ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រាយការណ៍ថា រោងចក្រថាមពលចំនួន ៤០ នៅមជ្ឈិមបូព៌ារងការខូចខា តបន្ទាប់ពីមានការវាយប្រហារដោយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNBC។

ដោយថ្លែងនៅក្នុងក្លិបអ្នកសារព័ត៌មានជាតិអូស្ត្រាលី នៅថ្ងៃទី២៣ ខែមីនា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទូទាំងពិភពលោករបស់នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា យ៉ាងហោចណាស់រោងចក្រថាមពលចំនួន ៤០ ក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាចំនួនប្រាំបួន បានរងការខូចខាតធ្ងន់ធ្ងរ ចាប់តាំងពីជម្លោះកាន់តែក្តៅឡើងនៅក្នុងតំបន់។
យោងតាមលោក Birol បាននិយាយទៀតថា ការខូចខាតទាំងនេះ រីករាលដាលដល់វាលប្រេង និងឧស្ម័ន រោងចក្រចម្រាញ់ប្រេង និងបំពង់បង្ហូរប្រេងនៅក្នុងតំបន់ ហើយវានឹងត្រូវការពេលវេលាច្រើនដើម្បីជួសជុល។
យោងតាមទិន្នន័យរបស់ IEA បានបង្ហាញថាមជ្ឈិមបូព៌ាគឺជាតំបន់សំខាន់មួយសម្រាប់សន្តិសុខថាមពលសកល។ តំបន់នេះមានចំនួន ៣០% នៃផលិតកម្មប្រេងសកល និង ១៧% នៃផលិតកម្មឧស្ម័នធម្មជាតិសកល។ ក្នុងចំណោមនេះ អារ៉ាប៊ីសាអូឌីតរួមចំណែកជិត ៥០% នៃផលិតកម្មប្រេងនៅមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ាក់ប្រហែល ១៧% និងអារ៉ាប់រួម ១៤%។ ចំពោះអ៊ីរ៉ង់ នៅចុងឆ្នាំ២០២៣ IEA បានរាយការណ៍ថា ប្រទេសនេះមានទុនបំរុងប្រេងនៅមជ្ឈិមបូព៌ាចំនួន ២៤% និងទុនបំរុងសកលចំនួន ១២%៕

