលស្របទៅតាមច្បាប់អន្តរជាតិ។

“តាមច្បាប់អន្តរជាតិ ការផ្ដល់ជំនួយមនុស្សធម៌គឺជារឿងដែលត្រូវតែអនុញ្ញាត។ ជនស៊ីវិលទាំងអស់ត្រូវតែទទួលបាននូវស្បៀងអាហារ និងថ្នាំសង្កូវ ដោយគ្មានការពន្យារពេល និងធានាឲ្យបាននូវចំនួនផ្គត់ផ្គង់គ្រប់គ្រាន់”។ នេះបើសម្ដីរបស់លោក Khan បាននិយាយ។

ព្រះរាជអាជ្ញារូបនេះ​សង្កត់ធ្ងន់ទៀតថា៖ ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ឲ្យខាងតែបាន បើមិនដូច្នោះទេ អ្នកកុំហ៊ានត្អូញត្អែរឲ្យសោះ នៅពេលដែលពួកខ្ញុំចាប់ផ្ដើមប្រើធម៌ក្ដៅ។

សូមជម្រាបបន្ថែមថា លោក Karim Khan ក៏បានដាក់សំណើជួយដល់តុលាការអ៊ីស្រាអែល ក្នុងការស្រាវជ្រាវលើបទឧក្រិដ្ឋ ដែលបង្កឡើងដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា បើទោះជាប្រទេសមួយនេះមិនមែនជាសមាជិករបស់ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ​ក្ដី៕

The post ព្រះរាជអាជ្ញា ICC ទទូចឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស គោរពច្បាប់អន្តរជាតិ appeared first on .

ប្រធានាធិបតីរុស្ស៊ីបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូង តាំងពីមានដីកាចាប់ខ្លួនពី ICC
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃព្រហស្បតិ៍ ខណៈនេះគឺជាការបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូង​របស់លោក តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC ចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា។

យោងតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក ពូទីន បានធ្វើដំណើរទៅដល់កៀហ្ស៊ីស៊ីស្ថាន នាពេលព្រឹកថ្ងៃព្រហស្បតិ៍ ហើយលោកនឹងជួបជាមួយ​ប្រធានាធិបតី លោក Sadyr Japarov។

បន្ថែមពីនោះ លោកក៏នឹងចូលរួមនៅក្នុងកិច្ចប្រជុំ The Commonwealth of Independent States ជាមួយសម្ព័ន្ធមិត្ត គឺប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងមេដឹកនាំក្នុងតំបន់​ផ្សេងទៀត។

ជម្រាបបន្ថែមថា បន្ទាប់ពីបំពេញទស្សនកិច្ចនៅកៀហ្ស៊ីស៊ីស្ថានរួចរាល់ ប្រធានាធិបតីរុស្ស៊ី អាចនឹងបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង និងប្រទេសចិនបន្ទាប់ក៏ថាបាន។

គួររំលឹកដែរថា តាំងពីរុស្ស៊ីបើកការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈ​ឆ្នាំ២០២២ មកទល់នឹងពេលបច្ចុប្បន្ន មេដឹកនាំ ពូទីន កម្រចាកចេញពីប្រទេសខ្លាំងណាស់ គួបផ្សំនឹង​មានដីការចាប់ខ្លួនពី ICC ទៀត វារឹតតែធ្វើឲ្យលោកបាត់មុខពីឆាកអន្តរជាតិរឹតតែខ្លាំង៕

The post ប្រធានាធិបតីរុស្ស៊ីបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូង តាំងពីមានដីកាចាប់ខ្លួនពី ICC appeared first on .

តើលោក ពីយ៉ូត ហាហ្វម៉ាញស្គី ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិជានរណា?
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាអង្គការអន្តររដ្ឋាភិបាល និងជាតុលាការអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ មានតួនាទីស៊ើបអង្កេត និងផ្ដន្ទាទោសចំពោះ​បុគ្គល​ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធំៗដូចជា បទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មអន្តរជាតិ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាដើម។

បច្ចុប្បន្ន ICC មានលោក ពីយ៉ូត ហាហ្វម៉ាញស្គី (Piotr Hofmański) ជាប្រធានដែលបន្តកាន់​តំណែង​តាំងពីឆ្នាំ ២០២១ ខណៈនេះគឺជាអាណត្តិតំបូងរបស់លោក សម្រាប់ការកាន់​តួនាទី​កំពូល​នៃ​អង្គការអន្តររដ្ឋាភិបាលមួយនេះ។

តើប្រធាន ICC មានប្រវត្តិបែបណាខ្លះ មុននឹងអាចក្លាយជាក្បាលម៉ាស៊ីនស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយនេះ?

លោកហាហ្វម៉ាញស្គី កើតនៅថ្ងៃទី ០៦ មីនា ១៩៥៦ គឺជាមេធាវី និងចៅក្រមជនជាតិប៉ូឡូញ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកច្បាប់ពីសកលវិទ្យាល័យ Nicolaus Copernicus University ក្នុងទីក្រុងទូរីន នាឆ្នាំ ១៩៧៨ និង ១៩៨១។

លោកបានចាប់ផ្ដើមអាជីពផ្នែកតុលាការតំបូងក្នុងឆ្នាំ ១៩៩៤ ជាចៅក្រមនៃសាលាឧទ្ធរណ៍នៅ Białystok និងត្រូវបានតែងតាំងជាចៅក្រម​នៃអង្គជំនុំជម្រះព្រហ្មទណ្ឌ​ នៃតុលាការកំពូលប៉ូឡូញក្នុងឆ្នាំ ១៩៩៦។

ក្រោយមកទៀត លោកក៏បានចូលរួមជាមួយនឹងគម្រោងការជាច្រើន ដែលដឹកនាំដោយគណៈកម្មាការអឺរ៉ុប ក្នុងនាមជាសមាជិក​នៃគណៈកម្មាធិការ​អ្នកជំនាញ​នៃក្រុមប្រឹក្សាអឺរ៉ុប ដែលត្រូវបានគេហៅថា ក្រុមឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍន៍ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងរឿងឧក្រិដ្ឋកម្មពីឆ្នាំ ២០០១ ដល់ ២០០២។

បន្ទាប់មក លោកក៏ត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មការអ្នកជំនាញយុត្តិធម៌ឆ្លងប្រទេស ដែលបង្កើតឡើងដើម្បីបន្តការងារដល់ក្រុមឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍន៍ ដែលមានអាណត្តិពីឆ្នាំ ២០០៤ ដល់ ២០០៦។

នៅខែធ្នូ ២០១៤ លោកត្រូវបានជ្រើសតាំងជាចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អាណត្តិពីឆ្នាំ ២០១៥-២០២៤ និងជាបុគ្គលដំបូងមកពីប្រទេសប៉ូឡូញ ដែលទទួលបាន​ការ​តែងតាំងមួយនេះ។

លុះដល់ខែមីនា ២០២១ លោកក៏ត្រូវបាន​ជាប់ឈ្មោះជាប្រធាននៃស្ថាប័ន ICC សម្រាប់អាណត្តិ ២០២១-២០២៤ ហើយចៅក្រមបទពិសោធន៍ពេញខ្លួនម្នាក់នេះក៏ជំនាញលើភាសាអន្តរជាតិផង​ដែរ ពោលលោកអាចនិយាយយ៉ាងស្ទាត់ជំនាញសម្រាប់ភាសាប៉ូឡូញ អង់គ្លេស និងអាល្លឺម៉ង់។

សូមជម្រាបដែរថា លោក ហាហ្វម៉ាញស្គី ក៏ជាអ្នកនិពន្ធ និងសហអ្នកនិពន្ធសៀវភៅច្រើនជាង ៣០០ ក្បាលដែលបានបោះពុម្ពផ្សាយ ទាក់ទងនឹងទិដ្ឋភាពផ្សេងៗនៃច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងរឿងព្រហ្មទណ្ឌ និងការការពារសិទ្ធិមនុស្ស ហើយការបោះពុម្ពរបស់គាត់ភាគច្រើនត្រូវបានសរសេរ និងបោះពុម្ពជាភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេស៕

The post តើលោក ពីយ៉ូត ហាហ្វម៉ាញស្គី ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិជានរណា? appeared first on .

រដ្ឋមន្ត្រីយុត្តិធម៌ជុំវិញពិភពលោកនឹងជុំនុំគ្នា គាំទ្រ ICC ចំពោះដីការចាប់ខ្លួនលោក ពូទីន
កាលពីពេលថ្មីៗនេះ ​រដ្ឋមន្ត្រីយុត្តិធម៌ជុំវិញពិភពលោក នឹងបើកកិច្ចប្រជុំមួយនៅទីក្រុងឡុងដ៍​នាថ្ងៃច័ន្ទ ដើម្បីជជែកពីលទ្ធភាពគាំទ្រចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC បន្ទាប់ពី​ចេញដីការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលពីសប្ដាហ៍មុន។

យោងតាមការចុះផ្សាយពី Reuters បាន​បង្ហាញថា ICC ចោទប្រកាន់លោក ពូទីន ជាប់​ពាក់ព័ន្ធ​នឹងបទឧក្រិដ្ឋកម្មសង្គ្រាម ដោយចាប់ក្មេងរាប់រយនាក់ពីប្រទេសអ៊ុយក្រែន ខណៈរដ្ឋាភិបាល​រុស្ស៊ី​ច្រានចោលការចោទប្រកាន់ខាងលើ និងបញ្ជាក់ទៀតថា ទង្វើមួយនេះមិនអាចទទួលយកបាន ដ្បិតរុស្ស៊ីមិនមែនជាសមាជិក ICC ដូច្នេះពួកគេគ្មានសិទ្ធអារកាត់លើផ្លូវច្បាប់បែបនេះឡើយ។

“ពួកយើងប្រជុំគ្នានៅទីក្រុងឡុងដ៍ថ្ងៃនេះ គឺក្នុងគោលបំណងតែមួយគត់ ដើម្បីចាប់ឧក្រិដ្ឋជនសង្រ្គាម ឱ្យទទួលខុសត្រូវចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តនៅអ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយដោយអយុត្តិធម៌ គ្មានញុះញង់ និងខុសច្បាប់នេះ”។ នេះបើតាមសម្ដីឧបនាយករដ្ឋមន្ត្រីអង់គ្លេស Dominic Raab បាននិយាយ។

ចក្រភពអង់គ្លេសបានសន្យាផ្តល់ប្រាក់ចំនួន ១ លានផោន (១,២២ លានដុល្លារ) ដល់ ICC ក្នុងឆ្នាំនេះ ហើយក្រសួងយុត្តិធម៌បាននិយាយថា ប្រទេសផ្សេងទៀតត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុក្នុងអំឡុងពេលសន្និសីទនៅទីក្រុងឡុងដ៍ ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយចក្រភពអង់គ្លេស និងហូឡង់។

ក្រសួងបាននិយាយថា មូលនិធិនេះនឹងឆ្ពោះទៅរកការបណ្តុះបណ្តាលសម្រាប់អ្នកស៊ើបអង្កេតដើម្បីពិនិត្យមើលឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់ ក៏ដូចជាជំនួយផ្លូវចិត្ត និងជាក់ស្តែងសម្រាប់ជនរងគ្រោះ៕

The post រដ្ឋមន្ត្រីយុត្តិធម៌ជុំវិញពិភពលោកនឹងជុំនុំគ្នា គាំទ្រ ICC ចំពោះដីការចាប់ខ្លួនលោក ពូទីន appeared first on .

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងបើកសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមទៅលើរុស្ស៊ី
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កំពុងមានផែនការបើកសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម​ចំនួន ២ ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ក៏ដូចជាចេញដីការចាប់ខ្លួន​មនុស្សមួយក្រុមផងដែរ។ នេះបើតាមការចុះផ្សាយពី New York Times (NYT) និង Reuters។

យោងតាមការចុះផ្សាយពី NYT បានបញ្ជាក់ថា សំណុំរឿងឧក្រិដ្ឋកម្មនេះ នឹងក្លាយជាសំណុំរឿង​អន្តរជាតិលើកដំបូង ដែលបានដាក់មកលើរុស្ស៊ី តាំងពីបើកការឈ្លានពានចូលអ៊ុយក្រែនតាំងពី​ឆ្នាំទៅ បន្ទាប់ពីឆ្លងកាត់ការស៊ើបអង្កេតពិសេសពី ICC។

ដោយឡែក សំណុំរឿង ២ ករណីដែល ICC គ្រោងដាក់ទៅលើរុស្ស៊ីគឺ ករណីទីមួយ ចោទរុស្ស៊ីពាក់ព័ន្ធនឹងការចាប់ជំរិតកុមារៗអ៊ុយក្រែន ខណៈករណីទីពីរគឺចោទចំពោះការ​វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា ដូចជាអាងស្តុកទឹក និងឥន្ធនៈជាដើម។

ទន្ទឹមនឹងនោះ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូបបានប្រាប់ទៅកាន់ CNN កាលពីថ្ងៃច័ន្ទថា ពួកគេបានព្យាយាមជំរុញ ICC ក្នុងការចេញដីការចាប់ខ្លួនមនុស្សមួយក្រុម ដែលជាប់ពាក់ព័ន្ធ​នឹង​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន៕

The post តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងបើកសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមទៅលើរុស្ស៊ី appeared first on .