IEA

IEA ថាប្រេងនឹងកើនឡើងច្រើនហូរហៀរនៅឆ្នាំក្រោយ បន្ទាប់ពីច្រកសមុទ្រ Hormuz បើកឡើងវិញ
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួន កាលពីថ្ងៃពុធថា ទីផ្សារប្រេងរបស់ពិភពលោក នឹងកើនឡើងច្រើនហូរហៀរនៅឆ្នាំ២០២៧ បន្ទាប់ពីច្រកសមុទ្រ Hormuz បើកឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដែលរួមមានការបើកច្រកសមុទ្រឡើងវិញរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកលុបចោលការបិទផ្លូវទឹករបស់ខ្លួនលើអ៊ីរ៉ង់ ដែលអាចនាំមកនូវការបញ្ចប់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។

យោងតាម IEA បានរាយការណ៍ផងដែរថា សង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងពេលកន្លងមនេះ ត្រូវបានប៉ាន់ប្រមាណថាបានរារាំងទិន្នផលប្រេងសរុបជាង ១៤ លានបារ៉ែលក្នុងមួយថ្ងៃ (bpd)។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីជម្លោះនេះ ត្រូវបានដោះស្រាយ IEA បានបង្ហាញថា នៅឆ្នាំ២០២៧ ទីផ្សារប្រេងសកលនឹងមានការផ្គត់ផ្គង់ច្រើនលើស នៅឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់ត្រូវបានកំណត់ថានឹងកើនឡើងដល់ ៨ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលតម្រូវការកើនឡើង ២ លានបារ៉ែលក្នុងមួយថ្ងៃ។

IEA បាននិយាយទៀតថា លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz បានកើនឡើងរួចហើយនៅដើមខែមិថុនា ដោយសារតែការកើនឡើងនៃការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយនៅឈូងសមុទ្រអូម៉ង់ ដែលជួយជំរុញលំហូរសរុបនៅមជ្ឈិមបូព៌ាដល់ប្រហែល ១២ លានបារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតទាបបំផុតនៅខែឧសភា ដែលមានចំនួនត្រឹមតែ ៩,៦ លានបារ៉ែលក្នុងមួយថ្ងៃ។

ប៉ុន្តែក្នុងនោះដែរ ការរឹតបន្តឹងនយោបាយ និងប្រតិបត្តិការ រួមទាំងការដោះមីនក្នុងសមុទ្រដែលប្រើរយៈពេលយូរ និងការរៀបចំការដឹកជញ្ជូនដែលមិនទាន់ដោះស្រាយ បានបន្សល់ទុកហានិភ័យអវិជ្ជមានដល់ទស្សនវិស័យនៃការងើបឡើងវិញចំពោះផលិតកម្ម និងការនាំចេញប្រេង នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់ ​IEA៕​

The post IEA ថាប្រេងនឹងកើនឡើងច្រើនហូរហៀរនៅឆ្នាំក្រោយ បន្ទាប់ពីច្រកសមុទ្រ Hormuz បើកឡើងវិញ appeared first on .

IEA ព្រមានថាស្តុកប្រេងពាណិជ្ជកម្មនឹងត្រូវអស់ក្នុងពេលត្រឹមតែប៉ុន្មានសប្តាហ៍ខាងមុខ
លោក Fatih Birol នាយកទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ស្តុកប្រេងពាណិជ្ជកម្មកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ខណៈដែលពិភពលោកចូលដល់រដូវដាំដុះថ្មី និងរដូវកាលទេសចរណ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Fatih Birol បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៨ ខែឧសភាថា ស្តុកប្រេងពាណិជ្ជកម្ម (កាន់កាប់ដោយវិស័យឯកជន) គឺគ្រាប់គ្រាន់សម្រាប់តែពីរ ទៅបីសប្តាហ៍ប៉ុណ្ណោះ ហើយចំនួននោះកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស។

នាយកទីភ្នាក់ងារ IEA រូបនេះ បានបន្ថែមទៀតថា មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ទីផ្សារប្រេងមានការផ្គត់ផ្គង់លើសកម្រិតច្រើន ហើយស្តុកប្រេងពាណិជ្ជកម្មក៏មានកម្រិតខ្ពស់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយសារតែការប្រយុទ្ធគ្នា និងការបិទច្រកសមុទ្រ Hormuz។

លោក Birol បានសង្កត់ធ្ងន់ថា ការបញ្ចេញទុនបម្រុងប្រេងយុទ្ធសាស្ត្រដោយប្រទេសផ្សេងៗ បានបន្ថែមត្រឹមតែប្រមាណ ២,៥លានបារ៉ែលក្នុងមួយថ្ងៃ ទៅក្នុងទីផ្សារប៉ុណ្ណោះ។ ហើយទុនបម្រុងទាំងនេះ គឺមិនគ្រប់គ្រាន់នោះទេ នៅពេលដែលប្រទេសនានានៅអឌ្ឍគោលខាងជើង ឈានចូលដល់រដូវដាំដុះនិទាឃរដូវ និងរដូវកាលទេសចរណ៍ ស្តុកប្រេងនឹងថយចុះកាន់តែលឿនដោយសារតែតម្រូវការប្រេងម៉ាស៊ូត ជី ប្រេងឥន្ធនៈយន្តហោះ និងប្រេងសាំងកើនឡើង។

កាលពីសប្តាហ៍មុន ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ការផ្គត់ផ្គង់ប្រេងសកលនៅឆ្នាំនេះកំពុងធ្លាក់ចុះមិនគ្រប់គ្រាន់តាមតម្រូវការ។ ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ការផលិតប្រេងនៅក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ហើយស្តុកប្រេងបានធ្លាក់ចុះក្នុងអត្រាមិនធ្លាប់មានពីមុនមក៕​

The post IEA ព្រមានថាស្តុកប្រេងពាណិជ្ជកម្មនឹងត្រូវអស់ក្នុងពេលត្រឹមតែប៉ុន្មានសប្តាហ៍ខាងមុខ appeared first on .

IEA៖ រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខាតខ្លាំង ដោយសារជម្លោះអ៊ីរ៉ង់
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រាយការណ៍ថា រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខា តបន្ទាប់ពីមានការវាយប្រហារដោយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNBC។

ដោយថ្លែងនៅក្នុងក្លិបអ្នកសារព័ត៌មានជាតិអូស្ត្រាលី នៅថ្ងៃទី២៣ ខែមីនា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទូទាំងពិភពលោករបស់នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា យ៉ាងហោចណាស់រោងចក្រថាមពលចំនួន ៤០ ក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាចំនួនប្រាំបួន បានរងការខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីជម្លោះកាន់តែក្តៅឡើងនៅក្នុងតំបន់។

យោងតាមលោក Birol បាននិយាយទៀតថា ការខូចខាតទាំងនេះ រីករាលដាលដល់វាលប្រេង និងឧស្ម័ន រោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងនៅក្នុងតំបន់ ហើយវានឹងត្រូវការពេលវេលាច្រើនដើម្បីជួសជុល។

យោងតាមទិន្នន័យរបស់ IEA បានបង្ហាញថាមជ្ឈិមបូព៌ាគឺជាតំបន់សំខាន់មួយសម្រាប់សន្តិសុខថាមពលសកល។ តំបន់នេះមានចំនួន ៣០% នៃផលិតកម្មប្រេងសកល និង ១៧% នៃផលិតកម្មឧស្ម័នធម្មជាតិសកល។ ក្នុងចំណោមនេះ អារ៉ាប៊ីសាអូឌីតរួមចំណែកជិត ៥០% នៃផលិតកម្មប្រេងនៅមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ាក់ប្រហែល ១៧% និងអារ៉ាប់រួម ១៤%។ ចំពោះអ៊ីរ៉ង់ នៅចុងឆ្នាំ២០២៣ IEA បានរាយការណ៍ថា ប្រទេសនេះមានទុនបំរុងប្រេងនៅមជ្ឈិមបូព៌ាចំនួន ២៤% និងទុនបំរុងសកលចំនួន ១២%៕​

The post IEA៖ រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខាតខ្លាំង ដោយសារជម្លោះអ៊ីរ៉ង់ appeared first on .